របាយការណ៍៖ ព្រៃ​ឈើ​កម្ពុជា​បន្ត​រង​ការ​កាប់​បំផ្លាញ​កាន់​តែ​ច្រើន​នៅ​ឆ្នាំ​២០១៦

ដោយ អាស៊ីសេរី
2017-10-11

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA
សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ក្នុង​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of EIA


ទិន្នន័យ​ថ្មី​ពី​ប្រព័ន្ធ​ផ្កាយរណប​ដែល​ចេញផ្សាយ​ដោយ​សកល​វិទ្យាល័យ មែ័ររីលែន (Maryland University) ក្នុង​សហរដ្ឋអាមេរិក បាន​បង្ហាញ​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០១៦ បាន កើន​ឡើង​រហូត​ទៅដល់​៣០% គឺ​មាន​ចំនួន​លើស​ពី​ឆ្នាំ​២០១៥ ទៅទៀត បើ​ទោះ​បី​ជា​មានការ​បង្កើត​ក្រុម​កិច្ចការ​ពិសេស​របស់​ស្ថាប័ន​កងរាជអាវុធហត្ថ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ទូទាំង​ប្រទេស​ក៏ដោយ។

បើ​ទោះបី​ជា​មាន​របាយការណ៍​ច្រើន​រាប់មិនអស់​អំពី​វិនាសកម្ម​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាងណាក៏ដោយ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក សាយ សំ​អាល់ ធ្លាប់​អះអាង កាលពី​ឆ្នាំ​កន្លងទៅ​ថា អត្រា​នៃ​បទល្មើស​ព្រៃ​បាន​បន្ត​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សំគាល់។

រូបភាព​ពី​ប្រព័ន្ធ​ផ្កាយរណប​ដែល​ចេញផ្សាយ​ដោយ​សកល​វិទ្យាល័យ មែ័ររីលែន (Maryland University) នេះ​បង្ហាញ​ថា យ៉ាងហោចណាស់​ព្រៃឈើ​ទំហំ​ជាង ២​សែន​ហិកតារ នៅ​តំបន់​ភូមិភាគ​ឦសាន ត្រូវ​បាន​កាប់​បំផ្លាញ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ធ្វើ​អាជីវកម្ម​ដោយ​ខុសច្បាប់​ទៅកាន់​ប្រទេស​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment