លោក ហ៊ុន សែន​៖ រំលាយបក្ស១ កើតបក្ស៥ នៅក្នុងសភា

ដោយ លោក ញឹម សុខន​​ | ថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧​ | ម៉ោង 10:52 AM
http://vodhotnews.com

នយោបាយ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា បក្សប្រឆាំង នឹងត្រូវរំលាយនៅពេលដ៏ខ្លីខាងមុខនេះ ដោយថា​កា​ររំលា​យគណបក្សនេះ កម្ពុជានឹងក្លាយជាឋានសួគ៌នៃប្រជាធិបតេយ្យ។

លោក ហ៊ុន សែន ក្នុងពិធីជួបជាមួយកម្មករ ក្នុងរាជជានីភ្នំពេញ ​នាថ្ងៃទី១១​ខែតុ​លា​នេះ បានថ្លែងដោ​យមិន​បញ្ចេញឈ្មោះថា គណបក្សមួយ នឹងត្រូវរំលាយនៅពេលខាងមុខដ៏ខ្លីនេះ។

លោកថា៖ «សូមបញ្ជាក់ បើរំលាយបក្សមួយ បក្ស៥ទៀត ចូលជំនួយ បានសេចក្តីថា ពីបក្ស២ ដល់បក្ស៦នៅក្នុងសភា នេះវានឹងកើតមិនយូរប៉ុន្មាន នៅពេលខាងមុខនេះ។ ព្រឹកមិញនេះឃើញសារព័ត៌មានចុះផ្សាយអំពីការកែច្បាប់មួយចំនួន។ ព្រោះនៅកម្ពុជា មានគណបក្សនយោបាយរាប់សិ វាជាឋានសួគ៌លោកកិយនៃបក្សនយោបាយ ហើយវាក៏ជាឋានសួគ៌ នៃអង្គការក្រៅរដ្ឋាភិបាលដែរៗ។ យើងបានខិតខំនូវការជំនះ រាល់ការលំបាក អ៊ុនតាក់ ចាយលុយ២ពាន់លានដុល្លារសហរដ្ឋអាមេរិកមិនអាចរំលត់ភ្លើងសង្គ្រាមនៅកម្ពុជាបានទេ យើងត្រូវប្រឹងប្រែងដោយខ្លួន ដើម្បីបង្រួបបង្រួមជាតិ តាមនយោបាយឈ្នះៗ»

បើទោះបីជា លោក ហ៊ុន សែន ថ្លែងមិនបញ្ចេញឈ្មោះក៏ដោយ ប៉ុន្តែនៅសប្តាហ៍មុន ក្រសួងមហាផ្ទៃ​បា​នប្តឹងទៅតុលាការកំពូល សុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ ដោយយោងទៅលើបទចោទប្រ​កាន់មេ​ដឹក​​នាំ​​បក្សប្រឆាំងលោក កឹម សុខា។

ក្នុងពិធីនោះដែរ លោក ហ៊ុន សែន ក៏បានរិះគន់អង្គការសហប្រជាជាតិផងដែរ ទាក់ទិនទៅនឹងការគាំ​ទ្រ​ខ្មែ​​រក្រហម ឲ្យគ្រប់គ្រងអាស​នៈ​កម្ពុ​ជា​​ នៅអង្គការសហ​ប្រជាតិ ​អំឡុងឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩១ ពេល​​ដែ​ល​​​ភាគីខ្មែរ ទាំង៤កំពុងមានជម្លោះ ដោយថា ការគំាំទ្រនោះ ជារឿងដ៏អាម៉ាស់មួយរបស់អ​ង្គកា​រស​ហប្រ​ជា​ជាតិ។

លោកថា៖ «ថ្ងៃ២៣ខែតុលា កិច្ចព្រមព្រៀងប៉ារីសជិតមកដល់ហើយ ខ្ញុំគិតថា រាប់ទាំងអង្គការសហប្រជាជាតិ ជាការគួរឲ្យអាម៉ាស់ណាស់ ដែលបានបន្តឲ្យរបបប្រល័យពូជសាសន៍អង្គុយ នៅអង្គការសហ​​ប្រជា​​ជាតិតាំពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩១ នៅពេល ដែលក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ចូលទៅកាន់កាប់អាសនៈនៅទីនោះ​»

VOD មិនអាចទាក់ទងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានទេនៅថ្ងៃនេះ ប៉ុន្តែ​កន្ល​ងទៅ​​លោកធ្លាប់អះអាងថា សន្តិភាព​យូរអង្វែង រប​ស់កម្ពុ​ជា​លោ​​​​​ក​ថា គឺការធ្វើន​យោបាយ​តបតាមឆន្ទៈ​រាស្ត្រ មិនតាមការចង់បានរបស់អ្នកនយោបាយមួយក្រុមទេ។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា បើបក្សកាន់អំណាចរំលាយបក្សឆាំងមែន លោ​​​កថា ស្ថាប័នបី មានរដ្ឋសភា រដ្ឋាភិបាល និង ស្ថាប័នជាតិរៀបចំ​ការបោះឆ្នោ​ត នឹងបា​ត់ភា​ពស្របច្បា​ប់​។​​ លោកថា ពេលនោះ នឹ​​ងប៉ះ​​​បាល់​ដល់អាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ។

លោកថា៖ «ស្ថាប័ន៣នេះ វាប្រឈម នឹងភាពមិនស្របច្បាប់ ហើយបើសិនជា រដ្ឋា​ភិបាលមិនស្របតា​មគោ​លការ​ណ៍ច្បាប់ពេញលេញ តើអាសនៈ របស់កម្ពុជានៅអង្គការសហប្រជាជាតិ គេឲ្យតម្លៃបែបណា? គេគិតបែបណា? នេះ ហើយជាបញ្ហា នៃកិច្ចសហប្រតិបត្តិការនានា ទាក់ទងនឹងរដ្ឋាភិបាល ជាបញ្ហាប្រ​ឈមនៅ​ក្នុ​​ងសម័​យអន្តរកាលទៀតហើយ»។

យ៉ាងនេះក្តី គណៈប្រតិភូសហភាព​អឺរ៉ុប ដែលតំណាង២៧ប្រទេស បានចេញសេចក្តីថ្លែងការណ៍ កាល​ពីថ្ងៃ​ទី៩​តុលា បញ្ជាក់ជំហរថា កា​​រ​ព្យា​​​យាមដកគណបក្សប្រឆាំងចេញពីឆាកនយោបាយ ថា ជាការដើផ្ទុយ​ទៅនឹង​យ​​​​​ន្ត​​កា​រប្រជាធិបតេយ្យ និង​​ថា ​​នឹង​ធ្វើ​ឲ្យបាត់​បង់​ប្រសិទ្ធភាព​នៃដំណើ​ការ​បោះឆ្នោត​ឆ្នាំ២០១៨៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

13 Responses to "លោក ហ៊ុន សែន​៖ រំលាយបក្ស១ កើតបក្ស៥ នៅក្នុងសភា"

  1. Anonymous says:

    Hun Sen group and CPP leaders totally wrong for Cambodian people. Hun Sen group and CPP leaders always bring Cambodia into dark society, war, and no human right, and corruption, and broken nation.

  2. people says:

    This mad-veitcong mafia dictator is so crook’ that the world never seen. This veitcong mafia dictator can do anything he wanted ‘ he think he own the country and own the people’ ‘ Well one day this veitcong mafia dictator will be go to hell like gadaffe,sa dam hussien ‘ we never forget ‘this criminal mafia dictator have a lot of criminal in his record’ he will get his day’ . GOD bless all cambodian people’

  3. PHKA says:

    មិនដឹងជាយល់យ៉ាងដូចម្ដេច លេងស្នៀតបំពានច្បាប់រដ្ធធម្មនុញ្ញ គាស់រំលាយប្រជាធិប្បតិយ្យ យករបប”អាម៉ាតនិយម”មកជំនួស ហើយស្រែកថា”ថានសួគ៍ ប្រជាធិតេយ្យ” ប្រហែលជាសប្បាយខ្លាំង មិនដឹងថាខ្លួនរស់លើ”ថាន នរកអនាធិបតេយ្យ”ទេដឹង។

