លោក ហ៊ុន សែន អំពាវនាវ​ជាថ្មី​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ចុះចូល​ជាមួយបក្ស​​ប្រជាជន​កម្ពុជា

ដោយ អាស៊ីសេរី
2017-11-04

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ខួប​លើក​ទី​៦៦​ឆ្នាំ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ខួប​លើក​ទី​៦៦​ឆ្នាំ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA


មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​នៅ​មូលដ្ឋាន និង​នៅ​ថ្នាក់​ជាតិ​មួយ​ចំនួន​មិន​ខ្វល់​រឿង​ការ​រំលាយ​គណបក្ស​ទេ បើ​ទោះបីជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ព្រឹក​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា បាន​អំពាវនាវ​ឲ្យ​ពួកគេ​ចុះ​ចូល​រួម​រស់​ជាមួយ​គណបក្ស​កាន់​អំណាច​ជា​ថ្មី​ទៀត​ក៏ដោយ។

​លោក ហ៊ុន សែន ជា​ថ្មី​ម្ដង​ទៀត បាន​អំពាវនាវ​ឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​ប្ដូរ​ទ្រនំ​ចាស់​ផ្លាស់​មក​ចូល​ទ្រនំ​ថ្មី ជ្រក​ក្រោម​ដំបូល​ទេវតា ដើម្បី​អាច​រក្សា​តំណែង​ត​ទៅ​មុខ​ទៀត។ លោក ហ៊ុន សែន ប្រកាស​ថា ជម្រើស​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ​មាន​តែ​ពីរ​គត់ គឺ​ទៅ​ធ្វើ​ស្រែចម្ការ ឬ​ចុះចូល​នឹង​បក្ស​កាន់​អំណាច។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ចៅសង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ អ្នកស្រី ឃុន ចន្ទី អះអាង​ថា អ្នកស្រី​សុខចិត្ត​អត់​ការងារ​ធ្វើ ហើយ​ត្រឡប់​ទៅ​ធ្វើ​ស្រែ​វិញ ដោយ​មិន​លក់​ឧត្ដមគតិ​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ៖ «ព្រោះ​ខ្ញុំ​គិត​ថា ប្រជាពលរដ្ឋ​អ្នក​បោះឆ្នោត​ឲ្យ​ខ្ញុំ​ធ្វើ​ជា​ចៅសង្កាត់​ ដើម្បី​បម្រើ​ពួក​គាត់​ ហើយ​អ្នក​ដែល​ឲ្យ​ខ្ញុំ​ចូល​ទៅ​ហាក់​បី​ដូច​ជា​រំលោភ​ទៅ​ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ​ហើយ។ អ្នក​ដែល​ប្លន់​អំណាច​បែប​នេះ​វា​ជា​រឿង​អយុត្តិធម៌​ណាស់»

​ប្រតិកម្ម​របស់​មន្ត្រី​បក្ស​ប្រឆាំង​ដូច្នោះ​ដោយសារ​តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​ឃ្លិប​វីដេអូ​មួយ​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក ប្រវែង​កន្លះ​ម៉ោង កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា អំពាវនាវ​ម្តង​ហើយ​ម្ដង​ទៀត​ក្នុង​ទឹក​មុខ​ស្រពោន ដោយ​ទទូច​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ស្រុក-ខណ្ឌ ក្រុមប្រឹក្សា​ខេត្ត-រាជធានី ព្រម​ទាំង​សមាជិក​សភា​តំណាងរាស្ត្រ និង​បេក្ខជន​ឈរ​ឈ្មោះ​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រឆាំង​ទាំង​អស់​ចាក​ចេញពី​បក្ស​របស់​ខ្លួន​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បាន​ឆាប់។

បុរស​ខ្លាំង​នៅ​កម្ពុជា និង​ជា​អតីត​ទាហាន​ខ្មែរ​ក្រហម​រូប​នេះ​បញ្ជាក់​ទៀត​ថា លោក​នឹង​ទទួល​យក​ទាំង​អស់ បើសិនជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ចូល​មក​គណបក្ស​របស់​លោក​នោះ។ លោក ហ៊ុន សែន អះអាង​ទៀត​ថា ការ​អំពាវនាវ​នេះ ពីព្រោះ​លោក​មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​រំលាយ​ក្នុង​ពេល​ខាង​មុខ​ដោយ​មិន​អាច​ប្រកែក​បាន​ឡើយ។

