BBG ជំរុញ​ឱ្យ​អាជ្ញាធរ​ដោះលែង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីរ​រូប​ជា​បន្ទាន់

ដោយ តាំង សារ៉ាដា
2017-11-19
អាស៊ីសេរី

អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន ក្នុង​ពេល​ចុះ​បំពេញ​ការងារ​កាល​ពី​អំឡុង​ឆ្នាំ​២០១៥។ Photo: RFA
អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន ក្នុង​ពេល​ចុះ​បំពេញ​ការងារ​កាល​ពី​អំឡុង​ឆ្នាំ​២០១៥។ Photo: RFA


ក្រុមប្រឹក្សាភិបាល​នៃ​ផ្នែក​ផ្សព្វផ្សាយ​របស់​សហរដ្ឋអាមេរិក (BBG) ជា​ស្ថាប័ន​គ្រប់គ្រង ​អាស៊ីសេរី និង​សំឡេង​សហរដ្ឋអាមេរិក (VOA) កាលពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ជំរុញ​ឱ្យ​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ ដោះលែង​អតីត​អ្នក​រាយការណ៍​ព័ត៌មាន របស់​អាស៊ីសេរី ពីរ​រូប​គឺ​លោក អួន ឈិន និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ឱ្យ​មាន​សេរីភាព​ជាបន្ទាន់ ដើម្បី​ឲ្យ​ពួកគេ​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ។

សេចក្ដី​ប្រកាស​ព័ត៌មាន ​របស់ BBG ឲ្យ​ដឹង​ថា​ការ​ឃាត់​ខ្លួន​អ្នក​ទាំងពីរ​នាក់ ដោយសារតែ​ចង់​បង្កើត​មាន​បរិយាស​ភ័យខ្លាច ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ការ​ឃាត់ខ្លួន​អតីត​អ្នក​រាយ​ការណ៍​ព័ត៌មាន នឹង​ធ្វើ​ឲ្យ BBG ប្ដេជ្ញា​ចិត្ត​បន្ត​គាំទ្រ​ដល់​អ្នក​សារព័ត៌មាន អាស៊ីសេរី និង VOA ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ពិត និង​ឥត​លំអៀង។

BBG បន្ត​ទៀត​ថា សេរីភាព​សារព័ត៌មាន គឺជា​មូលដ្ឋានគ្រឹះ​នៃ​សិទ្ធិមនុស្ស ហើយ​ជាទូទៅ ត្រូវ​បាន​គេ​ចាត់ទុកជា​អាទិភាព។ នៅ​ពេល​ដែល​មនុស្ស​បាត់បង់​សំឡេង​ឯករាជ្យ ពួកគេ​ក៏​នឹង​ធ្លាក់​ខ្លួន​ពី ពិភព​មួយ​ដែល​គ្មាន​ព័ត៌មាន ទៅ​របប​មួយ​ដែល​មាន​ភាព​វឹកវរ របប​ជ្រុលនិយម និង​របប​សាហាវ​ព្រៃផ្សៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment