អ្នក​ឃ្លាំ​មើល៖ បើ​យក​អាសនៈ​បក្ស​ជាប់​ឆ្នោត​ទៅ​ឲ្យ​បក្ស​ផ្សេង​វា​អយុត្តិធម៌

16/10/2017
RFI

media
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិច


ភ្លាមៗ​បន្ទាប់​ពី​រដ្ឋសភា បាន​អនុម័ត​ច្បាប់​ចំនួន​៤​ទាក់​ទង​នឹង​ការ​បែង​ចែក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ យក​ទៅ​ចែក​ឲ្យ​បក្ស​ដទៃ​ទៀត​នោះ​ ប្រតិកម្ម​នានា​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់។ ទោះ​ជា​យ៉ាង​ណា អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ មាន​សុទិដ្ឋិនិយម​ថា ច្បាប់​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​គណបក្ស​កាន់​អំណាច​តែ​ឯង​នេះ​ទំនង​ជា​មិន​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ជា​ទូទៅ​នោះ​ទេ។

​អត្ថបទ​ដោយ៖​ អ៊ឹង ប៊ុនថន

លោក សម​ គន្ធាមី នាយក​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ហៅ​កាត់​ថា និចហ្វិច យល់​ថា ប្រសិន​ជា​គេ​យក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ដែល​សំដៅ​ដល់​គណបក្ស​សង្រ្គោះ​ជាតិ​នោះ ទៅ​ចែក​ឲ្យ​គណបក្ស​ដទៃ​ទៀត លោក​ថា​វា​អយុត្តិធម៌​សម្រាប់​ម្ចាស់​ឆ្នោត​ព្រោះ​ពលរដ្ឋ​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង​នេះ​តាំង​ពី​យូរ​មក​ហើយ។ តែ​ទោះ​ជា​យ៉ាង​ណា លោក សម គន្ធាមី មាន​សុទិដ្ឋិនិយម​ថា ច្បាប់​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​គណបក្ស​កាន់​អំណាច​តែ​ឯង​នេះ ទំនង​ជា​មិន​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ជា​ទូទៅ​នោះ​ទេ ហើយ​គណបក្ស​សង្រ្គោះ​ជាតិ ក៏​ទំនង​ជា​មិន​ត្រូវ​បាន​គេ​រំលាយ​នោះ​ដែរ។

ចំណែក អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ លោក អេង ឆៃអ៊ាង ដែល​កំពុង​នៅ​ក្រៅ​ប្រទេស បាន​សរសេរ​ហ្វេសប៊ុក​របស់​លោក​ថា ការ​អនុម័ត​ច្បាប់​វិសោធនកម្ម​នៅ​ថ្ងៃ​ចន្ទ​នេះ​គឺ​មិន​អាច​យក​មក​អនុវត្ត​នៅ​ក្នុង​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា និង​អាណត្តិ​ទី​៤ នៃ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​បាន​ឡើយ ព្រោះ​ផ្ទុយ​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ។

លោក អេង ឆៃអ៊ាង បន្ត​ថា​ប្រសិន​បើ​អ្នក​ណា​យក​ច្បាប់​វិសោធនកម្ម​ច្បាប់​នេះ ទៅ​អនុវត្ត​ក្នុង​បែង​ចែក​អាសនៈ​រដ្ឋសភា និង​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ របស់​គណបក្ស​នយោបាយ​មួយ​ដែល​ត្រូវ​រំលាយ ទៅ​ចែក​ឲ្យ​គណបក្ស​នយោបាយ​ដទៃ គឺ​ជា​ការ " ប្លន់​ឆន្ទៈ​ប្រជាពលរដ្ឋ" យ៉ាង​កម្រោល ហើយ​អ្នក​ទទួល​យក​អាសនៈ​ពី​អំពើ​ប្លន់​នេះ មាន​ឈ្មោះ ​ថា " ទទួល​ផល​ចោរកម្ម" ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ថា លោក អេង ឆៃអ៊ាង លើក​ឡើង​ដោយ​កំហឹង​ដោយ​ថា​គណបក្ស​ប្រឆាំង​បាត់​បង់​អ្វីៗ​អស់​ហើយ។ លោក​អះ​អាង​ថា​ការ​ធ្វើ​ច្បាប់​នៅ​ពេល​នេះ​ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​នីតិវិធី​ច្បាប់​និង​ស្រប​តាម​ស្ថានភាព​នយោបាយ។

សូម​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣ គឺ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ស្តី​ពី​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ដែល​រដ្ឋសភា បាន​អនុម័ត​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ។

ឯ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ឆ្នាំ​២០១៧ គឺ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ដែល​រដ្ឋសភា​បាន​អនុម័ត​នៅ​ឆ្នាំ​២០១៥ ។នេះ​បើ​តាម លោក អេង ឆៃអ៊ាង៕

What Next?

Recent Articles

2 Responses to "អ្នក​ឃ្លាំ​មើល៖ បើ​យក​អាសនៈ​បក្ស​ជាប់​ឆ្នោត​ទៅ​ឲ្យ​បក្ស​ផ្សេង​វា​អយុត្តិធម៌"

  1. ?? says:

    no wonder this nation is curse by having leader after leader never honest to their own people. HUN SEN the uneducated leader is the worse leader for Cambodian in history of Cambodia. this guy was doing and continuous his evil act like the world never seen be for . this strange evil act was this ugly evil trying to eliminated his opponent without mercy. HUN SEN the evil leader look down all Cambodian and it’s nation so much he acting he was the only GOD saving this nation and he can do whatever he wanted to this poor people . so sad most Cambodian knew his true color this evil have been transform from genocidal his own people to be GOD saving this poor nation. my question is how can he be a Cambodian GOD if his evil action continuous never ending . sorry I have to say this word again and again >> HUN SEN walking naked in front of public and he though no one can see his naked ass . you are wrong MR even some one fort in the water we still know it by seeing babble or smell of gas coming up . this evil guy though his stool smell like perfume and he wanted every one to smell it . sorry most Cambodian are smart enough to know who is their enemy in this poor country. GOD bless Cambodia and it’s own people

  2. people says:

    Veitcong mafia dictator’ used to live at the rural and born to be poor and after went to work with veitcong communist’ followed communist king si hak nouk this guy name hun-nal have a brain washed by youn-hanoi’ and only learn how to killed and cheated and rob ‘. This veitcong mafia dictator is the betray man’ he committed a lot of crimes since he live in marky forest.Now he can do anything as long as he still hold power ‘even rob all the vote or M-P seat’ he don’t care ‘ what a animal brain”” All M-P of cpp are the veitcong dogs too they do everything to serve Youn-veitcong only .This country is getting really dark ‘ it going to deep in communist way’ and this veitcong brainwashed never change ‘he only want power even killing more people ‘.This veitcong mafia dictator will go to hell soon’ .GOD bless all cambodian people’