តំណាង​រាស្ត្រ​ថ្មី​ទាំង​៤៤​រូប​ស្បថ​ចូល​កាន់​តំណែង​ថ្ងៃនេះ ​ខណៈ​អង្គការ​មួយ​ប្រកាស​មិន​ទទួល​ស្គាល់​

ដោយ វ៉ា សំណព្វ
28/11/2017
RFI

media
សមាជិកសភាថ្មីទាំង៤៤រូប នាំមុខដោយសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានចូលទៅធ្វើពិធីសច្ចាប្រណិ​ធាន ​នៅ​ក្នុង​ព្រះបរមរាជ​វាំង ​ថ្ងៃទី ​២៨ ​វិច្ឆិកា ​ឆ្នាំ ​២០១៧​។ @សហការី​


តំណាងរាស្ត្រ​ថ្មី​ទាំង៤៤រូប មកពី​គណបក្សនយោបាយ​ចំនួន០៣ បាន​ស្បថ​ចូលកាន់​តំណែង​នៅ​រសៀល​ថ្ងៃទី ២៨ វិច្ឆិកា​នេះ បន្ទាប់ពី​ទទួលបាន​ការប្រកាស​សុ​ពល​ភាព​ពី​រដ្ឋសភា​កាលពី​ថ្ងៃ​ម្សិលមិញ។ ពិធី​សច្ចាប្រណិធាន បាន​ធ្វើឡើង​នៅក្នុង​ព្រះបរមរាជវាំង នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ​កម្ពុជា ដើម្បី​បំពេញ​នីតិវិធី​ជា​អ្នកតំណាងរាស្ត្រ​ថ្មី ជំនួស​កៅអី​របស់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ។ ប៉ុន្តែ​ទន្ទឹម​ជាមួយគ្នានេះ មតិ​រិះគន់​ក៏មាន​ផងដែរ។  

ដូច​តាម​ការគ្រោងទុក សមាជិកសភា​ថ្មី​ទាំង៤៤រូប នាំមុខ​ដោយ​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ បាន​ចូលទៅ​ធ្វើ​ពិធី​សច្ចាប្រណិធាន នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ​កម្ពុជា នៅ​រសៀល​ថ្ងៃទី ២៨ វិច្ឆិកា​នេះ បន្ទាប់ពី​ទទួលបាន​ការប្រកាស​សុ​ពល​ភាព​ពី​រដ្ឋសភាជាតិ​រួចមក។ នៅក្នុង​ពាក្យសម្បថ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅថ្ងៃនេះ ក្រុម​អ្នកតំណាងរាស្ត្រ​ថ្មី​ទាំង៤៤រូប ៤១រូប​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ២រូប​មកពី​គណបក្ស​សញ្ជាតិ​កម្ពុជា និង១រូប​ទៀត​មកពី​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច បាន​សន្យាថា នឹង​ស្មោះត្រង់​នៅក្នុង​មុខតំណែង​របស់ខ្លួន ក្នុងពេល​ប្រតិបត្តិការ ឬ​ក្នុងការ​បំពេញបេសកកម្ម​ដែល​ប្រជារាស្ត្រ​កម្ពុជា​បានប្រគល់​ជូន​នេះ។ ក្នុងនោះ សមាជិក​រដ្ឋសភា​ថ្មី​ក៏បាន​ប្តេជ្ញា​គោរព​រដ្ឋធម្មនុញ្ញ បម្រើ​ផលប្រយោជន៍​របស់​ប្រជារាស្ត្រ និង​មាតុភូមិ​កម្ពុជា ដោយ​មិន​កេងប្រវ័ញ្ច​នូវ​ផលប្រយោជន៍​ជាតិ​ឡើយ។

