“លោក សុខ ទូច រំលោភច្បាប់​និង​សិទ្ធិមនុស្ស​រឿង​ថា​ពលរដ្ឋ​មានអំណាច​តែ​ពេល​បោះឆ្នោត”

ដោយ សេក បណ្ឌិត
2017-11-25
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុមូល​ស្ដីពី​បដិវត្តន៍​ពណ៌​នៅ​លើ​ពិភពលោក និង​សោកនាដកម្ម​ក្រោយ​បដិវត្តន៍​ពណ៌ នា​រាជបណ្ឌិត្យសភា​កម្ពុជា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧។ RFA/Nuon Soksarim
ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុមូល​ស្ដីពី​បដិវត្តន៍​ពណ៌​នៅ​លើ​ពិភពលោក និង​សោកនាដកម្ម​ក្រោយ​បដិវត្តន៍​ពណ៌ នា​រាជបណ្ឌិត្យសភា​កម្ពុជា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧។ RFA/Nuon Soksarim


អ្នកវិភាគ​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា ប្រធាន​រាជបណ្ឌិត្យសភា​លោក សុខ ទូច បាន​រំលោភច្បាប់​រដ្ឋធម្មនុញ្ញ និង​រំលោភ​សិទ្ធិមនុស្ស។ ការ​លើកឡើង​នេះ បន្ទាប់ពី​លោក​សុខ ទូច បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​តែ​ក្នុងអំឡុងពេល​បោះឆ្នោត។

អ្នកវិភាគ និង​មន្ត្រី​សង្គម​ស៊ីវិល សម្ដែង​ការ​សោកស្ដាយ និង​បាន​ប្រតិកម្ម​ចំពោះ​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច ដែល​បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​អំណាច​តែ​ពេល​បោះឆ្នោត​ប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ​ជើងចាស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់ លោក សុខ ទូច គឺ​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​រំលោភ​សិទ្ធិមនុស្ស ព្រោះ​លោក​បាន​បំបាត់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែម​ថា ប្រជាពលរដ្ឋ​គឺជា​ម្ចាស់​អំណាច ជា​ប្រភព​នៃ​សេចក្ដី​សម្រេច​នានា។ នៅ​ក្នុង​បុព្វកថា​រដ្ឋធម្មនុញ្ញ បាន​សរសេរ​ថា យើង​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ឆន្ទៈ​មោះមុត កំណត់​នៅ​ការគ្រប់គ្រង​រដ្ឋ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ។

កាលពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ លោក សុខ ទូច បាន​ថ្លែង​ក្នុង​វេទិកា​តុ​មូល​ស្ដីពី «​ដំណើរការ​ប្រជាធិបតេយ្យ​ក្រោយ​អវត្តមាន​គណបក្ស​សង្គ្រោះជាតិ» ដែល​រៀបចំ​ធ្វើឡើង​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា ថា ក្រោយ​ការបោះឆ្នោត សិទ្ធិ​សម្រេច​ទាំងអស់ នឹង​ត្រូវ​ប្រគល់​ឲ្យ​អ្នកនយោបាយ​ដែល​បាន​ជាប់ឆ្នោត។ លោក​បន្ថែម​ថា ប្រជាធិបតេយ្យ​អំណាច​ប្រជាជន គឺ​អំណាច​នៅ​ពេល​ដែល​បោះឆ្នោត ចប់​ពី​បោះឆ្នោត គឺ​មិន​អាច​មានអំណាច​អី​ទៀត​ទេ។ បើ​អំណាច​គ្រប់​តែ​គ្នា តើ​មាន​ពេលណា​ដែល ដឹកនាំ។

ការ​លើក​ឡើង​របស់​លោក សុខ ទូច បែប​នេះ គឺ​បន្ទាប់ពី​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស សង្គ្រោះជាតិ និង​ហាមឃាត់​មន្ត្រី​គណបក្សប្រឆាំង​១១៨​រូប​មិន​អោយ​ធ្វើ​នយោបាយ ៥​ឆ្នាំ​តាម បណ្ដឹង​របស់​ក្រសួងមហាផ្ទៃ ទោះ​បី​ជា​គណបក្ស​នេះ មាន​អ្នកគាំទ្រ​ប្រមាណ​ពាក់​កណ្ដាល​ប្រទេស ក្ដី។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ពន្យល់​បន្ថែម​ថា ដោយសារតែ​ពលរដ្ឋ​មិនមែន​មាន​សិទ្ធិ​អំណាច​ត្រឹម​ពេល​បោះឆ្នោត​នោះ​ហើយ ទើប​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ​ផ្សេងៗ បាន​ចែងថា ពលរដ្ឋ​គ្រប់​មាន​សិទ្ធិ​ជួបជុំ ប្រមូល​ផ្តុំ បញ្ចេញមតិ​ដើម្បី​បង្ហាញ និង​កែតម្រូវ​អ្នកនយោបាយ​ដែល​ជាប់ឆ្នោត។

