លោកស្រី មូរ សុខហួ បានបង្ខំចិត្ត​ចាក​ចេញ​ពី​កម្ពុជា ក្រោយ​ដឹង​ពី​តម្រុយ​នៃ​ការ​ចាប់​ខ្លួន​

លោកស្រី មូរ សុខហួ ថត​រូប​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​ព្រឹក​មិញ​នេះ​។ រូបថត ហ្វេសប៊ុក



and

ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​តំណាងរាស្ត្រ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​បង្ខំ​ចិត្ត​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ជាបន្ទាន់ បន្ទាប់ពី​មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ពី​តម្រុយ​នៃ​ការ​ចាប់​ខ្លួន​នៅ​សប្តាហ៍​ក្រោយ​ក្នុង​សំណុំ​រឿង​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក កឹម សុខា ជា​ជន​ត្រូវ​ចោទ​ពី​បទ​ «​ក្បត់ជាតិ​» ​បើ​មិន​ព្រម​ចាកចេញ​ពី​ប្រទេស​កម្ពុជា​។

ការ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​របស់​លោកស្រី មូរ សុខហួរ បាន​កើតឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​មាន​ការ​ព្រមាន​ខ្លាំងៗ​សាជាថ្មី​ទៀត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

ចំនួន​មន្ត្រី និង​សមាជិក​រដ្ឋសភា​នៃ​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​អង្គារ ទី​ ៣ ខែ​តុលា បាន និង​កំពុង​មាន​កំណើន​នៅ​​ក្នុង​បញ្ជី​ឈ្មោះ​នៃ​ការ​ជ្រើសរើស​ដំណើរ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​ដោយ​ខ្លួនឯង​ជា​បន្តបន្ទាប់​គ្នា​ក្រោយ​ពី​មាន​ការ​ប្រាប់​ឲ្យ​ដឹង​មុន​ពី​គម្រោង​របស់​អាជ្ញាធរ​កម្ពុជា​ក្នុង​ការ​ចាប់​ខ្លួន​លោកស្រី សុខហួរ ក្រោយ​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​គំរាម​ចាប់​ «​ក្រុម​ឧទ្ទាម​» និង «​ខ្ញុំ​បម្រើ​បរទេស​»​។

លោកស្រី សុខហួរ បាន​ចាកចេញ​ពី​ភ្នំពេញ​កាលពី​ព្រឹក​ម្សិលមិញ បន្ទាប់ពី​មាន​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​បាន​ប្រាប់​លោកស្រី​ថា​លោកស្រី​អាច​នឹង​ប្រឈម​ក្នុង​ការ​ចាប់​ខ្លួន​នៅ​សប្តាហ៍​ក្រោយ​ដោយ​មាន​ការ​ពាក់ព័ន្ធ​បន្ថែម​ទៀត​ជាមួយ​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី​ ខណៈ​ពេល​ដែល​លោកស្រី​បាន​ចុះ​ជួប​អ្នក​គាំទ្រ​របស់​លោកស្រី​នៅ​តាម​ខេត្ត​មួយ​ចំនួន​ក្នុង​រយៈពេល​ ៧ ​ថ្ងៃ​ចុងក្រោយ​នេះ​។

កាលពី​ថ្ងៃ​ចន្ទ​លោក​ ហ៊ុន សែន បាន​បង្ហើប​ថា «​មន្ត្រី​ជាន់ខ្ពស់​» ដែល​ធ្វើ «​អត្ថាធិប្បាយ​យ៉ាង​ព្រហើន​» នៅ​ក្នុង​ខេត្ត​កំពង់ធំ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះវិហារ​ដែល​សុទ្ធតែ​ជា​ខេត្ត​ដែល​លោកស្រី សុខហួរ បាន​ចុះ​មូលដ្ឋាន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ដើម្បី​ជួប​សំណេះ​សំណាល​ជាមួយ​មន្ត្រី​បក្ស​។

លោកស្រី​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​មុន​ពេល​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​ថា​៖ «​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ពី​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រាជរដ្ឋាភិបាល​ថា​ការ​ចាប់​ខ្លួន​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​សប្តាហ៍​ក្រោយ​នេះ​។ ខ្ញុំ​មិន​អាច​និយាយ​ប្រាប់​ថា មន្ត្រី​ ឬ​ក្រសួង​ណា​ជា​អ្នក​ប្រាប់​ខ្ញុំ​ទេ​»​។ «​គាត់ (​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​) បាន​ធ្វើការ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ពាក្យ​សម្ដី​ដែល​ខ្ញុំ និង​សហសេវិក​ ២ ​នាក់​ទៀត​និយាយ​នៅ​ខេត្ត​ទាំង​ ៣ ​នេះ​»​។

