ក្រសួងរំឭកឲ្យមានការប្រុងប្រយ័ត្នជំងឺផ្តាសាយធំ

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧​
http://vodhotnews.com

សុខភាព | អភិបាលកិច្ចល្អ


នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រសួងសុខាភិបាល​បានរំឭកឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នការឆ្លងជំងឺផ្តាសាយធំ នៅក្នុងរដូវភ្លៀងធ្លាក់នេះ។​

សេចក្តីប្រកាសរបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងកាលពីថ្ងៃទី៩ខែតុលាឲ្យដឹងថា ជំងឺផ្តាសាយធំកំពុងតែកើតមាន និងឆ្លងរាលដាល ប៉ុន្តែថាមិនមានចំនួនច្រើន​ប៉ុន្មានទេ។​

លក្ខណៈសំគាល់នៃជំងឺផ្តាសាយធំ​នាយកដ្ឋាននេះបានប្រាប់ពីលក្ខណៈរួមមាន គ្រុនក្តៅ លើសពី​៣៨,៥អង្សាសេ មានក្អក ឈឺក និងករណីខ្លះអាចហត់។ ចំណែកវិធីសាស្ត្រព្យាបាលនាយកដ្ឋាននេះណែនាំ ប្រើថ្នាំបញ្ចុះកម្តៅ ផឹកទឹកឲ្យបានច្រើន គេងគ្រប់គ្រាន់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិ​ពិសេសវីតាមីនសេជាដើម​។​

ក្រសួងណែនាំឲ្យទៅពិគ្រោះជាមួយគ្រូពេទ្យបើសិនជា ធ្វើតាមវិធីសាស្ត្រខាងលើបីថ្ងៃមិនធូរស្រាលឬ អាចទាក់ទងសួរព័ត៌មានតាមលេខប្រចាំការ ១១៥

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles