សង្គម​ស៊ីវិល​ថា​បទ​បញ្ជា​របស់​ក្រសួងមហាផ្ទៃ​ឲ្យ​ឃ្លាំ​មើល​ពលរដ្ឋ​គឺជា​ការ​រឹតត្បិត​សេរីភាព

ដោយ អាស៊ីសេរី
2017-11-13

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Yang Chandara
នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Yang Chandara


មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ព្រួយបារម្ភ ពី​ចំណាត់​ការ​របស់​ក្រសួងមហាផ្ទៃ​ដែល​ចេញ​លិខិត​បញ្ជា​ទៅ​អភិបាល​រាជធានី ខេត្ត​ទូទាំង​ប្រទេស ឲ្យ​រៀបចំ​ក្រុមការងារ​តាមដាន​ឃ្លាំមើល អ្នក​មាន​ឧបាយកល​ទាំងឡាយ​ណា​ដែល​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដដែល​លើក​ឡើង​ថា បទបញ្ជា​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ហៅ​វិធានការណ៍​របស់​ក្រសួងមហាផ្ទៃ​នេះ ជា​ការ​ព្រួយបារម្ភ​ចំពោះ​ប្រជាពលរដ្ឋ​ហួសហេតុ។

ប្រធាន​បណ្ដាញ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា ថា ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​ហាក់​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង ត្បិត​ក្រសួងមហាផ្ទៃ​ចេញ​លិខិត​បញ្ជា​ទៅ​អភិបាលខេត្ត​ទូទាំង ដែល​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ងើប​តវ៉ា​អំឡុង​ពេល​តុលាការ​កំពូល​ជំនុំជម្រះ​ក្ដី​ករណី​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ លោក​ចាត់ទុកថា វិធាន​នេះ​ថា ជា​ការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ ព្រោះ​វិធានការ​នេះ​បាន​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី​របស់​ពល​រដ្ឋ។ «»

លិខិត​របស់​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ គឺ​លោក ស ខេង ចុះ​ថ្ងៃ​ទី​១៣ វិច្ឆិកា បាន​ស្នើ​ឲ្យ​អភិបាលខេត្ត​រាជធានី​ទាំង​២៥ រៀបចំ​ក្រុមការងារ​ប្រចាំ​បញ្ជា​តាមដាន និង​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ នឹង​ឧបាយកល​ផ្ដួល​រំលំ​រដ្ឋអំណាច​នៅ​កម្ពុជា។ ក្នុង​លិខិត​ដដែល​នេះ​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​គ្រប់គ្រង​តាមដាន​ស្ថានការណ៍ និង​ដោះស្រាយ​ទាំងអស់​នេះ​បាន​ឆាប់រហ័ស ត្រូវ​រៀបចំ​ក្រុមការងារ​សម្រាប់​បញ្ជា​តាមដាន​បញ្ហា​នេះ ចាប់ពី​ថ្ងៃ​ទី​១៥ វិច្ឆិកា​តទៅ។

អ្នកវិភាគ​ស្ថានការណ៍​នយោបាយ លោក បណ្ឌិត មាស នី លើក​ឡើង​ថា វិធានការណ៍​នេះ​ទំនង​ដោយសារ​រដ្ឋាភិបាល​ព្រួយបារម្ភ​ក្រែង​មាន​ការ​តវ៉ា​អំឡុង​ពេល​តុលាការ​កំពូល​ជម្រះក្ដី​ករណី​រំលាយ​គណបក្សប្រឆាំង។ ទោះជា​យ៉ាងណា លោក​អះអាង​ថា ចំណាត់​ការ​នេះ​គឺជា​រឿង​សមស្រប​ទៅ​នឹង​ស្ថានការណ៍​បច្ចុប្បន្ន​ក្នុងនាម​អាជ្ញាធរ​ដែនដី ដើម្បី​ការពារ​សន្តិសុខ​នៅ​ក្នុង​សង្គម។ «»

ទោះជា​យ៉ាងណា​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​រូប​នេះ កត់​សំគាល់​ថា រហូត​មក​ទល់​ពេលនេះ លោក​ហាក់​មិន​ឃើញ​សញ្ញា​ណាមួយ ដែល​ប្រជាពលរដ្ឋ​ងើប​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អំឡុង​ពេល​រំលាយ​គណបក្សប្រឆាំង នៅ​ថ្ងៃ​ទី១៦ វិច្ឆិកា នោះ​នៅឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "សង្គម​ស៊ីវិល​ថា​បទ​បញ្ជា​របស់​ក្រសួងមហាផ្ទៃ​ឲ្យ​ឃ្លាំ​មើល​ពលរដ្ឋ​គឺជា​ការ​រឹតត្បិត​សេរីភាព"

  1. 😈omen😈 says:

    ខេង អើយបើបានជាជ្រុលហើយអោយពូលីសនិងទាហ៊ាននាំគ្នាដូរស្លៀកខ្មៅពាក់ខ្មៅស្បែកជើងកង់ឡានបណ្ដោយទៅអោយវាសមនឹងរដ្ធាភិបាលផ្ដាច់ការ ហ៊ុន សែន ផង! បើស្លៀកពាក់ដូចសព្វថ្ងៃវាខូចដល់ប្រទេសគេដែលល្អៗក្នុងពិភពលោក។

  2. people says:

    Former khmer rough still used the same rule ‘they just used democracy cloth

Leave a Reply

Submit Comment