ការ​ចាកចេញ​របស់​លោកស្រី​ មូរ សុខហួរ បាន​ដើរ​តាម​គន្លង​ស្រដៀង​គ្នា​នឹង​តំណាងរាស្ត្រ​សឹង​តែ​ពាក់កណ្តាល​នៅ​ក្នុង​គណបក្ស​ប្រឆាំង​មួយ​នេះ​ដែល​បាន​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​ចាប់​តាំងពី​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដែល​ចោទ​ពាក់ព័ន្ធ​នឹង​អំពើ «​ក្បត់ជាតិ​»​។

ជាមួយ​គ្នា​នេះ​ដែរ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ផង​ដែរ​រួមមាន​កូនស្រី​លោក កឹម សុខា ទាំង​ ២ ​រូប​គឺ​កញ្ញា កឹម មនោវិទ្យា និង​កញ្ញា កឹម សម្មាធីតា ព្រម​ទាំង​មេដឹកនាំ​យុវជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ហ៊ីង សុខសាន្ត​។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា​លទ្ធភាព​នៃ​ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ​ដទៃ​ទៀត​ស្ថិត​នៅ​លើ​ការ​ស៊ើបអង្កេត​របស់​តុលាការ​ក្នុង​ករណី​ពាក់ព័ន្ធ​ជាមួយ​លោក​ កឹម សុខា ពី​អំពើ​ក្បត់ជាតិ ហើយ​ក៏​បាន​បញ្ជាក់​ពី​ការ​ពាក់ព័ន្ធ​របស់​លោកស្រី សុខហួរ នឹង​ករណី​លោក កឹម សុខា​។

លោក​ សុភ័គ ថ្លែង​ថា​៖ «​ជំទាវ​ មូរ សុខហួរ គាត់​បាន​យក​បក្ស និង​ខ្លួនឯង​ទៅ​ទៀត គាត់​ចង់​ឲ្យ​ពាក់ព័ន្ធ​ក្នុង (​ករណី​)​នេះ​។ …(​យើង​) ​ឃើញ​គាត់​ដើរ​ទៅ (​តាម​បណ្តា​ខេត្ត​)​ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ​។ អ៊ីចឹង​មកពី​ខ្លួន​គាត់​ទេ បើ​ខ្លួន​គាត់​មិន​ដើរ វា​មិន​ជាប់​ទេ​។ ដូច​ពូ​បាន​ប្រាប់​អ៊ីចឹង សូម​កុំ​ឲ្យ​លើក​បដា​ (​រូបលោក កឹម សុខា​)​។ បើ​គាត់​លើក​ផង អី​ផង វា​ប៉ះ​ច្រើន​»​។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​លោក​ក៏​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​លោក​ផង​ដែរ ក៏​ប៉ុន្តែ​លោក​មិន​អាច​ចាកចេញ​ពី​ប្រទេស​ទៅ​ចោល​លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​បាន​ទេ​។

លោក​បញ្ជាក់​ថា​៖ «​មនុស្ស​ម្នាក់ៗ​មិន​បារម្ភ​ម៉េច​ពីព្រោះ​យើង​បាន​និង​កំពុង​តែ​ធ្វើ​សកម្មភាព​នយោបាយ​។ រយៈពេល​កន្លង​មក យើង​បាន​ដឹង​ខ្លួន​ជា​មុន​ហើយ ហើយ​យើង​នៅ​ក្នុង​កាលៈទេសៈ​បែប​ហ្នឹង​យើង​មិន​អាច​ទៅ​ចោល​ឯកឧត្តម កឹម សុខា ​បាន​ទេ​ពីព្រោះ​គាត់​បាន​លះបង់​រហូត​ដល់​គេ​ចាប់​ដាក់គុក ហើយ​គាត់​លះបង់​អ្វីៗ​ទាំងអស់​ហើយ​បើ​យើង​ទៅ​ទៀត វា​ខ្មាស​ខ្លួនឯង​»​។

លោក មុនីវណ្ណ ថ្លែង​ថា​៖ «​គាត់ (​កឹម សុខា​) ហ៊ាន​ប្រឈម​គ្រប់​បែប​យ៉ាង​ទាំងអស់ ទោះ​នៅ​ដំណាក់កាល​ចុងក្រោយ គាត់​ដឹង​ថា​គេ​នឹង​ចាប់​គាត់ ហើយ​គាត់​នៅ​តែ​ប្រឈម​។ ខ្ញុំ​នៅ​ទី​នេះ​ទាំង​ភ័យភិត​។ ​ប្រសិន​បើ​គេ​ចង់​ចាប់​យើង ក៏​មិន​ដឹង​ថា​គេច​ទៅ​ណា ហើយ​ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ទៀត វា​នឹង​ធ្វើឲ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​​ដុនដាប​ទៅៗ​ហើយ​វា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​របស់​យើង​»​។

