លោក ​កឹម សុខា៖ ការធ្វើនយោបាយរបស់ខ្ញុំ មិនមែនសម្រាប់លម្អប្រជាធិបតេយ្យក្លែងក្លាយឡើយ

ដោយ លោក ញឹម សុខន​​ | ថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០១៧​ | ម៉ោង 11:54 AM
http://vodhotnews.com

នយោបាយ

លោក កឹម សុខា ប្រ​ធានគណបក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅ



មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដែលកំពុងជាប់ឃុំ បានចេញលិខិតច្រាន​ចោលការ​ចោទ​ប្រ​កាន់និ​ង​​​​អះអាងថា បក្សប្រឆាំងមានតួនាទីសំខាន់ ក្នុងការធ្វើនយោបា​យ ដើម្បីត្រៀ​មខ្លួនទៅកាន់អំ​ណា​ច​ដោ​​​យស​​ន្តិវិធី។

លោក កឹម សុខា ត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ចោ​​​​​ទ ថា «ក្បត់ជាតិ» ឃុបឃិតជាសម្ងាត់ជាមួយបរទេស ចង់ផ្តួលរំលំរដ្ឋាភិបាលរបស់​លោក ហ៊ុន​ សែន។

ប៉ុន្តែលោក លោក កឹម សុខា បានចេញសារលិខិតមួយ បង្ហោះលើគេហទំព័រហ្វេសប៊ុក​របស់លោកកាលពីម្សិលមិញបាន​ចាត់​ទុក​ថា ​​​​​កា​រចោទប្រកាន់នោះ ជា​ការមួ​ល​កង្កាច់ធ្ងន់ធ្ងរ។

លោក កឹម សុខា ឲ្យដឹងទៀតថា ក្នុងរបបប្រជាធិបតេយ្យបក្សប្រឆាំង មានតួនាទី​ប្រកួតប្រ​ជែងរកកា​រគាំ​ទ្រ​​ពី​ប្រជាពលរដ្ឋដើម្បីផ្លាស់ប្តូរបក្សកាន់អំណាច និងឈានទៅ​រកការដឹកនាំប្រទេស។

ក្នុងសារលិខិតដែលមានខ្លឹមសារទាំងស្រុងថា៖ «បើគណបក្សប្រឆាំងមិនមានបំណងផ្លាស់ប្តូរគណបក្សកាន់អំណាចទេ គេមិនហៅគណក្សនោះ ថាជាគណបក្សប្រឆាំងឡើយ។ កា​​ចូ​​លប្រលូកក្នុងឆាកនយោបាយ របស់ខ្ញុំ ក៏ដូចជាការបង្កើតគណបក្សសង្គ្រោះជាតិ គឺដើម្បីការផ្លាស់ប្តូដោ​​​​យអហិង្សា និងជាវិជ្ជមានមិនមែនសម្រាប់លម្អលទ្ធិប្រជាធិបតេយ្យក្លែងក្លាយឡើយ។ ដូ​​​​នេះរាល់ទង្វើ របស់ខ្ញុំមិនមានភាពខុសច្បាប់ ហើយផ្ទុយទៅវិញគឺជាសិទ្ធិ និងតួនាទីដែលមានចែងក្នុងរដ្ឋម្មនុញ្ញ»

លោក កឹម សុខា ក៏បានរំឭកឲ្យសមត្ថកិច្ច រដ្ឋាភិបាល និងតុលាការ ពិចារណាលើកា​រចោ​ទ​​​ប្រ​​កាន់​លោកឡើងវិញ ដោយថាចំណាត់ការនេះ​មិនមែនជាយុទ្ធសាស្ត្រធ្វើឲ្យ​ខ្មែរណាម្នាក់បាន​ទទួល​ប្រ​យោ​​​ជន៍យូរអង្វែងឡើយ។

ជាការកត់សម្គាល់ ក្រោយចាប់ខ្លួនមេបក្សប្រឆាំងលោក កឹម សុខា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសកម្ពុជា លោក អ៊ុច បូររិទ្ធ ធ្លាប់បង្ហាញការព្រួយបារម្ភថា សភាអាមេរិកកំពុងជំរុញ ទៅរដ្ឋការរបស់លោក ដូណាល់ ត្រាំ ឲ្យដាក់ទណ្ឌកម្មសេដ្ឋកម្ពុជា។ លោកថា បើការជំរុញនោះបានជោគជ័យលោកថា កម្ពុជាប្រឈមនឹងការបាត់ទីផ្សារដ៏ធំ សម្រាប់លក់ផលិតផលសំលៀកបំពាក់កាត់ដេរនៅអាមេរិក។

ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីមួយនៅខេត្តសៀមរាប កាលពីថ្ងៃចន្ទម្សិលមិញ បា​នថ្លែ​ង​ហា​ក់ជំ​រុញ​​តុលាការ ឲ្យបន្តនីតិវិធីសុំណុំរឿងនេះ។

លោកថា៖ «យើងមិនអនុញ្ញាតិ និងមិនផ្តល់ឱកាសឲ្យអ្នកណាក៏ដោយ ដែលបំផ្លាញដល់សន្តិសុខជាតិ របស់​យើងនោះទេ។ យើងមិនផ្តល់ឱកាសដាច់ខាតហើយ។ ហើយយើងបាននឹងកំពុងធ្វើសកម្មភាពតទៅទៀត មិន​មែ​ន​​បញ្ចប់ត្រឹមចាប់មនុស្សម្នាក់ទេ សូមផ្តាំឲ្យហើ​យ ព្រោះ​នេះជា​​ការរៀបចំធ្វើសកម្មភាព​ជាប្រព័ន្ធតែ​ម្តង​។ ​ដូច្នេះ​ខ្ញុំនិ​យាយប៉ុណ្ណឹងអាចយល់បាន អ្នកដទៃអា​ចយ​ល់បា​ន។ ហើយកំពុងតែប្រើភាពជម្លើយ នៅតំបន់៣​ខេត្តរួ​ចមកហើយ ព្រះវិហារ និងម្សិលមិញ​នៅខេ​ត្ត​សៀម​រា​បហ្នឹ​ងតែម្តង»។

ទោះជាយ៉ាងណាក្នុងសារលិខិតនោះ លោកកឹម សុខា ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ​ខ្មែរ ​ជាម្ចាស់អំណា​ច កុំតក់ស្លុត និងថាត្រូវរួមគ្នាការពារយុត្តិធម៌។

គិតត្រឹមថ្ងៃទី៣ខែតុលានេះ គឺមានរយៈពេល​១ខែគត់ ដែលសមត្ថកិច្ចចាប់ និងឃុំខ្លួនលោក​កឹម សុខា នៅពន្ធនាគារ។​​ រយៈពេលមួយខែនៃការឃុំខ្លួនមេបក្សប្រឆាំងរូបនេះមានប្រតិកម្មជាបន្តបន្ទាប់ពីមហាអំណាច កាន់របបប្រជាធិបតេយ្យដូចជា អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់​ជាដើម​។ពួកគេសម្តែងការព្រួយបារម្ភ និង ជំរុញឲ្យមានការដោះលែងលោក គឹម សុខា​ ហើយរៀបចំការបោះឆ្នោត​ឆ្នាំក្រោយឲ្យបានត្រឹមត្រូវដើម្បីធានាពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។​ ប៉ុន្តែលោក​នាយករដ្ឋមន្ត្រីះហ៊ុន សែន​ បដិសេធម្តងហើយម្តងទៀតថា នេះ ជាការអនុវត្តច្បាប់ ដើម្បីរក្សាសន្តិសុខ ស្ថិរភាព និង សន្តិភាពនៅកម្ពុជា៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

One Response to "លោក ​កឹម សុខា៖ ការធ្វើនយោបាយរបស់ខ្ញុំ មិនមែនសម្រាប់លម្អប្រជាធិបតេយ្យក្លែងក្លាយឡើយ"

  1. Rayuthlee says:

    I fully agreed with his statement calling on Cambodians not to be shocked and stand up to maintain the social justice. Cambodians have to hang together to demand for justice and release of Lauk Kem Sokha and other political activists without any condition. Hun Sen and his government have to stop all forms of intimidations, interruptions, and persecution on the CNRP and civil society organizations and media. You cannot kill democracy in this country! Please release them now!

Leave a Reply

Submit Comment