លោក ម៉ៅ មុន្នីវណ្ណ ដូចជាមេរោគជំងឺមហារីក

ដោយ៖ ឡុង សារាត់

លោក ម៉ៅ មុនីវណ្ណ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ

លោក ម៉ៅ មុន្នីវណ្ណ ប្រៀបបានទៅនឹងរោគមហារីក។ បើមនុស្សយើងមានជំងឺមហារីកក្នុងខ្លួនហើយ រោគមហារីកនេះនឹងអាចធ្វើឲ្យមនុស្សស្លាប់បានយ៉ាងឆាប់។ តែបើដឹងទាន់ថាមនុស្សយើងមានរោគជំងឺមហារីក ស្ថិតក្នុងដំណាក់កាលទី១ ទី២ ជួនកាលទី៣ យើងអាចព្យាបាលបាន តែមានតែមួយផ្លូវទេ គឺត្រូវវះកាត់យកកន្លែងដែលកើតរោគមហារីកនេះចេញ ដើម្បីឲ្យអស់ពីសព៌ាង្គកាយនៃខ្លួនមនុស្សយើង។

ដូច្នេះលោក ម៉ៅ មុន្នីវណ្ណ អាចធ្វើឲ្យគណបក្សសង្គ្រោះជាតិរលាយបាន បើសិនគណបក្សសង្គ្រោះជាតិមិនបានព្រលះលោក ម៉ៅ មុន្នីវណ្ណ ចេញនោះទេ។

ការឃុបឃិតគ្នា៖

ទង្វើរបស់លោក ម៉ៅ មុន្នីវណ្ណ គឺមិនអាចឲ្យស្ថាប័ណ្ណណាមួយទទួលយកបានទេ កុំថាឡើយគណបក្សសង្គ្រោះជាតិ នេះបើការចេញផ្សព្វផ្សាយតាមរយះ វីដេអូរបស់ លោក សម រង្សី ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិ ហ៊ានបកស្រាយថា លោក ម៉ៅ មុន្នីវណ្ណ ជាជនក្បត់បក្ស គឹមិនធម្មតាក្នុងកាលទេសបច្ចុប្បន្ន។ បើនិយាយជាភាសាសាមញ្ញ លោក ម៉ៅ មុន្នីវណ្ណ ជាមនុស្សអស់លេខដាក់។

លោក ម៉ៅ មុន្នីវណ្ណ ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ជា​ប្រធាន​ក្រុមការងារគណបក្ស​សង្គ្រោះជាតិ​ខែត្រ​ត្បូងឃ្មុំ ហើយជាមន្ដ្រីមានអំណាចមកពីអតីត គណបក្សសិទ្ធមនុស្ស ហ៊ានប្រើអំណាចរបស់ខ្លួនក្បត់បក្ស រួមជាមួយ លោក ជាម ចន្នី ជាតំណាងរាស្ដ្រមណ្ឌលខែត្រកំពង់ធំ និងជាអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខែត្រកំពង់ធំ ហើយជាមន្ដ្រីមកពីអតីតគណបក្សសម រង្សី បានឆក់យកឱកាសធ្វើការដោះដូរថ្នាក់ដឹកនាំប្រតិបត្ដិខែត្រកំពង់ធំនៅពេលថ្នាក់ដឹកនាំមួយចំនួនធំចេញទៅក្រៅប្រទេស។

លោក ជាម ចន្នី ហ៊ានប្រព្រឹត្ដគំនិតទុច្ចរិត លួចដូរដាក់លោក ទូច សាម៉ន លេខរៀងទី ១ ជាបេក្ខជនសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលលេខ ៨។ លោក ទូច សាម៉ន ជាខ្មែរអាមេរិកាំង សុីលុយពិការ ជិះរទេះពិការឲ្យគេរុញឡើងយន្ដហោះម្ដងៗ អសមត្ថភាព រស់នៅក្រុង Phyladelphia, រដ្ឋ Pensylvenia ហើយធ្លាប់ជួយលុយដល់លោក ជាម ចន្នី។

បង្កើតបញ្ជីបេក្ខភាពសមាជិកព្រឹទ្ធសភាថ្មី៖

អ្នកទាំងពីរនាក់នេះ ផ្សំគំនិតគ្នា ហ៊ានលួចបង្កើតបញ្ជីបេក្ខភាពសមាជិកព្រឺទ្ធសភាថ្មី ដែលខុសពីបញ្ជីបេក្ខភាពសមាជិកព្រឺទ្ធសភាសម្រេចជាផ្លូវការដោយគណៈអចិន្ដ្រៃយ៍គណបក្សរបស់ខ្លួន។ ក្នុងបញ្ជីថ្មីរបស់គេទាំងពីរនាក់នេះ បានដោះដូរដាក់ឈ្មោះក្រុមគ្នាគេយកលេខរៀងល្អ ដែលអាចនឹងជាបជាសមាជិកព្រឹទ្ធសភាពីការបោះឆ្នោតព្រឺទ្ធសភា ២០១៨ ខាងមុខនេះ ដោយស្ទង់តាមការប៉ាន់ស្មានចំនួនក្រុមប្រឹក្សាឃុំសង្កាត់ដែលគណបក្សសង្គ្រោះជាតិជាប់ពី ២០១៧ ថ្មីៗមកនេះ៕ អ្នកទាំងពីរនាក់នេះ បានយកបញ្ជីបេក្ខភាពសមាជិកព្រឺទ្ធសភាថ្មីដែលគេទាំងពីរបង្កើតនោះ ទៅទំនាក់ទំនងជាមួយ លោក មុត ចន្ថា ដែលជាមន្ដ្រីជំនិតលោក កឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិ។

លួចទៅត្រពាំងផ្លុង៖

តាមការគ្រោងទុករបស់គណៈអចិន្ដ្រៃយ៍នែគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៧ គណៈអចិន្ដ្រៃយ៍នឹងបញ្ជូនក្រុមមេធាវីទៅត្រពាំងផ្លុង ដើម្បីយកបញ្ជីបេក្ខភាពសមាជិកព្រឹទ្ធសភាផ្ដើមជាផ្លូវការ ដែលសម្រេចដោយគណៈអចិន្ដ្រៃយ៍នោះ ទៅឲ្យលោក កឹម សុខា សញ្ញេចុះហត្ថលេខា ហើយត្រូវយកបញ្ជីផ្លូវការនោះមកទីស្នាក់គណៈបក្សសង្គ្រោះជាតិវិញ ដើម្បីត្រួតពិនិត្យឲ្យបានច្បាស់មុននឹងយកទៅដាក់នៅគជប។ តែដោយលោក ម៉ៅ មុន្នីវណ្ណ មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយ មេធាវីជំនិតលោក កឹម សុខា គឺលោកមេធាវី ចាន់ ចេន នោះ ហើយលោក ម៉ៅ មុន្នីវណ្ណក៏ឲ្យលោក ចាន់ ចេន ឆ្លៀតចេញពីភ្នំពេញនៅវេលាម៉ោង ៤យប់ព្រឹក ដើម្បីទៅដល់ត្រពាំងផ្លុងមុន ក្រុមមេធាវីឯទៀត។

នៅវេលាម៉ោង ៧ ព្រឹកថ្ងៃនោះ ក្រុមមេធាវី មិនអាចទាក់ទងតាមទូរស័ព្ទ លោក ចាន់ ចេន បាន ក៏សម្រេចនាំគ្នាចេញទៅត្រពាំងផ្លុង។ ពេលទៅដល់ត្រពាំងផ្លុង ក្រុមអ្នកយាមគុកបាននិយាយថា មានមេធាវីណាម្នាក់បានមកទាំងព្រឹកហើយ ហើយចេញទៅបាត់ហើយ។

លួចយកបញ្ជីទៅដាក់នៅ គជប

តាមការពិតនោះ លោក ចាន់ ចេន បានយកបញ្ជីបេក្ខភាពសមាជិកព្រឹទ្ធសភាថ្មី ដែលលោក ម៉ៅ មុន្នីវណ្ណបានកែដោះដូរឈ្មោះដាក់ក្រុមគ្នាគេនោះទៅឲ្យលោក កឹម សុខា សញ្ញេចុះហត្ថលេខា។ លោក ម៉ៅ មុន្នី និង លោក មុត ចន្ថា ក៏យកបញ្ជីបេក្ខភាពសមាជិកព្រឹទ្ធសភាថ្មីដែលមានចុះហត្ថលេខដោលោក កឹម សុខានោះ ឆ្ពោះសំដៅទៅដាក់នៅ គជប តែម្ដង។

