ស្ថានភាព​ទឹក​ជំនន់​ឡើង​ខ្លាំង​ នៅ​ភូមិ​ស្រែគរ​ និង​ភូមិ​ក្បាល​រមាស​ចាស់

អាស៊ីសេរី
2017-10-20

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

 ទិដ្ឋភាព​ភូមិ​ស្រែគរ​ និង​ភូមិ​ក្បាល​រមាស​ចាស់ បន្ទាប់​ពី​ក្រុមហ៊ុន​រាវី​អគ្គិសនី​សេសាន​ក្រោម​ពីរ​បិទ​ទ្វារ​ទឹក​ជា​ស្ថាពរ​ថ្ងៃ​ទី​២០​ខែ​តុលា​ឆ្នាំ២០១៧។ រូបភាពពីពលរដ្ឋ

ពលរដ្ឋ​នៅ​ភូមិ​ស្រែគរ​ និង​ភូមិ​ក្បាល​រមាស​ចាស់ នៅ​តែ​ក្រាញ​ននាល​រស់នៅ​ក្នុងផ្ទះ ទោះ​បី​ជា​ទឹកជន់​ឡើង​ខ្លាំង ក្រោយ​ដែល​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បាន​បិទទ្វារ​ជាស្ថាពរ​ រួចមក។

អ្នក​ភូមិ​​ក្បាល​រមាស​ចាស់​ម្នាក់ គឺ​លោក ប្រច់ រិទ្ធិ បាន​ប្រាប់​អាស៊ីសេរី ​កាលពី អធ្រាត​យប់​ថ្ងៃ​សុក្រ ថា​ ភូមិ​ករ​និង​ដី​ស្រែ នៅ​ក្នុង​ភូមិ​បាន​លិចលង់​អស់ហើយ​។ លោក​ថា ពលរដ្ឋ​ទាំងអស់​ជាង ៦០​គ្រួសារ ដែល​ពុំ​ព្រម​ចាកចេញ​នោះ បាន​បញ្ជូន​កូនចៅ និង​ស្ត្រី​ចាស់​ជរា ទៅ​នៅ​ទួល​សុវត្ថិភាព​រួច​អស់​ហើយ នៅ​សល់​តែ​មនុស្ស​ពេញវ័យ នៅ​ចាំ​ផ្ទះ​សម្បែង​និង​ភូមិ​អាករ។ ពួកគាត់​បាន​ត្រៀម​ទូក​រួចជាស្រេច ដើម្បី​ត្រៀម​ក្បួន​បណ្តែត​ទឹក ទៅ​ទួល​សុវត្ថិភាព ប្រសិន​បើ​ទឹក​ឡើង​ខ្លាំង​បន្ថែម​ទៀត​លិច​ផ្ទះ​៖

​ចំណែក​អ្នកស្រី​ ស្រាំង ឡាញ់​ អ្នក​ភូមិ​ក្បាល​រមាស​ចាស់ម្នាក់​ទៀត​ ក៏​បាន​ប្រាប់​ដែរ​ថា ផ្ទះ​អ្នកស្រី​ បាន​លិច​ជម្រៅ​ជិត​២ម៉ែត្រ​កាល​ពី​យប់មិញ ប៉ុន្តែ​មិន​ទាន់​លិច​ផ្ទះ​ទាំងស្រុង​ទេ ​ដោយសារ​សសរ​ផ្ទះ​មាន​កម្ពស់​ជិត​៣​ម៉ែត្រ។ អ្នកស្រី​បន្ត​ថា អាជ្ញាធរ​ បន្ត​ត្រួត​ពិនិត្យ​ស្ថានភាព​ពលរដ្ឋ​ដែល​មិន​ព្រម​ចាក​ចេញ ​និង​ហាមឃាត់​ មិន​ឲ្យ​ពលរដ្ឋ​ពី​ខាង​ក្រៅ​ និង​មន្ត្រី​សង្គម​ស៊ីវិល ចូល​សួរ​សុខ​ទុក្ខ​ពលរដ្ឋ​ទាំងនោះ​ឡើយ។​

មេឃុំ​ស្រែគរ​លោក សៀក មេគង្គ ឲ្យ​ដឹងថា ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង មាន​បញ្ហា​ប្រឈម​ច្រើន​រួមមាន ការ​លំបាក​ធ្វើ​ចរាចរ កង្វះ​ទឹក​ស្អាត សុវត្ថិភាព​កុមារ ខូចខាត​ស្រូវ​កសិកម្ម ទ្រព្យសម្បត្តិ និង​ការបោះបង់​ការ​សិក្សា​របស់​កុមារ​ជាដើម។ លោក​ថា អាជ្ញាធរ​ឃុំ​បាន​រាយការណ៍​បញ្ហា​នេះ​ជូន​ថ្នាក់លើ​រួចហើយ រីឯ​អាជ្ញាធរ​ខែត្រ​ក៏​គ្រោង​ចុះ​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ​ដែរ និង​បាន​ត្រៀម​ផ្ទះ​ជាស្រេច ក្នុង​ការ​ផ្ដល់​សំណង​ជូន​ពលរដ្ឋ ប៉ុន្តែ​ពលរដ្ឋ​មិន​ពេញ​ចិត្ត​នឹង​សំណង ហើយ​ចង់​នៅ​លើ​ដី​កំណើត​ដូនតា​របស់​ខ្លួន។ របាយការណ៍​អាជ្ញាធរ​ឃុំ​ស្រែគរ​អោយ​ដឹង​ថា រយៈពេល​ប្រមាណ ៣​ខែ​ចុង​ក្រោយនេះ ពលរដ្ឋ​ជាង ៦០​គ្រួសារ​ថ្មី​ទៀត នៅ​ឃុំ​ស្រែគរ បាន​យល់ព្រម​ទទួល​សំណង និង​ចាក​ចេញពី​ភូមិ​ចាស់​ទៅ​រស់នៅ​ភូមិ​ថ្មី ហើយ​បច្ចុប្បន្ន​ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាល​រមាស ៥៧​គ្រួសារ និង​ឃុំ​ស្រែគរ ជាង​៦០​គ្រួសារ​នៅ​មិនទាន់​យល់ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​នៅឡើយទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment