បក្ស​កាន់អំណាច​ថា​ខ្លួន​មិន​បាន​ធានា​ជាមួយ​ទូត​ណា​ថា​មិន​រំលាយ​បក្ស​ប្រឆាំង​ទេ

ដោយ អាស៊ីសេរី
2017-10-12

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន (ឆ្វេង) និង​ប្រធាន​ក្រុម​ការងារ​គណៈកម្មការ​ចំពោះ​កិច្ច​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា​លើ​សំណូមពរ​របស់​សហជីព​ទាក់ទង​នឹង​សេចក្ដី​ព្រាង​ច្បាប់​សហជីព នៅ​ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១៦។ RFA/Leng Maly
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន (ឆ្វេង) និង​ប្រធាន​ក្រុម​ការងារ​គណៈកម្មការ​ចំពោះ​កិច្ច​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា​លើ​សំណូមពរ​របស់​សហជីព​ទាក់ទង​នឹង​សេចក្ដី​ព្រាង​ច្បាប់​សហជីព នៅ​ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១៦។ RFA/Leng Maly


អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ទាត់ចោល​ការ​លើកឡើង​របស់​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្សប្រឆាំង លោក សុន ឆ័យ ដែល​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ធានា​ជាមួយ​មន្ត្រី​ស្ថានទូត ដោយ​មិន​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ។

លោក សុខ ឥសាន បាន​ប្រាប់​វិទ្យុ​បាយ័ន​ដែល​ស្និត​នឹង​រដ្ឋាភិបាល ថា គណបក្ស​ប្រជាជន​កម្ពុជា មានតែ​ជំរុញ​ឲ្យ​រំលាយ​បក្ស​ប្រឆាំង។

លោក សុន ឆ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ តុលា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា មន្ត្រី​ស្ថានទូត បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ធានា​ជាមួយ​ស្ថានទូត ថា នឹង​មិន​រំលាយ​គណបក្សប្រឆាំង​នោះ​ទេ។ ប៉ុន្តែ​លោក​មិន​ប្រាប់​ពី​ទូត​ប្រទេស​ណា​មួយ​នោះ​ទេ។ ទន្ទឹម​នឹង​ការ​មិន​រំលាយ​នេះ លោក សុន ឆ័យ ប្រាប់​ថា គណបក្សប្រឆាំង​កំពុង​ព្យាយាម​ចរចា​ដើម្បី​បន្ថយ​កម្ដៅ​នយោបាយ​នៅ​កម្ពុជា។

អ្នកវិភាគ និង​អ្នកនយោបាយ​ព្រួយបារម្ភ​ថា ក្រោយ​មានការ​រំលាយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ពលរដ្ឋ​ខ្មែរ​នឹង​បែកបាក់ ហើយ​រាស្ត្រ​ខ្មែរ​នឹង​មិន​សុខចិត្ត​នោះ​ទេ ខណៈ​ដែល​កម្ពុជា​អាច​នឹង​ប្រឈម​ការ​ផ្ដាច់​ជំនួយ និង​ការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ។

បើ​ទោះ​ជា​បែបនេះ​ក្ដី អ្នកនយោបាយ​ខាង​គណបក្ស​កាន់អំណាច​វិញ ហាក់​មិនសូវ​ខ្វល់ និង​ផ្គើន​ការ​គំរាម​នេះ ហើយ​មាន​គម្រោង​យក​តំណែង​ទាំងអស់​របស់​បក្ស​ប្រឆាំង ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេង ដែល​ពលរដ្ឋ​ខ្មែរ​មិន​ពេញចិត្ត តាមរយៈ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន នៅ​ថ្ងៃ​ទី​១២ តុលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "បក្ស​កាន់អំណាច​ថា​ខ្លួន​មិន​បាន​ធានា​ជាមួយ​ទូត​ណា​ថា​មិន​រំលាយ​បក្ស​ប្រឆាំង​ទេ"

