ពលរដ្ឋ​ថាបើ​ សម្ដេច​សីហនុ ​នៅ​មាន​ព្រះជន្ម​វិបត្តិ​នយោបាយ​មិន​តានតឹង​ដូច​សព្វ​ថ្ងៃ​ទេ

ដោយ អាស៊ីសេរី
2017-10-14

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ AFP Photo


នៅតែ​មួយថ្ងៃ​ទៀត​ទេ ជា​ថ្ងៃ​គម្រប​ខួប​នៃ​ការ​យាង​សោយ​ទិវង្គត ៥​ឆ្នាំ​នៃ​ព្រះ​បរមរតនកោដ្ឋ នរោត្តម សីហនុ។ ប្រជាពលរដ្ឋ​លើក​ឡើង​ថា ប្រសិន​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​វិញ​នោះ នឹង​គ្មាន​វិបត្តិ​នយោបាយ តានតឹង​ធ្ងន់ធ្ងរ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ ព្រោះ​ពលរដ្ឋ​ថា ព្រះអង្គ​មាន​ឥទ្ធិពល​ពេញលេញ​អាច​សម្របសម្រួល​ឲ្យ​អ្នកនយោបាយ​ចរចា​ត្រូវរ៉ូវ​គ្នា​បាន។

ពលរដ្ឋ​ខ្មែរ​នៅតែ​គោរព និង​ផ្ដល់​តម្លៃ​ដល់​ព្រះ​បរមរតនកោដ្ឋ នរោត្តម សីហនុ ថា ជា​តួអង្គ​ពូកែ​ដោះស្រាយ​បញ្ហា​ជាតិ និង​សម្រួល​សម្រួល​នយោបាយ។ ចំណែក​អ្នកវិភាគ​យល់ថា ព្រះមហាក្សត្រ​សព្វថ្ងៃ​ក៏​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​បាន​ដែរ ព្រោះ​រដ្ឋធម្មនុញ្ញ​ដែល​ច្បាប់​កំពូល បាន​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ព្រះមហាក្សត្រ ក្នុង​ការ​សម្របសម្រួល​នយោបាយ។

ស្ត្រី​ម្នាក់​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ លោកស្រី រីន កឹម ប្រាប់​អាស៊ីសេរី​ថា លោកស្រី​បាន​មើល​ភាពយន្ត​ឯកសារ ឃើញ​សម្ដេច សីហនុ ពូកែ​ទាំង​ដឹកនាំ​ប្រទេស និង​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​បាន​ល្អ។ ស្ត្រី​រូប​នេះ​យល់ថា បើ​រដ្ឋាភិបាល​សព្វថ្ងៃ យក​គណបក្សប្រឆាំង​ធ្វើជា​ដៃគូ​អភិវឌ្ឍ​ជាតិ​មិនមែន​យក​បក្ស​ប្រឆាំង​ធ្វើជា​គូ​សត្រូវ នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​រីក​ចំរើន​ជាង​សព្វថ្ងៃ​ទៀត ហើយ​ពលរដ្ឋ​ក៏​រស់នៅ​ដោយ​ភាព​ភ័យខ្លាច​ដែរ។

ចំណែក ពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ​ម្នាក់ទៀត ដែល​ធ្លាប់​ឆ្លង​ការដឹកនាំ​របស់​សម្ដេច សីហនុ គឺ លោក សេង ហ៊ាង ប្រាប់​ថា លោក​នៅ​ចងចាំ​ថា ក្នុង​រជ្ជកាល​សម្ដេច សីហនុ ដឹកនាំ​ប្រទេស ប្រទេសជាតិ មាន​ការ​រីក​ចំរើន គ្មាន​ចោរឆក់ ចោរ​ប្លន់​កើតឡើង​ទេ។ ទាក់ទង​បញ្ហា​នយោបាយ​ដែល​កំពុង​កើតឡើង​សព្វ​ថ្ងៃ​នេះ ពលរដ្ឋ​រូប​នេះ ថា ប្រសិន​ព្រះបាទ​សម្ដេច នរោត្តម សីហនុ នៅ​មាន​ព្រះជន្ម ទ្រង់​នឹង​ជួយ​សម្រាល​ស្ថានការណ៍​មិន​ឲ្យ​តានតឹង​បែបនេះ​ឡើយ។