លោក ហ៊ុន សែន ហាក់​បី​ដូចជា​ប្រាក​ដក​ក្នុង​ចិត្ត ១០០​ភាគរយ​ហើយ​ថា តុលាការ​កំពូល​នឹង​សម្រេច​រម្លាយ​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា បើ​ទោះ​បី​ជា​លោក​ប្រកាស​ថា លោក​នឹង​មិន​លូកដៃ​ចូល​ក្នុង​​តុលាការ​ក៏ដោយ៖ «ហើយ​កុំ​ជឿ​តាម​ការ​អះអាង​ថា លោក ហ៊ុន សែន មិន​ហ៊ាន​នោះ​ បើ​សិន​ជា​លោក ហ៊ុន​ សែន មិន​ហ៊ាន លោក ហ៊ុន សែន ច្បាស់​ជា​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដក​ពាក្យ​បណ្ដឹង​ចេញ​ពី​តុលាការ​បាត់​ទៅ​ហើយ។ ប៉ុន្តែ​​យើង​បន្ត​ដំណើរ​ដាក់​ពាក្យ​បណ្ដឹង​ ហើយ​កំណត់​ដោយ​តុលាការ​កំពូល នៅ​ថ្ងៃ​១៦ ខែ​វិច្ឆិកា​ មេធាវី​របស់​យើង​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ហើយ​ ដើម្បី​ធ្វើ​ការ​ទាមទារ​នូវ​អ្វី​ដែល​ចាំ​បាច់​ត្រូវ​ទាមទារ​ ទាក់​ទិន​នឹង​រំលាយ​បក្ស​នយោបាយ​ចោល​ និង​ទាំង​ការ​កាត់​សិទ្ធិ​នយោបាយ​នៃ​គណៈ​អចិន្ត្រៃយ៍​និង​គណៈ​នាយក»

​លោក ហ៊ុន សែន ដែល​បាន​កាន់​អំណាច​នៅ​កម្ពុជា ជាង ៣០​ឆ្នាំ​នោះ បន្ថែម​ទៀត​ថា មិន​ត្រឹមតែ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​រម្លាយ​ទេ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​នេះ​ប្រមាណ ១០០​នាក់ នឹង​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ​បន្ថែម​ទៀត។

យ៉ាង​ណា​ក៏ដោយ​ចុះ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង លោក សោ ចាន់ដេត មាន​ប្រសាសន៍​ថា ល្គឹកណា​គណបក្ស​បក្ស​សង្គ្រោះ​ជាតិ នៅ​មាន​ដង្ហើម​ដក​នៅ​ឡើយ គឺ​លោក​នៅ​តែ​សកម្ម​ការងារ​របស់​គណបក្ស​ដោយ​មិន​លក់​ឧត្ដមគតិ​ទៅ​ជ្រក​ទ្រនំ​ថ្មី ហើយ​ទាត់​ទ្រនំ​ចាស់​ចោល​ជា​ដាច់ខាត៖ «រឿង​ដែល​សំខាន់​ខ្ញុំ​ខ្វល់​ថា តើ​ប្រជាធិបតេយ្យ​នៅ​ស្រុក​ខ្មែរ​បើ​សិន​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ តើ​ប្រជាធិបតេយ្យ​នឹង​ធ្វើ​ដំណើរ​យ៉ាង​ណា​ ហើយ​វាសនា​អនាគត​របស់​ប្រទេស​កម្ពុជា វា​នឹង​ធ្លាក់​ដល់​កម្រិត​ណា? អ្វី​ដែល​ខ្ញុំ​គិត ខ្ញុំ​ខ្វល់​មាន​តែ​ប៉ុណ្ណឹង​ទេ​ ចំពោះ​រឿង​​​តំណែង​ខ្ញុំ​មិន​ខ្វល់​ទេ»

​អ្នក​វិភាគ​នយោបាយ​ជើង​ចាស់ លោក​បណ្ឌិត ឡៅ ម៉ុងហៃ លើក​ឡើង​ថា សារ​នយោបាយ​ចុង​ក្រោយ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ដោយសារ​លោក ហ៊ុន សែន ចង់​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​បែកបាក់​ដោយ​ខ្លួន​ឯង​ជាជាង​ការ​រម្លាយ​ដោយ​អំណាច​តុលាការ។ ម្យ៉ាង​ទៀត​ប្រហែល​ជា​លោក ហ៊ុន សែន មើល​ឃើញ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ចូល​គណបក្ស​កាន់​អំណាច​តិចតួច​ពេក៖
«សារ​ហ្នឹង​គឺ​ផ្ញើ​យូរ​ហើយ​ តែ​ឥឡូវ​គឺ​បន្ថែម​ទៀត​ មាន​ន័យ​ថា សារ​មុនៗ​គ្មាន​ប្រសិទ្ធភាព​ ហើយ​បាន​មក​បន្ថែម​ទៀត​ថា តើ​មាន​ប្រសិទ្ធភាព​ដល់​ណា? នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដើម្បី​រំលំ​គណបក្ស​ប្រឆាំង​រលាយ​តែ​ម្ដង»

​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង លោក សោ ចាន់ដេត ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ ទើប​តែ​មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា ប្រហែល​ជាង ៤០​នាក់​ហើយ​អ្នក​ដែល​រត់​ចោល​ជួរ​ទាំង​នោះ ភាគ​ច្រើន​តាម​រយៈ​ការ​អូស​ទាញ​ពី​មន្ត្រី​គណបក្ស​កាន់​អំណាច។

កន្លង​មក​គេ​សង្កេត​ឃើញ​ថា អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​ផ្ទាល់ខ្លួន​ទៅ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ត្រឹម​ក្លាយ​ទីប្រឹក្សា​រដ្ឋាភិបាល និង​អ្នក​នាំ​ពាក្យ។ មន្ត្រី​ទាំង​នោះ​គ្មាន​សិទ្ធិ​សម្រេច​ការងារ និង​គ្មាន​អំណាច​ដូច​មន្ត្រី​បក្ស​កាន់​អំណាច​ផ្សេង​ទៀត​នោះ គឺ​បាន​ត្រឹមតែ​រដ្ឋាភិបាល​ឲ្យ​ធ្វើជា​សត្វ​សេក​ដើម្បី​រិះគន់​គណបក្ស​ប្រឆាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

7 Responses to "លោក ហ៊ុន សែន អំពាវនាវ​ជាថ្មី​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ចុះចូល​ជាមួយបក្ស​​ប្រជាជន​កម្ពុជា"

  1. Anonymous says:

    នេះបានចំជាសែនកំសាក សែនកំហូច សែនអយុត្តិធម៏ សែនអាក្រក់ សែនអគតិ។

  2. PHKA says:

    សារមួយ….សារពីរ…..សារបី…….សារបួន…………….សារបានតែ អាកំទេចកំទី ។ ឝេធ្វើប្រហុក ឝេដាក់អំបិលតិចល្មមហើយទុកពេលអោយប្រហុកវាល្អដូចចិត្ត ។បើប្រហុកមិនស្អុយល្អ គិតតែថែមអំបិលម្តងហើយ ម្តងទៀតៗៗៗៗៗៗៗៗៗៗៗៗ……….ច្បាស់វាធ្វើដាច់ពូវៀនពូតាំងហើយ សម្តេចអើយ។

  3. ?? says:

    this guy will going hell soon he intensively ask GOD to take him some where that no one wanted to be. this is the century of the dark cloud cover all over this poor nation . this guy though that no one in the whole world smarter then him but so sad he is a dump person of all.do not be so proud of yourself you dump ass your end will come in this 2018 by Cambodian who you hurt them so much. GOD bless Cambodia

  4. Anonymous says:

    នេះជាសារអំពាវនាវបែបអស់សង្ឃឹមរបស់មេចោរ ដង្ហោយហៅរកអ្នកចុះចូលឲ្យមកបំរើមហិច្ឆិតាសែនអាក្រក់របស់ពួកវា។

  5. people says:

    Veitcong mafia dictator try to lure khmer nationalists to hard’ but all khmer knew this veitcong mafia dictator in his belly’ . khmer nationalists won’t betray like you mr veitcong dictator”” you are the worse animal in this planet like your boss youn-hanoi. Youn hanoi is the same ah veitcong mafia dictator hun-sen’ they are the killers and ah kook hun-sen killing a lot of khmer people so don’t expect khmer go to your youn-party ‘ because your party under control of youn-veitcong germs .GOD will punish ah kook hun-sen soon’ we see the way ah kook hun-sen said with his voice trembling and his decease will kill him soon. GOD bless all cambodian people’

  6. Anonymous says:

    Just want to wait and see on Nov. 9, 2017. La…La….La La….La…..1….2….3…..
    HUN SEN will hear from the🇺🇸🇺🇸🇺🇸🐘🐴🇺🇸🇺🇸🇺🇸. Happy thanksgiving 🍷🍷🍷🙏🙏🙏

  7. ?? says:

    we Cambodian believe in BUDDHA that every life on art will have it’s day. by having an evil mind HUN SEN requesting so many time to end his life. this evil rather die if he can not holding his powers . every one knew that if HUN SEN can not take a peaceful solution from international community and our Cambodian who love peace that will be an end to this evil man. at this moment this evil is trying to put burden to his opponent pointing his finger to KIM SOKHA as a nation traitor . sorry Cambodian is smart enough to know who was their nation traitor . they are seeing KIM SOKHA has not been in powers, he never gave any piece of land to Vietcong, he did not destroy forest, mine, or any kind of treasury of this nation more importantly he never murder any one, also he have better educated then HUN SEN the jungle educated man . to all Cambodian time will tell the history will writing by itself in a short period . the future of this evil will be at the last moment that he can not stop the willing of GOD. I have a dream that one day the evil that hurting this nation so much will showing his true color . GOD bless Cambodia and it’s people

Leave a Reply

Submit Comment