វៀត​ណាម​ទាម​ទារ​ជា​ថ្មី​ឲ្យ​កម្ពុជា​ផ្តល់​សិទ្ធិ​ស្រប​ច្បាប់​​ដល់​ជន​ជាតិ​ខ្លួន

11/10/2017
RFI

media
លោកស្រី ឡេធីធូហាំង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម (@សហការី)


បន្ទាប់​ពី​រដ្ឋា​ភិ​បាល​កម្ពុជា​ប្រ​កាស​ថា​នឹង​​ដក​​ហូត​​ឯក​សារ​ពី​ជន​បរ​ទេស​ដែល​កាន់​កាប់​មិន​ប្រ​ក្រ​តីឬ​អាច​និយាយ​​បាន​ថា​​កាន់​​កាប់​ដោយ​​ខុស​ច្បាប់ រហូត​ដល់​៧ម៉ឺន​នាក់ ដែល​ភាគ​​ច្រើន​​ជា​ជន​ជាតិ​វៀត​ណាម​នោះ រដ្ឋា​ភិបាល​វៀត​ណាម​​បាន​បញ្ចេញ​​ប្រតិ​កម្ម​តប​ភ្លាម​ៗ​។ តែ​មន្រ្តី​​ក្រ​សួង​មហា​ផ្ទៃបញ្ជាក់​ថានេះ​ជា​ការ​អនុ​វត្ត​ច្បាប់​​របស់​​ប្រ​ទេស​​កម្ពុជា​។

អត្ថបទដោយ៖​ អ៊ឹង ប៊ុនថន

តាម​រយៈ​សេច​ក្តី​ថ្លែ​ង​ការណ៍​នៅ​ថ្ងៃ​អង្គារ វៀត​ណាម​បាន​អំ​ពាវ​នាវ​ដល់​រដ្ឋា​ភិ​បាល​កម្ពុជា ធា​នាសិទ្ធិ​ស្រប​ច្បាប់​ដល់​ជន​អន្តោ​ប្រវេសន៍​របស់​ខ្លួន​ដែល​កំ​ពុង​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ​។​ការ​​អំ​ពាវ​នាវ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រ​សួង​ម​ហា​ផ្ទៃ​កម្ពុជា​កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​លើក​ឡើង​ថា នឹង​ដកហូត​ឯក​សារ​មិន​ត្រឹម​ត្រូវ​ពី​ជន​អន្តោ​ប្រ​វេសន៍​ប្រ​ហែល​៧​ម៉ឺន​នាក់​ដែល​ភាគ​ច្រើន​ជា​ជ​ន​ជាតិ​វៀត​ណាម​។

អ្នក​នាំ​ពាក្យ​ក្រ​សួង​ការ​បរ​ទេស​វៀត​ណាម​លោក​ស្រី ឡេ​ធី​ធូ​ហាំង បាន​និ​យាយ​នៅ​ក្នុង​សេច​ក្តីថ្លែង​ការណ៍​ថា​វៀត​ណាម​សង្ឃឹម​ថា​ប្រ​ទេស​កម្ពុជា​នឹង​ចាត់​វិធាន​ការ​សម​ស្រប​ដើម្បី​ធា​នា​សិទ្ធិស្រប​ច្បាប់​ដល់​ជន​ជាតិ​វៀត​ណាម​នៅ​​កម្ពុជា​។ នេះ​បើ​តាម​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន ​Reuter​ ។

ស្រ្តី​អ្នក​នាំ​ពាក្យ​រូប​នេះ បញ្ជាក់​ថា "​វៀត​ណាម​សង្ឃឹម​ថា​ពួក​គេ​នឹង​មាន​ឯក​សារ​ស្រប​ច្បាប់​កាន់កាប់​និង​អាច​រក្សា​ជីវិត​ដោយ​មាន​ស្ថេរ​ភាព​និង​បន្ត​រួម​ចំ​ណែក​ដល់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​របស់​កម្ពុជា​ "​។

ឆ្លើយ​តប​នឹង​ការ​ទាម​ទារ​របស់​វៀត​ណាម​នេះ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​​សួង​​ម​ហា​ផ្ទៃ ប្រាប់​​វិទ្យុ​​បារាំង ​RFI​ ថា ចំ​ណាត់​ការ​​របស់​​កម្ពុជា ធ្វើ​​ឡើង​​ទៅ​​តាម​​ផ្លូវ​ច្បាប់​ដោយ​ថា​​មិន​​ចាប់​បញ្ជួន​​ចេញ​ទាំង​ឡាន​ៗ​​ដូច​កាល​ពី​​សម័យ​ លន់ នល់ និង​​សម័យ​​ប៉ុល ពត នោះ​ទេ​។