អាស៊ីសេរី មិន​អាច​សុំ​ការ​បកស្រាយ​ពី​អ្នកនាំពាក្យ​គ..ប លោក​ហង្ស ពុទ្ធា បាន​ទេ នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ដោយ​លោក​ថា មាន​បញ្ហា​សុខភាព។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ បាន​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព នយោបាយ បញ្ហា​សង្គម និង​សេដ្ឋកិច្ច​ជាតិ ហើយ​សេចក្ដី​ស្នើ ឬ​កង្វល់​របស់​ប្រជាពលរដ្ឋ​ត្រូវ​ទទួល បាន​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ។

រីឯ​មន្ត្រី​ជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស ក៏​មិន​យល់ស្រប​ទៅ​នឹង​ទស្សនៈ​របស់​លោក សុខ ទូច​ដែរ។ លោក​ថា ទស្សនៈ​បែបនេះ ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​ប្រជាធិបតេយ្យ​សកល ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចូលរួម​តាមដាន​សកម្មភាព​រដ្ឋាភិបាល។ លោក​បន្ថែម​ថា ប្រជាពលរដ្ឋ អាច​សំដែង​ក្ដី​បារម្ភ ឬ​កង្វល់​នានា​ទៅកាន់​រដ្ឋាភិបាល តាមរយៈ​តំណាងរាស្ត្រ​របស់​ពួកគាត់។ ជាមួយ​នេះ ពលរដ្ឋ​ក៏​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត និង​ឈ​ឈ្មោះ​ឲ្យ គេ​បោះឆ្នោត​បាន​ថែម​ទៀត​ផង។

ការ​លើក​ឡើង​របស់​លោក សុខ ទូច ក៏​ផ្ទុយ​នឹង​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ។ លោក ហ៊ុន សែន ធ្លាប់​ក្រើន​រម្លឹក​ឲ្យ​មន្ត្រីរាជការ​ទាំងអស់ ត្រូវ​ដឹង​ខ្លួនឯង​ថា គឺជា​អ្នកបម្រើ ឬ​ជា​ខ្ញុំបម្រើ​របស់​ប្រជាពលរដ្ឋ ហើយ​ត្រូវ​ចាត់​ទុក​ប្រជាពលរដ្ឋ​ជា​ម្ចាស់​របស់​ខ្លួន ដែល​ត្រូវ​យកចិត្ត ទុកដាក់​បម្រើ​ឲ្យ​ល្អ និង​ឲ្យ​ប្រជាពលរដ្ឋ សប្បាយចិត្ត​តាមរយៈ​ការ​បំបាត់​ចោល​នូវ​ភាព​អសកម្ម និង អំពើ​ពុករលួយ​ជាដើម។

អ្នកវិភាគ​លើក​ឡើង​ថា ជា​ការ​ពិត បើ​កាលណា​គេ​និយាយ​ពី​សង្គម​ប្រជាធិបតេយ្យ គេ​នឹង​ស្រមៃ​ដល់​ប្រទេស​មួយ ដែល​សិទ្ធិ និង​អំណាច​ស្ថិត​ក្នុង​កណ្តាប់​ដៃ​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល​ខុសត្រូវ​លើ​វាសនា​ប្រទេសជាតិ។ បើ​កាលណា​គេ​និយាយ​ពី​សិទ្ធិ និង​អំណាច​ក្នុង​កណ្ដាប់​ដៃ​ប្រជាពលរដ្ឋ គេ​នឹង​ស្រមៃ​ដល់​នីតិរដ្ឋ ដែល​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការ​ធានា​ដល់​ការប្រើប្រាស់​សិទ្ធិ និង​អំណាច​នោះ។ បើ​កាលណា​គេ​និយាយ​ពី​នីតិរដ្ឋ គេ​នឹង​ស្រមៃ​ដល់​ប្រព័ន្ធ​នយោបាយ​មួយ​ដែល​បាន​រៀបចំ​រចនាសម្ព័ន្ធ​នៃ​ស្ថាប័ន​នយោបាយ​ដ៏​ល្អឥតខ្ចោះ ដើម្បី​ទ្រទ្រង់​នីតិរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព។ បើ​កាល​ណា​គេ​និយាយ​ពី​ការរៀបចំ​ប្រព័ន្ធ​នយោបាយ និង​ស្ថាប័ន​នយោបាយ គេ​នឹង​ស្រមៃ​ដល់​ការចូលរួម​គិតគូរ​យ៉ាងសកម្ម​ក្នុង​កិច្ចការ​នយោបាយ និង​សង្គម​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់រូប។ បើកាលណា​គេ​និយាយ​ពី​ការចូលរួម​ក្នុង​កិច្ចការ​នយោបាយ​របស់​ប្រជាពលរដ្ឋ គេ​នឹង​ស្រមៃ​ថា ប្រជា​ពលរដ្ឋ​ជា​អ្នក​មាន​ការចេះដឹង​ជ្រៅជ្រះ និង​មានការ​អប់រំ​ខ្ពស់​ខ្ពស់។ នេះ​ហើយ​ជា​ប្រជាធិបតេយ្យ ដែល​ជា​មាគ៌ា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ដោយ​កម្លាំង​ពលរដ្ឋ​ទាំងអស់​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

8 Responses to "“លោក សុខ ទូច រំលោភច្បាប់​និង​សិទ្ធិមនុស្ស​រឿង​ថា​ពលរដ្ឋ​មានអំណាច​តែ​ពេល​បោះឆ្នោត”"

  1. xxx says:

    ត្រូវហើយព្រោះនៅពេលបោះឆ្នោតនាំគ្នាអង្វរាស្ត្រសុំអំណាចពីរាស្ត្រ លុះបានអំណាចពីរាស្ត្រហើយទាត់ក្បាលរាស្ត្រចោល
    រួចធ្វើអីតាមអំពើចិត្តរបស់ខ្លួនទៅលើរាស្ត្រវិញ។ជិតដល់ពេលអង្វរាស្ត្រទៀតហើយ។

  2. Phan Phan says:

    កំរិតឆ្កួតរបស់សុខទូច កាន់តែមានសភាពធ្ងន់ឡើងៗហើយ ភាសាអញ្ចឹងៗ វាចេះនិយាទៅរួចដែរ។ ហេតុអ្វីបានជាឲ្យតែអ្នកចុះចូលជាមួយហ៊ុនសែន ក្លាយទៅជាអញ្ចឹង? កាលពីមុនចុះចូលជាមួយ ហ៊ុនសែន សុខទូច និយាយដឹងខុសត្រូវតើ កែវ រ៉េមី និង ផៃស៊ីផាន ក៏អញ្ចឹងដែរ និយាយឆ្កួតៗដូចតែគ្នា កាលពីមុនចុះចូល ពួកនេះមិនអញ្ចឹងទេ គ្រាន់តែអំណាច និង លុយ ធ្វើឲ្យមនុស្សក្លាយទៅជាឆ្កួត។ ពួកចុះចូលទាំងនេះ ចេះភាសាតែបីម៉ាត់គត់ ឲ្យតែមានគេរិះគន់រដ្ឋភិបាល និងឲ្យអនិសាសន៍ពីបញ្ហាសង្គម និង ការអភិវឌ្ឍន៍ ពួកនេះចេះតែថា (1) គេជ្រៀតជ្រែកកិចការផ្ទៃក្នុង (2) គេដឹងពីកម្ពុជាតែមួយជ្រុងតូច និង (3) ច្រានចោលថាមិនពិតទេ។

  3. Anonymous says:

    Ce monsieur a peut-être un défaut psychique ?

  4. PHKA says:

    ខួរបណ្តិត”សុខទូច” កាន់ឡប់ៗៗៗទៅដោយក្បាលគាត់ទូូរដួន។

  5. Anonymous says:

    Sok Touch,
    I think your PHD is very low education. What would you think of yourself? A traitor,

  6. Anonymous says:

    I do not know what to say to this P.H.D from hell . it showing me HUN SEN is proving this you evil to take after him . this SOK TOUCH guy is speaking the same way as his matter did that is nothing to surprising me . my question is how will Cambodian can living in peace if all these metal person is in powers. so sad that in this century of fragile pot and pan flooding in Cambodia is making this poor nation became uncertainty future in this region. the only one solution is Cambodia need international community having their involvement into this political crises . please remember PARIS peace agreement was giving Cambodia back our sovereignty but the party still have their influence to see if the leader of Cambodian fulfill his duty in that agreement. at this moment I would like to ask all Cambodian one important question>>>>> do you think some peace that you have to day was coming from HUN SEN winning the war in Cambodia. if you say yes please reply back how>>>>> if you say no then you can tell us in what reason why Cambodian can see some light as they are reborn from the dead. my last question is do all Cambodian will accepting HUN SEN turn the clock back to the situation be for PARIS peace agreement . too bad to say to this highly educated individual like this guy. peace to all Cambodian and GOD bless them all

  7. សោឞ ពីផល់ says:

    នេះជាអាមោគមួយទៀតបន្ទាប់ពីអាមោគ Ranarith ។ អាឡឺកឹទាំងពីរ នេះ គួែតនៅក្នុងមន្ទីរពេទ្យ ព្រែកត្នោត ដេីម្បីព្យាបាល។

  8. people says:

    Bun-dit jkourt jyouk don’t understand about democracy’ because he used to tell people have PHD from russia’ .Sok touck have a mall brain like his name’ he will become mad-dog one day because all khmer swearing at him almost everyday .

Leave a Reply

Submit Comment