នៅថ្ងៃដដែលគឺថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៧ វេលាម៉ោង ៣ រសៀល គណៈអចិន្ដ្រៃយ៍បើកប្រជុំ ពិភាគ្សាអំពី បញ្ជីបេក្ខភាពសមាជិកព្រឹទ្ធសភា ស្រាប់តែ គជប បានប្រាប់មកថា ខាងគជប បានទទួលបញ្ជីបេក្ខភាពសមាជិកព្រឹទ្ធសភាពីគណបក្សសង្គ្រោះជាតិហើយ។ គណៈអចិន្ដ្រៃយ៍គណៈបក្សសង្គ្រោះជាតិ មានការភ្ញាក់ផ្អើល។

សម័យទូរស័ព្ធដៃ

ដោយសម័យនេះជាសម័យទូរស័ព្ធដៃទំនើប មន្ដ្រីនៅគជប បានលួចថត លោក ម៉ៅ មុន្នីវណ្ណ និង លោក មុត ចន្ថា ដែលបានលួចយកបញ្ជីបេក្ខភាពសមាជិកព្រឹទ្ធសភាថ្មីនោះ ទៅដាក់នៅគជប ដែលធ្វើឲ្យគណៈអចិន្ដ្រៃយ៍គណបក្សសង្គ្រោះជាតិបាត់ចម្ងល់។ ហើយបានផ្ញើបញ្ជីបេក្ខភាពសមាជិកព្រឹទ្ធសភាថ្មីដែលមានសញ្ញេចុះហត្ថលេខារបស់លោក កឹម សុខា ទៅឲ្យគណៈអចិន្ដ្រៃយ៍គណបក្សសង្គ្រោះជាតិមើលទៀត។

រោគមហារីកត្រូវបានគេដឹង៖

ទង្វើទាំងអស់នេះ ត្រូវបានថ្នាក់ដឹកនាំគណៈអចិន្ដ្រៃយ៍គណបក្សសង្គ្រោះជាតិដឹងគ្រប់គ្នា តែពុំមាននរណាហ៊ាននិយាយ ហើយខំនាំគ្នាខាំបៀមអត់ធ្មត់ជំងឺមហារីកនេះ។ តែ លោក ម៉ៅ មុន្នីវណ្ណនៅតែបន្ដ គាងក្រុមទុច្ចរិតរបស់ខ្លួន ដែលអាចនាំជំងឺមហារីកនេះអាចរាលដាលដល់សរីរាង្គផ្សេងទៀត នោះជំងឺមហារីកនេះនឹងបណ្ដាលឲ្យគណបក្សសង្គ្រោះជាតិរលាយស្លាប់សូន។ ការរលាយនេះគឺចំគំរោងការណ៍អាក្រក់របស់លោក ហ៊ុន សែន ដែលចង់ឲ្យគណបក្សសង្គ្រោះជាតិរលាយដោយខ្លួនឯង។

ភ្លាមៗ លោក សម រង្សី អតីតប្រធានគណបក្សសង្គ្រោះជាតិ ក៏បានបង្ហោះវីដេអូតាមរយះទំព័រហ្វេសបុក របស់លោក ដោយចោទត្រង់តែម្ដងទៅ លោក ម៉ៅ មុន្នីវណ្ណ ជាជនក្បត់បក្ស។

ចោរអស់ក្បាច់៖

ដោយសារទំនាក់ទំនងជិតស្និតជាមួយក្រុមគណបក្សប្រជាជន លោក ម៉ៅ មុន្នីវណ្ណ បានឆ្លើយតបភ្លាមៗតាមរយះព៌តមានបណ្ដាញគណបក្សប្រជាជន Freshnews ថាបញ្ជីបេក្ខភាពសមាជិកព្រឹទ្ធសភាថ្មី គឺមានសញ្ញេចុះហត្ថលេខាពី លោក កឹម សុខា ដ៏ត្រឹមត្រូវ មិនដូចអ្វីដែលគេចោទរូបលោកនោះទេ។

