“ការ​ដំឡើង​តួនាទី​មន្ត្រី​ធំៗ​ច្រើន​នឹង​ធ្វើ​ឲ្យ​សង្គម​វ៉ល់​មិន​ដឹង​អ្នក​ណា​ធំ​ជាង​អ្នក​ណា”

ដោយ អាស៊ីសេរី
2017-10-08

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក ម៉ក់ ជីតូ (កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​បង្ហាញ​គ្រឿងញៀន នា​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ នៅ​ក​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Yang Chandara
អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក ម៉ក់ ជីតូ (កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​បង្ហាញ​គ្រឿងញៀន នា​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ នៅ​ក​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA/Yang Chandara


ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​អង្គ​ត្រាស់​បង្គាប់​តែងតាំង​មន្ត្រី​ក្នុង​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ចំនួន ១៥នាក់ នៅ​ថ្ងៃ​ទី៦ ខែតុលា ចាប់​ពី​ថ្នាក់​វរសេនីយ៍ រហូត​ដល់​នាយក​ឧត្ដមសេនីយ៍។ អ្នក​វិភាគ​បញ្ហា​សង្គម យល់​ឃើញ​ថា ការ​ដំឡើង​តួនាទី​ច្រើន​បែប​នេះ នឹង​ធ្វើ​ឲ្យ​សង្គម​វ៉ល់​ទៅ​វិញ មិន​ដឹង​អ្នក​ណា​ធំ​ជាង​អ្នក​ណា។

ការ​ដំឡើង​តួនាទី​បន្ថែម​ទៀត​ក្នុង​ជួរ​នគរបាល​នេះ ស្រប​ពេល​កម្ពុជា​​​មាន​វិបត្តិ​នយោបាយ ដែល​សហគមន៍​អន្តរជាតិ កំពុង​ព្រួយបារម្ភ​ពី​ជោគវាសនា​ប្រទេស​កម្ពុជា និង​អំពាវនាវ ឲ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​វិល​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ​ឡើង​វិញ។

ព្រះរាជក្រឹត្យ​ដែល​ចេញ​ក្នុង​ថ្ងៃ​តែ​មួយ កាល​ពី​ថ្ងៃ​ទី៦ ខែ​តុលា គឺ​បាន​ដំឡើង​ឋានន្តរសក្ដិនាយ​ឧត្ដមសេនីយ៍ផ្កាយ​បួន​ចំនួន ៤នាក់ ក្នុង​នោះ​មាន​លោក ទូច ណារ៉ុថ លោក ម៉ក់ ជីតូ លោក ហ៊ឹម យ៉ាន និង​លោក ឃុន សំបូរ ដែល​មុខ​ងារ​បច្ចុប្បន្ន​របស់​មន្ត្រី​នគរបាល​ទាំង​បួន​រូប​នេះ​ជា ឧត្ដមសេនីយ៍​ឯក​ផ្កាយ​បី។

ក្រៅ​ពី​នេះ នៅ​មាន​ព្រះរាជក្រឹត្យ​របស់​ព្រះ​មហាក្សត្រ ដាច់​ឡែក​មួយ​ផ្សេង​ទៀត ដែល​ចេញ​ក្នុង​ថ្ងៃ​តែ​មួយ ព្រះ​អង្គ​ក៏​សព្វព្រះរាជហឫទ័យ ត្រាស់​បង្គាប់​តែងតាំង​មន្ត្រី​នគរបាល​ចំនួន ១១រូប​ផ្សេង​ទៀត ចាប់​ពី​វរសេនីយ៍ រហូត​ដល់​ថ្នាក់ ឧត្ដមសេនីយ៍​ដែរ។

អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា ការ​ព្យាយាម​ដំឡើង​មុខងារ ឬ តួនាទី​ដ៏​ច្រើន​បែប​នេះ មិន​មែន​ជា​សញ្ញា​ល្អ​ប៉ុន្មាន​នោះ​ឡើយ។ លោក​បណ្ឌិត មាស នី ចាត់​ទុក​ថា ការ​បន្ត​ឡើង​ឋានៈ​ដល់​មន្ត្រី​គ្រាក់​ៗ​ទាំង​នេះ ពុំ​មាន​អ្វី​ក្រៅ​ពី​ដើម្បី​ព្យាយាម​ការពារ និង​រក្សា​អំណាច​របស់​រដ្ឋាភិបាល​ទេ។ លោក​បន្ត​ថា ក្នុង​ស្ថានភាព​នយោបាយ កាន់​តែ​អាប់អួ​បែប​នេះ ការ​ព្យាយាម​ដំឡើង​តួនាទី​ដល់​កងកម្លាំង​ប្រដាប់​អាវុធ គឺ​ជា​ជម្រើស​តែ​មួយ​គត់ របស់​រដ្ឋាភិបាល ធ្វើ​បែប​ណា​អាច​រក្សា​អំណាច ឲ្យ​កាន់​តែ​រឹងមាំ។

ការ​ព្យាយាម​ដំឡើង​តួនាទី​គ្រាក់​ៗ ដល់​មន្ត្រី​នគរបាល​នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​ព្រះរាជក្រឹត្យ​ដូច​គ្នា​នេះ​ដែរ ដែល​​ចុះ​ហត្ថលេខា​ដោយ​លោក សាយ ឈុំ ប្រមុខ​រដ្ឋ​ស្ដីពី កាល​ពី​ចុង​ខែ​កញ្ញា និង ដើម​ខែ​តុលា បាន​តែងតាំង​ក្រុម​សមាជិក​លេខា​របស់​លោក ហ៊ុន សែន ចំនួន ៥០នាក់ និង មនុស្ស​ចំនួន ៩នាក់​ផ្សេង​ទៀត ត្រូវ​ដំឡើង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី។ ការ​តែងតាំង​ដ៏​ច្រើន​រាប់​ភ្លេច​នេះ គឺ​នៅ​មិន​ទាន់​គិត​ដល់​ទីប្រឹក្សា ដែល​មាន​ស្រាប់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឡើយ​ទេ​។ ការ​ដំឡើង​តួនាទី ដល់​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​ដទៃ​ទៀត ជា​បន្តបន្ទាប់​នេះ ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ជួប​វិបត្តិ​នយោបាយ គឺ​ស្រប​ពេល​បក្ស​ប្រឆាំង កំពុង​ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ព្យាយាម​កម្ចាត់​ចេញ​ពី​ឆាក​នយោបាយ សំឡេង​សង្គម​ស៊ីវិល​ត្រូវ​បាន​បង្ក្រាប និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រិះគន់​រដ្ឋាភិបាល ត្រូវ​បិទទ្វារ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​រង​ការ​រិះគន់​ថា កំពុង​ធ្វើ​យុទ្ធនាការ​កម្ចាត់​សំឡេង​ប្រឆាំង​នៅ​មុន​កា​រ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ២០១៨។

ទាក់ទិន​រឿង​នេះ លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា ការ​ព្យាយាម​ដំឡើង​ឋានៈ យ៉ាង​ច្រើន​ស្អេកស្កះ​នេះ នឹង​នាំ​ឲ្យ​ខាត​ថវិកា​រដ្ឋ មាន​វិបត្តិ​ការងារ​និង​តួនាទី​របស់​មន្ត្រី​ទាំង​នោះ​ទៅ​វិញ​ទេ។ ម្យ៉ាង​ទៀត ការ​ដំឡើង​មុខងារ​នេះ អាច​នឹង​កើត​ការ​ច្រណែន រវាង​មន្ត្រី​ដែល​បំពេញ​កិច្ចការ​ច្រើន​ឆ្នាំ តែ​ពុំ​មាន​បក្សពួក ឬ​សែស្រឡាយ ជំរុញ​ឲ្យ​កើត​ការ​គុំកួន និង​ចង់​កំហឹង។

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ប្រទេស​មួយ​ដែល​អាច​កំណត់​​បាន​ថា ដឹកនាំ​ប្រទេស​​ទៅ​រក​របប​ផ្ដាច់ការ ឬ​តាម​បែប​យោធា​​និយម​នោះ គឺ​​មេដឹកនាំ​ប្រទេស​ព្យាយាម​ប្រមូល​កងកម្លាំង​ដាក់​ក្បែរ​ខ្លួន ដើម្បី​ការពារ​អំណាច ហើយ​ព្យាយាម​ដំឡើង​តួនាទី​ដល់​មន្ត្រី​ទាំង​នោះ​ដើម្បី​លួងលោម​យកចិត្ត​ពួកគេ

នៅ​ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ២០១៣ មន្ត្រី​យោធា​​ចាប់​ពី​ថ្នាក់​នាយ​ឧត្ដមសេនីយ៍​ជាដើម បាន​ប្រកាស​ការពារ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ហើយ​ព្រមាន​ចាត់វិធានការ ប្រឆាំង​ក្រុម​ណា​ដែល​ចង់​បំផ្លាញ​រដ្ឋាភិបាល និង​លោក ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

5 Responses to "“ការ​ដំឡើង​តួនាទី​មន្ត្រី​ធំៗ​ច្រើន​នឹង​ធ្វើ​ឲ្យ​សង្គម​វ៉ល់​មិន​ដឹង​អ្នក​ណា​ធំ​ជាង​អ្នក​ណា”"

  1. Anonymous says:

    Born to be a star ! Years i’m gonna be a star…..4 stars + !

  2. PHKA says:

    ងើបមើលមេកឃើញ”ផ្កាយ”រះពេញទិស ក្រឡេកមើលស្រុកខ្មែរឃើញ”ផ្កាយ”ងើបចេញ ពីក្នុងខោទៅដល់ស្មារពាសពេញប្រទេស។

  3. xxx says:

    ការតម្លើងមុខនាទីមន្ត្រីរាប់មិនអស់ដូចនេះគ្មានអ្វីក្រៅពីយកចិត្តមន្ត្រីទាំងនោះក្នុងគោលបំណងឲ្យរីករាយសប្បាយចិត្តក្នុងការការពាអំណាចជូនមេនោះទេ ជាពិសេសកូនៗផ្ទាល់ឲ្យបានអំណាចធំ។

  4. people says:

    What kind of this country?? strange’ so funny’ ‘ the world will be laugh at this strange country’ or this country leaded by veitcong buffalo ?? or they are all used to live in forest and rain-forest that why these veitcong dogs become sam-dach ‘promoted by Youn-king ‘then Youn=hanoi laughing at them’ haha ‘ Youn-hanoi gossip and laughing at their dogs and said all stars from the sky will be gone because theses JUOR HAROY steal from sky.The world will be no more stars in the sky in the future and the world will be angry with theses people and strange country.Two P-M that the world never had’ ,thousands general star, thousand minster advisers etc ‘. This country will going the same path of kim jon un ‘ and will be totally destroyed . GOD bless all cambodian people’

  5. Anonymous says:

    Too many stars are in Srok RumDoul, I cannot wait to see the SUN. When the SUN starts rising, stars must be gone. Stars in the dark, cloudy sky means “Arch 1 Dom”. Made inside and recognized by only 🇰🇭.
    A lot of young generation have come to be stars abroad, they are here, indeed. Some from 🇨🇦🇺🇸🇾🇪🇰🇷🇯🇵🇦🇮🇹🇩🇰🇭 and they called themselves “ The United stars of people, by people, and for people of Democracy of Cambodia. Message from United Khmer foundation.org.

Leave a Reply

Submit Comment