រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​មិន​អើ​ពើ​ចំពោះ​ឱសានវាទ​ឲ្យ​ដោះ​លែង​លោក​កឹម សុខា​ដែល​នឹង​ផុត​នៅ​ថ្ងៃ​ទី​៩​ វិច្ឆិកា

ដោយ វណ្ណ សុគន្ធា
06/11/2017
RFI

media
លោក ​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ (RFI/ Siv Channa)
RFI/ Siv Channa


សល់​តែ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពោល​គឺ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាង​មុខ​នេះ ជា​ថ្ងៃ​កំណត់​ឲ្យ​ដោះ​លែង​លោក​កឹម សុខា តាម​ឱសាទវាទ​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​​ដ៏​​មាន​​ឥទ្ធិពល​​ម្នាក់ បើ​កម្ពុជា​មិន​ចង់​ទទួល​ទណ្ឌកម្ម​ពី​អាមេរិក។ បើ​ទោះ​បី​ជិត​ផុត​ឱសាទវាទ​ក៏​ដោយ ក៏​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​មិន​អើ​ពើ​នឹង​បន្ត​មិន​ចាប់​អារម្មណ៍​ចំពោះ​ឱសាទវាទ​នោះ​ឡើយ។

អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​កម្ពុជា​លោក​ផៃ ស៊ីផាន បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​ឲ្យ​តម្លៃ និង​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​ដាក់​ឱសាទវាទ​ពី​សំណាក់​សមាជិក​ព្រឹទ្ធសភា​​អាមេរិក​ឲ្យ​ដោះ​លែង​លោក​កឹម សុខា​ ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ត្រឹម​ថ្ងៃ​ទី​៩ វិច្ឆិកា​នោះ​ទេ។ នេះ ក៏​ព្រោះ​លោក​ផៃ ស៊ីផាន បាន​គូស​បញ្ជាក់​ថា សមាជិក​ព្រឹទ្ធសភា​អាមេរិក​នោះ គ្មាន​សិទ្ធិ​អំណាច​អ្វី​មក​ដាក់​ឱសាទវាទ​ដល់​រដ្ឋ​អធិបតេយ្យ​នោះ​ឡើយ។

ការ​បង្ហាញ​អាកប្បកិរិយា​ព្រងើយ​កន្តើយ​របស់​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​នេះ​កើត​ឡើង បន្ទាប់​ពី​លោក​ថេត ហ្គ្រូស ​(TED CRUZ) ​សមាជិក​​ព្រឹទ្ធសភា​​អាមេរិក ​មក​​ពី​​គណបក្ស​​សាធារណៈរដ្ឋ​​របស់​លោក ​ដូ​ណា​ល់ ត្រាំ​ បាន​ដាក់​​ឱសានវាទ​​ឲ្យ​​រដ្ឋាភិបាល​​ទីក្រុង​​ភ្នំពេញ​ឲ្យ​ដោះ​លែង​​លោក ​កឹម សុខា ​ប្រធាន​​គណបក្ស​ប្រឆាំង ​ត្រឹម​​ថ្ងៃទី ​០៩ ​វិច្ឆិកា ​ខាង​​មុខ​​នេះ ​បើ​​មិន​​ដូច្នោះ​​ទេ​លោក​រួម​ជាមួយ​សហការី​របស់​ខ្លួន​ទាំង​នៅ​ក្នុង​រដ្ឋសភា និង​រដ្ឋបាល​របស់​លោក Trum និង​ពិនិត្យ​មើល​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ជាក់​លាក់​មួយ​ចំនួន​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​ទាំង​នេះ ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នោះ​ទេ។

លោក​ផៃ ស៊ីផាន ហៅ​ឱសាទវាទ​នេះ​គ្រាន់​តែ​ជា​ខ្លា​ក្រដាសៗ ដោយ​សារ​តែ​លោក​យល់​ថា អាមេរិក​ធ្លាប់​ដាក់​ឱសាទវាទ​ដល់​ប្រទេស​មួយ​ចំនួន​កន្លង​មក​ដែរ តួ​យ៉ាង​ប្រទេស​កូរ៉េ​ខាង​ជើង ប៉ុន្តែ​មិន​ដែល​ធ្វើ​ស្អី​គេ​កើត​ផង។ សម្រាប់​លោក​ផៃ ស៊ីផាន បើ​ទោះ​បី​អាមេរិក​ដាក់​ទណ្ឌកម្ម​មិន​ឲ្យ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ចូល​ទឹក​ដី​អាមេរិក​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​ប៉ះ​ពាល់​អ្វី​ដែរ។ នេះ​ក៏​ព្រោះ​ថា មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ភាគ​ច្រើន​ចូល​ទៅ​ទឹក​ដី​អាមេរិក គឺ​គ្រាន់​តែ​ទៅ​ក្នុង​លក្ខណៈ​ដំណើរ​កម្សាន្ត​តែ​ប៉ុណ្ណោះ។

លោក​កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង​កម្ពុជា ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ ក្រោម​បទ​ចោទ​ប្រកាន់​ក្បត់​ជាតិ។ ជា​បទ​ចោទ​ដែល​លោក​កឹម សុខា និង​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ទាត់​ចោល។ ចំពោះ​ការ​ចាប់​ប្រមុខ​បក្ស​ប្រឆាំង​នេះ លោក​ថេត ហ្គ្រួស បាន​ចាត់​ទុក​ថា មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​​និង​​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​នឹង​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផង​ដែរ។ បើ​តាម​លោក​ថេត ហ្គ្រួស​ការ​មិន​ព្រម​ដោះ​លែង​លោក កឹម សុខា នៅ​ថ្ងៃ​ទី ០៩ វិច្ឆិកា ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៨ វា​នឹង​មិន​អាច​ធ្វើ​ឲ្យ​អ្នក​សង្កេត​ការ​មិន​លំអៀង​ណា​មួយ ឬ​ប្រទេស​ណា​មួយ​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ​នេះ មាន​លក្ខណៈ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌​នោះ​ឡើយ៕

What Next?

Recent Articles

3 Responses to "រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​មិន​អើ​ពើ​ចំពោះ​ឱសានវាទ​ឲ្យ​ដោះ​លែង​លោក​កឹម សុខា​ដែល​នឹង​ផុត​នៅ​ថ្ងៃ​ទី​៩​ វិច្ឆិកា"

  1. Phka khev says:

    Perrot Phay Siphan répète bis Boston speech everytime

    L

  2. ?? says:

    don’t you know AH VOCH this is a countdown day just not speak like you dump ass. you do not know any thing at all you can be in danger because of your stingy mouse . GOD bless Cambodia

  3. Anonymous says:

    ផៃ​ សុីផាន បានលួចលុយរដ្ថរាប់ពាន់ដុល្លា​ ដោយដឹកមនុស្សជាទៅធ្វើប្រាក់ពិកា​ កាលវារស់នៅ Long Beach ​ ជំនាន់​ ឆ្នាំ​ ៨០​/៩០

Leave a Reply

Submit Comment