សូមបញ្ជាក់ថា បន្ទាប់ពី​ធ្វើ​ពិធី​សច្ចាប្រណិធាន​នៅថ្ងៃនេះ​ហើយ តំណាងរាស្ត្រ​ថ្មី​ទាំង៤៤រូប នឹង​ក្លាយជា​សមាជិកសភា ស្របតាម​ច្បាប់​ថ្មី ដើម្បី​បំពេញ​តួនាទី​នៅតាម​មណ្ឌលរៀងៗខ្លួន។ប៉ុន្តែ យ៉ាងណាក៏ដោយ ការយក​អាសនៈ​របស់​គណបក្សប្រឆាំង ទៅ​បែងចែក​ឲ្យ​គណបក្សនយោបាយ​ផ្សេង​នេះ កំពុង​ទទួលរង​នូវ​ការរិះគន់​និង​វាយប្រហារ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​អង្គការក្រៅរដ្ឋាភិបាល​មួយ​ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស។ តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​គ្រី​ស្ទា​ន​សាន់ ប្រទេស​ន័​រវេ​ស៍ បានប្រកាស​នៅ​ថ្ងៃទី ២៨ វិច្ឆិកា ថា មិន​ទទួលស្គាល់​សមាជិកសភា​ថ្មី​នេះឡើយ។ សេចក្តីថ្លែងការណ៍​បាន​ចាត់ទុកថា ការ​រិ​ប​អូស​អាសនៈ​ស្របច្បាប់ ពី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្សនយោបាយ​ផ្សេង​បែបនេះ គឺជា​ការអនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ខណៈដែល​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន ក៏បាន​ចោទ​ជា​សំណួរ​ថា តើ​គួរ​ហៅ​តំណាងរាស្ត្រ​ថ្មី​ទាំងនេះ​ថា ជា​តំណាងរាស្ត្រ​ដែរ​ឬ​យ៉ាងណា?

គួរ​ជំរាបជូន​ថា នេះ​គឺជា​ការបំពេញ​និតិ​វិធី​ដើម្បី​ក្លាយជា​តំណាងរាស្ត្រ​ថ្មី​ទាំង៤៤រូបនេះ នឹង​ទៅ​ជំនួស​កៅអី​របស់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​ទំនេរ​ចំនួន ៥៥ បន្ទាប់ពី​តុលាការ​កំពូល​បានប្រកាស​រំលាយ កាលពី​ថ្ងៃទី ១៦ វិច្ឆិកា កន្លងទៅ។ ដោយឡែក អាសនៈ​ដែល​នៅ​សេសសល់​ចំនួន១១ ពី​ការបែងចែក​ជុំ​ទី១នេះ នឹងត្រូវ គ.ជ.ប យកទៅ​បែងចែក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយពី​គណបក្សនយោបាយ​ចំនួន២ គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ បានប្រកាស​មិន​ទទួលយក។ ការណ៍​នេះ នឹងធ្វើ​ឲ្យ​ចំនួន​អាសនៈ​របស់​គណបក្សកាន់អំណាច​កើនឡើង​ពី៦៨អាសនៈ​នៅ​ឆ្នាំ២០១៣ ដល់ ៧៩ អាសនៈ​នៅ​ឆ្នាំ ២០១៧នេះ៕

What Next?

Related Articles

18 Responses to "តំណាង​រាស្ត្រ​ថ្មី​ទាំង​៤៤​រូប​ស្បថ​ចូល​កាន់​តំណែង​ថ្ងៃនេះ ​ខណៈ​អង្គការ​មួយ​ប្រកាស​មិន​ទទួល​ស្គាល់​"

  1. PHKA says:

    ចោរលួចម៉ូតូត្រូវគេចាប់វាយជិតស្លាប់ទំរាំ ប៉ូលីសមកដល់ ។ឯចោរលួច”៤៤កៅអីតំណាងរាស្ត្រ” នាំគ្នាពាក់អាវរិតក វត់កន្ទុយក្បិនទៅក្រោយគូថ ទៅស្បែស្បថ នៅមុខស្ដេចទៅវិញ។នេះហើយ ចោរ ថោកទាប ហេតុតែចង់ អង្គុយអោយស្រួលគូថ។

  2. xxx says:

    អាសន:ទាំងនោះប្រជារាស្ត្រអត់បានបោះឆ្នោតអោយពួកនេះផង

  3. Anonymous says:

    នេះគេហៅថា ឃ្លោកលេច បង្គន់អាចម៍អណ្ដែត មិនមែន ឃ្លោកលេច អំបែងអណ្ដែតទេ !!!
    ពួកអារនយោបាយ ដូរអង្គរស៊ីទាំងនេះ គ្មានសមត្ថភាពអីទៅបំរើរាស្ត្រទេ បំរើតែក្ត និងក្តិត មិនកើតផង
    ពួកទទួលផលចោរកម្ម និងផ្សំគំនិតជាមួយចោរ

  4. Khmer says:

    They did not elect by the people. They are so shameful.

