គ.ជ.ប ថា​ការ​បោះឆ្នោត​នឹង​មាន​លក្ខណៈ​សេរី​បើ​មាន​បក្ស​នយោបាយ​ចាប់​ពី​ពីរ​ចូលរួម

ដោយ តាំង សារ៉ាដា
2017-11-18
អាស៊ីសេរី

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក​បណ្ឌិត ហង្ស ពុទ្ធា ថ្លែង​នៅ​ផ្សារ​ទំនើប​អ៊ីអន (AEON Mall) នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Brach Chev
អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក​បណ្ឌិត ហង្ស ពុទ្ធា ថ្លែង​នៅ​ផ្សារ​ទំនើប​អ៊ីអន (AEON Mall) នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Brach Chev


អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក ហង្ស ពុទ្ធា បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ការ​បោះឆ្នោត​នេះ​នឹង​មាន​លក្ខណៈ​សេរី​ពហុបក្ស ប្រសិនបើ​មាន​គណបក្ស​ចាប់ពី​ពីរ​ឡើង​ទៅ​ចូលរួម​ដំណើរ​ការបោះឆ្នោត តាម​ច្បាប់​កំណត់​នោះ។

លោក​បន្ត​ថា​កន្លងមក​ប្រទេស​ជប៉ុន បាន ជួយ​គ..ប ចំនួន ១​លាន ៣​សែន​ដុល្លារ ក្នុង​ការ​ធ្វើ​រៀបចំ​ដំឡើង ឧបករណ៍​ផ្ទុក​ទិន្នន័យ ហើយ​សហគមន៍​អឺរ៉ុប បាន​ជួយ​១​លាន​៧​សែន​យូរ៉ូ ស្មើនឹង​ជាង ២​លាន​ដុល្លារ​អាមេរិក។

មន្ត្រី​ជាន់ខ្ពស់​របស់​គ..ប រូប​នេះ​ឲ្យ​ដឹង​ថា កន្លង​មក​គ..ប បាន​ចំណាយ​ថវិកា​ចំនួន ៥៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក​លើ​ការរៀបចំ ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ កាលពី​ឆ្នាំ​២០១៧។ ទោះជា​យ៉ាង​ណា​ក៏​ដោយ លោក​នៅ​មិនទាន់​បញ្ជាក់​ទេ​ថា តើ​កម្ពុជា​នឹង​ត្រូវ​ចំណាយ ថវិកា​ប៉ុន្មាន​ទៀត​ក្នុង​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨​នោះ។

លោក ហង្ស ពុទ្ធា អះអាង​ថា រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​ចិន​បាន​ជួយ​ថវិកា​ដល់​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ចំនួន ១២​លាន​ដុល្លារ ស្រប​ពេល ដែល​ប្រទេស​រុស្សី ប្រកាស​ផ្ដល់​ជំនួយ​បន្ថែម និង​សន្យា​ថា បញ្ជូន​ក្រុម​អ្នក​សង្កេតការណ៍​បោះឆ្នោត ពី​រុស្ស៊ី​មក​កម្ពុជា នៅ​ពេល​ខាងមុខ​ដែរ​នោះ។

ចំណែក​ជំនួយ​របស់​អាមេរិក​វិញ លោក ហង្ស ពុទ្ធា បញ្ជាក់​ថា អាមេរិក​បាន​ត្រឹម​តែ​ជួយ​រថយន្ត​ប្រភេទ​មួយ​បាំង​កន្លះ​ចំនួន ៦​គ្រឿង​ប៉ុណ្ណោះ។ ការ​បញ្ជាក់​របស់​លោក ហង្ស ពុទ្ធា ធ្វើ​ឡើង​ក្រោយ​ពី សេត វិមាន​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា សម្រេច​បញ្ឈប់​ផ្តល់​ជំនួយ​ដល់​គ..ប និង​មិន​ទទួល​លទ្ធផល​ឆ្នោតជាតិ​នៅ​ឆ្នាំ​២០១៨ ខាងមុខ។

ទោះជា​យ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ទោះបី​ប្រទេស​មួយ​ចំនួន​បញ្ឈប់​ផ្តល់​ជំនួយ​ដល់​កម្ពុជា​សម្រាប់​ការបោះឆ្នោត នៅ​ពេល​ខាងមុខ​ក៏ដោយ ក៏​ការ​បោះឆ្នោត​នៅ​តែ​ដំណើរការ​ដដែល។

អ្នក​នាំ​របស់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​មួយ​នេះ អះអាង​ថា រដ្ឋសភា ជាតិ​បាន​អនុម័ត​ថវិកា​សម្រាប់​ដំណើរការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាងមុខ រួចហើយ ក្រោយ​ពី គ..ប បាន​ស្នើ​ទៅ​រដ្ឋសភា​កន្លងមក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "គ.ជ.ប ថា​ការ​បោះឆ្នោត​នឹង​មាន​លក្ខណៈ​សេរី​បើ​មាន​បក្ស​នយោបាយ​ចាប់​ពី​ពីរ​ចូលរួម"

  1. Phanna says:

    ត្រូវការតែ១ឬ២​ បក្សក្នុងខោររបស់​ see see pee វាហ្នឹងទៅជាការស្រេច

Leave a Reply

Submit Comment