អង្គការខ្មែរនៅក្រៅប្រទេសជំរុញអាមេរិកឲ្យធ្វើច្បាប់សង្គ្រោះប្រជាធិបតេយ្យនៅកម្ពុជា

ដោយ លោក ញឹម សុខន​​ | ថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ

ប្រធានអង្គការសម្ព័ន្ធមិត្តខែ្មរអាមេរិកកាំង លោក ទូច វិបុល (FB: Vibol Tooch)


អង្គការមួយនៅសហរដ្ឋអាមេរិក ដែលអះអាងថា មានសមាជិកច្រើនលាននាក់ បានអំពាវនាវទៅរដ្ឋការ លោក ដូណាល់ ត្រាំ ឲ្យជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយថា ពល​រដ្ឋនៅក្នុងប្រ​ទេ​ស​​កំ​ពុង​ដង្ហើ​​យហៅ។

វីដេអូឃ្លីបមួយ បង្ហោះលើបណ្តាញសង្គម ប្រធានអង្គការសម្ព័ន្ធមិត្តខែ្មរអាមេរិកកាំង លោក ទូច វិបុល បា​ននិ​យាយថា អង្គការលោកបានជំរុញរួចហើយទៅប្រធានាធិបតី លោក ដូណាល់ ត្រាំ និងព្រឹទ្ធស​ភាអា​មេរិក តា​មលិខិតចំហមួយ ខណៈរដ្ឋសភា និងព្រឹទ្ធសភាអាមេរិក កំពុងធ្វើច្បាប់ថ្មីសំខាន់ៗមួយចំនួននោះ។

លោក ទូច វិបុល និយាយទៀតថា ច្បាប់ថ្មីលេខ២៧៩ ជាក្តីសង្ឃឹម របស់ពលរដ្ឋខ្មែរច្រើនលាននាក់ ថាអាចដាក់សម្ពាធមករដ្ឋាភិបាលកម្ពុជាឲ្យបើកលំហប្រជាធិបតេយ្យឡើងវិញ។

តំណាងសហគមន៍ខ្មែរអាមេរិកកាំងរូបនេះ ជំរុញឲ្យលោក ដូណាល់ ត្រាំ បំពេញនូវការសន្យា អំឡុងយុទ្ធ​នា​កា​រឃោ​សនាបោះបោះឆ្នោត ដែលថា «យើងជាពន្លឺ​នៃក្តីសង្ឃឹ​មរបស់មនុស្ស​ជាតិ»។ លោ​កថាសារន​យោ​បា​​​យនេះ គួរជំរុញ កុំឲ្យរបបលោក ហ៊ុន​ សែន គាបសង្កាត់អ្នកប្រជាធិបតេយ្យនៅកម្ពុជា។

លោកថា «អ្នកស្រឡាញ់សន្តិភាពចេញមុខជួយអ្នកទាំងឡាយណាដែលបោះដៃសុំឲ្យជួយ។ នៅពេលនេះប្រជាពលរដ្ឋខ្មែរកំពុងសុំលោកប្រធានាធិបតីឲ្យ លោក ដូណាល់ ត្រាំ ឲ្យជួយហើយ នៅថ្ងៃនេះយើ​ងបា​នធ្វើ​នូវអ្វីដែល​យើងត្រូវធ្វើ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ហាក់មិនចាប់អារម្មណ៍ទៅ​នឹងសា​រអំពាវ​នា​វនេះ​​​ទេ ដោយលោកថាកម្ពុជា ពេលនេះមិនស្ថិតក្រោមអាណានិគមរបស់អាមេរិកទេ។

យ៉ាងនេះក្តីអ្នកវិភាគ​ធ្លាប់ព្រមានថា កម្ពុជានឹងខាតបង់បើបង្កើតកម្តៅការទូតជាមួយប្រទេសលោកសេរី ឬថាកម្ពុ​ជា​ព្យាយាមដើរចេញពីគន្លងប្រជាធិបតេយ្យនោះ។

ទោះជាយ៉ាងណា ក្រោយពីកម្តៅនយោបាយនៅកម្ពុជាឡើងខ្ពស់ សហគមន៍អន្តរជាតិ មាន​សហរដ្ឋអា​មេរិក​​ ស​ហភាពអឺរុប បា​រាំង ជប៉ុន អូស្ត្រាលី អាល្លឺម៉ង់ សហភាពអន្តរជាតិ IPU ដែល​មាន​ស​​​​មា​​ជិក១៧​៣ប្រ​ទេស និងប្រទេស​មួយចំ​នួ​នទៀត បាន ព្រមានផ​ង​ដែ​រថា កម្ពុជា​អាចនឹ​ងត្រូ​វដាក់​ទណ្ឌកម្មសេដ្ឋកិច្ច បើមិ​​នបើកលំហ ប្រ​ជា​ធិ​បតេ​យ្យ​ និងដោះ​លែ​​​ង​ប្រ​ធានគ​​ណ​ប​ក្សប្រឆាំ​ងលោ​ក កឹ​ម សុខា នោះ៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

One Response to "អង្គការខ្មែរនៅក្រៅប្រទេសជំរុញអាមេរិកឲ្យធ្វើច្បាប់សង្គ្រោះប្រជាធិបតេយ្យនៅកម្ពុជា"

  1. Anonymous says:

    Mr. Chhim is an adviser of the pirate ( one blind eye strong man) HUN SEN. A Chhim is drunk, and he needs 💰💰💰for young ladies Starbucks. Very ashame for his mother to have such an idiot son like A stupid Chhim. Talk shit PhD Of Srok rum Doul. 👠🎓👠.
    A Chhim is very smart like A 🐖🐖🐖🐖🐖🐖.

Leave a Reply

Submit Comment