លោក ហ៊ុន សែន ជំរុញអាមេរិកឲ្យ​កាត់ជំនួយទាំង​អស់​ផ្ដល់​មក​កម្ពុជា

ដោយ លោក លី វេហា​​ | ថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧​
http://vodhotnews.com

បោះឆ្នោត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញទៅ​អាមេរិកឲ្យ​កាត់ជំនួយ​ទាំង​អស់ ដោយ​ថា ការ​កាត់​ជំនួយ​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់អង្គការក្រៅរដ្ឋាភិបាលដែលស្ថិតនៅក្រោមការឧបត្ថម្ភ​ពីអាមេរិក។

លោក ហ៊ុន សែន បានលើកឡើងបែបនេះនៅថ្ងៃទី១៩ ខែ​វិច្ឆិកានេះ ក្នុងពិធី​សំណេះសំណាលជាមួយ​កម្មករកម្មការិនី​ជាង ៤​ពាន់នាក់​នៅឯកោះ​ពេជ្រ។

លោក ហ៊ុ​ន សែន បានលើកឡើងថា៖ «ហើយយល់ល្អអំពាវនាវឲ្យអាមេរិកកាត់ជំនួយទាំងអស់តែម្ដង ព្រោះកាត់​ទៅវាងាប់អា NGO[អង្គការក្រៅរដ្ឋាភិបាល] ក្នុងស្រុកទាំងអស់។ ទៅសម្លាប់កូនរបស់ឯងតែម្ដងទៅ ស្អីឡើងកាត់ៗ កាត់ទៅ»។

លោក ហ៊ុន សែន ថា កម្ពុជាមិនអាចឱនក្បាល និងធ្វើឲ្យបាត់បង់អធិប​តេយ្យ​ភាព ឯករាជ្យជាតិនោះទេ ដោយ​គ្រាន់​​តែ​ចង់បានជំនួយបរទេសបន្តិចបន្ទួច។

លោក ហ៊ុ​ន សែន បន្ថែមថា បន្ទាប់ពីអាមេរិកប្រកាសកាត់ជំនួយដល់​មជ្ឈ​មណ្ឌល​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ (CMAC) មក លោក​បាន​ទៅចរចាជាមួយចិន ​ហើយចិន​បាន​យល់​ព្រមផ្ដល់​ជំនួយ​ដល់​ស៊ីម៉ាក់​ទាំង​អស់ ទើប​អាមេរិក​​បានព្រមផ្ដល់​ជំនួយ​ឲ្យកម្ពុជា​វិញ ព្រោះអាមេរិកព្រួយ​បារម្ភ​​ខ្លាច​ចិន​ដើរ​តួនាទី​ជំនួស​ខ្លួន។

ជាមួយគ្នានោះដែរ លោក ហ៊ុន សែន បន្ថែមថា លោកមិនខ្លាចនឹងការគម្រាមដាក់ទណ្ឌកម្មលើការបញ្ជារ​ទិញទំនិញ​ពី​កម្ពុជា​នោះទេ ដោយសារចំនួនអ្នកបញ្ជាទិញមានខ្ពស់ជាងឆ្នាំមុន ហើយ​លោក​ថា អ្នក​ដែល​គម្រាម​បិទ​បញ្ជា​ទិញ​នោះ ​នឹងប្រឈម​មុខ​ជា​មួយ​វិស័យ​ឯកជនរបស់ខ្លួនដែលបានចុះកិច្ច​សន្យា​ជាមួយកម្ពុជារួចហើយ។

ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋ​អាមេរិក​ជាដើម បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា បន្ទាប់​ពី​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» ហើយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា។

បណ្ដា​ប្រទេស​អឺរ៉ុប​ទាំង​នោះ បាន​លើក​ឡើង​ថា កម្ពូជា​កំពុង​ឃ្លាត​ឆ្ងាយ​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ និង​បាន​រំលោភសិទ្ធិ​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ ប្រទេសមហា​អំណាច​ចិន បាន​គាំ​ទ្រ​ជំហរ​របស់​កម្ពុជា ដោយ​ថា ដើម្បី​រក្សា​សន្តិភាព និង​ស្ថេរភាព​ជាតិ៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

What Next?

Recent Articles

4 Responses to "លោក ហ៊ុន សែន ជំរុញអាមេរិកឲ្យ​កាត់ជំនួយទាំង​អស់​ផ្ដល់​មក​កម្ពុជា"

  1. Anonymous says:

    the war in Cambodia just start it is the war of word at this moment. it can be worse then that if this HUN SEN a great leader of the world not giving up his evil act . I can see this is how the bloody war started in the past. to all Cambodian please be careful to what can be wrong during this political crises . please wait for international community to solve this matter. I do not think Cambodia can solve this major political problem by it’self. GOD bless Cambodia and all Cambodian inside the country

  2. Phan Phan says:

    នេះជារដ្ឋាភិបាលដែលមិនចេះទទួលខុសត្រូវវាសនាប្រទេសជាតិ។ ការផ្តាច់ជំនួយបរទេសមានផលប៉ះពាល់អវិជ្ជាមានធំៗចំនួន៤យ៉ាង
    1. អ្នកប៉ះពាល់ដោយផ្ទាល់ គឺបុគ្គលិកអង្គការតាមរយៈប្រាក់ខែ
    2. អ្នកប៉ះពាល់បន្ត គឺបុគ្គលិកមន្ត្រីរាជការ ដែលមានការជាក់ពាក់ព័ន្ធជាមួយគំរោង អភិវឌ្ឍន៍ទាំងនោះ ដូចជា ការចូលរួមកម្មវិធីបណ្តុះបណ្តាល ការធ្វើសិក្ខាសាលា ហើយអ្នកចូលរួមបានទទួលបានប្រាក់ឧប្ថម្ភហូបចុក (per diem) ប្រាក់ធ្វើដំណើរ (travel) និងប្រាក់ស្នាក់នៅ (accommodation) ដែលទាំងអស់នេះ មន្ត្រីរាជការមានជីវភាពធូរធាមួយកំរិតដែរ។ ជាធម្មតា មន្ត្រីរាជការដែលបានចូលរួមក្នុងគំរោងអភិវឌ្ឍន៍ណាមួយដូចជាសិក្ខាសាលា ការប្រជុំ ឬ ការបណ្តុះបណ្តាល គឺទទួលបានការឧប្ថម្ភ ពី $25 ទៅ $35 ក្នុងមួយថ្ងៃ។ បើពួកគេបានចូលរួមតែមួយសប្តាហ៍ គឺស្មើប្រាក់ខែរដ្ឋ ១ខែ។ មានបុគ្គលិកមន្រ្តីរាជការ រាប់ម៉ឺននាក់ ក្នុងមួយឆ្នាំៗ ទទួលបាន ផលប្រយោជន៍ទាំងនេះ។
    3. គំរោងអភិវឌ្ឍន៍ដែលបានពីម្ចាស់ជំនួយនោះ មានដូចជា ការទិញសម្ភារៈសំរាប់ដំណើរការសិក្ខាសាលា ប្រជុំ ការបណ្តុះបណ្តាល ការទិញរបស់របរហូបចុក ការជួលកន្លែងប្រជុំ ការជួលសណ្ឋាគារ ការចាក់សាំង ការជួលអាគារការរិយាល័យ ការទិញកុំព្យូទ័រ និង គ្រឿងអេឡិកត្រូនិកផ្សេងៗ ការជួសជុលសម្ភារៈបរិក្ខារ ការសាងសង់ និងការជួសជុលអាគារ
    4. ការផ្តល់ដោយផ្ទាល់ដល់គំរោងសំរាប់អភិវឌ្ឍន៍តែម្តង។

    អ្នកដែលបានទទួលសាច់ប្រាក់ទាំងអស់នេះហើយ បានយកទៅចំណាយក្នុងសង្គម ដែលបានចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសយ៉ាងច្រើន។ ដូច្នេះ ការជំរុញរបស់លោកហ៊ុនសែនឲ្យប្រទេសអ្នកផ្តល់ជំនួយផ្តាច់ជំនួយ បង្ហាញថា ហ៊ុនសែន មិនខ្វល់ពីការប៉ះពាល់ ផលប្រយោជន៍ប្រទេស និង ផលប្រយោជន៍ពលរដ្ឋខ្លួនឯងផ្ទាល់តែម្តង ដោយគិតតែពីនយោបាយរក្សាអំណាចតែប៉ុណ្ណោះ។ ហ៊ុនសែន លើកយកចំណុចតែមួយមកនិយាយ គឺប៉ះពាល់ដល់បុគ្គលិកអង្គការតាមរយៈការបាត់បង់ប្រាក់ខែពួកគេ។ នេះជាគំនិតឆ្កួតៗ។

  3. people says:

    The veitcong buffalo mafia dictator never understand how hard will be’ .Robert magabee of zambawee is dictator like hun-sen and people so poor and struggle to survive because U S and Allies sanction so It money i billion =50c U S and hurting people too much but magabee and his family free spending money in other country because they suck all money from state like hun-sen and his groups too’ now he will be in trouble and i think all dictators in the world will be the same just matter of time.GOD will punish all dictators and all bad people ‘.GOD bless all cambodian people’

  4. Anonymous says:

    this uneducated guy does not understand if US cut their aid the other will follow suit . my question to this guy is>> why you are so stupid I knew you should not be a leader of this nation. your end is coming soon Cambodian will have their new leader but no you MR . GOD bless Cambodia