លោក រ៉ុង ឈុន បញ្ជាក់​ជំហរ​ថា នៅ​មិន​ទាន់​លា​ឈប់​ពី​សមាជិក គ.ជ.ប នៅ​ឡើយ​ទេ

ដោយ មាន ឫទ្ធិ
2017-11-18
RFA

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Tin Zakariya
មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Tin Zakariya


អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​អោយ​ដឹង​​ថា លោក​នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ ក្នុង​ការ​លា​ឈប់​ជា​សមាជិក​ពី​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..)

លោក រ៉ុង ឈុន សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​ទាំង ៩រូប​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មាន​ប្រសាសន៍ នៅ​ថ្ងៃ​ទី១៨ ខែវិច្ឆិកា ថា លោក​នៅ​ពុំ​ទាន់​សម្រេច​ចិត្ត​ចាកចេញ​ពី​ស្ថាប័ន​ជាតិ រៀបចំ​ការ​បោះឆ្នោត​មួយ​នេះ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា មូលហេតុ​ដែល​លោក​នៅ​អល់អែក មិន​ទាន់​សម្រេច​ចិត្ត​ភ្លាម​ៗ​នេះ ព្រោះ​តែ​នៅ​រង់​ចាំ​សាលដីកា​ស្ថាពរ​ពី​តុលាការ​កំពូល​នៅ​ឡើយ។

លោក រ៉ុង ឈុន ដែល​ធ្លាប់​ជា​អតីត​អ្នក​​រិះគន់ មិន​សំចៃ​មាត់​ទៅ​លើ​ការ​អនុវត្ត​គោល​នយោបាយ​អសកម្ម​របស់​រដ្ឋាភិបាល​នោះ ត្រូវ​បាន​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​គឺ​ហ្វេសប៊ុក (Facebook) ចុះ​ផ្សាយ​ថ្មី​ៗ​​នេះ​ថា លោក​នឹង​លាឈប់​​ពី​តួនាទី នៅ​ក្នុង​ស្ថាប័ន​ គ..ប ក្រោយ​បក្ស​ប្រឆាំង​ត្រូវ​រដ្ឋាភិបាល​កម្ចាត់​ចេញ ពី​ឆាក​នយោបាយ។ បើ​ទោះ​ជា​បែប​ណា អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​រូប​នេះ ធ្លាប់​បញ្ជាក់​ជំហរ​ថា លោក​នឹង​លា​ឈប់​ពី​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​នេះ ប្រសិន​បើ​បក្ស​ប្រឆាំង​ពិត​ជា​ត្រូវ​បាន​រំលាយ​មែន។ លោក រ៉ុង ឈុន និង​សមាជិក ៣រូប​ផ្សេង​ទៀត ត្រូវ​បាន​ស្នើ​តែងតាំង​ឡើង ពី​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ចំណោម​សមាជិក គ..ប ទាំង​៩រូប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក រ៉ុង ឈុន បញ្ជាក់​ជំហរ​ថា នៅ​មិន​ទាន់​លា​ឈប់​ពី​សមាជិក គ.ជ.ប នៅ​ឡើយ​ទេ"

  1. Phan Phan says:

    ហ៊ុនសែន មិនចង់ឲ្យ សមាជិក គជប ដែលជាកូតាគណបក្សសង្រ្គោះជាតិចុះចេញទេ ព្រោះគេចង់បង្ហាញថា គជប មានសមាជិកចំរុះសំរាប់បំរើការបោះឆ្នោតឆ្នាំ២០១៨ ដើម្បីកុំឲ្យអន្តរជាតិថ្កោលទោសកាន់តែខ្លាំងបន្ថែមទៀត។ បើសមាជិកគជបមកពីគណបក្សសង្គ្រោះជាតិ ទាំង៣នាក់ រួមទាំងលោករ៉ុងឈុនផង នៅបន្តជាសមាជិកគជបទៀតនោះ ពលរដ្ឋនឹងចាត់ទុកថា ពួកលោកទាំង៤នាក់ចូលដៃជាមួយ ហ៊ុនសែន ដើម្បីបន្លំភ្នែកជាតិ និងអន្តរជាតិ ក្នុងការបោះឆ្នោត២០១៨ ខាងមុខ។ តើពួកលោកទាំង៤នាក់ គិតថាវត្តមានពួកលោកទាំង៤នាក់អាចធ្វើឲ្យ ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខប្រព្រឹត្តទៅដោយសេរី និង យុត្តិធ៌ម មែនទេ????????

Leave a Reply

Submit Comment