  4. Anonymous says:

    We will not let you and Allies bring Cambodia back to the year Of Zero. (The killing field in
    1975-1979). This is the crystal clear message to Hun’s family. This is Cambodia and All Cambodians have our rights to choose the good leaders to serve our nation and you should know that leader are not the traitors.
    Hun Sen must go!!!!!
    Hun Sen must go!!!!!
    Hun Sen must go!!!!!
    The message is from our ❤️.
    And it is came from the United Khmers around the 🌎.
    🇰🇭🇻🇬🇾🇪🇬🇧🇹🇭🇨🇭🇬🇸🇯🇵🇨🇦🎌🇰🇷
    And it is made from theUSA. Made in 🇺🇸🇺🇸🇺🇸
    Thank for those who have been working very hard to serve the people, for the people, to the people for democracy of Cambodia. It is the good Horner from the people abroad and inside Cambodia. May gods continue to bless 🇺🇸 And 🇰🇭.
    USA,🇺🇸🇺🇸🇺🇸USA,🇺🇸🇺🇸🇺🇸 And Happy 🎃🎃🎃 everyone!!

  5. ?? says:

    this evil will die merciless at this moment he getting support from his master and his evil group . I do not understand all his evil group seem to be pure Khmer but they have no Khmer brain . I knew they have Dollar brain but they are not really that all those Dollar was stolen from our nation. after all they are the thieve of our poor nation that was no thought about it. HUN SEN is speaking none cent how about if we eliminate this evil leader party and we also have more party to work white. this dumb guy did not know what he is talking about one finger pointing to some one but remember the other four is pointing at him . as I used to say the poor dog used to sleep around the kitchen when it got lucky to have good place to live, Dollar to spend, fancy car to rid, more importantly he have a change to ride on airplane that made by his enemy AMERICKANG he was so proud of himself he rather die if you are trying to kick him out. please GOD take this evil away we Cambodian do not need this ugly evil to lead our nation . GOD bless Cambodia

  6. Anonymous says:

    Attention aux voleurs !

  7. Chourn says:

    រំលាយទៅគេទុកឲ្យរំលាយហើយតើ ចាំបាច់បូបាច់ស្អីច្រើនទៀត។ តិចដល់បក្សប្រឆាំងចង់ឲ្យ រំលាយហើយ បែជាមិនហ៊ានរំលាយចុះ! រំលាយកាន់តែឆាប់នោះពេលវេលានិងមកដល់កាន់ តែឆាប់ដែរ ឆ្លាតស្អីតែឯងហ្នុងកុំចេះតែហ៊ាន គ្មាននណាអមតះនោះទេ។

  8. Anonymous says:

    Destroy CPP , one more we get 5 more equal 10 opposite parties.

  9. Phanna says:

    បក្ស៥+CPP=៦​ (bad numbers) ជាបក្សបន្តុបដោយយួន​ មិនមែនប្រជាជនបោះឲ្យទេ​ អាញើងអ់យ

  10. Judge says:

    រំលាយបក្ស ១ រេីសបានបក្សជជុះ ៥ មែន!
    យីអ៊ុនឡេីងតាមជេីងខោ!តំឡេីងទាំងCPP៖និងបក្សអត់រាស្ត្រ!

  11. Konkhmer says:

    Moron Hun Sen, who give you the mandate to divide parliament seats of CNRP to the your puppet parties which nobody voted for them, you are addicted power till crazy …

  12. Anonymous says:

    ឆ្កួតដោយសាររោគមានតែពេទ្យអាចព្យាបាលបាន ប៉ុន្តែឆ្កួតដោយសារអំណាចមានតែរាស្ត្រទូទាំងនគរទើបអាចព្យាបាលបាន។

  13. បណ្ឌិតសុំជំនួយគេ says:

    100 Parties. It doesn’t matter. Nowadays you are dumb and cray. Go on mate as soon as possible.
    Shit
    គិតទៅដូចជាឡប់សតិ អន្ទិតខ្វាង មាខាក់

Leave a Reply

Submit Comment