  1. Rayuthlee says:

    សូមអោយលោកហ៊ុន សែន និងគណបក្សប្រជាជនទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្រ្តនិងប្រជាជនក្នុងករណីដែលប្រទេសជាតិបែកបាក់ជា២ដោយសារតែមហិច្ឆិតាស្មោគគ្រោកលោភលន់ និងទុរយសដែលកំទេចគណបក្សប្រឆាំងសង្រ្គោះជាតិដោយសារតែភ័យខ្លាចចាញ់ឆ្នោតឆ្នាំ២០១៨។ លោកហ៊ុន សែន និង គូកនត្រូវតែប្រឈមមុខនឹងប្រវត្តិសាស្រ្តជេរស្តីចំពោះទង្វើររបស់ខ្លួន។

  2. Rayuthlee says:

    សូមប្រាប់ទៅលោកហ៊ុន សែន និងគូកនថាប្រជាពលរដ្ធខ្មែរឆ្អែតនឹងសម្រែកដ៏គ្មានន័យរបស់លោកតទៅទៀតហើយ។ប្រជាពលរដ្ធខ្មែរ លែងស្តាប់សម្តីញុះញង់បញ្ឆេះកំហឹងអោយស្អប់អាមេរិក ឬបរទេស ។ លោកហ៊ុន សែន និងគូកនត្រូវដឹងថាកម្ពុជានិងប្រជាជនត្រូវការមិត្ត និងអាមេរិកដើម្បីភាពរីកចំរើនជាតិ ព្រោះថាកម្ពុជាត្រូវការទីផ្សារអាមេរិកសម្រាប់ទំនិញសម្លៀកបំពាក់ និងស្បែកជើងដែលនាំចេញពីខ្មែរ និងការងារធ្វើសម្រាប់កម្មករខ្មែរជិត១លាននាក់។ សួរថាបើអាមេរិកឈប់ទិញទំនិញខ្មែរ ឬក៏ដាក់ទ័ណ្ឌកម្មសេដ្ធកិច្ចលើខ្មែរ តើអ្នកណាជាអ្នកខាត និងអ្នកណាទិញទំនិញរបស់ខ្មែរ? ប្រទេសចិន ឬក្រុមគ្រួសាររបស់លោក??? ពេលអាមេរិក និងសហភាពអឺរ៉ុបដាក់ទណ្ឌ័កម្មពាណិជ្ជកម្មលើប្រទេសខ្មែរដោយសារតែភាពល្មោភអំណាច និងឃោរឃៅរបស់លោក នោះប្រជាជនខ្មែរចំនួន១៥លាននាក់ជាអ្នកខាត និងរងគ្រោះ មិនមែនលោក ក្រុមគ្រួសារ និងគូកនរបស់លោកទេព្រោះពួកលោកមានទ្រព្យរាប់សិបលានដុល្លាចាយ២ជីវិតមិនអស់ផង។ចុះប្រជាជនខ្មែរដែលក្រីក្ររវិញរស់បានយ៉ាងណា??
    ដូច្នេះសូមប្រជាជនខ្មែរកុំស្តាប់ និងជឿសម្តីប្រទូស្តរាយរបស់លោកហ៊ុន សែន។ គាត់នេះក្រាញអំណាចដោយមិនគិតពីសុខទុក្ខរបស់ប្រជាជាតិឡើយ។ ដោយសារតែចង់តោងអំណាច និងពង្រឹងអំណាច លោកហ៊ុន សែនមានគំនិតអាក្រក់ រំលាយបក្សសង្រ្គោះជាតិ និងគម្រោងប្លន់យកកៅអី៥៥ ទៅចែកដល់បនបរិវាររបស់ខ្លួន។ នេះគឺជាគំនិត និងទង្វើរទុរយសដែលនាំនាវារកម្ពុជាទៅរកភាពឯកកោរ និងទៅរករបបផ្តាច់ការ។
    សូមប្រជាពលរដ្ឋខ្មែរចំណាំមុខពួកផ្តាច់ការដែលស្រលាញ់អំណាចជាងជាតិ។ មានតែអ្នកប្រជាធិបតេយ្យទេដែលជាទីក្តីសង្ឃឹមរបស់ជាតិ ហើយបក្សសង្រ្គោះជាតិជាក្តីសង្ឃឹមតែ១គត់របស់យើង ដូច្នេះមិនត្រូវអោយពួកផ្តាច់ការប្រព្រឹត្តអ្វីតាមអំពើចិត្តនោះទេ។

    សូមជំរាបថាកម្ពុជាគឺជាកន្លែងដែលមានការរំលោភសិទ្ធិមនុស្ស ការបង្រ្កាបសម្លេងស៊ីវិល និងជំទាស់ និងរំលោភអំណាចយ៉ាងព្រៃផ្សៃបំផុតពីសំណាក់បក្សកាន់អំណាច និងជនផ្តាច់ការ។ លោកហ៊ុន សែន និងគូកនបានកំពុងតែលេងល្បែងថោកទាបលួចប្លន់កៅអីបក្សសង្រ្គោះជាតិ និងរំលាយសង្រ្គោះជាតិ ពិព្រោះលោកហ៊ុន សែន និងគូកនមិនមានក្តីសង្ឃឹមថានឹអាចប្រកួតឈ្នះបក្សសង្រ្គោះជាតិនៅឆ្នាំ២០១៨ខាងមុខ។ ពួកនេះបានដឹកនាំប្រទេសឆ្ពោះទៅរករដ្ឋឯកកោរព្រោះតែភាពល្មោភនឹងអំណាចរបស់ខ្លួន។ ចូរមើលធនធានធម្មជាតិត្រូវបានបំផ្លាញស្ទើរខ្ទេចអស់ក្រោមការដឹកនាំដ៏ពុករលួួយរបស់លោក ហ៊ុន សែន។ ដូច្នេះ លោក ហ៊ុន សែនគ្មានសង្ឃឹមថាអាចឈ្នះបក្សសង្រ្គោះជាតិ ទើបមានគំនិតរំលាយគូប្រជែងមុនឡើងរិញ។ នេះគឺជាកលល្បិចបែបបិសាចនិងគួរអោយស្អប់ខ្ពើមបំផុត។ កម្មនឹងចង់ពៀរនៅចុងក្រោយ។
    សូមបងប្អូនប្រជាពលរដ្ឋខ្មែរចងចាំពួកនេះបានច្បាស់ ។

    សូមអោយលោកហ៊ុន សែន និងគណបក្សប្រជាជនទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្រ្តនិងប្រជាជនក្នុងករណីដែលប្រទេសជាតិបែកបាក់ជា២ដោយសារតែមហិច្ឆិតាស្មោគគ្រោកលោភលន់ និងទុរយសដែលកំទេចគណបក្សប្រឆាំងសង្រ្គោះជាតិដោយសារតែភ័យខ្លាចចាញ់ឆ្នោតឆ្នាំ២០១៨។ លោកហ៊ុន សែន និង គូកនត្រូវតែប្រឈមមុខនឹងប្រវត្តិសាស្រ្តជេរស្តីចំពោះទង្វើររបស់ខ្លួន។

  3. ?? says:

    RAYOUTHLEE. we understood the situation in our country very clearly. now HUN SEN is showing all Cambodian his true color . HUN SEN said he will not let some one writing the history bad about his leadership. sorry this uneducated guy can not preventing the true history in our nation. as we have known the history is written by itself to tell all young generation what was going on in the past. I’m felling so sad for our nation one evil after the other expressly this HUN SEN regime can bring our nation to an end. remember the uneducated person like HUN SEN is not suitable to leaded the nation in peace and prosper for the nation. as we Cambodian is seeing the situation every day the question is how will we do to solve this problem. the answer is we Cambodian is having only one weapon that weapon is ELECTION . PLEASE vote this evil leader out and get our nation to a new chapter that we Cambodian know our nation still standing in the world community. I knew the situation in Cambodia the pressure is so high it just about to explode if it dose it can be bloody. and I also known Cambodian inside the country can not be that patient any more just like an expression said no pain no gain . Cambodian inside the country PLEASE holding hand to fight whit our enemy of our nation. GOD bless Cambodia and peace to all Cambodian

  4. Anonymous says:

    Sok Ea San: I think Your family will get trick or treat at the US before the Halloween 🎃 party time, we will see and having fun at Cambodia.

Leave a Reply

Submit Comment