ពលរដ្ឋ​ថា​បណ្ដឹង​រំលាយ​បក្ស​ប្រឆាំង​គ្រាន់​តែ​ជា​លេស​ខ្លាច​ចាញ់​របស់​បក្ស​កាន់អំណាច

ដោយ អាស៊ីសេរី
2017-10-06

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មុថិនា ឆ្នាំ​២០១៣។ Photo: RFA
(ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មុថិនា ឆ្នាំ​២០១៣។ Photo: RFA


ពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ យល់​ថា ការ​ដាក់​ពាក្យ​បណ្ដឹង​របស់​មេធាវី​នៃ​ក្រសួងមហាផ្ទៃ ទៅ​តុលាការ​កំពូល ដើម្បី​សុំ​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ តុលា តាម​សំណើ​របស់​គណបក្ស​នយោបាយ​ចំនួន​២ គឺ​គណបក្ស​យុវជន​កម្ពុជា និង គណបក្ស​ហ៊្វុនស៊ិនប៉ិច គឺ​គ្រាន់តែ​ជា​លេស​របស់​គណបក្ស​កាន់អំណាច ដើម្បី​បំបាត់​គណបក្សប្រឆាំង​កុំ​ឲ្យ​បាន​ចូលរួម​ការបោះឆ្នោត​សកល និង​ជា​លេស​ដែល​គណបក្ស​នេះ ខ្លាច​ចាញ់​ការបោះឆ្នោត​ឆ្នាំ​២០១៨ តែប៉ុណ្ណោះ។

ពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា ពួកគេ​នឹង​មិន​ទៅ​បោះឆ្នោត​នោះ​ទេ ប្រសិនបើ​គ្មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង។ ពួកគេ​យល់​ថា ក្រៅពី​បក្ស​សង្គ្រោះ​ជាតិ គ្មាន​គណបក្ស​ណា​ដែល​អាច​មាន​លទ្ធភាព​ប្រកួត ជាមួយ​បក្ស​កាន់អំណាច​សព្វថ្ងៃ​នោះ​ទេ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ក្រុងភ្នំពេញ យល់​ថា បណ្ដឹង​សុំ​រំលាយ​បក្ស​ប្រឆាំង​របស់​មេធាវី​ទាំង​៥ តំណាង​ឲ្យ​ក្រសួងមហាផ្ទៃ គឺជា​ការ​បង្ហាញ​ថា រដ្ឋាភិបាល​កំពុង​ភ័យខ្លាច​ប្រជាប្រិយភាព​របស់​បក្ស​ប្រឆាំង ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។

ក្រសួងមហាផ្ទៃ​បាន​ប្រគល់​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​កំពូល ដើម្បី​រំលាយ​បក្ស​ប្រឆាំង ឲ្យ​ទៅ​មេធាវី​៥​រូប ដែល​ដឹកនាំ​ដោយ លោក គី តិច មេធាវី​ដែល​ស្និទ្ធ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ក្រុម​មេធាវី នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​តុលា បាន​បញ្ជូន​ពាក្យបណ្ដឹង និង​ភស្តុតាង​កម្រាស់​ជិត​កន្លះ​ម៉ែត្រ ដែល​មាន​២១​កញ្ចប់ ចូល​ដល់​មហា​អយ្យការ​អម​តុលាការ​កំពូល រួចរាល់​ហើយ។

មេធាវី លោក គី តិច បាន​ប្រាប់​សារព័ត៌មាន នៅ​ក្រោយ​ដាក់ពាក្យ​បណ្ដឹង​រួច ថា ការ​ស្នើ​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ធ្វើតាម​សំណើ​របស់​គណបក្ស​ពីរ ដែល​ស្នើសុំ​ទៅ​ក្រសួងមហាផ្ទៃ។ ដោយឡែក ភស្តុតាង​ចំនួន​២១​កញ្ចប់​នោះ ក៏​មាន​ខ្លះ បាន​មក​ពី​គណបក្ស​យុវជន​កម្ពុជា និង គណបក្ស​ហ៊្វុនស៊ិនប៉ិច ផង​ដែរ។

