លោក សម រង្សី ប្រកាសថា ម៉ៅ មុន្នីវណ្ណ ជាជនក្បត់បក្ស

ដោយ៖ ឡុង សារាត់

បែកធ្លាយរឿងសំង៉ាត់មួយ៖ លោក ម៉ៅ មុន្នីវណ្ណ តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ មានគំរោងធ្វើបក្សប្រហារ តាមយុទ្ធសាស្ដ្រដែលលោក ហ៊ុន សែនបានរៀបចំឲ្យ។

លោក ហ៊ុន សែនបានផ្លាស់ប្ដូរគំរោងរំលាយគណបក្សសង្គ្រោះជាតិ តែបានរៀបចំល្បិចចាស់ដដែល ដើម្បីបំបែកគណបក្សសង្គ្រោះជាតិ។ លោក ហ៊ុន សែន បានប្រើកូនក្រករបស់ខ្លួនដដែល គឹលោក ម៉ៅ មុន្នីវណ្ណ ឲ្យដើរទាក់ទាញថ្នាក់ដឹកនាំ និង សមាជិកសមាជិកា របស់គណបក្សសង្គ្រោះជាតិ ដើម្បីចូលជាមួយគណបក្សប្រជាជន។

ការងាររបស់កូនក្រក ម៉ៅ មុន្នីវណ្ណ បានដើរមួយជំហានទៅមុខទៀត គឺការងារធ្វើបក្សប្រហារ បន្ទាប់ពីបែកធ្លាយលិចឮការបង្កើតបញ្ជីឈ្មោះបេក្ខភាពព្រឹទ្ធសភាថ្មីមួយ ហើយលួចយកទៅដាក់នៅ គជប នៅពេលគណៈកម្មាធិការអចិន្ដ្រៃយ៍គណបក្សសង្គ្រោះជាតិកំពុងតែប្រជុំពិភាក្សា អំពីបញ្ជីឈ្មោះបេក្ខភាពព្រឹទ្ធសភា នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៧ វេលាម៉ោង ៣ រសៀល។

កូនក្រកលោក ហ៊ុន សែន មួយនេះ បានចេញសេចក្ដីថ្លែងការណ៍តាមរយៈបណ្ដាញព៌តមានលោក ហ៊ុន សែន Freshnews ដោយថា អ្វីដែលលោកធ្វើនោះ គឺត្រឹមត្រូវ មិនមែនដូចគេមួលបង្កាច់នោះទេ។

យប់នេះ លោក សម រង្សី ដែលអតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសជាសាធារណថា លោក ម៉ៅ មុន្នីវណ្ណ ជាមនុស្សក្បត់បក្ស ដែលមានគំរោងធ្វើបក្សប្រហារ តាមយុទ្ធសាស្ដ្រដែលលោក ហ៊ុន សែន បានរៀបចំឲ្យ។

៣០ តុលា ២០១៧ / 30 October 2017 – Sam Rainsy's message to CNRP supporters (*)សេចក្តីអំពាវនាវ របស់លោក សម រង្សុី សូមឲ្យបងប្អូនជនរួមជាតិ និងក្មួយៗ ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅស្មោះត្រង់ជានិច្ច ជាមួយជាតិមាតុភូមិ របស់យើងទាំងអស់គ្នា ហើយកុំចាញ់ការបោកបញ្ឆោត ការសម្លុត ឬការប៉ុនប៉ងទិញទឹកចិត្តរបស់យើង ពីសំណាក់ពួកជនផ្ដាច់ការ។(*) "Remain faithful to your country and loyal to your party. After Hun Sen's unsuccessful attempt to dissolve the CNRP his current plan to seize control of the CNRP will fail again because the vast majority of CNRP leaders and supporters will not sell out."

Posted by Sam Rainsy on Monday, October 30, 2017

What Next?

Related Articles

7 Responses to "លោក សម រង្សី ប្រកាសថា ម៉ៅ មុន្នីវណ្ណ ជាជនក្បត់បក្ស"

  1. PHKA says:

    កូនក្រក”ហ៊ុនសែន”ចេញញាស់ហើយ បន្ទាប់ចូលសម្ងំរាប់ឆ្នាំ ក្នុងសំបុក”បក្សសង្គ្រោះជាតិ” ។ម៉ៅមុន្នីវណ្ណទៅជា អាយ៉ងចេញមុខបំផ្លាញបក្សខ្លួនទៅតាមគោលដៅចៅហ្វាយខ្លួន។បើយើងជាអ្នកស្រឡាញ់ជាតិមែន យើងមានឧត្តគតិខ្ពស់ មិនរកសីុបោកប្រាស់រាស្ត្រទេ។មនុស្សថោកទាប នេះមិនត្រិមក្បត់បក្សទេ គឺក្បត់ពាក្យសន្យានឹងរាស្ត្រ។

  2. PHKA says:

    កូនក្រក”ហ៊ុនសែន”ចេញញាស់ហើយ បន្ទាប់ចូលសម្ងំរាប់ឆ្នាំ ក្នុងសំបុក”បក្សសង្គ្រោះជាតិ” ។ម៉ៅមុន្នីវណ្ណទៅជា អាយ៉ងចេញមុខបំផ្លាញបក្សខ្លួនទៅតាមគោលដៅចៅហ្វាយខ្លួន។បើយើងជាអ្នកស្រឡាញ់ជាតិមែន យើងមានឧត្តគតិខ្ពស់ មិនរកសីុបោកប្រាស់រាស្ត្រទេ។មនុស្សថោកទាប នេះមិនត្រិមក្បត់បក្សទេ គឺក្បត់ពាក្យសន្យានឹងរាស្ត្រ

  3. Chourn says:

    ខ្ញុំមើលឃើញអាឆ្កែរនេះជាចារកិច្ចរបស់បក្សប្រជាជនតាំងតែពីវាក្បត់បក្សសមរង្សុីរត់ចូលបក្សសិទ្ធិ មនុស្សម្លេះតែលោកប្រធានគឹមសុខាហាក់មិនចាប់អារម្មណ៍អាក្រពើសុីបាយបោកឆ្នាំម្នាក់នេះនោះ ទេ

  4. rayuthlee says:

    Let’s clean the CNRP by removing the CPP insiders.

  5. Jony Poe says:

    លោក កឹម សុខា មិនគួមើលអាមនុស្សក្រពើនេះខុសសោះ។ ពាក្យចាស់ពោលថា ពេលមានឧបសគ្គមកដល់ទើបដឹងថា មនុស្សណាស្មោះ មនុស្សណាក្បត់។

  6. Dara Vuth says:

    ការដឹកនាំប្រទេសរ​បស់សម្តេច តេជោ នាយករដ្ឋមន្រី្ត ហ៊ុន សែន ជាការដឹកនាំដ៍វៃឆ្លាតបំផុត ដែលអាចទិញជនថោកទាបបាន។ ម៉ៅ មុន្នីវណ្ណ ជាជនក្បត់បក្សដូច្នែះសូមសម្តេច មេត្តាប្រយ័ត្នប្រយែងចំពោះជននេះ។

  7. Anonymous says:

    Clear water still have dirty germ. So scary the worm 🐛 is deeply in side the body, we call it parasite. Cannot see from outside, by naked eyes, microscope 🔬 is needed. Thank you the truths is true. I love ❤️ new technology, reality shows. Thanks all for reading.