ព្រះសង្ឃ ប៊ុត ប៊ុនតិញ មិន​ត្រឡប់​​ចូល​ស្រុក​ ​ដើម្បី​បំភ្លឺ​ដល់​តុលាការ​ទេ

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ថ្លែង​ក្នុង​វេទិកា​មួយ​កាល​ពី​ឆ្នាំ​មុន។



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ដូច​បាន​សន្យា​កាលពី​ម្សិលមិញ​ព្រះតេជគុណ ប៊ុត ប៊ុនតិញ បាន​បដិសេធ​មិន​វិល​ត្រឡប់​មក​កាន់​​ទីក្រុង​ភ្នំពេញ​វិញ​ដើម្បី​ចូល​បំភ្លឺ​នៅ​តុលាការ​ក្រុង​ទេ ខណៈ​ដែល​ព្រះរាជអាជ្ញា​បាន​ព្រមាន​ថា​តុលាការ​អាច​នឹង​ចេញ​ដីកា​ចាប់​ខ្លួន​។

ព្រះសង្ឃ ប៊ុនតិញ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ទាក់ទង​ទៅ​នឹង​បណ្តឹង​មួយ​ដែល​បាន​ចោទ​ព្រះអង្គ និង លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ពាក់ព័ន្ធ​នឹង​បច្ច័យ​បុណ្យសព​លោក កែម ឡី​។

ពាក្យ​បណ្តឹង​នេះ​ត្រូវ​បាន​ប្តឹង​ដោយ​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា (CYP) គឺ​បន្ទាប់ពី​ព្រះតេជគុណ ប៊ុនតិញ បាន​ចោទប្រកាន់​លោក​ ស្រស់​ ពី​បទល្មើស​ស្រដៀង​គ្នា​នេះ​ដែរ​។ ពី​មុន​ព្រះសង្ឃ​ ប៊ុនតិញ ​ធ្លាប់​បាន​ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​ព្រះអង្គ​នឹង​មិន​ចូលរួម​ក្នុង​សវនាការ​ទេ​ពីព្រោះ​ព្រះអង្គ​មិន​ជឿ​ «​ស្ថាប័នរដ្ឋ ដូចជា​តុលាការ​នេះ​ទេ​»​។

ទាំង​លោក ងួនទៀង និង​លោក តុលា បាន​ស្នើសុំ​ឱ្យ​ពន្យារពេល​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ចន្ទ​។

ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​ព្រះសង្ឃ ប៊ុនតិញ ដែល​កំពុង​គង់​នៅ​ក្រៅ​ប្រទេស​គឺ​នៅ​សហរដ្ឋ​អាមេរិក​នោះ​មិន​បាន​ចូល​មក​កាន់​តុលាការ​ដើម្បី​ចូល​បំភ្លឺ​នោះ​ទេ​ហើយ​ក៏​មិន​បាន​ស្នើសុំ​ឲ្យ​ពន្យារពេល​ចូល​បំភ្លឺ​ដែរ​។ នេះ​បើ​យោង​តាម​ព្រះរាជអាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក គុជ គឹមឡុង​។

លោក គឹមឡុង ​បាន​ថ្លែង​ថា​៖ «​ក្នុង​នីតិវិធី​មួយ​គឺ​មាន​ជម្រើស​ច្រើន​។ ​គាត់​អាច​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ជាថ្មី​ម្តង​ទៀត ប្រសិន​បើ​ចាំបាច់​យើង​អាច​ចេញ​ [​ដីកា​] ​ចាប់​ខ្លួន​មក​ទីនេះ​។ និយាយ​ដោយ​ស្មោះត្រង់​សម្រាប់​អ្នក​ដែល​មិន​បាន​មក [​ដីកា​] ​ចាប់​ខ្លួន​អាច​នឹង​ត្រូវ​ចេញ​ដើម្បី​ចាប់​ខ្លួន​ពួកគេ​»​។

ព្រះរាជអាជ្ញា គុជ គឹមឡុង ​ថ្លែង​ថា​៖ «​ខ្ញុំ​អត់​ទាន់​បាន​ពិនិត្យ​ពិភាក្សា​ថា​ត្រូវ​បន្ត​យ៉ាង​ម៉េច​ទៀត​ទេ​។ ជា​នីតិវិធី​មាន​ជម្រើស​ច្រើន​អាច​កោះ​ហៅ​ឡើង​វិញ បើ​សិន​ថា​ឃើញ​ភាព​ចាំបាច់​អាច​ចេញ​ឲ្យ​គេ​នាំ​ព្រះអង្គ និយាយ​ទៅ​អ្នក​ដែល​មិន​មក​អាច​ចេញ​ឲ្យ​ចាប់​យក​មក​តែ​អាហ្នឹង​តាម​ភាព​ជាក់ស្តែង​ជា​នីតិវិធី​។ តែ​ក្នុង​កិច្ចការ​នេះ​យើង​អត់​ទាន់​បាន​ពិនិត្យ​ទេ ព្រោះ​ទើប​ទទួល​ដំណឹង​ថា​ព្រះតេជគុណ​អត់​បាន​និមន្ត​មក​។ លោក​ថា​ ​ប្រហែល​ជា​ព្រះតេជគុណ​មិន​បាន​ទទួល​ដីកា​»​។

ព្រះសង្ឃ ប៊ុនតិញ អាច​នឹង​វិល​ត្រឡប់​មក​វិញ​នៅ​ក្នុង​ខែ​​វិច្ឆិកា​ ខាង​មុខ​៕ NS


Contact author: នៀម ឆេង

What Next?

Recent Articles

2 Responses to "ព្រះសង្ឃ ប៊ុត ប៊ុនតិញ មិន​ត្រឡប់​​ចូល​ស្រុក​ ​ដើម្បី​បំភ្លឺ​ដល់​តុលាការ​ទេ"

  1. Khmer says:

    There is no justice served in Kangaroo courts.

  2. Reall says:

    តុលាការស្រុកខ្មែរបើចូលហើយប្រកដជាគ្មានផ្លូវចេញមកវិញទេ

Leave a Reply

Submit Comment