បើ​តាម​​លោក ខៀវ សុភ័គ ជន​ជាតិ​​វៀត​ណាម​​ដែល​​កាន់​​កាប់​​ឯក​សារ​​ខុស​ច្បាប់​នេះ​គឺ​ធ្វើ​ឡើងដោយ​​ក្រ​សួង​​មហា​ផ្ទៃ​តាំង​ទស្ស​វត្ស​៨០​​មក​ម្លេះ​។ ​លោក​ថា ឯក​សារ​​ខុស​​ច្បាប់​ខ្លះ​​ដែល​ផ្តល់​សញ្ជាតិ​​ឲ្យ​ជន​ជាតិ​​វៀត​ណាម​​ខ្លះ​គឺ​ធ្វើ​ឡើង​​ដោយ​មន្រ្តី​ក្រ​សួង​មហា​ផ្ទៃ​មួយ​ចំនួន​កាល​ពី​ជំ​នាន់មុន​។

លោក ខៀវ សុភ័គ អះ​អាង​ថា​មូល​ហេតុ​​ដែល​​ក្រ​សួង​មហា​ផ្ទៃ​ទើប​ចាប់​ផ្តើម​ដក​​ហូត​​ឯក​សារ​ខុស​​ច្បាប់​​ទាំង​​នោះ​​ពី​​ជន​ជាតិ​វៀត​ណាម​​វិញ​គឺ​ដោយ​សារ​​ទើប​តែ​មាន​ច្បាប់​ថ្មី​។​

បើ​តាម​របាយ​ការណ៍ របស់​ក្រ​សួង​ម​ហា​ផ្ទៃ ជន​បរ​ទេស​អន្តោ​ប្រវេសន៍ នៅ​កម្ពុជា​សរុប​ជាង ១៦​ម៉ឺន​នាក់ ក្នុង​នោះ ជន​ជាតិ​វៀត​ណាម មាន​រហូត​ដល់​ទៅ​ជាង​៩៩​%​ឬ​ស្មើ​នឹ​ង​ជាង​១៥​ម៉ឺននាក់​​។ ប៉ុន្តែ​មជ្ឈ​ដ្ឋាន​ខ្លះ​ក៏​ដូច​ជា​ក្រុម​​គណ​បក្ស​នៅ​ក្រៅ​រដ្ឋា​ភិ​បាល​មួយ​ចំនួន​ ជឿ​ជាក់​ថា​ជនជាតិ​វៀត​ណាម​នៅ​កម្ពុជា មាន​ចន្លោះ​ពី ៧​សែន​ទៅ​១​លាន​នាក់​៕

What Next?

Recent Articles

3 Responses to "វៀត​ណាម​ទាម​ទារ​ជា​ថ្មី​ឲ្យ​កម្ពុជា​ផ្តល់​សិទ្ធិ​ស្រប​ច្បាប់​​ដល់​ជន​ជាតិ​ខ្លួន"

  1. Serey says:

    On 12/Oct/2017

    Dear Ms. Le

    Cambodia take any action follow to immigration law only.
    Who can stay in Cambodia or not depend on the law (Immigration) only.
    We are the strongly respected democracy country.
    Human wright is one of our article in leading policy.
    Please silent and lets We do.
    We try to do it correctly.
    Thanks for keep silent.

    Thank a lots.

  2. xxx says:

    ប្រទេសកម្ពុជាជាប្រទេសតូចមួយ និងប្រជាជនមានការកើនឡើងមិនអាចទទួលជនជាតិវៀតណាមឲ្យរស់នៅពេញប្រទេសបានទេ បើស្រឡាញ់ប្រជាជនរបស់ខ្លួនដឹកយកទៅវិញទៅ។

  3. ម៉ាមី says:

    ម៉ាមី!
    រឿងរ៉ាវ វាចេះធ្ងន់ធ្ងរទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយសុទ្ធសឹងមកពីមាត់ និងពាក្យសម្តីដែលសុទ្ធតែថាគេមិនហ៊ាន ដល់តែគេហ៊ាន ចាប់ផ្តើមប្តូរយុទ្ធសាស្រ្តថ្មី អាងអ្នកនៅពីក្រោយ ទុកចិត្តអីបាន បើទម្រាំគេជួយរឿងវាកើតឡើងរួចទៅហើយ ។ សង្គ្រាមត្រជាក់ រួមមានសង្គ្រាមពាក្យសម្តីនាសម័យបច្ចុប្បន្នដើម្បីយកឈ្នះយកចាញ់បានត្រូវគេមើលឃើញយ៉ាងច្បាស់មានជាហូរហែរ ក្នុងសម័យយើងនេះ ពាក្យ “ឌឺដង, បញ្ឍិតបញ្ឆៀង, និងជេរប្រមាថ” លាយឡំជាមួយឈាមដ៏ឆ្អាប បានបន្សល់ទុកនូវគំនុំពីជំនាន់មួយ ទៅជំនាន់មួយទៀត ដែលខ្មែរបានផ្តល់ឳកាសឲ្យប្រទេសជិតខាងបានចិត្ត និងកាត់ច្រៀកប្រទេសយើងនេះជាជម្រៀកៗយកទៅធ្វើជារបស់គេ ។ ការជឿ និងយល់ដឹង ដែលពេលខ្លះមិនមានមូលដ្ឋានច្បាស់លាស់ របស់មនុស្សម្នាក់ៗ បានធ្វើឲ្យខ្មែរយល់ច្រឡំ ពេលខ្លះមានប្រជាជនមួយចំនួនស្រែកក្តែងៗថាស្អប់យួន តែថាអ្នកនោះស្អប់តែប្រុសយួននោះទេ តែស្រីយួនក្មេងៗមិនបានស្អប់ទេ រឿងមួយទៀត គេថាស្អប់យួន តែឆ្នោតខ្មែរមិនជួយទេ តែបែរជាជួយចាក់ឆ្នោតយួនដែលគេមើលឃើញថា៖ ខ្មែរជួយយួនមិនតិចទេ យ៉ាងហោចណាស់ក៏ចាប់ពី ២ លានទៅ ៥លានដុល្លារក្នុងមួយថ្ងៃៗផងដែរ ដូចគ្នានឹងទំនិញមួយចំនួនដែលនំាចូលមកពីយួនផងដែរ (បន្លែឯង, ត្រីឯង, ជ្រូកឯង មិនជួយទិញទេ, សុខចិត្តជួយគេ) ។ អញ្ចឹងយើងមើលឃើញហើយថា គេប្រឹងប្រែងយូរណាស់ (ប្រើមនោគមន៍វិជ្ជា)ទម្រាំឲ្យខ្មែរ ធ្លាក់អន្លង់គេ ។ យ៉ាងណាក៏ដោយ “បណ្តាញហ្វេសប៊ុក” ត្រូវបានគេទទួលស្គាល់ថាមានប្រជាប្រិយភាពយ៉ាងទូលំទូលាយលើទឹកដីកម្ពុជាយើង ប៉ុន្តែបើអ្នកប្រើប្រាស់ចេះតែជឿ មិនមានមូលដ្ឋានច្បាស់លាស់វាពិតជាមានគ្រោះថ្នាក់ធ្ងន់ធ្ងរមិនខាន ព្រោះថា បើមានមួយយល់ថាមិនល្អ មានដប់យល់ថាមិនល្អ មួយរយ មួយពាន់ មួយលានយល់ថាមិនល្អទាំងអស់ នៅពេលដែលរឿងមួយហ្នឹងតាមពិតទៅជារឿងមួយល្អសោះក៏ដោយ ។ កុំដោយសារតែយើងស្អប់គេទោះបី ទង្វើល្អបស់គេមួយណាក៏យើងនៅតែចាត់ទុកថា ជាទង្វើអាក្រក់ដែរ ប្រជាជាតិណាក៏ខ្ញុំស្រឡាញ់ដែរ តែថាសម្រាប់ប្រជាជាតិមួយនេះ និយាយទៅគួរឲ្យបះរោម មិនដែលខ្មែរណាទៅយកដីយួនទេមើលប្រវត្តិសាស្រ្តទៅ តែបើយួនវិញវាមិនត្រឹមតែយកទេ វាថែមទំាងត្របាក់ លេប និងប្លន់យក ឫប្របិច តាមតែមានឳកាសសមស្របណាមួយនោះ នៅពេលដែលខ្មែរយើងចេះតែប្រខាំគ្នា ។ សុំទោស!

Leave a Reply

Submit Comment