ពាក់ព័ន្ធ​ជាមួយ​ភ្នាក់ងារ​សម្ងាត់​ដែល​ជា​ជនជាតិ​បរទេស​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​គាំទ្រ​គណបក្ស​ប្រឆាំង​មួយ​នេះ​លោក ខៀវ សុភ័គ បាន​ថ្លែង​ថា​៖ «​យើង​មាន​ភ័ស្ដុតាង​អី​អស់​ហើយ​យើង​បាន​ចាប់​ចារកម្ម​អូស្ត្រាលី​កាលពី​កន្លង​ទៅ​ហើយ​បើ​មាន​តទៅ​ទៀត​យើង​ធ្វើការ​បន្ត​ទៅ​ទៀត​។ ​អូស្ត្រាលី​ដែល​បង្ហ្រោះ​ដូន​វា​គឺជា​អ្នក​ជួយ​ការងារ​ទាំងអស់​នោះ​»​។

លោក​ គៀត ច័ន្ទថារិទ្ធ អ្នក​នាំពាក្យ​​នគរបាល​ជាតិ​ថ្លែង​ថា​កម្លាំង​ជំនាញ​បាន​ និង​បន្ត​ធ្វើការ​ស៊ើប​អង្កេត​លើ​ករណី​ជនបរទេស​ដែល​កំពុង​ធ្វើ​ចារកម្ម​នៅ​កម្ពុជា​។

លោក ច័ន្ទថារិទ្ធ ថ្លែង​ថា​៖ «​យើង​អង្កេត​ទាំងអស់​មិន​រើសអើង​ទេ​។ ​យើង​បាន​ធ្វើ​បាន​មួយ​ចំនួន​ហើយ​រឿង​នេះ​យើង​មិន​អាច​បញ្ចេញ​កើត​ទេ​ហើយ​យើង​បន្ត​ធ្វើ​តទៅ​ទៀត​។ យើង​ធ្វើ​តាម​ច្បាប់​តាម​ទម្លាប់ វា​ទៅ​តាម​ករណី​ជាក់ស្តែង​មួយៗ​ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ទេ​។ បញ្ហា​សំខាន់​លោក​ កឹម សុខា គាត់​និយាយ​ខ្លួន​គាត់​ថា​គាត់​ធ្វើ​តាម​បញ្ជា​របស់​បរទេស​ដូច្នេះ​យើង​ខំប្រឹង​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​បរទេស​ណា​ខ្លះ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​បញ្ជា​ដល់​លោក​ កឹម សុខា ហើយ​យើង​ត្រូវ​រក​ភ័ស្តុតាង​តាម​ផ្លូវ​ច្បាប់​យើង​មិន​អាច​និយាយ​បាន​ទេ​នេះ​ការងារ​ស៊ើបអង្កេត​របស់​ប៉ូលិស​។ យើង​មាន​តម្រុយ​ខ្លះ​គ្រាន់​តែ​ថា តិច​ឬ​ច្រើន​។ យើង​ពិតជា​មាន​លទ្ធផល​»៕


Contact authors: Ananth Baliga and ម៉ិច ដារ៉ា

What Next?

Recent Articles

One Response to "លោកស្រី មូរ សុខហួ បានបង្ខំចិត្ត​ចាក​ចេញ​ពី​កម្ពុជា ក្រោយ​ដឹង​ពី​តម្រុយ​នៃ​ការ​ចាប់​ខ្លួន​"

  1. ?? says:

    it is now come to my prediction step by step as what I said last comment. our Cambodian should be aware of the next step of evil act. I knew some thing big going to come please be prepare . I also knew it is the end of this evil leader HUN SEN . it is now come to his last change but I do not think HUN SEN will give up until his last minute of his life. too bad so sad by having been born as an evil person no matter what the history will writing by itself in the near future. please be aware of the next situation, after HUN SEN successful eliminate his opponent Cambodia will be isolate from world community. this country will be in kayos situation , no job, no budget for HUN SEN to spend for all his officers, people rising up again HUN SEN and also his officers. at that time it may come to a bloody situation HUN SEN leadership may use weapon to bleed their own blood nation. the last stage Vietcong will again come to make their final wish that they keep for decades . the way to get this nation in real peace is>>> HUN SEN give up get this country in true democracy by having some one that was true love of his sad nation. then we Cambodian will truly get up on our feet white no more interference from neighboring country VIETNAME . true democracy for Cambodia and peace to all Cambodian

Leave a Reply

Submit Comment