សហភាព​អឺរ៉ុប​និយាយ​ធ្ងន់ៗ​ដាក់​កម្ពុជា

កម្ពុជា

លោក​ស្រី Barbara Lochbihler ​សមាជិក​សភាសហភាពអឺរ៉ុប​។ តំណាង​សហភាព​អឺរ៉ុប​និង​ប្រទេស​ស៊ុយអែត​និយាយ​ថា ការ​រំលាយ​គណបក្ស​ប្រឆាំង​នឹង​នាំ​មក​នូវ​ផល​វិបាក។


20 តុលា 2017
VOA News
វីអូអេខ្មែរ

អនុប្រធាន​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​សហភាព​អឺរ៉ុប​និយាយ​ថា​ សហគមន៍​អឺរ៉ុប​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ប្រតិកម្មតប​ «ក្នុង​ពេល​ឆាប់ៗ​នេះ‍»​ ដោយ​ចាត់​វិធានការ​ជាក់​លាក់​ឆ្លើយ​តប​នឹង​អ្វី​ដែល​លោក​ស្រី​ហៅ​ថា​ ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អត្ថាធិប្បាយ​របស់​លោក​ស្រី​ Barbara Lochbihler ​សមាជិក​សភាសហភាពអឺរ៉ុប​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ស៊ុយអែត​បាន​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា ​ស៊ុយអែត​នឹង​ពិចារណា​នូវ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​នឹង​ប្រទេស​កម្ពុជា ​ប្រសិន​បើ​រដ្ឋាភិបាល​បន្ត​ប្រើ​ប្រាស់​វិធានការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជាគណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា។​

លោក​ស្រី​ Lochbihler ​បាន​ប្រាប់​វីអូអេ​ថា​ សហភាពអឺរ៉ុប​កំពុង​ពិចារណាដាក់​ទណ្ឌកម្ម​ដោយ​ចំពោះ​ ឬ ​អាច​ឈាន​ដល់​ការ​លើក​លែង​ការ​អនុគ្រោះ​សម្រាប់​ការនាំ​ទំនិញ​កម្ពុជាចូល​ទីផ្សារ​ដ៏​ធំ​របស់​សហភាព​អឺរ៉ុប។

លោក​ស្រី​បន្ថែម​ថា៖ «នៅ​ប្រទេស​កម្ពុជា​ពួក​គេ​អាច​និយាយ​បាន​ថា​ ពួក​គេ​មាន​ការ​គាំទ្រ​ពី​ប្រទេស​ចិន ហើយ​ថា​តើ​យើង​មាន​អ្វី​ត្រូវ​ខ្វល់​ពីសហភាពអឺរ៉ុប?‍ ​ប៉ុន្តែ​ប្រសិន​បើ​អ្នក​មើល​ឱ្យ​ច្បាស់​អ្នក​អាច​មើល​ឃើញ​ថា​ សហគមន៍​អឺរ៉ុប​គឺជា​ទីផ្សារ​នាំ​ទំនិញ​ចេញ​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា។ ដូច្នេះ​ខ្ញុំ​គិតថា ​ពួក​គេ​ត្រូវ​យក​ចំណុច​នេះ​មក​ពិចារណា​ ហើយ​សម្រាប់​ផ្ទាល់​ខ្លួន​ខ្ញុំ​គិត​ថា​ ប្រសិន​បើ​សហភាព​អឺរ៉ុប​អាច​ចាត់​ការ​មួយ​ជំហាន​ទៀត​ហើយ​ដាក់​ឱ្យ​ចំគោល​ដៅ​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ គឺ​មន្ត្រី​រដ្ឋាភិបាល​និង​អ្នក​តំណាង​របស់​កម្ពុជា​នឹង​ឆាប់​ទទួល​យក​បាន‍»។​

ប្រទេស​កម្ពុជា​នាំ​ទំនិញ​ចូល​ទៅសហភាពអឺរ៉ុប​ក្នុង​ទំហំ​៥ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦​ដោយ​ទទួល​បាន​ការអនុគ្រោះ​ចូល​ទីផ្សារ​ដ៏ធំ​នេះ​ក្រោម​កម្មវិធី​អ្វីៗ​គ្រប់​យ៉ាង​ លើក​លែង​តែ​អាវុធ។

មន្ត្រី​រដ្ឋាភិបាល​ជា​ច្រើន​នាក់​ធ្វើ​ដំណើរ​ទៅ​បណ្តា​ប្រទេស​នៅ​សហភាព​អឺរ៉ុប​ជា​ញឹកញាប់​ដូចជា​ប្រទេស​បារាំង ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ។

លោកស្រី​ Lochbihler ​បាន​និយាយ​ថា​ លោក​ស្រី​នឹង​ទទូច​ឱ្យ​សមាជិកសភា​ដទៃ​ទៀត​«ពិនិត្យ​មើល​ជម្រើស​ក្នុង​ការ​ស៊ើប​អង្កេត​កម្មវិធី​អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ​និង​ផលិតផល​ដទៃ​ខ្លះ​ទៀត​សម្រាប់​ការព្យួរ​សិទ្ធិ​ដែល​អាច​ប្រើ​ប្រាស់​បាន​ក្រោម​មាត្រា​១៥​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ‍»៕

What Next?

Recent Articles

3 Responses to "សហភាព​អឺរ៉ុប​និយាយ​ធ្ងន់ៗ​ដាក់​កម្ពុជា"

  1. Serey says:

    On Sat 21/Oct/2017

    Dear Ms. Barbara,

    If this mater happened in your OWN COUNTRY .
    How do U say ?. Is it still remain the same meaning or revers to 180 decree ?.
    Ignore to the real mater ?.
    Or provide them (politician in a party) a special certificate of BREAKING LAW and a REWARD which accomplice with a hug of FLOWER PACKAGE ?.
    That’s a problem must be answer.
    Your one finger point to the other but forget the four is pointing to your shelf.
    Please provide Cambodia a FAIR one.
    Don’t be blind while U are not a blind !.
    God bless all Cambodia to overcome .
    Cheer!!!.

    Thank a lots.

  2. Anonymous says:

    ជនដែលរកស៊ីនិងរស់នៅមានបានពីសង្គមពុករលួយ កេងប្រវញ្ច អយុត្តិធម៏ តែងស្រឡាញ់របបផ្តាច់ការដើម្បីការពារប្រយោជន៏ផ្ទាល់ខ្លួនដោយមើលរំលងទុក្ខវេទនារបស់ប្រជាជនភាគច្រើនដែលទទួលផលវិបាកពីសង្គមនេះ។

  3. Anonymous says:

    No one can destroy my priminster, Hun Sen.
    He is the real King of Cambodia.

Leave a Reply

Submit Comment