ទន្ទឹមនឹងនោះ លោក ម៉ៅ មុន្នីវណ្ណ ក៏ស្វែងរកនរណាដែលធ្វើឲ្យបែកការទង្វើអាក្រក់របស់លោកនោះ ។ លោកបាន គំរាមដល់យុវជន តាមក្រុមការងារទាំងខែត្រទាំងក្រុង ឲ្យបង្ហាញមុខដែលយករឿងនៃទង្វើអាក្រក់របស់លោកឲ្យបែកខ្ចាត់ខ្ចាយ។

លោក ម៉ៅ មុន្នីវណ្ណ ខំទាក់ទងមនុស្សរបស់លោក ទាំងក្នុង និង ក្រៅប្រទេស ឲ្យជួយសរសេរលិខិតគាំទ្រលោក។ តែពុំមាននរណាហ៊ានចេញមុខឡើយមកទល់ពេលនេះ លើកលែងតែក្រុមបក្សពួកតូចរបស់គាត់តែប៉ុណ្ណោះ។

Source៖ សរសេរដោយ ឡុង សារាត់ KI-Media

What Next?

Related Articles

10 Responses to "លោក ម៉ៅ មុន្នីវណ្ណ ដូចជាមេរោគជំងឺមហារីក"

  1. Anonymous says:

    Cnrp now sees who is the real traitor, Mao ?MONEY ? Van. Your name is ???VAN. It is your real name. Now you are the ??????. Take your dirty ?????to feed yourself. Your mother makes your name so ashamed to yourself and to all Cambodians. Enjoy yourself if you can face the truth.

  2. people says:

    That very bad’ this is the worm who living in the party who spy, who bloody destroy party .Cambodia is bad luck because we have too many sicken dick head who care about money and power’ What a shame ‘. Democracy have a law&order and must go through all the eye not like communist or dictator ‘ they can do what ever they wanted if the top one desire .Unfortunate for cambodia’ we have lot of sick-brain that why our land become smaller and smaller .The bad one will go to hell and won’t get away from the justice eye .GOD bless all cambodian people’

  3. ?? says:

    the old Cambodian word said you can lie to some body but you can not lei to yourself that is 100% true. every one can fell when they are talking lei to some one in some cases they can not keep for that long. in this case I see AMERICKANG DOLLARS is every powerful in KAMPOUCHEA ACHHHAKRIYAK the KINGDUMB of wonder. GOD bless Cambodia

  4. Anonymous says:

    Une taupe !

  5. Anonymous says:

    One famous person said:
    they could lie to some people all the time,
    They could lie to all people for sometimes,
    But they cannot lie to all people at all the time.
    ?????? Made in ????????.

  6. Anonymous says:

    His real name is not Van. His full name is Mao Muny. His given name Muny and his family is Mao. We knew him since high school, we were the classmate. The high school name is Sisowat High School (it was named Phnom Don Penh High School Grade 3 during our study between 1983 – 1986). This is the fact.

  7. ASEAN says:

    His real name is not Van. His full name is Mao Muny. His given name Muny and his family is Mao. We knew him since high school, we were the classmate. The high school name is Sisowat High School (it was named Phnom Don Penh High School Grade 3 during our study between 1983 – 1986). This is the fact.

  8. Anonymous says:

    VANN or VAN is no different, MUNNY or MONEY is just a pronunciations or sound alike, but I have seen him came to the US by myself. The question is “ is he the traitor or not?” I want ex-congressman Mao, to answer to all Cambodians, and Cambodians want no body to answer for him. Be brave to challenge the truth, if you are so pure of motherland lover mind. May God continue to bless Cambodia ??.

  9. Anonymous says:

    Who is Mao Monyvann? I knew he had degree at medical school in Phnom Penh. I met him in the US at one Temple in CT. State. Mao himself knows the truth, no one else, and don’t lie to yourself, please. God will punish a bad person very badly? Don’t think money can save you.

  10. Anonymous says:

    I knew him well who is Mao Monyvann and I also knew who is his older brother and what job he have had, ladies and gentlemen. ???? and Happy holidays to all of you and
    Mary Christmas in 2017???☃️☃️☃️?????????