អូស្ត្រាលី​ថា ការ​រំលាយ​បក្ស​ប្រឆាំង ជា​ការ​ដើរ​ថយ​ក្រោយ​ប្រជាធិបតេយ្យ​កម្ពុជា

លោក សុន ឆ័យ តំណាង​​រាស្ត្រ​​គណបក្ស​​សង្រ្គោះ​​ជាតិ​ដើរ​ចេញ​ពី​ទី​ស្នាក់​ការ​បក្ស ​ក្រោយ​ធ្វើ​សន្នីសីទ​ពាក់​ព័ន្ធ​គម្រោង ដែល​បក្ស​កាន់​អំណាច​ចង់​រំលាយ​គណបក្ស​លោក។ ហេង ជីវ័ន




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ជុំវិញ ការវិ​វត្ត​នយោបាយកម្ពុជា​នា​ពេល​ថ្មីៗ​នេះ និង​ថា​ ការ​ឈាន​ទៅ​រក​ការ​លុប​ចោល​បក្ស​ប្រឆាំង​ធំ​ចម្បង ​ជា​ជំហាន​ថយ​ក្រោយ​មួយ​​​ក្នុង​ដំណើរ​លទ្ធិ​ប្រជាធិប​តេយ្យ ព្រម​ទាំង​ជះ​ឥទ្ធិពល​ដល់​ការ​ ​ការ​បោះ​ឆ្នោត​ជាតិ​សេរី យុត្តិធម៌ និង​មាន​តម្លា​ភាព នា​​ឆ្នាំ​​ក្រោយ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ដែល​ភ្នំពេញ ប៉ុស្តិ៍​ទទួល​បាននា​​ព្រឹក​ថ្ងៃ​នេះ បាន​ឲ្យ​ដឹង​ថា សកម្មភាព​ថ្មី​បំផុត​ពាក់​ព័ន្ធ នឹង​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​រំលាយ​នូវ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ជា​បន្ត​ទៀត។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​រដ្ឋសភា បាន​​ចាប់ផ្ដើម​ប្រជុំ​ ​ដើម្បី​ពិភាក្សា​លើ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ស្នើ​ដោយ​សមាជិក​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។

ស្ថានទូត​អូស្ត្រាលី សូម​លើក​ទឹក​ចិត្ត​ដល់​កម្ពុជា​ក្នុង​ការ​ផ្តល់​នូវ​បរិយាកាស​អំណោយ​ផល និង​ប្រកប​ដោយ​សុវត្ថិភាព​ជូន​ប្រជាជន​កម្ពុជា ដើម្បី​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ។

អូស្ត្រាលី បន្តថា ការ​បេជ្ញា​ចិត្ត​ដ៏​រឹង​មាំ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ចំពោះ​ប្រជាធិប​តេយ្យ ពហុបក្ស​បាន​បង្ហាញ​យ៉ាង​ច្បាស់​តាម​រយៈ​ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​បោះ​ឆ្នោត និង​លទ្ធផល នៃ​ការ​បោះ​ឆ្នោត ឃុំ-សង្កាត់ នា​ខែ​មិថុនា ឆ្នាំ ២០១៧​កន្លង​ទៅ។

សូមបញ្ជាក់ថា បើ​សិន​ជា​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នឹង​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា ហើយ​បើ​អាច​នឹង​នាំ​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ពិតប្រាកដ​នោះ ​គណបក្ស​ដែល​នឹង​ទទួល​បាន​កៅអី​នៅ​ក្នុង​រដ្ឋសភា​ក្រោយ​រំលាយ​បក្សប្រឆាំង​ដ៏ធំ​នេះ ​គឺ​កៅអី​បាន​ទៅ​លើ​គណបក្ស​នយោបាយ​ផ្សេង​ ដូចជា CPP 68, Funcinpec 41, LDP 6, KAPP 5, CNP 2, KEDP 1៕

What Next?

Recent Articles

One Response to "អូស្ត្រាលី​ថា ការ​រំលាយ​បក្ស​ប្រឆាំង ជា​ការ​ដើរ​ថយ​ក្រោយ​ប្រជាធិបតេយ្យ​កម្ពុជា"

  1. Serey says:

    On 12/Oct/2017

    Dear Australia Embassy,

    U are confusing on this status .
    Cambodia have a lots of politic parties .
    Cambodia is not belong to CPP or CNRP only two party like U understand.
    We have a lots of parties do freely action through out Cambodia.
    Our position is strongly with democrat policy.
    We are on forward not back ward like U are concern over.
    Why U do not say about your shelf (Australia) ?.
    The 7 parliamentary member only have TWO NATIONALITY.
    Now they have problems in their post
    Why don’t U say Australia’s in back ward on democracy?.
    This is the LAW status which every country have the same way to solve .
    If the same problem happen in Australia. the government is going to take action too.
    This problem we can not ignore .
    Please keep silent don’t say too much!.

    Thank a lots.

Leave a Reply

Submit Comment