គ.ជ.ប សម្រេចចែកកៅអីសង្គ្រោះជាតិឲ្យបក្ស៥ ខណៈហ្វ៊ិនស៊ិនប៉ិចនឹងបាន៤១

ដោយ លោក ណាត សុភាព​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ

ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចសម្ដេចក្រុមព្រះនរោត្តម រណឬទ្ធិ


គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត ឲ្យដឹងថា ស្ថាប័ននេះ សម្រេច​បែងចែងអាសនៈសភា​របស់​គណបក្សប្រឆំាងទាំង៥៥អាសនៈ ទៅឲ្យគណបក្សចំនួន៥ ដែលក្នុងនោះ គណបក្ស ហ៊្វុន ស៊ិន ប៉ិច នឹងទទួល​បាន ៤១អាសនៈ ខណៈ​នៅ​សល់​១៤អាសនៈ​​ទៀត មានបក្សខ្លះ ប្រកាសទទួលយក និង​ខ្លះ​ទៀត​បដិសេធ។

ការសម្រេចបែងចែកអាសនៈ ឬកៅអី ក្នុងរដ្ឋសភារបស់បក្សប្រឆាំងដ៏ធំនេះ គឺធ្វើឡើងបន្ទាប់ពីមានការំលាយគណបក្សប​​សង្គ្រោះ​ជាតិ ​កាលពីថ្ងៃទី១៦ខែវិច្ឆិកា ដោយអំណាចតុលាការកំពូល។

អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា​ បានពន្យល់​ប្រាប់ VOD នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះថា សមា​ជិក គ.ជ.ប បានប្រជុំសម្រេច​បែងចែកអាសនៈរបស់គណបក្សប្រឆំាងកាលពីថ្ងៃទី២២ម្សិលមិញ។ ហើយ លោកថា ​តួ​លេខ ​​មិ​ន​ទាន់ផ្លូវ​ការ​ គណបក្ស ហ៊្វុន ស៊ិន ប៉ិច បាន​​៤១ គណ​បក្ស​សម័​ន្ធ ​ដើម្បី​ប្រជាធិបតេយ្យបាន៦ គណបក្សខ្មែរ​ឈប់ក្រ​បាន​៥​ គណ​បក្ស​សញ្ជាតិ​កម្ពុជា​​បាន​២ និងខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចទទួលបាន១អាសនៈ។

លោក សោម សូរីដា បញ្ជាក់ទៀតថា ចំពោះចំនួនអាសនៈ ដែលគណបក្សចំនួនពីរ បានប្រកាសមិនព្រមទទួលនោះ លោកថា គ.ជ.ប នឹងធ្វើការបែងចែកឲ្យគណបក្សដែលមានអាសនៈនៅក្នុង​សភា។

លោកបញ្ជាក់ថា «គណ​បក្ស​សម័ន្ធ ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន៦អាសនៈ ហើយ​គណបក្សខ្មែរ​ឈប់ក្រ ក្នុងការបែងចែកគាត់​​ទទួលបាន​៥​អាសនៈ។ សរុប អាសនៈ ដែលមិនព្រមទទួលយក ​គឺមានចំនួន១១។ ក្នុង​ជំហ៊ានទី២​ យើង គ..ប និងអនុវត្តតាមកថាខ័ណ្ឌចុងក្រោយ​នៃមាត្រា១៣៨ស្ទួន ដែលអាសនៈ​ [មិនព្រមទទួលយក​] នោះ ត្រូវ​បែងចែកទៅឲ្យ​គណបក្សដែលមាន [អាសនៈ] នៅក្នុងសភា​​»

នៅពេល វីអូឌី សួរថា តើនៅពេលណា គ.ជ.ប សម្រេច​បែងចែកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ របស់​គណ​បក្សសង្គ្រោះជាតិ ​ជាង៥ពាន់អាសនៈ ទៅឲ្យបក្សនយោបាយផ្សេងៗ នោះ​? លោក សូរីដា ឆ្លើយតបវិញថា គ.ជ.ប នៅមិនទាន់សម្រេចអ្វី​នៅ​ឡើយ ប៉ុន្តែលោកថា មិនឲ្យផុតពីកន្លះខែនោះទេ។

