លោក​ ហ៊ុន ម៉ាណែត បញ្ជាក់​ជំហរ​នៃ​ការ​ចាប់​ខ្លួន​មេបក្ស​ប្រឆាំង

លោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​លោក​នាយក​រដ្ឋមន្ត្រី​។ រូបថត ហ្វេសប៊ុក



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ការពារ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ជំទាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​លើក​ឡើង​ថា វា​មិន​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​ជា​ការ​ពង្រឹង​នីតិរដ្ឋ​ប៉ុណ្ណោះ ជា​អ្វី​ដែល​អ្នក​វិភាគ​ម្នាក់​កាលពី​ម្សិលមិញ​ថា​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ពិត​នៅ​កម្ពុជា​។

ការ​ថ្លែង​បែប​នេះ​កើត​ឡើង​បន្ទាប់ពី​មាន​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ជំទាស់​ដែល​មាន​ទស្សនៈ​ខ្វែង​គ្នា​ដ៏សម្រូង​ចម្រាស​ពី​បទ​ក្បត់ជាតិ ខណៈ​មាន​បាតុកម្ម​របស់​សហគមន៍​ខ្មែរ​នៅ​បរទេស​ជា​បន្តបន្ទាប់​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក​ កឹម សុខា ដោយ​ឥត​លក្ខខណ្ឌ​។

ក្នុង​បទសម្ភាស​មួយ​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ដែល​ធ្វើការ​ចាក់​ផ្សាយ​កាលពី​យប់​ថ្ងៃ​ចន្ទ​ក្នុង​ដំណើរ​ចុះ​ទៅ​ជួប​សហគមន៍​ខ្មែរ​នៅ​បណ្តា​ប្រទេស អឺរ៉ុប លោក ម៉ាណែត ថ្លែង​ថា​៖ «​ទាក់ទង​នឹង​ករណី ឯកឧត្តម កឹម សុខា គឺជា​ការ​អនុវត្ត​ច្បាប់​របស់​ប្រទេស​មួយ​កន្លង​ទៅ​មាន​ការ​ព្រួយបារម្ភ​ថា​ការ​ចាប់​ខ្លួន​នេះ​ធ្វើឲ្យ​លទ្ធិប្រជាធិបតេយ្យ​ចុះ​ថយ​។ ខ្ញុំ​ថា​ច្បាប់​គឺ​បង្កើត​ឡើង​ដើម្បី​ការពារ​ប្រយោជន៍​រួម​របស់​ជាតិ និង​របស់​ប្រជាជន​។ មិនមែន​របស់​បុគ្គល​ណា​មួយ ឬ​អ្នក​នយោបាយ​ណា​មួយ​ទេ​។ អ៊ីចឹង​ការ​អនុវត្ត​ច្បាប់​ចំពោះ​អ្នក​នយោបាយ​ណា​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់​គឺ​មិនមែន​ទៅ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ឬ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ចុះ​ថយ​ទេ​។ ការ​អនុវត្ត​ច្បាប់​គឺ​ដើម្បី​ការពារ​ប្រយោជន៍​ជាតិ និង​ប្រជាជន​ដែល​អ្នក​នយោបាយ​ទាំងអស់​ត្រូវ​មាន​ការ​គោរព​ច្បាប់ និង​ជួយ​ពង្រឹង​នីតិរដ្ឋ វា​ធ្វើឲ្យ​អ្នក​នយោបាយ​ទាំងអស់​គឺ​ធ្វើ​អ្វី​មួយ​ឲ្យ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​ថា តើ​សកម្មភាព​​របស់​ខ្លួន​វា​រំលោភ​ច្បាប់ ឬ​វា​នៅក្នុង​ក្របខ័ណ្ឌ​ច្បាប់​»​។

គួរ​បញ្ជាក់​ថា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត នៅ​អឺរ៉ុប​ដែល​ផ្តើមឡើង​តាំងពី​ចុង​ខែ​មុន​បាន​ពើប​ប្រទះ​នឹង​បាតុកម្ម​តវ៉ា​ពី​សំណាក់​ពលរដ្ឋ​នៅ​ទី​នោះ​ដែល​ទាមទារ​ឲ្យ​មាន​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការ​បោះឆ្នោត​សេរី និង​យុត្តិធម៌ និង​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា​។

អ្នក​វិភាគ​នយោបាយ លោក ឡៅ ម៉ុងហៃ យល់​ឃើញ​ថា​ការ​អត្ថាធិប្បាយ​របស់​លោក ហ៊ុន ម៉ាណែត មិនមាន​​ប្រសិទ្ធភាព​ព្រោះ​វា​មិន​បាន​ឆ្លុះបញ្ចាំង​ពី​តថភាព​ពិត​របស់​ប្រទេស​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា​លទ្ធិប្រជាធិបតេយ្យ​មួយ​អាច​ដំណើរការ​ទៅ​បាន​ល្អ ល្គឹក​ណា​ទាល់តែ​មាន​ការ​​ចូលរួម​ពេញលេញ​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ​»៕


Contact author: បែន សុខហ៊ាន

What Next?

Recent Articles

3 Responses to "លោក​ ហ៊ុន ម៉ាណែត បញ្ជាក់​ជំហរ​នៃ​ការ​ចាប់​ខ្លួន​មេបក្ស​ប្រឆាំង"

  1. Anonymous says:

    Free Kem Soka. Cambodia led by Hun Sen and CPP Cambodia no democracy, no human rights, and unfair and dark society.

  2. people says:

    This veitcong mafia son very good at twisting the story like Youn-hanoi’ Oh’ this guy is the youn blood ‘that why he very good at lie and wanted to continue to hold power from his veitcong mafia dad(hun-sen) .1 we wanted to know what job for you to go out oversee ?? what for?? is it official for cambodia?? represent what? just holiday?? .2 you tell people oversee that mr so kha case is the law’ What kind of law?? veitcong law? mafia law? communist law? where are the warren ?? what court that issue the warren?? Come on ‘cambodian people knew that this poor little king dom is in your mafia dad hand ‘ he can do what ever he wanted ‘ and turn black to white or promoted criminals to high ranking and the victim go to jail ‘This is your mafia law’. In this poor little king dom have thousand of general,stars ,adviser ‘ all of theses are the leech to suck blood from poor cambodian people’ .GOD bless all cambodian people’

  3. ?? says:

    no matter what HUN MANET trying do cover up his father ‘s evil act. an elephant dead HUN MANET is trying to cover up whit a small tree leaf is impossible. I’m sorry for this guy by having been born in this HUN family whit a mental man HUN SEN as his father no matter what he trying to help it will be useless . sorry your father is not just mental he is also the evil of his own nation. HUN SEN has been walking naked in front of public for many decade every one can see it and right now he want his son to walk naked like him, what a lovely father . one question to you about what policy that you and your father will take . at this moment I see it is not a democracy I see communist is more then likely. now I see your father leadership is hate USA but my question is why they used US dollar , they came to educated in USA all his high ranking officer bought high value property in USA what do you say about that . now it come to this boiling point your father enemy AMERICKANG can not be that patient any more because your father has been kicked their ass for many decade it is time to kick your father ass but it is not that easy because the consequent is Cambodian not just your father. I warning you it is your father last change if you can convincing him to get out in peace be for it too late. real democratic for Cambodia and peace to all Cambodian

Leave a Reply

Submit Comment