មេបញ្ជាការ​យោធា​ ប្ដេជ្ញា​ទប់ស្កាត់​នូវ​អ្វី​ដែល​ថា​ជា​បដិវត្តន៍​ពណ៌

រដ្ឋមន្ត្រីការពារជាតិ ទៀ បាញ់ ​រួម​ជាមួយ​មេ​បញ្ជារ​ការ​យោធា​ផ្សេង​ទៀត ក្នុង​ពិធី​រំលឹក​ខួប​ការ​បង្កើត​កង​ទ័ព​កាល​ពី​ឆ្នាំ​មុន។ ហេង ជីវ័ន



span>
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ​មេបញ្ជាការ​យោធា​ទូទាំង​​ប្រទេស ​បាន​ប្តេជ្ញា​ទប់ស្កាត់​នូវ​អ្វី​ដែល​​រដ្ឋាភិបាល​ចាត់ទុក​ថា​ជា​ «​បដិវត្តន៍​ពណ៌​» ​ដែល​ញុះញង់​ពី​ខាង​ក្រៅ និង​រារាំង​មេដឹកនាំ​ក្នុង​ស្រុក​មិន​ឲ្យ​ប្រើ​អំណាច​បរទេស​ដើម្បី​រំលំ​រដ្ឋាភិបាល​កម្ពុជា​។

ការ​បញ្ចេញ​សារ​នេះ​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ណែនាំ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឲ្យ​ជីកឫស​គល់​រក​ «​ចារកម្ម​» ​អាមេរិក​ដែល​មាន​បំណង​បង្កើត​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​។ វោហារស័ព្ទ​ប្រឆាំង​អាមេរិក​នេះ បន្ទាប់ពី​មាន​ការ​ចោទ​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​បទ​ «​ក្បត់ជាតិ​» ​បន្ទាប់ពី​លោក​ថា​បាន​ទទួល​ជំនួយ​ពី​អាមេរិក​សម្រាប់​អាជីព​នយោបាយ​របស់​លោក​។

ឧត្តមសេនីយ៍ ស្រី ឌឹក មេបញ្ជាការ​កងពល​អន្តរាគមន៍​លេខ​ ៣ ​បាន​ថ្លែង​ថា​វា​ជា​កាតព្វកិច្ច​កង​ប្រដាប់អាវុធ​ក្នុង​ការ​ការពារ​ «​រដ្ឋាភិបាល​ស្រប​ច្បាប់​» ​និង​ប្រឆាំង​ការ​ប៉ុនប៉ង​នាំ​ប្រទេស​នេះ​ត្រឡប់​ទៅ​រក​របប​លន់ នល់ ឬ​របប​ខ្មែរ​ក្រហម​វិញ​។

លោក​បាន​បន្ត​ថា ​មេដឹកនាំ​បក្ស​ប្រឆាំង​​កំពុង​ប្រើ​ «​ជម្រក​» ​រដ្ឋាភិបាល​បរទេស​មក​ញុះញង់​ឲ្យ​វាយប្រហារ​ក្នុង​ប្រទេស​។

លោក​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​យើង​អរគុណ​សម្តេច​តេជោ​ [​ហ៊ុន សែន​] ​ដែល​បាន​ដឹកនាំ​រដ្ឋាភិបាល និង​ដោះស្រាយ​បញ្ហា​នេះ​ទាន់​ពេល​ដើម្បី​ទប់ស្កាត់​បដិវត្តន៍​ពណ៌​ដូច​ករណី​នៅ​ផ្លូវ​វេងស្រេង​»​។

ដោយ​ឡែក ​មេបញ្ជាការ​យោធា​ដទៃៗ​ទៀត​ដូចជា លោក ដួង សំនាង មេបញ្ជារ​កងពលតូច​អន្តរាគមន៍​លេខ​ ៧ ឧត្តម​សេនីយ៍ឯក ហួត ឈាង មេបញ្ជាការ​យោធា​តំបន់​ ១ ឧត្តម​សេនីយ៍ឯក ព្រំ ផេង មេបញ្ជាការ​កងពល​តូច​អន្តរាគមន៍​លេខ​ ១ ក៏​បាន​ប្តេជ្ញា ​«​កម្ទេច​» ​ការ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ផង​ដែរ​។

លោក ជាម ចាន់នី តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បន្ទុក​កិច្ចការការពារ​ជាតិ​បាន​ថ្លែង​ថា​ ការ​លើក​​ឡើង​របស់​យោធា​គឺ​មិន​សមស្រប​ទេ​​ដោយ​បំពាន​លើ​អព្យាក្រឹតភាព​។

លោក​ថា​៖ «​ពេល​យោធា​របស់​យើង​ថ្លែង​ដូច្នេះ វា​ជា​សិទ្ធិ​របស់​ពួកគេ ប៉ុន្តែ​ពលរដ្ឋ​កម្ពុជា​នឹង​ដឹង​ [​ការពិត​]»៕PS


Contact author: ម៉ិច ដារ៉ា

What Next?

Recent Articles

One Response to "មេបញ្ជាការ​យោធា​ ប្ដេជ្ញា​ទប់ស្កាត់​នូវ​អ្វី​ដែល​ថា​ជា​បដិវត្តន៍​ពណ៌"

  1. people says:

    Funny veitcong dogs’ they know only revolution word but don’t know what it mean because they are the wild buffalo used to live in the forest so don’t know anything ‘the former veitcong khmer rough know only how to killed and accused anybody who criticised them .GOD bless all cambodian people’

Leave a Reply

Submit Comment