ចំពោះ អ្នកនាំពាក្យគណបក្ស ហ៊្វុន ស៊ិនប៉ិច​ លោក ញេប ប៊ុនជិន​ មានប្រសាសន៍ថា គណបក្សរបស់លោក នៅមិនទាន់ទទួលបានព័ត៌មានពី គ.ជ.ប ថានឹងទទួលបានប៉ុន្មានអាសនៈនៅឡើយទេ។ ប៉ុន្តែ លោកថា គណបក្សរបស់លោក នឹងទទួលយកអាសនៈ៤១ តាមរូបមន្តបែងចែករបស់ គ.ជ.ប។ ហើយថា នឹងជួយបំរើប្រជាពលរដ្ឋ ដើម្បីធ្វើឲ្យប្រទេសជាតិមានស្ថេរភាពនិងសន្តិភាព។

លោកថ្លែងថា «យើងទទួលយកដោយរីករាយ​ ហើយការទទួលយកនេះ ដោយខិតខំប្រឹងប្រែង​បំរើរាស្ត្រ ថ្វីត្បិតតែ​ អ្នកមើលឃើញយើងថា យ៉ាងណានោះ​ ជាការបកប្រែរបស់គេ​ទេ។ ប៉ុន្តែយើងយកចំនួនណាមួយ​នោះ ​ដែល​ច្បាប់ប្រគល់ឲ្យគណបក្ស ហ៊្វុន ស៊ិនប៉ិច​ យកទៅប្រើការ​ក្លាយ​ទៅជាសហប្រយោជន៍​ចំពោះ​រាស្ត្រ ចំពោះជាតិ ធ្វើម៉េចឲ្យ​រាស្ត្របានសុខ ស្ថេរភាព​នយោបាយ​​»។

មន្ត្រី​គណបក្សខ្មែរឈប់ក្រ និង​គណបក្ស​សម្ព័ន្ធ ​ដើម្បី​ប្រជាធិបតេយ្យ បានអះអាងប្រហាក់ប្រហែល គ្នា​ថា ករណីបក្សទំាងពីរមិនព្រមទទួលយកអាសនៈរបស់បក្សសង្គ្រោះជាតិ ដោយថា មិនចង់​រំលោភ​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ម្ចាស់ឆ្នោត។

មន្ត្រីច្បាប់ និង​អង្កេតនៃ​អង្គការ​ខុមហ្វ្រែល​ លោក យឿង​ សុធារ៉ា បានពន្យល់​ថា​ តាម​នីតិវិធីច្បាប់ មុននឹងសភាស្នើសុំទៅ គ.ជ.ប. បែងចែកអាសនៈ​របស់​គណបក្សសង្គ្រោះជាតិ ទៅ​ឲ្យ​គណ​បក្ស​​នយោបាយដែលមិន​ជាប់ឆ្នោតចំនួន៥នោះបាន លុះត្រាតែ គ.ជ.ប. មាន​សមាសភាព៩រូប ដើម្បី​ប្រជុំ​សម្រេច​លើរបៀបវារៈផ្សេងៗ ជាមួយ​សំឡេង៥០បូក១បាន​ បើ​ទោះ​បី​អវត្ត​មាន​សមាជិក​បីរូប​ក៏ដោយ​។

លោក សុធារ៉ា បានពន្យល់ទៀតថា ការជ្រើសរើសសមាជិក គ.ជ.ប ថ្មីបីរូប ជំនួស​អ្នក​ដែល​លាលែងនោះ​​ ជាកាតព្វកិច្ច​របស់​គណៈកម្មាធិការអចិន្ត្រៃយ៍​នៃរដ្ឋសភា​ទំាងពី​បក្ស រួម​មានបក្ស​ប្រឆំាង និង​បក្សប្រជាជានកម្ពុជា ខណៈបច្ចុប្បន្ននេះ មានតែបក្សប្រជាជនមួយតែប៉ុណ្ណោះ​។ ករណីនេះ លោក​​បញ្ជាក់​ថា ដំណាក់កាលនេះ គ.ជ.ប គ្មានជម្រើសអ្វី ក្រៅពីការ​សម្រេច​បែង​ចែក​អាសនៈ​បក្ស​ប្រឆំាង​ មុន​ជ្រើស​រើស​សមាជិក គ.ជ.ប ថ្មីបីរូប ជំនួសអ្នកលាលែងនោះទេ ដោយថានេះ ជាការខ្វះចន្លោះនៃច្បាប់​។