ការ​នឹកឃើញ​ពី​ស្នាព្រះហស្ត របស់​សម្ដេច នរោត្តម សីហនុ ពី​ក្រុម​ពលរដ្ឋ​ដូចនេះ ខណៈ​ប្រទេស​កម្ពុជា នឹង​រៀបចំ​ប្រារព្ធ​ពិធី​រំលឹក​ព្រះ​វិញ្ញាណក្ខន្ធ លើក​ទី៥ នៃ​ការ​យាង​សោយ​ទិវង្គត របស់​ព្រះ​អង្គ​នៅ​ទូទាំង​ប្រទេស។ មន្ត្រី​នៃ​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ​នឹង​ទៅ​ដាក់​កម្រង​នៅ​ព្រះបរមរូប ព្រះបរមរតនកោដ្ឋ នៅ​សួនច្បារ​ខាង​កើត​វិមានឯករាជ្យ ក្រុង​ភ្នំពេញ។

ព្រះបាទ​សម្ដេច នរោត្ដម សីហនុ បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ នាទី​ក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​រោគ​គាំងបេះដូង ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា។

ពលរដ្ឋ​ម្នាក់ទៀត​លោក ទិត្យ វុទ្ធី និយាយ​ថា លោក​នៅ​តែ​សោកស្ដាយ​ការ​យោង​សោយ​ទិវង្គត​របស់​សម្ដេច នរោត្តម សីហនុ។ ពលរដ្ឋ​រូប​នេះ​យល់ថា ព្រះអង្គ​ជា​ម្លប់​ដ៏​ត្រជាក់​ចំពោះ​ពលរដ្ឋ​ទូទាំង​ប្រទេស។

ចាប់​តាំង​ពី​មានការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ ហើយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ប្ដឹង​ទៅ​តុលាការ​កំពូល​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​រយៈពេល​ចុងក្រោយ​នេះ សមាជិកសភា​គណបក្ស​កាន់អំណាច​ដដែល​កំពុង​កែ​ច្បាប់ យក​កៅអី​បក្ស​ប្រឆាំង​ទៅ​ចែក​គណបក្ស​នយោបាយ​ផ្សេងទៀត នៅ​ពេល​បក្ស​ប្រឆាំង​ត្រូវ​រំលាយ​នោះ។ សហគមន៍​អន្តរជាតិ​ស្ទើរ​គ្រប់​ប្រទេស​នៃ​ប្រទេស​លោក​សេរី បាន​ចេញ​សេចក្ដីថ្លែងការណ៍​ជា​បន្តបន្ទាប់ ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង ដោយ​ចាត់​ទុក​ចំណាត់​ការ​បែបនេះ ថា ជា​ការ​នាំ​ប្រទេស​កម្ពុជា ឲ្យ​ក្លាយ​ជា​រដ្ឋ​ឯក​បក្ស។

ចំណែក​អ្នកវិភាគ​នយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា ក្នុង​ស្ថានភាព​នេះ ព្រះមហាក្សត្រ ព្រះបាទសម្ដេច នរោត្តម សីហមុនី ព្រះអង្គ​គួរ​យក​ព្រះ​រាជ​អំណាច​របស់​ទ្រង់ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដើម្បី​កោះហៅ​សមាជិកសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ ចូល​វាំង​ដើម្បី​ចរចា។

ស្ថិត​ក្នុង​កាលៈទេសៈ​ដូច្នេះ ពលរដ្ឋ​មួយ​ចំនួន​រអ៊ូរទាំ​ថា ពួកគេ​កំពុង​បាត់បង់​ប្រាក់ចំណូល​ប្រចាំថ្ងៃ​ព្រោះ​វិបត្តិ​នយោបាយ។ ក្រុម​ពលរដ្ឋ​នៅ​ចង់​ចាំ​ថា កាល​ពី​មុន​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ សម្ដេច សីហនុ ជា​តួអង្គ​យ៉ាង​សំខាន់ ធ្វើ​ឲ្យ​ការ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ ដើម្បី​ឈាន​ដល់​ការបោះឆ្នោត និង​ដោះស្រាយ​វិបត្តិ​នយោបាយ​ឆ្នាំ​១៩៩៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

