លោក ហ៊ុន សែន៖ ស្តាយ​មិន​បាន​សម្លាប់​ក្រុម​បក្ស​ប្រឆាំង​ដែល​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ពី​ឆ្នាំ​២០១៣

ដោយ មាន ឫទ្ធិ
2017-11-19
អាស៊ីសេរី

សមត្ថកិច្ច​បង្ក្រាប​លើ​កម្មករ​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​តាម​បណ្ដោយ​ផ្លូវវ៉េងស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៣ មករា ២០១៤។ ក្នុង​ការ​បង្ក្រាប​នោះ​មាន​មនុស្ស ៥​នាក់​បាន​ស្លាប់ និង​ជិត ៤០​នាក់​ផ្សេង​ទៀត​រង​របួស។ Photo: RFA
សមត្ថកិច្ច​បង្ក្រាប​លើ​កម្មករ​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​តាម​បណ្ដោយ​ផ្លូវវ៉េងស្រេង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៣ មករា ២០១៤។ ក្នុង​ការ​បង្ក្រាប​នោះ​មាន​មនុស្ស ៥​នាក់​បាន​ស្លាប់ និង​ជិត ៤០​នាក់​ផ្សេង​ទៀត​រង​របួស។ Photo: RFA


នៅ​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃក្រោយ ពេលដែល​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេចរម្លាយ​ចោល​ដោយ​បិទផ្លូវ​តវ៉ា ដូច​តាម​គម្រោង​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង្អុល​បង្ហាញ។ លោក ហ៊ុន សែន នៅ​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ថ្លែង​សារ​ឌឺដង​ថា នៅ​កម្ពុជា​ពុំមាន អ្នកទោសនយោបាយ​ទេ ប៉ុន្តែ​មានតែ​អ្នកនយោបាយ​ជាប់ទោស​ព្រហ្មទណ្ឌ​តែប៉ុណ្ណោះ។

លោក​បន្តថា កម្ពុជា​ពុំមាន​វិបត្តិ​នយោបាយ​ណាមួយ​ឡើយ ព្រោះ​ប្រជាពលរដ្ឋ​ទូទៅ​អាចបំពេញ​ការងារ​ជា​ប្រក្រតី​របស់​ពួកគេ​បាន​ដូច​ធម្មតា។ លោក​ថា វិបត្តិ​នយោបាយ​ពិតប្រាកដ កើត​មាននៅ​ប្រទេស ហ្ស៊ីមបាវ៉េ ឯណោះ​ទេ ដែល​ប្រធានាធិបតី​ផ្តាច់ការ​កាន់អំណាច​យូរ​ជាងគេ ស្រដៀង​នឹង​លោក ហ៊ុន សែន ដែរ​នេះ នៅ​ទីបំផុត​ទៅ​ត្រូវបាន​ក្រុម​យោធា​ទម្លាក់​ចេញពី​អំណាច ដោយ​ចាប់​ឃុំ​ក្នុង​ផ្ទះ ក្រោយ​ពេល​ដែល​ប្រធានាធិបតី​រូបនេះ ចង់​ឲ្យ​ភរិយា​របស់ខ្លួន​ឡើង​បន្តអំណាច​ពី​លោ

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិក ប្រមាណ ៥​ពាន់ នៅ​កោះ​ពេជ្រ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ជា​បុរស​ហិង្សា​និយម​រូប​នេះ និយាយ​គំរាម​ប្រលយ​ថា ប្រសិនបើ​លោក​បាន​ដឹងជា​មុន អំពី​ផែនការ​របស់​គណបក្ស​សង្គ្រោះជាតិ ក្នុងការ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​តាមរ​យៈ​រូបភាព «បដិវត្ត​ពណ៌» នោះ​លោក​នឹង​បញ្ជា​ឲ្យ​ក្រុម​របស់លោក សម្លាប់​ក្រុម​អ្នកប្រឆាំង​ទាំងអស់​នោះ​ចោល តាំងតែ​ពី​ពេលដែល​ពួកគេ​បាន​ដឹកនាំ​ធ្វើបាតុកម្ម​នៅក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ នៅ​ភ្នំពេញ​មកម្ល៉េះ។ លោក ហ៊ុន សែន បង្ហើប​ថា លោក​ទើបតែ​ទទួលបាន​ព័ត៌មាន​ថា ក្រុម​បក្សប្រឆាំង​បានកំណត់​យក​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៣ ជា​ថ្ងៃ​ផ្តាច់​ព្រាត់​រំលំ​រដ្ឋាភិបាល​រប​ស់លោក។ លោក ហ៊ុន សែន ថ្លែង​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​ថា លោក​ស្តាយ​ណាស់​ដែល​លោក មិនបាន​សម្លាប់​អ្នក​ទាំងនេះ។ «»

នេះ​មិនមែនជា​លើក​ទីមួយ​ទេ ដែល​មេដឹកនាំ​ផ្តាច់ការ​រូបនេះ និយាយ​ថ្លែង​ជា​សាធារណៈ​អួតអាង​តែ​ពី​រឿង​កាប់សម្លាប់​ពូជសាសន៍​ខ្មែរ​ខ្លួនឯង ដោយ​មិន​ខ្មាស់​បរទេស នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ពាន់​នាក់​នេះ ខណៈដែល​លោក​ត្រូវបាន​គេ​មើលឃើញថា តែងតែ​ឱនលំទោន​នៅ​ចំពោះមុខ​បរទេស​ជាពិសេស​ប្រទេស​វៀតណាម ដែល​បាន​លើក​បណ្តុប​លោក​ឲ្យ​ឡើងកាន់​អំណាច កាលពីដើម​ទស្សវត្សរ៍​ទី​៨០។ កាលពី​មុនពេល​បោះឆ្នោត​ឃុំ​-​សង្កាត់ ខែ​មិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ លោក ហ៊ុន សែន ក៏​ធ្លាប់​ថ្លែង​សារ​គំរាម​ជាច្រើនលើក​ច្រើនសារ​អំពី​សង្គ្រាម អំពី​រឿង​ក្ដារមឈូស និង​ថា លោក​សុខចិត្ត​កម្ទេច​ក្រុម​ប្រឆាំង ១០០ ទៅ​២០០ នាក់ ប្រសិនបើ​ចាំបាច់ ដើម្បី​ការពារ​សន្តិភាព​សម្រាប់​ប្រជាជន​រាប់លាន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

10 Responses to "លោក ហ៊ុន សែន៖ ស្តាយ​មិន​បាន​សម្លាប់​ក្រុម​បក្ស​ប្រឆាំង​ដែល​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ពី​ឆ្នាំ​២០១៣"

  1. :( says:

    អាពតគង់មានថ្ងៃអស់ល័ក្ខ

  2. ?? says:

    this is the word of evil person that what I away saying evil . this guy only know how to kill people my question is how many life have he been murder ????? when this guy run out of powers we Cambodian will fine out by ask the question how many life have you been order to kill. I wish this guy will be hang in front of public just like SADAM HUSEN. at this moment Cambodia should build more prison to put HUN SEN ‘s prisoner . HUN SEN can not do like a massacre right now because of international community is there. but his intension to kicking international community out of Cambodia that kind of massacre can happen. I mean he used to do it and he got away from it almost to the end of his life I think he may not hesitate to do it again be for the end of his life . after all I will say evil is still evil no matter what . GOD bless Cambodia and it’s people

  3. Mitra says:

    ជាមេដឹកនាំម្នាក់ហេតុអ្វីក៏និយាយភាសានេះបាន តើថ្ងែណាទើបប្រទេសកំសត់របស់រួចផុតពីទុក្ខនេះ?

  4. Anonymous says:

    ឈ្នះជាស្ដេច ចាញ់ជាចោរ នេះជាសុភាសិតតាំងបុរាណមក
    ដូច្នេះត្រូវធ្វើគ្រប់យ៉ាងដើម្បីបានឈ្នះ ទើបជាស្ដេចជារៀងរហូត

  5. PHKA says:

    កាន់តែច្បាស់ហើយ ខ្មែរបីលានរលាយដោយ”អាពត” ឧឡូវនេះ ច្បាស់នឹងរលាយបន្តរទៅថែមទៀតហើយ ។

  6. Konkhmer says:

    Hun Sen said :
    … regretted that not to kill all who protested against him in 2013…
    No leaders in globe would said this word but Hun Sen

  7. Anonymous says:

    please remember this evil used to be a military commander he was inside POL POT regime and he was a Vietcong slave he may murder our people to please Vietcong that right Vietcong put him in powers since 1979. I wanted this guy to be in ICC so that we can fine out how many Cambodian life have he been murder. so sad our country is having this kind of evil to be our leader . this jungle educated evil never have been at spoken like a human being . from now on Cambodian can see ho was our nation treason . as we knew this evil pointing his finger to some one but he forgot about himself what he is doing right now. all Cambodian have to wake up and kick his ass out of powers. GOD bless Cambodia and it’s people

  8. Anonymous says:

    ហេតុអីគាត់ក្លាយទៅជាមនុស្សគម្រក់ ថោកទាប សរសៃប្រសាទ អញ្ចឹង?

  9. Khmer says:

    Hun Sen is an evil man on earth.

  10. people says:

    This veitcong mafia dictator is the top criminal in khmer history’ . We should learn since he went to marky and learning to killed from his boss veitcong hanoi’ so hanoi applause because he can killed his own race ‘ no wonder ‘in pol-pot time he been order to surrounded cham people in kom pong cham ‘ that time hun-sen commander and fire and killed the whole village ‘ then youn-spy tell him to killed more that why pol-pot summon him to meeting but he run to his veitcong boss’ and bring veitcong to invade cambodia and rob everything from cambodia ‘ Youn-hanoi rob everything from cambodia since 1979 till 1991 now veitcong mafia dictator learn from his youn-veitcong boss to do the coup(1997),bury parish accord,gave Tral island to his boss and rob all CNRP seats and rob all khmer resource and keep money for himself&family and his mafia groups. This veitcong mafia dictator will get punish by GOD like maggabe in zambawee ‘.This guy killed a lot of khmer people so his crimes must 1000 years in prison of ICC and thousands years in hell too. GOD bless all cambodian people’

Leave a Reply

Submit Comment