លោក គី តិច បន្ត​អះអាង​ថា ពាក្យបណ្ដឹង​ដែល​ក្រុម​លោក​ស្នើ​សុំ មិនមែន​ប្រឆាំង លោក កឹម សុខា ឬ ទាមទារ​សំណង​នោះ​ទេ គឺ​ស្នើសុំ​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​កម្ពុជា​ចោល​តែម្ដង។

ពលរដ្ឋ​ម្នាក់ទៀត ជា​កម្មករ​សំណង់ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ យល់ថា សកម្មភាព​ប្ដឹង​នេះ គឺជា​ចេតនា នៃ​ការ​រំលាយ​បក្ស​ប្រឆាំង ក្នុង​លេស​បំបាត់​ដៃគូ​ខ្លាំង។ កម្មករ​សំណង់​រូប​នេះ នៅ​រារែក​ក្នុង​ចិត្ត​នៅឡើយ​ចំពោះ​ការ​ទៅ​បោះឆ្នោត​ឆ្នាំ​២០១៨។

ចាប់​តាំង​ពី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ក្រុម​តំណាងរាស្ត្រ​របស់​បក្ស​លោក​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​មក អ្នក​តាមដាន​នយោបាយ ប្រមើល​ឃើញ​ថា ច្បាប់​នេះ​មាន​ចេតនា​បម្រើ​ផលប្រយោជន៍​បក្ស​កាន់អំណាច ក្នុង​ការ​បំបាត់​គណបក្ស​នយោបាយ ជា​ដៃគូ​ប្រកួត​ជាជាង​សម្រាប់​បម្រើ​ផលប្រយោជន៍​ប្រជាជន​ខ្មែរ។

ពលរដ្ឋ​ខ្លះ អះអាង​ថា បើ​គ្មាន​វត្តមាន​បក្ស​ប្រឆាំង​បោះឆ្នោត​ឆ្នាំ​២០១៨​ទេ ពួកគេ នឹង​សរសេរ​ពាក្យ​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​លើ​សន្លឹកឆ្នោត រួច​គូ​ប្រអប់​ដើម្បី​គូស បើ​ទោះ​ជា​សន្លឹកឆ្នោត​នោះ​ត្រូវ​ចាត់ទុកថា មិនបានការ​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

6 Responses to "ពលរដ្ឋ​ថា​បណ្ដឹង​រំលាយ​បក្ស​ប្រឆាំង​គ្រាន់​តែ​ជា​លេស​ខ្លាច​ចាញ់​របស់​បក្ស​កាន់អំណាច"

  1. xxx says:

    មិនមែនជាលេសទេ គឺដោយសារតែខ្លាចចាញ់ឆ្នោតនៅឆ្នាំ2018 នេះ100%តែម្ដងទើបចង់រំលាយគណបក្សគចោល
    ព្រោះតែខ្លាច ខ្លាចទាល់តែមែនទែន

  2. Rayuthlee says:

    លោកហ៊ុន សែន និងគូកនភ័យខ្លាំងខ្លាចចាញ់ឆ្នោតក្នុងឆ្នាំ២០១៨ខាងមុខ ទើបសំរេចចិត្តប្តឹងរំលាយបក្សសង្រ្គោះជាតិដើម្បីខ្លួនបានរក្សាអំណាចបន្ត។ លោកហ៊ុន សែន និងគូកន មិនមែនជាអ្នកកីឡាបែបប្រជាធិបតេយ្យទេតែពួកនេះគឺជាជនកំសាកញីបំផុតមិនហ៊ានឡើងប្រកួតដោយចិត្តស្មោះត្រង់តាមបែបផែនប្រជាធិបតេយ្យទេ។ លទ្ធផលឆ្នាំ២០១៣ និង២០១៧ថ្មីៗនេះ បានបង្ហាញថាបក្សប្រជាជនរបស់លោកហ៊ុន សែននឹងកំពុងតែដាំក្បាលចុះព្រោះប្រជាជនលែងជឿលើការដឹកនាំបែបអន់របស់គាត់។ដឹកនាំរហូតដល់សឹងតែខ្ទេចអស់នូវធន់ធានធម្មជាតិ ពុករលួយជាប្រព័ន្ធ រំលោភអំណាច គាបសង្កត់ជិះជាន់ បំបិទសិទ្ធិសេរីភាព និងអយុត្តិធ៍មសង្គម។ ចឹងមានតែធ្វើបាបចាប់ចងបក្សប្រឆាំង ទើបលោកហ៊ុន នៅអាចក្រាញតោងអំណាចបាន។

    តែការធ្វើបែបនេះ ប្រជាជនកាន់តែស្អប់គាត់ និងបក្សរបស់គាត់។ នេះគឺជា ល្បែង ឬនយោបាយអត្តឃាតរបស់លោកហ៊ុន សែន។

  3. ?? says:

    justice for Cambodian is closer to final stage for the world to see who was the genocidal in this poor nation. as I’m accidently been born as a Cambodian I have been following Cambodian political night mare in the world. I used to say the policy of communist VIETCONG and CHINA have gone so deep in this poor nation . both of them will never let this poor nation going away from their intention. expressly the communist VEITCONG their plane to take over this poor nation for so many decade is closer to their success . in another hand Cambodia was the country of curse if any one come to powers those person always wanted to holding his powers in no matter what it cost. even if this country getting smaller and smaller from decade to decade no one care about it. expressly in this HUN SEN leadership every thing is just about gone . HUN SEN the evil monster was destroy this nation from the start and still continuous . VIETCONG boss was control this leadership from the dark they tool them to killed they did it whit no mercy to their own blood. at this moment inter national community finding out every evil action from Mr HUN SEN form the past believing me they will find out his guilty. at those day all Cambodian will be image and get boiling anger to this evil . I can see HUN SEN future this evil will end soon no matter what . GOD bless CAMBODIA

  4. xxx says:

    ជឿថាតុលាការនៃប្រទេសខ្មែរនឹងសម្រេច១០០%តាមការបញ្ជារបស់មនុស្សម្នាក់ដើម្បីកាពារអំណាចខ្លួនពុំខានឡើយ
    ដោយ១០០%ពិតជាខ្លាចមិនហ៊ានប្រកួតជាមួយបក្សប្រឆាំងមួយនេះជាដាច់ខាត ដូច្នេះហើយទើបហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងដោយភាពកំសាកដើម្បីរក្សាអំណាច។

  5. Anonymous says:

    មុនបោះឆ្នោតឆ្នាំ២០១៨ បើមិនហានរំលាយ ឬរំលាយមិនបានមែន គឺត្រូវហៅពួកនេះថា “ពួកអាឆ្កែកុម្មុយនីសផ្តាច់ការគ្មានសតិ ឥតអៀនខ្មាស់” វិញម្តង។

  6. people says:

    All kon khmer must study from the long time history’. Cambodia is in the cage of veitcong mafia dictator’and steering by veitcong germs who hiding in khmer government ‘ and followed the order from ANGKA LOUR ‘youn hanoi.Since 1979 ‘after Youn hanoi invade cambodia and rob everything ‘then they prepare all strategy to followed international way. Look back a bit’ recently ‘ we have a happy time during U-N here ‘ Youn-hanoi have a strategy ‘using youn-spy troops leaded by earng sary to go out without lay down the gun and come to joint election ‘then inside youn-king allowed veitcong mafia dictator to be second P-M’ then youn king kick U-N out make way for Hun-sen did the coup ‘then they can control cambodia in the law of international way then they suck profit from cambodia by illegal and legal so all communist china and communist Youn used their dogs to suck khmer blood and destroy khmer resource ”now’ strategy of Youn communist knew that they will lose ‘ then used their dog Hun-sen again to jail opposition leader or kick out leader and killing who ever criticised veitcong mafia dictator dog’ and the big Earning is Youn&china ‘and khmer people still suffer ‘ continue losing everything. All khmer young generation must learn history and must thinking in the future’ and must struggle for our country’ for the sake of our nation ‘ Don’t let Youn-hanoi do to us like LAOS country.GOD bless all cambodian people’

Leave a Reply

Submit Comment