8 Responses to "ពលរដ្ឋ​ថាបើ​ សម្ដេច​សីហនុ ​នៅ​មាន​ព្រះជន្ម​វិបត្តិ​នយោបាយ​មិន​តានតឹង​ដូច​សព្វ​ថ្ងៃ​ទេ"

  1. Phanna says:

    Why our present king so scare of Hun Sen! He have to do something to regain his respect from Khmer people!

  2. love Khmer says:

    the king destroyed Cambodia and he supported Ho chi minh.

  3. Rayuthlee says:

    ហេតុអ្វីបានជាព្រះមហាក្សត្យនាពេលបច្ចុប្បន្ននេះ ភ័យខ្លាចលោក ហ៊ុន សែន មិនហ៊ាននិយាយអ្វីបន្តិចសោះពីបញ្ហាដែលកំពុងតែវឹកវរនេះ ។ ហេតុអីក៏ព្រះអង្គមិនវាចារ និងជួយផ្តល់ដំណោះស្រាយជូនជាតិ? តើព្រះអង្គមិនបានដឹងឫលឺពីភាពវឹកវរដែលបានបង្ករឡើងដោយក្រុមអ្នកនយោបាយដែលញាណនឹងអំណាចឫ??

  4. ដំរីក៏ខ្វាក់ទ្រម៉ាក់ក៏ឆ្គួត says:

    នេះជាកេរ្តិ៏សំនល់របស់សម្តេចតា ដេញពួកUTACមុនគេរៀបចំស្រុកខ្មែរចប់ ដោយខ្មោចសម្តេចតាថាបរទេសស្លសម្លរឲ្យស៊ីមិនឆ្ងាញ់ទេ មានសម្តេចតាដែលពូកែធ្វើសម្លឲ្យខ្មែរស៊ី ឥឡូវសម្លរបស់ខ្មោចសម្តេចតាខ្មែរស៊ីចុះរាកឈឺជិតលាយរលត់ប្រទេសហើយ។

  5. xxx says:

    កាលពីសម្ដេចតាក៏ព្រះអង្គមិនសពព្រះទ័យចាប់ដៃជាមួយប្រទេសលោកខាងលិចដែរ

  6. xxx says:

    កាលពីសម្ដេចតាក៏ព្រះអង្គមិនសពព្រះទ័យចាប់ដៃជាមួយប្រទេសលោកខាងលិចជាមិត្តដែរ

  7. របៀបដឹកនាំគ្មានពីរលើលោក says:

    1970ជយោសាដាច់អ៊ូវអាណាមិនទៅដុតផ្ទះ។
    2017ជយោសាដាច់ដេកជោអាណាមិនជោចាប់ញុុត់គុក។

  8. people says:

    Poor all cambodian people’ All young generation must study about history’ . King si hak nouk is the communist man and he went to meet our ancestors enemy (youn-ho chi minh)secretly and let veitcong to stay in cambodian land then he did not allowed all the press or new papers man to go there ‘he keep lying to people our country is natural not go to communist or free world’ but the fact is communist because he kneel down in front of ho chi minh.1969 he ask ho chi minh for pulling out the veitcong but ho chi minh poison himself to terminate the promised between king si hak nouk and him so king si hak nouk knew ho chi minh cheated him ‘but too late ‘then king ask U S to drop more bomb ‘but veitcong go deep to cambodia and tell cambodian people U S is bad ‘that why khmer rough go up and followed veitcong and killed khmer people’ .After killing khmer Youn point the finger to khmer killed khmer’ so all young must study hard’and considering’ ‘ look at the present all level in government are youn in big position and low position ‘ and they watch all khmer nationalists ‘and they killed them in any mean.because their goal is swallowed cambodia and laos. First we blame King si hak nouk ‘he the one start the problem. GOD bless all cambodian people’