Hello VOA៖ លោក រ៉ុង ឈុន លាលែងពី​ គ.ជ.ប. តាមឧត្តម​គតិ​និង​គោរពឆន្ទៈរាស្រ្ត

Hello VOA


23 វិច្ឆិកា 2017
ម៉ែន គឹមសេង
វីអូអេខ្មែរ

លោក ​រ៉ុង ឈុន ​អតីតសមាជិគ​នៃគណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោតអះអាង​ថា​ គ្មាន​អ្នក​នយោបាយ​ណា​មក​ជំរុញ​លោក​​ឱ្យ​ឈប់​ពី​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នេះ​ទេ​។ លោក​ថា ​ការសម្រេចចិត្ត​ចាក​ចេញ​គឺ​ដោយ​សារ​លោក​មិន​អាច​នឹង​អង្គុយ​ចូលរួម​ចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះជាតិ​ទៅ​ឱ្យ​បក្ស​ផ្សេង​​ដែល​ជា​ការ​ក្បត់​នឹង​ឆន្ទៈរាស្រ្ត​និង​ឧត្តមគតិ​ផ្ទាល់​ខ្លួន។ អតីត​សកម្មជន​សហជីព​រូបនេះ​យល់​ថា ​ប្រទេស​កម្ពុជា​មិន​ត្រូវ​ព្រងើយ​កន្តើយ​នឹង​មតិ​អន្តរជាតិ​ដែល​មិន​យល់​ស្រប​តាម​ការសម្រេច​របស់​តុលាការ​កំពូល​ក្នុងការ​​រំលាយ​គណបក្ស​សង្គ្រោះជាតិ​​តាម​ការ​ចង់​បាន​របស់​គណបក្ស​កាន់​អំណាច​ទេ​ពីព្រោះ​ផលប៉ះពាល់​អាច​នឹង​មាន​ច្រើន​ដល់​ពលរដ្ឋ​កម្ពុជា​ ជាពិសេស​កម្មករ​និង​កម្មការិនី​រោងចក្រ។ លោក​ រ៉ុង ឈុន​ យល់​ថា ​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ដោយគ្មាន​ការចូលរួម​របស់​គណបក្ស​សង្គ្រោះជាតិ​គឺ​ជាការប្រកួត​ដែល​មិន​មាន​តម្លៃទេ​ ហើយ​អ្នកឈ្នះ​ក៏​គ្មានន័យ​អ្វីដែរ៕ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២២ វិច្ឆិកា ២០១៧)

What Next?

Recent Articles

2 Responses to "Hello VOA៖ លោក រ៉ុង ឈុន លាលែងពី​ គ.ជ.ប. តាមឧត្តម​គតិ​និង​គោរពឆន្ទៈរាស្រ្ត"

  1. Mitra says:

    សូមគោរពឆន្ទៈលោកពូ

  2. Anonymous says:

    Un homme respectable !

Leave a Reply

Submit Comment