ក្រសួង​ពាណិជ្ជកម្ម​ថា ​សេដ្ឋ​កិច្ច​កម្ពុជាមិន​អាចខ្វះ​អាមេរិកនិង​អឺរ៉ុប​នោះ​ទេ

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧​ | ម៉ោង 4:30 PM
http://vodhotnews.com

សេដ្ឋកិច្ច

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ​កញ្ញា សឹង សុផារី


អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លើក​ឡើង​ថា​ សេដ្ឋ​កិច្ច​កម្ពុជា មិន​អាច​ខ្វះប្រទេស​លោក​សេរី​ ដែល​មាន​ដូច​​ជា អាមេរិកនិង​សហភាព​អឺរ៉ុប​បាន​នោះ​ទេ ​ដោយ​ថា ប្រទេស​ទាំង​នោះ ​​ជា​ទីផ្សារដ៏​​ធំ និង​មិន​អាច​ខ្វះ​បាន​សម្រាប់​​កម្ពុជា​។

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ​កញ្ញា សឹង សុផារី ថ្លែង​បែប​នេះ ​ជា​មួយ​អ្នក​សារព័ត៌មាន នៅព្រឹកទី១១ខែតុលាឆ្នាំ២០១៧​ បន្ទាប់​ពី​ពី​ធី​បើ​ក​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​កម្ម​វិធី​ពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម ​​EIF ដែល​ជា​កម្ម​វិធី​គាំទ្រ​ដល់​សេដ្ឋ​កិច្ច​កម្ពុជា តាម​រយៈជំនួ​យ​ផ្សេងៗក្នុង​នោះ ​ក៏​មានជំនួយ​ពី​​សហភាព​អឺរ៉ុបផង​ដែរ។

កញ្ញា ​សឹង សុផារី បាន​បញ្ជាក់​ថា ​សេដ្ឋកិច្ច​កម្ពុជា ​មិន​អាច​ដក​ចេញពី​សហ​រដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ ហើយ​រត់​ទៅពឹង​លើ​ប្រទេស​ដទៃ ដូច​ជា​ប្រទេស​ចិន​បាន ​នោះ​ទេ ដោយ​ថា ប៉ូល​សេដ្ឋកិច្ច​របស់​កម្ពុជា ​គឺ​ប្រទេស​ទាំង​ពីរ​នេះ​ ​ដែល​អាច​ជួយ​ឲ្យ​កម្ពុជាមាន​សេដ្ឋ​កិច្ច​ល្អ​ប្រសើរ និង​រស់​បាន។

កញ្ញាថា៖ «លើកលែងតែ EU ហើយនឹងអាមេរិកចុះក្រ។ ធម្មតា អ្នកលក់គេរត់ទៅលក់ឲ្យអ្នកមានលុយទិញមិនអញ្ចឹង! ហើយប្រទេសពីរ ហ្នឹងវា អំណាចទិញចង់និយាយថា Purchasing Powerគឺនៅខាងហ្នឹងឯង។ សូម្បីតែ ប្រទេសចិនវៀតណាម ថៃ អីក៏ទៅលក់ហ្នឹងដែរ គេដណ្តើមរស់រឿងអី មិនប្រឹងរស់ដូចគេ ទៅប្រឹងលក់ឲ្យអ្នកលក់ដូចគ្នាគេមិចទិញយើង បើគេលក់ដែរហ្នឹង! អញ្ចឹងត្រូវប្រឹង តម្រូចិត្តអ្នកទិញ បានត្រូវ ហើយអ្នកទិញនៅខាងហ្នឹងឯងនឹងជាគំនិតbusiness កុំគិតរឿងនយោបាយពេក អត់គិតក្រពះ ប្រទេសយើងអាចឆ្លងដូចប្រវត្តិពីមុនអញ្ចឹង! »

ស្ថានការណ៍នយោបាយ នៅពេលនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ហាក់បានដើរដល់ភាពផុយ​ស្រួ​យ​នៃ​កា​របែកបាក់ជាតិ និងទំនងជាជំរុញឲ្យប្រទេសលោកសេរី រួមទាំងអា​មេរិ​ក​ផង ពិចារណាលើការដាក់ទណ្ឌកម្មផ្សេង រួមមានទណ្ឌកម្មសេដ្ឋកិច្ចជាដើម។

កាលពី​ពេល​ថ្មី​ៗ​នេះ រដ្ឋ​លេខា​ធិការ​ក្រសួងការបរទេសកម្ពុជា លោក អ៊ុច បូររិទ្ធ បាន​បង្ហាញ​ក្តី​បារម្ភ​ពី​ស​ភា​​​​អាមេរិកដែល​កំពុងជំរុញរដ្ឋការ លោក ដូណាល់ ត្រាំ ឲ្យហ៊ុំព័ទ្ធសេដ្ឋកិច្ចកម្ពុជា។ លោក​ថា បើ​​កា​រ​​ជំរុ​ញ​នោះបានជោគជ័យ កម្ពុជាប្រឈមនឹងការបាត់បង់​ទីផ្សារដ៏ធំផ្នែក​លក់​ផលិត​ផល​វិស័យ​កាត់ដេរ។

ចំពោះ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា​ ធ្លាប់​ប្រាប់​ VOD​ ថាការបង្កើនកម្តៅការទូតជាមួយប្រទេសលោកសេរី លោកថា កម្ពុជា ជាអ្នកខាតបង់ ដោយថា ពេល​នេះ ទី​ផ្សា​​រ​លក់ផលិទ្ធផលសំលៀកបំពាក់កាត់ដេរ និងស្បែកជើង លោកថា ស្ថិតនៅ​សហរដ្ឋអា​មេរិក និង​សហ​ភាព​អឺរុប។

លោកថា៖ «បើមេដឹកនាំយើងលោកយល់ អំពីប្រយោជន៍ជាតិ យកប្រយោជន៍ជាតិជារួម ព្រោះអីរឿងហ្នឹវាអត់មានអីចំណេញទេសម្រាប់ជាតិ វាមានតែខាត បើសិនជាខូចទំនាក់ទំនងការទូត ដូចយើដឹងហើយសេដ្ឋកិច្ចយើងពឹងផ្អែកទៅលើទីផ្សារអាមេរិក និងទីផ្សាអឺរុបនេះឯង។ហើយបើវាខូច បាត់តែទីផ្សារអាមេរិកមួយក៏វាប៉ះពាល់ធ្ងន់ដែរ ទៅដល់ឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»

របាយការណ៍សកល ផ្នែកសេដ្ឋកិច្ច ចេញផ្សាយ ដោយចភពអង់គ្លេស OEC បានបង្ហាញថា ប្រទេស​បី​​ដែ​ល​ក​ម្ពុ​ជា​នាំ​​ចេញ​ផលិផលធំ​បំផុតទៅលក់​នោះមាន ​សហរដ្ឋអាមេរិក​ ​អង់គ្លេស​ និង​អាល្លឺម៉ង់​ ដែល​មា​ន​ទំហំទឹ​ក​ប្រា​​ក់ ​៦,៥​ពាន់លាន​ដុល្លារ​។

ប៉ុន្តែរបាយការណ៍ដដែលបង្ហាញដែរថា ប្រទេស​បី​ ដែល​កម្ពុជានាំចូល​ទំនិញមកវិញ​ធំ​បំផុតគឺ ចិន ថៃ​​ និង​វៀត​ណាម​ ដែលមានទឹកប្រាក់ ​៩,៩១​ពាន់លាន​ដុល្លារ​៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

What Next?

Recent Articles

2 Responses to "ក្រសួង​ពាណិជ្ជកម្ម​ថា ​សេដ្ឋ​កិច្ច​កម្ពុជាមិន​អាចខ្វះ​អាមេរិកនិង​អឺរ៉ុប​នោះ​ទេ"

  1. ?? says:

    why you saying that ????you should go and ask HUN SEN he did not care even if Cambodian all go out from this country. HUN SEN will bring his million years boos ‘s people come over . PLEASE take this evil out in order to save our nation. GOD bless Cambodia

  2. ម៉ាមី says:

    ម៉ាមី!
    វាពិតជាបែបហ្នឹងមែនហើយ សេដ្ឋកិច្ចគឺសេដ្ឋកិច្ចវាមិនមែននយោបាយនោះទេ ។ យើងគួរតែរំលឹកពីវិបត្តិសេដ្ឋកិច្ចលើពិភពលោកកាលពីប៉ុន្មានឆ្នាំមុនដែលភាគច្រើននៃប្រទេសទំាងនោះជាប្រទេសមានបង្អែកធំដុំទៅលើវិស័យឧស្សាហកម្ម ។ ដោយឡែកប្រទេសកម្ពុជាយើងមួយនេះវិញ ក៏នៅពឹងផ្អែកលើផ្នែកកម្មន្តសាលមួយនេះដែរ នៅពេលដែលវិស័យ កសិកម្ម ឫកសិឧស្សាហកម្ម វិស័យទេសចរណ៍ វិស័យសេវាកម្ម និងវិស័យផ្សេងៗទៀតមិនទំារឹងមាំ ហើយវិស័យសំខាន់មួយទៀតគឺវិស័យប្រមូលពន្ធដែលនៅមានភាពរយីករយៀក និងមិនទាន់ច្បាស់លាស់ ។ វិបត្តិសេដ្ឋកិច្ចនៅពេលនោះមិនបានប៉ះពាល់ធ្ងន់ធ្ងដល់ប្រទេសកម្ពុជាយើងប៉ុន្មានទេ ប៉ុន្តែថានោះក៏ជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ប្រទេសយើងនិងប្រទេសនីមួយៗនៅក្នុងពិភពលោកផងដែរ ដោយឡែកម្តងនេះក៏ត្រូវចាត់ទុកថាជាបទពិសោធន៍មួយដ៍ល្អទៀតទោះបីថារឿងនេះមិនទាន់កើតមានឡើងក៏ដោយចុះ ។ ប្រជាជនទូទៅក៏គេដឹងដែរថា៖ ក្រោមមេឃ លើដី មានតែបងធំអាមេរិកមួយនេះទេ ដែលអាចហៅភ្លៀង អាចធ្វើព្យុះ ធ្វើផ្គរបានសព្ធសារពើ អាចចងប្រទេសណាមួយក៏បានដែរ ដោយសារប្រទេសនេះវាឆ្លាតណាស់ និងវាអាចវាយបកបានគ្រប់ពេលវេលា អញ្ចឹងទេបងៗដែលជាអ្នកចេះដឹងហើយទទួលបានលាភសក្ការៈល្មមគ្រប់គ្រាន់(មានលុយដល់ទៅផ្ញើនៅប្រទេសក្រៅហើយនោះ) សូមអង្គុយគិត ថាគួរធ្វើយ៉ាងម៉េចទៀតកុំឲ្យគេកូ ហើយប្រជាជនយើងទទួលនូវការលំបាកគ្រប់បែបយ៉ាងនោះ ។ មិនដឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សបែបណាដែលអាមេរិកចង់បានជាស្តង់ដារួមមួយនៅលើសកលលោកនោះទេ តែថារបស់ទំាងពីរនេះជារបស់មានតម្លៃ ដែលប្រជាជនគ្រប់រូបចង់បាន។ (MFN) ដែលអង្គការពាណីជ្ជកម្មពិភពលោកកំណត់នោះ វាគ្រាន់តែជាពាក្យនិយាយលេង មិនដែលមាននៅក្នុងកែវភ្នែកអាមេរិកនោះទេ អ្វីៗសុទ្ធតែប្តូរជាមួយលក្ខ័ណទំាងអស់សម្រាប់អាមេរិក ស្រែកថាគេគ្មានលទ្ធិប្រជាធិបតេយ្យ ដល់តែបិទវិទ្យុ, សារពត៍មាន, កាសែត បែរជាមានរាប់សិប ។ សុំទោស!

Leave a Reply

Submit Comment