លោកពន្យល់ថា៖ «..ប បច្ចុប្បន្នមានតែសមាជិកតែ៦នាក់ទេ​​ ចំាបាច់ត្រូវ​បំពេញ៣នាក់​បន្ថែមទៀត​សិន បន្ទាប់មកធ្វើការ​សម្រេច​ទៅលើរឿង​អ្វីមួយ។ វាចន្លោះប្រហោង ខ្វះការចង្អុលបង្ហាញបែបនេះ ប៉ុន្តែ​ដោយ​​សារតែរឿង​ហ្នឹង វាមិនធ្លាប់កើតមាន​ពីមុនមក​ទេ! ចឹងជាការខ្វះខាត​ភាសានៃច្បាប់ហ្នឹងដែរ​ ប៉ុន្តែទោះជាយ៉ាងណាខ្ញុំមើលឃើញថា​ គ.ជ.ប និងសម្រេច​ទៅតាមការយល់ឃើញរបស់គាត់​ មានន័យថា គាត់និង​សម្រេច​ទៅលើសំឡេង ៥០+១ នៃសមាជិក គ.ជ.ប ទំាងមូល សំដៅទៅលើ៦នាក់​»

គួរបញ្ជាក់ថា ក្រោយពី គ.ជ.ប ជូនដំណឹង​ទៅគណបក្សនយោបាយ មិនបានជាប់ឆ្នោត​ចំនួន៦ឲ្យ​ត្រៀម​ទទួល​យក​អាសនៈ​បក្សប្រឆំាង។ ភ្លាមៗនោះ មេដឹកនាំ​ គ.ជ.ប.ទាំង ៣​រូប រួមមាន អនុ​ប្រធាន​ គ.ជ.ប. លោក គួយ ប៊ុនរឿន និង​សមាជិក​ គ.ជ.ប. លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ានីរ៉ុង ដែល​ត្រូវ​បាន​ជ្រើស​រើសដោយ​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ដឹកនាំ​ស្ថាប័ន​បោះ​ឆ្នោត​ជាតិ​ចាប់​តាំង​ពី​​ឆ្នាំ​២០១៤​នោះ បានដាក់​ពាក្យ​ ​​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន កាល​ពី​ថ្ងៃ​ទី២០ ខែវិច្ឆិកា សុំលាលែង​ពី​តំណែង ដោយថា​ មិនចង់​ ​រំលោភ​​​លើ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋម្ចាស់ឆ្នោត និងមានឈ្មោះអាក្រក់ក្នុង​ប្រវត្តិសាស្ត្រ​៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

6 Responses to "គ.ជ.ប សម្រេចចែកកៅអីសង្គ្រោះជាតិឲ្យបក្ស៥ ខណៈហ្វ៊ិនស៊ិនប៉ិចនឹងបាន៤១"

  1. Anonymous says:

    this premature born King’s son is not good for Cambodia either. one thing I knew was>>> he is so good at chasing young girl and looking for good wealth . no future for Cambodian. GOD bless Cambodia

  2. Anonymous says:

    Voleur , au secours !

  3. Anonymous says:

    This is a truly PHD person, but his mind is so dirty as the trash in the ashes.

  4. Anonymous says:

    Couillons t’as pas honte ? Espèce de connard !

  5. Anonymous says:

    សម្តេចក្រុមប្រែតនេះ ពិតជាសមដូចប្រែតមែនទែន។ ប្រែតវាត្រូវការតែកាកសំណល់រើសយកមកស៊ី។ សូម្បីប្រពន្ធរបស់ប្រែតនេះសព្វថ្ងៃក៏បានមកដោយដណ្តើមពីកូនចៅរបស់វាយកមកប្រើប្រាស់ដែរ អញ្ចឹងហើយទើបថ្មីៗក្រុមប្រែតនេះស្រវេស្រវ៉ាទៅដណ្តើមយកសំណល់បាន៤១កៅអីរដ្ឋសភារបស់បក្សសង្គ្រោះជាតិដែលពួកចោរទើបប្លន់បាននិងចែកឲ្យទុកគ្រាន់ជួយលើកដៃបោះឆ្នោតបង្គ្រប់កិច្ចតាមការចង់បានរបស់ពួកចោរ។

  6. Anonymous says:

    ចោរប្លន់ឡានហើយយកទៅអោយប៉ូលិស ហើយប៉ូលិសយកឡាននោះទៅអោយនាក់ដ៏ទៃ។ សំនួរសួរថាតើអ្នកទាំងអស់គ្នានេះមានទោសដូចគ្នាឫអត់