ដោយ ជុន ច័ន្ទបុត្រ
2017-11-12
អាស៊ីសេរី
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងនៅក្នុងសិក្ខាសាលាអំពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា នាទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័នីញ៉ា (California) នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។ RFA/Chun Chanboth
លោក សម រង្ស៊ី នឹងទៅប្រលូកឆាកនយោបាយជាមួយគណបក្សប្រឆាំងវិញ
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ប្រកាសថា លោកនឹងចូលរួមជាមួយគណបក្សសង្គ្រោះជាតិវិញ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ ទោះបីជាមានការរំលាយ ឬមិនរំលាយគណបក្សសង្គ្រោះជាតិតាមផែនការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនោះក៏ដោយ។
លោក សម រង្ស៊ី ធ្វើសេចក្តីប្រកាសបែបនេះ នៅក្នុងសិក្ខាសាលាមួយ អំពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ដែលរៀបចំឡើងដោយមូលនិធិខ្មែរសាមគ្គីនៅទីក្រុង ឡុង ប៊ិច (Long Beach) រដ្ឋកាលីហ្វ័នីញ៉ា (California) នៃសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ទី១២ វិច្ឆិកា។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ជុន ច័ន្ទបុត្រ ដូចតទៅ
នេះជាលើកទីមួយហើយ ដែលលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិប្រកាសជាសាធារណៈថា លោក នឹងវិលមកចូលរួមជាមួយគណបក្សសង្គ្រោះជាតិវិញ។ «»
ក្រោមស្នូរទះដៃយ៉ាងកងរំពងពីសំណាក់អ្នកចូលរួមប្រមាណជាង៥០០នាក់ លោក សម រង្សី បញ្ជាក់ច្បាស់ថា លោកសុំចូលជាសមាជិកសាមញ្ញមួយរូប មិនមែនជាមេដឹកនាំនៃគណបក្សនេះឡើយ។ «»

សិក្ខាសាលានៅទីក្រុងឡុងប៊ិចនេះ មានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបីរូបទៀត គឺលោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស អ្នកតំណាងរាស្ត្រ ហូ វ៉ាន់ និង អ៊ូ ច័ន្ទរិទ្ធ។ ក្រៅពីនេះក៏មានការចូលរួមពីវាគ្មិនដែលមានឈ្មោះល្បីមួយចំនួន ដូចជាព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លោកព្រឹទ្ធាចារ្យ ម៉ក់ ហឺន និងបណ្ឌិត សូ ណារ៉ូ ជាដើម។ អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិក លោក អាឡាន់ ឡូវែនថល (Alan Lowenthal) ក៏មានវត្តមានក្នុងសិក្ខាសាលានោះដែរ។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរៈដីកាថា ប្រជាពលរដ្ឋខ្មែរទូទាំងនគរ ជាអ្នកចិញ្ចឹមបីបាច់ដោយផ្ដល់ចង្ហាន់ និងទេយ្យវត្ថុចាំបាច់ដទៃទៀតដល់ព្រះសង្ឃ ដូច្នេះ នៅពេលដែលពលរដ្ឋមានទុក្ខព្រះអង្គ ត្រូវតែចេញមុខហ៊ានតតាំងនឹងអ្នកដឹកនាំ ដែលព្រះអង្គចាត់ទុកថា កំពុងដឹកនាំប្រទេសទៅកាន់ភាពវឹកវរ។ ទោះជាយ៉ាងណាក៏ដោយ ក៏ព្រះអង្គដាស់តឿនពលរដ្ឋខ្មែរកុំអោយព្រងើយកន្តើយក្នុងកិច្ចការប្រទេសជាតិ ដែលអាចបណ្ដាលអោយមានមេដឹកនាំ ដែលព្រះអង្គហៅថាជាស្ដេចល្បែង នៅក្រាញអំណាចបាន។ «»

វាគ្មិនមួយរូបទៀត គឺបណ្ឌិត សូ ណារ៉ូ ដែលធ្លាប់ជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែពេលនេះបានលះបង់តួនាទីនោះ ហើយងាកមករិះគន់លោក ហ៊ុន សែន វិញ មានប្រសាសន៍តាមដែលលោកដឹង លោក ហ៊ុន សែន មិនស្អប់ លោក សម រង្ស៊ី ទេ។ លោកដឹងច្បាស់ណាស់ថា លោក ហ៊ុន សែន តែងតែស្អប់អ្នកទាំងឡាយណាដែលមានប្រជាពលរដ្ឋគាំទ្រច្រើន។ «»

ពីខាងសភាតំណាងរាស្ត្រអាមេរិកាំងឯណោះវិញ លោក អាឡាន់ ឡូវែនថល បញ្ជាក់ជំហរជាថ្មីថា ទាំងខាងសភាតំណាងរាស្ត្រ និងទាំងខាងព្រឹទ្ធសភាអាមេរិក សុទ្ធតែតាំងចិត្តថា នឹងខិតខំរួមដៃគ្នាក្នុងការដាក់ចេញនូវសេចក្ដីសម្រេចចិត្តនានា ដើម្បីដាក់គំនាបដ៏ធ្ងន់ធ្ងរដល់រដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីអោយលោក ងាកមកគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យអោយខាងតែបាន។ លោកបញ្ជាក់ថា លោកនឹងស្នើអោយបញ្ជូនប្រតិភូអាមេរិក ចុះទៅបំពេញបេសកកម្មនៅកម្ពុជានាពេលឆាប់នេះ ដើម្បីជួយដោះស្រាយបញ្ហានៅកម្ពុជា។
នៅចុងបញ្ចប់នៃសិក្ខាសាលានេះ អ្នកចូលរួមត្រូវបានគេផ្ដល់ឱកាសអោយបានសាកសួរសំណួរ មួយចំនួនដល់វាគ្មិន។ ខ្ញុំបាទក៏មានឱកាសបានសាកសួរ លោក សម រង្ស៊ី ដោយផ្ទាល់ ទាក់ទងទៅនឹងបញ្ហាមួយចំនួនដែលលោក មិនបានលើកក្នុងសិក្ខាសាលានេះ ដូចជាការដែលលោកចុះហត្ថលេខាជាតំណាងរាស្ត្រលើញត្តិរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ការដែលលោកចោទលោក ម៉ៅ មុនីវណ្ណ ថាជាជនបង្កប់របស់លោក ហ៊ុន សែន ជាដើម។
លោក សម រង្ស៊ី បញ្ជាក់ថា លោកនិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មានផែនការជាក់លាក់ណាស់ក្នុងការសង្គ្រោះគណបក្ស និងក្នុងការតស៊ូអោយមានការផ្លាស់ប្ដូរជាវិជ្ជមាននៅកម្ពុជា ហើយលោកសុំអោយប្រជាពលរដ្ឋខ្មែរកុំអស់សង្ឃឹម និងកុំចុះញ៉មតាមការបំភិតបំភ័យរបស់លោក ហ៊ុន សែន៕
គ្មានប្រយោជន៍ទេ បន្តិចទៀតត្រូវគ្នាវិញ
រួចខ្លួនគាត់ទៀតហើយ មេរៀនដដែលៗ
ប្រជាជនខាតពេលវេលា ខាតទ្រព្យធន
សកម្មជនស្លាប់បាត់បង់ជីវិតអត់ប្រយោជន៍
អ្នកចេះដឹងហ៊ាននិយាយការពិតស្លាប់ ជាប់គុកអត់អំពើ
ព្រោះមានអ្នកនយោបាយខ្មែរ អ្នកដឹកនាំខ្មែរ អ្នកស្នេហាជាតិខ្មែរ ដែលសុទ្ធតែក្លែងក្លាយ
ទុកពេលទំនេរផឹកកាហ្វេស្រីយួនមើលភ្លៅសខ្ចី ឬមើលប្រដាល់ល្អជាង
បើទំនេរខ្លាំងផឹកស្រាថ្នាំក្លែមសាច់ឆ្កែពិតជាពិសេសមែន
ជយោ! សម្ដេចតេជោ មហាអស្ចារ្យ
ជយោ! គណបក្សប្រជាជន មានតែមួយ
ជូនពរសម្ដេចជា នាយករដ្ឋមន្រ្ដីមួយជីវិត
I am Cambodian people love Sam Rainsy. In 2018, I vote Sam Rainsy for Cambodian Prime Minister position. I believe Sam Rainsy brings good democracy, good economic growth, harmony nation, and peaceful, and reduce poverty, and good open international trade and become the Cambodia’ s economy to high income in 2023.
I hope all Cambodian people love Cambodian Prime Minister Sam Rainsy 2018.
I wish Sam Rainsy good health, good prosperity and good successful.
Cambodian dream.
Sam rainse, thank you sir and you deserve to be a nation lover. 🌅🌅🌅
I am Cambodian I love Sam Rainsy. Sam Rainsy always love people, land water nation. Sam Rainsy always good model for Cambodian people heart and spirits. Cambodian people all vote Sam Rainsy for Cambodian people.
Hun Sen is best person in Cambodia.
No one can destroy him.
He is the Real King of Cambodia.
Bingo King Hun Sen !!!
Bingo CCP party !!!