សមាជិកព្រឹទ្ធសភាអាមេរិកស្នើដាក់បញ្ចូលមន្ដ្រីខ្មែរក្នុងបញ្ជីដែលគេលែងទាក់ទងជាមួយ

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០១៧​ | ម៉ោង 3:49 PM
http://vodhotnews.com

នយោបាយ

ព្រឹទ្ធិសភាសហរដ្ឋអាមេរិក និងជាប្រធានគណៈកម្មាការសេវាកងទ័ពនៃព្រឹទ្ធសភា លោក John McCain និងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន


សមាជិកព្រឹទ្ធសភាអាមេរិក២រូប ស្នើឲ្យដាក់បញ្ចូលឈ្មោះមន្ដ្រីខ្មែរទៅក្នុងបញ្ជី ដែលគេហាមមិនឲ្យទាក់ទង ឬធ្វើជំនួញជាមួយ ខណៈពួកគេយល់ថា ការដឹកនាំរបស់លោក ហ៊ុន សែន ពោរពេញដោយការគាបសង្កត់។ ប៉ុន្ដែ មន្ដ្រីបក្សកាន់អំណាច យល់ថា នេះជាការលើកឡើង ដែលពុំត្រឹមត្រូវ។

ក្នុងកិច្ចប្រជុំសភាលើកទី១១៥ កាលពីថ្ងៃអង្គារទី៣ខែតុលាឆ្នាំ២០១៧ សមាជិកព្រឹទ្ធសភាអាមេរិក និងជាប្រធានគណៈកម្មការសេវាកងទ័ព លោក John McCain និងសមាជិកម្នាក់ទៀត គឺលោក Dick Durbin បានចេញសេចក្ដីសម្រេចមួយ (Resolution) ទាក់ទងនឹងបញ្ហានយោបាយ និងការគោរពសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជា។ ក្នុងសេចក្ដីសម្រេចនោះ លោក John McCain រួមទាំងសមាជិកខ្លួន បានគូសបញ្ជាក់បញ្ហាចំនួន៨ចំណុច ស្ដីអំពីកម្ពុជា ដែលក្នុងចំណុចមួយ ពួកគេ បានស្នើទៅក្រសួងការបរទេសអាមេរិក ឲ្យដាក់បញ្ចូលឈ្មោះ មន្ដ្រីជាន់ខ្ពស់ រដ្ឋាភិបាលកម្ពុជាទាំងអស់ ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពខាងលើ ទៅក្នុងបញ្ជីឈ្មោះ ដែលគេហាមពលរដ្ឋអាមេរិកាំង មិនឲ្យទាក់ទង ឬធ្វើជំនួញជាមួយ (Specially Designated Nationals)។

ក្នុងចំណោមកង្វល់ទាំងនោះ សមាជិកព្រឹទ្ធសភាអាមេរិករូបនេះ ស្នើឲ្យលោក ហ៊ុន សែន និងគណបក្សប្រជាជនរបស់លោក បញ្ឈប់រាល់ការធ្វើទុក្ខបុកម្នេញលើក្រុមអង្គការសង្គមស៊ីវិល បណ្ដាញសារព័ត៌មានឯករាជ្យ និងទទូចឲ្យដោះលែងប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ជាបន្ទាន់។ បន្ថែមពីនេះ លោក John McCain ក៏បានស្នើទៅប្រធានអង្គប្រជុំ​ ឲ្យពន្យល់ទៅភាគីកម្ពុជា ថា ប្រសិនបើរដ្ឋាភិបាលមួយនេះ បន្ដសកម្មភាពគំរាមកំហែងតទៅទៀត លោកថា រដ្ឋាភិបាលអាមេរិកកាំង គ្មានជម្រើសអ្វី ក្រៅពីមិនទទួលស្គាល់លទ្ធផលបោះឆ្នោតឆ្នាំ២០១៨ នោះទេ។

សមាជិកព្រឹទ្ធសភាអាមេរិក លោក John McCain រិះគន់ថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន អស់រយៈពេលជាង ៣ទសវត្សមកនេះ គឺពោរពេញដោយការគាបសង្កត់ និងការគំរាមកំហែង និងថា លោក ហ៊ុន សែន បានប្រើគ្រប់មធ្យោបាយ ដើម្បីធ្វើបាបគណបក្សប្រឆាំង នៅមុនការបោះឆ្នោត។

ក្នុងសេចក្ដីសម្រេចនោះ លោកមានប្រសាសន៍ថា៖ «នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន បានដឹកនាំប្រទេសជាមួយនូវនិទណ្ឌភាព ជាង៣ទសវត្សមកហើយ។ ក្រោមការដឹកនាំរបស់គាត់ លោក ហ៊ុន​ សែន បានប្រើគ្រប់មធ្យោបាយ ដើម្បីគាបសង្កត់បក្សប្រឆាំងស្របច្បាប់ ធ្វើបាបសង្គមស៊ីវិល រារាំងបរិយាកាសសារព័ត៌មាន និងប្រឆាំងការចង់បានលទ្ធិប្រជាធិបតេយ្យ របស់ប្រជាពលរដ្ឋកម្ពុជា។ សេចក្ដីសម្រេចនេះ គឺសំខាន់ ដើម្បីស្វែងរកយុត្តិធម៌ និងការពារសិទ្ធិមនុស្សជាមូលដ្ឋាន និងសេរីភាពរបស់ពលរដ្ឋកម្ពុជា»។

