លោក ហ៊ុន សែន វាយ​បក​ទៅ​បក្ស​ប្រឆាំង​និង​អាមេរិក​ដែល​ថា​ការ​រំលាយ​បក្ស​សង្រ្គោះ​ជាតិ​ជា​ការ​រំលោភ​ឆន្ទៈ​រាស្រ្ត

ដោយ វណ្ណ សុគន្ធា
18/10/2017
RFI

media
លោក ​ហ៊ុន សែន នាយក​​រដ្ឋមន្រ្តី​​នៃ​​ប្រទេស​​​កម្ពុជា​។ @FB/PM Hun Sen


នៅ​ក្នុង​វេទិកា​ជួប​ជាមួយ​កម្មករ-កម្មការិនី​រោងចក្រ​នៅ​ព្រឹក​មិញ​នេះ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​វាយ​ប្រហារ​បក​ទៅ​កាន់​គណបក្ស​ប្រឆាំង និង​អាមេរិក​វិញ ចំពោះ​ការ​លើក​ឡើង​ថា​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ គឺ​ជា​ទង្វើ​រំលោភ​លើ​ឆន្ទៈ​របស់​រាស្រ្ត​ដែល​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នេះ​នា​ពេល​កន្លង​មក។ លោក​នាយក​រដ្ឋមន្រ្តី​បាន​ចង្អុល​បង្ហាញ​នូវ​រឿង​រ៉ាវ​កាល​ពី​អតីត​កាល​ដែល​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច​ នរោត្តម សីហនុ និង​អតីត​ប្រធាធិបតី​អាមេរិក​លោក ​និច សុន ដោយ​លោក​ថា មិន​បាន​គិត​ពី​ឆន្ទៈ​រាស្រ្ត​ទេ។

ជា​ប្រតិកម្ម​មួយ​ក្នុង​ន័យ​សំដៅ​ការ​ពារ​ដំណើរ​ឆ្ពោះ​ទៅ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​វាយ​បក​ខ្លាំងៗ​ទៅ​កាន់​អាមេរិក និង​គណបក្ស​ប្រឆាំង។ សម្រាប់​អាមេរិក លោក​ហ៊ុន សែន បាន​ចោទ​ជា​សំណួរ​ថា​តើ​នៅ​ពេល​គាំទ្រ​ឲ្យ​មាន​រដ្ឋ​ប្រហារ​ទម្លាក់​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​សម្តេច នរោត្តម​សីហនុ អាមេរិក​បាន​គិត​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​គាំទ្រ​សម្តេច​ នរោត្តម សីហនុ​ដែរ​ឬ​ទេ? លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​ចោទ​សួរ​ដូច​គ្នា​នេះ​ចំពោះ​ការ​ទម្លាក់​អតីត​ប្រធានាធិបតី​ និច សុន ថា​តើ​បាន​សុំ​ការ​សម្រេច​ពី​រាស្រ្ត​ឫ​ទេ? ចំពោះ​គណបក្ស​សង្រ្គោះ​ជាតិ​វិញ លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​បាន​ចោទ​សួរ​ថា តើ​ការ​ស្រែក​ទាម​ទារ​ឲ្យ​លោក​ចុះ​ចេញ​ពី​ដំណែង​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ បាន​គិត​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ដែល​បាន​បោះ​ឆ្នោត​ឲ្យ​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ឫ​ទេ? សម្រាប់​លោក​នាយក​រដ្ឋមន្រ្តី ពួក​គេ​ទាំង​នោះ​មិន​បាន​គិត​ពី​ឆន្ទៈ​របស់​រាស្រ្ត​នោះ​ឡើយ។

ប្រតិកម្ម​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​នេះ កើត​ឡើង​បន្ទាប់​អាមេរិក​តាម​រយៈ​ក្រសួង​ការ​បរទេស​កាល​ពី​ថ្ងៃ​ចន្ទ​បាន​អះ​អាង​ក្នុង​ន័យ​ថា ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​ជា​ការ​ដក​ហូត​សិទ្ធិ​បោះ​ឆ្នោត​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ដែល​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ។ ការ​អះ​អាង​នេះ គឺ​ក្រោយ​ពី​រដ្ឋសភា​ខ្មែរ​ដែល​មាន​តែ​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​បាន​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ចំនួន​៤ ដែល​គេ​ដឹង​ជា​ទូទៅ​ថា ជា​រូបមន្ត​សម្រាប់​បែង​ចែក​អាសនៈ​គណបក្ស​សង្រ្គោះ​ជាតិ​ទៅ​ឲ្យ​គណបក្ស​ដទៃ​ក្នុង​ពេល​ណា​ដែល​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ។

ចំពោះ​ការ​អនុម័ត​លើ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ទាំង​នេះ ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​វិញ​បាន​ទុក​ថា ជា​ការ​រំលោភ​លើ​ឆន្ទៈ​ដែល​ជា​សិទ្ធិ​អំណាច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ជ្រើស​រើស​តំណាង​របស់​ខ្លួន​តាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី ពហុបក្ស។

ខុស​ពី​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង គណបក្ស​កាន់​អំណាច​បាន​គូស​បញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ទាំង​នេះ គឺ​ជា​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ជា​វិធានការ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ដោយ​សេរី និង​យុត្តិធម៌​។ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក​ សុខ ឥសាន បាន​អះ​អាង​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ឆក់​ប្លន់​ឆន្ទៈ​ប្រជាជន​ទេ ផ្ទុយ​ទៅ​វិញ​គឺ​គណបក្ស​ប្រឆាំង​ទៅ​វិញ​ទេ​ដែល​បាន​យក​ឆន្ទៈ​ប្រជាជន​ទៅ​ដោះ​ដូរ​ជាមួយ​បរទេស​ជា​ថ្នូរ​នឹង​ការ​ដាក់​ខ្លួន​ធ្វើ​ជា​អាយ៉ង​បរទេស ដើម្បី​មហិច្ឆតា​អំណាច៕

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន វាយ​បក​ទៅ​បក្ស​ប្រឆាំង​និង​អាមេរិក​ដែល​ថា​ការ​រំលាយ​បក្ស​សង្រ្គោះ​ជាតិ​ជា​ការ​រំលោភ​ឆន្ទៈ​រាស្រ្ត"

  1. Anonymous says:

    Hun Sen and CPP leaders are totally wrong performance for Cambodian people

  2. ?? says:

    whatever you want to do MR but remember I knew you have only one and half month to make up your mind. this time is more then ever HUN SEN have to choose one>> give up his evil action or going hell . HUN SEN can not blame to any one that they are trying to dissolve CNRP. this is your plane MR do not lei to yourself your evil word is making us more angers. in my whole life what I hate the most is >>> the person who lying all the time. HUN SEN was so good at lying. his habit of lying was famous internationally every one knew that . HUN SEN future will be the worse of all dictator internationally. I myself is image by knowing Cambodia is on the front page of international news . the only bad thing was they are talking about bad situation in Cambodia. it is now more then ever that international news they are talking about Cambodia every day . you know why……… because of the bad situation is so intent that shaking the world . another investigation is not a normal cases it’s international investigation in to Cambodian government. it can be a international criminal cases that HUN SEN may face to the world community. wait and see what going to happen soon. GOD bless Cambodia peace for all Cambodian