ពលរដ្ឋ​មិន​ពេញចិត្ត​ចំពោះ​បក្ស​កាន់អំណាច​ដែល​កែប្រែ​ច្បាប់​រំលោភ​សំឡេងឆ្នោត​ពលរដ្ឋ

ដោយ មួង ណារ៉េត
2017-10-17
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា នៅ​ថ្ងៃទី៣១ ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of National Assembly
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា នៅ​ថ្ងៃទី៣១ ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of National Assembly


ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ខ្លះ​រស់នៅ​ក្រុងភ្នំពេញ បាន​សម្ដែង​ការ​ខកចិត្ត ចំពោះ​ក្រុម​តំណាងរាស្ត្រ នៃ​រដ្ឋសភា​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ចំនួន​៦៧​នាក់ ដែល​បាន​នាំគ្នា​កែប្រែ​ច្បាប់បោះឆ្នោត​ចំនួន​៤ យ៉ាង​តក់ក្រហល់ ដែល​យក​តំណែង និង​អាសនៈ​តំណាង​របស់​ពួកគាត់ ទៅ​ចែក​ឲ្យ​ក្រុម​គណបក្ស​តូចៗ ដែល​ពួកគាត់​មិន​ពេញចិត្ត។

និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ម្នាក់​ប្រាប់​ថា លោក​ខក​បំណង និង​ខ្មាស​គេ​ណាស់ ចំពោះ​ទង្វើ​របស់​ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​កាន់អំណាច។ និស្សិត​ច្បាប់​រូប​នេះ យល់ថា សកម្មភាព​មនុស្ស​មួយ​ក្រុម​ដែល​កំពុង​កាន់​អំណាច​ពេញដៃ ហើយ​ទៅ​នាំគ្នា​ធ្វើ​ច្បាប់ ដើម្បី​យក​តំណែង និង​អាសនៈ​បក្ស​ប្រឆាំង គឺ​ប្រៀប​នឹង​ក្រុម​សង្គម​ងងឹត​មួយ​ក្រុម​ទៅ​ប្លន់​ទ្រព្យសម្បត្តិ​របស់​ជន​ទន់ខ្សោយ​យ៉ាង​ដូច្នេះ។

ចំណែក​ពលរដ្ឋ​ខ្លះ​ទៀត បាន​បញ្ចេញមតិ​តាមរយៈ​ហ្វេសប៊ុក (Facebook) របស់​ពួកគេ​ថា មាន​ន័យ​អ្វី​ទៀត​២០១៨​នោះ បើ​ឆន្ទៈ​រាស្ត្រ គេ​ចង់​បំផ្លាញ​ពេលណា​ក៏បាន តើ​បោះឆ្នោត​ធ្វើ​អី? នៅ​ទីបំផុត សេចក្ដី​ស្នើ​ច្បាប់​ចំនួន៤ ពាក់ព័ន្ធ​នឹង​ការ​រំលាយ​ឆន្ទៈ​ពលរដ្ឋ​ជិត​កន្លះ​ប្រទេស ត្រូវ​បាន​រដ្ឋសភា​បក្ស​កាន់អំណាច​អនុម័ត ដោយ​សំឡេង៦៧ លើ៦៧ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។ ចាំ​មើល​ទាំងអស់​គ្នា​ថា តើ​នឹង​មាន​អ្វី​កើតឡើង​បន្ត​ទៀត។

យុវជន​ម្នាក់ទៀត រស់​នៅ​ក្រុងភ្នំពេញ សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា គាត់​មិន​ពេញចិត្ត​ទាល់តែសោះ​ចំពោះ​ទង្វើ​របស់​ក្រុម​តំណាងរាស្ត្រ​បក្ស​កាន់អំណាច ដែល​នាំគ្នា​អាន​ច្បាប់ អនុម័ត ហើយ​ច្បាប់​ដែល​បំបាត់​ឆន្ទៈ​ពលរដ្ឋ​កន្លះ​ប្រទេស ត្រូវ​បាន​សមាជិក​រដ្ឋ​សភា​បក្ស​កាន់អំណាច កែប្រែ​ត្រឹម​រយៈពេល​ប្រហែល​២​ម៉ោង។

ពលរដ្ឋ​ម្នាក់ទៀត គឺ​ជា​អាជីវករ។ គាត់​ថា ដើម្បី​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត គាត់​នឹង​មិន​បោះឆ្នោត នោះ​ទេ ព្រោះថា សំឡេង​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត គ្មាន​បាន​ការ​អ្វី​ទេ នៅ​ពេល​ដែល​ក្រុម​អ្នក​មាន​អំណាច យក​ទៅ​ក្រឡៃ​ឲ្យ​បក្ស​ផ្សេងៗ តាមតែ​អ្វី ដែល​គេ​ធ្វើ​ស្រេច​តែ​ចិត្ត។

ពលរដ្ឋ​ជា​ស្ត្រី​ដែល​តែង​ដើរ​តវ៉ា​សកម្មភាព​ដីធ្លី​នៅ​ក្រុងភ្នំពេញ​វិញ ស្នើ​កុំ​ឲ្យ​មានការ​បោះឆ្នោត ហើយ​អ្នកធំ​យក​អំណាច​ចែក​គ្នា ដើម្បី​ធ្វើ​អ្នកធំ​រៀងៗ​ខ្លួន​ទៅ ព្រោះតែ​សំឡេង​អ្នកស្រី​ត្រូវ​បាន​គេ​បំបាត់​យ៉ាង​ដូច្នេះ។

ក្រោយពេល​ក្រុម​តំណាងរាស្ត្រ​បក្ស​កាន់អំណាច​នាំគ្នា​អាន​ច្បាប់​លើកដៃ​អនុម័ត​រួច នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​តុលា អ្នកប្រើប្រាស់​បណ្ដាញ​សង្គម បាន​រិះគន់​ក្រុម​តំណាងរាស្ត្រ​បក្ស​កាន់អំណាច ថា បាន​ធ្វើ​សកម្មភាព ហាក់​ដូច​ជា​ក្រុម​ចោរ​ស្របច្បាប់ ក្នុង​ការ​លួច​យក​ឆន្ទៈ​របស់​ពលរដ្ឋ ដែល​មិន​ពេញចិត្ត​ការដឹកនាំ​របស់​ក្រុម​បក្សពួក នៃ​គណបក្ស​កាន់អំណាច។ អ្នកខ្លះ​ហៅ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​យក​បំបែក​សំឡេង​អាសនៈ​បក្ស​ប្រឆាំង ព្រោះតែ​បក្ស​កាន់អំណាច​ដឹងខ្លួន ថា នឹង​ត្រូវ​ចាញ់​ឆ្នោត​នៅ​អាណត្តិ​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

9 Responses to "ពលរដ្ឋ​មិន​ពេញចិត្ត​ចំពោះ​បក្ស​កាន់អំណាច​ដែល​កែប្រែ​ច្បាប់​រំលោភ​សំឡេងឆ្នោត​ពលរដ្ឋ"

  1. PHKA says:

    បើរដ្ធសភា ធ្វើច្បាប់”ចោរនិយម “តើអនាគតប្រទេសនឹងសង្គមខ្មែរទៅជាស្អីទៅ!!!!!!!!!!!!!!!!!!!!!!!!!!!។

  2. Anonymous says:

    This is the real dictatorship that led the coup data by the strong single eye (ah Kvac) Hun Sen.
    Cambodians will not let you lead Cambodia( 🇰🇭) and bring us back to the year of Zero (communist) again. Your dream now is almost over, and you and your allies will be heard very loud and clear:
    HUN SEN must go!!!!!!!!
    HUN SEN must go!!!!!!!!
    Hun Sen Must go!!!!!!!!
    Message from all Cambodians inside Srok KHMER and around the world 🌎. The real Cambodian people court will decide who are the criminal of traitors.
    Made by Cambodians around the world 🌎 and we are hungry for freedom.🇰🇭🇰🇾🇨🇦🇦🇷🇦🇩🇦🇽🇦🇮🇹🇩🇨🇴🇫🇴🇫🇷🇫🇮🇯🇵🎌🇲🇽🇳🇱🇰🇷🇨🇭🇬🇧 And the most powerful freedom in the world 🇺🇸🇺🇸🇺🇸🇺🇸🇺🇸🇺🇸 Made in the USA🇺🇸🇺🇸🇺🇸🇺🇸🇺🇸🇺🇸🇺🇸 My home sweet home 🏡

  3. xxx says:

    ហេតុអីបានជាចាស់ៗជិតងាប់ទៅហើយ, ខ្លះត្រពែកទាំងក្បាលទៀតផង តែធ្វើអ្វីៗទាំងបំពានដោយគ្មានអៀនខ្មាស់គេទាល់តែសោះចឹង?
    បើមិនខ្មាស់អ្នកដទៃ ក៏គួរតែខ្មាស់កូនៗ និងចៅៗរបស់ខ្លួនឯងផងទៅ។

  4. ?? says:

    that what I said Cambodia is a curse nation . leaders after leaders no one of them have a sent of hummer. they love their powers more then every thing else the worse of all they rather die if they lose their powers. more sadly was all these leaders they gather their supporter to fight for them and bleeding their own brother and sister instated. the most over all problem in this curse nation was all those leader gave this nation territory to neighboring country in trade of military supported to crape their powers from their opponent . expressly in this HUN SEN evil regime Cambodia may lost their identity as a country among the world community. I would like to say to our Cambodian that I hat the word Cambodian is the jean of powerful fighter in this region. please look our jean of fighter is just about have no place to live right at this moment . during HUN SEN the evil leader Cambodia lost just about every thing territory , island, treasury. this country is became open ocean and our people living like ocean sand spicy. ( DONKY) HAS …… I have no confident to this toy king to do anything for this poor nation. king dumb of Cambodia will have no place for the king to stay in the near future. I’m filling so sorry to our nation by seeing and knowing the other kingdom their queen or king they rather die of they lost their nation. but for Cambodia I did not see that of cause this is the terrible time that Cambodian really need the king to interfering . sorry to say the true about our country >> our country is three time smaller than one province that I living in . actually I do not wanted to say that but just showing all Cambodian to wake up. GOD bless Cambodian and peace to all Cambodian

  5. ខ្មែរអង្គរ says:

    ពួកអគតិអស់នេះ វាមានឈាមជាឆ្កែ ទើបវាអត់ខ្វល់សុខទុក្ខរបស់ខ្មែរ

  6. Anonymous says:

    ពួកលោកកំពុងតែក្បតឆន្ទៈរាស្ត្រហើយ ចាសៗអស់ហើយលោកប្រយ័ត្នស្ដាយក្រោយ

  7. people says:

    Veitcong mafia dictator never care about nation or people’ all he care’money’ power,croniesto hold power and suck all blood from poor cambodian people ‘ all M-P followed him are the leech ‘. GOD will punished all theses leech and send them to hell’ GOD bless all cambodian people’

  8. people says:

    Cambodia is the king dom of Jour ha roy’ started from Hun-sen to bottom ‘so they are the robber ‘ Remember Dictator king si hak nouk step on cambodian land 1981 when he back he said 10 million now’ whore 2 million and robber 5 million strange country haha’

  9. Anonymous says:

    គាត់នេះគឺជាមេចោរនៃពួកម៉ាហ្វីយ៉ាធំជាងគេនៅអាស៊ី។ សូម្បីប្លន់ឆន្ទះរាស្ត្រក៏ពួកវាហ៊ានធ្វើដែរ។