VOD មិនអាចទាក់ទង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានទេ។

ចំណែក អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សួស យ៉ារ៉ា​ យល់ថា ការលើកឡើងនេះ គ្រាន់ជាការបញ្ចេញទស្សនៈ របស់បុគ្គលប៉ុណ្ណោះ។ លោក យ៉ារ៉ា រិះគន់ថា លោក John McCain មានវ័យចំណាស់ជ្រុលទៅហើយ និងថា មិនគួរជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលនាំឲ្យបាត់បង់នូវសន្ដិភាពនោះទេ។

ទំនាក់ទំនងកម្ពុជា អាមេរិក ហាក់កាន់តែតានតឹងឡើង បន្ទាប់ពីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានចោទសហរដ្ឋអាមេរិកថា កំពុងជួយគាំទ្របក្សប្រឆាំង ដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់លោក។ ប៉ុន្ដែទូតអាមេរិកប្រចាំកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ច្រានចោលការចោទប្រកាន់នេះ។ រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ថែមទាំងបានដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការ លើមន្ដ្រីក្រសួងការបរទេសខ្មែរ និងក្រុមគ្រួសាររបស់ពួកគេ មិនឲ្យជាន់ដីអាមេរិកទៀតផង៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

What Next?

Recent Articles

6 Responses to "សមាជិកព្រឹទ្ធសភាអាមេរិកស្នើដាក់បញ្ចូលមន្ដ្រីខ្មែរក្នុងបញ្ជីដែលគេលែងទាក់ទងជាមួយ"

  1. Rayuthlee says:

    ខ្ញុំសូមគាំទ្រនូវសេចក្តីសំរេចនេះ។ សូមដាក់មន្ត្រីពុករលួយ និងរំលោភអំណាចរបស់រាជការលោកហ៊ុន សែនក្នុងបញ្ជីខ្មៅព្រមទាំងបង្កកទ្រព្យសម្បត្តិរបស់មន្រ្តីទាំងអស់នោះ។ ចាត់ទុកថានេះគឺជាជំហ៊ានទី១នៃចំពាត់ការរបស់អាមេរិកលើរាជកាារហ៊ុន សែន។ លោកហ៊ុន សែន ព្រមទាំគូកនត្រូវពិចារណាដោះលែងលោក កឹម សុខា និងអ្នកផ្សេងទៀតអោយមានសេរីភាព និងបញ្ឍប់នូវរាល់ការធ្វើទុកបុកម្នេញ គំរសមកំហែង បំភិតបំភ័យ គំរាមចាប់ចងអ្នកជំទាស់ ហើយត្រូវតែគោរពច្បាប់ និងសិទ្ធិសេរីភាពនយោបាយដើម្បីស្តារឡើងវិញនូវប្រជាធិបតេយ្យ។ លោក ហ៊ុន សែន មិនអាចនាំប្រទេសខ្មែរទៅរករបបផ្តាច់ការបានទេ។ សូមអោយអេមេរិក និងសហគមអន្តរជាតិគាបសង្កត់លើរាជការហ៊ុន សែនអោយខ្លាំងមែនទែន និងសូមអោយប្រជាជនខ្មែរទាំងអស់កុំអស់សង្ឃឹមត្រូវទៅបោះឆ្នោតទំលាក់លោកហ៊ុន សែនចេញពីអំណាច ដើម្បីស្តារប្រទេសពីភាពអន្តរាយ។

  2. Anonymous says:

    Il faut interdire la famille Hun Sen de voyager à l’étranger !

  3. Anonymous says:

    No need ICC, just go to People Court. 😜💥

  4. den says:

    asshole Mc. Caine fake hero

  5. people says:

    We are cambodian people so happy to see U S (senators) helping cambodian people’ , so long cambodian people have suffer ‘ under veitcong mafia dictator and his veitcong germs group. Veitcong mafia dictator and his groups taking cambodian people as their hostage and used cambodia&her people to cheated international ‘and ask international for aid but most money gone to veitcong mafia dictator and his group ‘they are the worse corrupted in history of cambodia.Since 1970 till now ‘people of cambodia have a little happy time when U N over there ‘but Unfortunately stupid communist king si hak nouk kick U N out again ‘ What a betray man” ‘All mistake from beginning is communist king now we have veitcong mafia dictator continue from dictator king. Mr mcain’ Please freeze all properties belong to cambodia officials and just bane all of them not to go to U S or EUROPE ‘ ‘or OZ or NZ ‘ because simple people never have money to go to oversee ‘ they are so poor and their blood been suck ‘.Please Act not speak to this veitcong mafia dictator because it wast of time like president Donal trump said to mr rex ‘no need to talk to kimg jon-un it wast of time it been 25 years ‘ now cambodia been 32 years ‘.Veitcong mafia dictator and his groups never care about the people or nation ‘all they care money ,women,party,serve Youn-hanoi and china’ because theses two country help them to hold power and suck all profit from cambodia. GOD bless all cambodian people’

  6. Reall says:

    please !please !help our country we have no one, only you .

Leave a Reply

Submit Comment