  5. people says:

    So funny’ in this king dom of veitcong slave’ .The M-P that become illegal in parliament look so happy like the crook prince ‘ it cheaper then dog’ . Some of them swearing at mr kem veasna’ but he did not take the seats so he better then prince and his followers .poor cambodia’ this small king dom and her people so hurt like having a lot of sin ‘because of one dictator and another one .cambodia is the small boat in the big sea ‘and leaded by veitcong mafia dictator and his groups will be drawn like 1975 . GOD please release the sin for cambodian people’ .GOD bless all cambodian people’

  6. Phan Phan says:

    តើពួកនេះទៅធ្វើការឲ្យអ្នកណា បើប្រជាពលរដ្ឋអត់បោះឆ្នោតឲ្យផង ខ្ញុំខ្ពើមពួកនេះចង់ចេញក្អួតហើយហ្នឹង មានតែមួយមុខគត់ គឺទៅបំរើ ហ៊ុនសែន ហ្នឹង

  7. Anonymous says:

    ក្រុមទទួលផលចោរកម្ម ក៏ចាត់ទុកជាក្រុមចោរដែរ។

  8. Anonymous says:

    គឺពួកក្រុមចោរដឹកនាំប្រទេសសព្វថ្ងៃដែលធ្វើឲ្យប្រទេសជាតិគ្មានសណ្តាប់ធ្នាប់ រញេរញៃ គ្មាននីតិរដ្ឋ គ្មានយុត្តិធម៏ ពុករលួយ គាបសង្កត់សិទ្ធិសេរីភាពប្រជាជន។

  9. Anonymous says:

    សូម្បីតែស្ដេចក៏មិនទទួលស្គាល់ដែរ ព្រោះពេលទៅស្បថ គឺស្បថ ជាមួយរូបថតស្ដេច និង គង់សំអុលទេ

  10. Anonymous says:

    Cambodia is becoming unknown nation and not recognize from the world community. it mean Cambodia is over, after Vietcong put their policy in this nation for many decade this nation will never come back together. to Cambodian young generation please remember Vietcong they put their policy since 1951 the question is who was carrying those policy until today. if I’m not wrong it must be PAK PAKDEWATT Cambodia that mean HUN SEN and HENG SAMRIN is Vietcong poppet. who can say this dictator HUN SEN was not Vietcong poppet is wrong. I knew from some official in HUN SEN leadership toll me all HUN SEN official which they call PAKACHUN have to go to finish their school from Vietnam . they swear to GOD if what they said is not true they will give their life to GOD. that mean if HUN SEN and this premature born king son be in powers sooner or later it will be no country call KAMPOUCHEA . I knew if all Cambodian can not come together the country that will take over is either CHINA or VIETNAM . GOD bless CAMBODIA

  11. Sam says:

    Not violent instigation but People should welcome them when they go to meet them with rotten eggs or អាច៏ on their cars.

  12. Reall says:

    ពួក៤៤នាក់ហ្នឹងមានតែខ្លួនអត់ក្បាលចាំតែហៃអើតាមក្បាលម៉ាសីុន រស់នៅអត់ប្រយោជន៏។មិនចេះខ្មាស់កូនខ្លួនឯង។

  13. Anonymous says:

    អត់មានតម្លៃទេសម្ដេចក្រុមព្រះ សូមព្រះអង្គគឹតអោយបានច្បាស់ រាស្ត្រមិនបានបោះឆ្នោតអោយទេ សម្ដេចទទួលរបស់ចោរមានទោស?

  14. Anonymous says:

    They dress up so nice with ashamed full of dirty minds,
    They are not elected by people, where are they from???????, who are they work for???????
    What is the constitution of 🇰🇭Cambodia 🇰🇭 ???????

    People of Cambodia: is up to you all to let democracy stay or scare the power of dictators rule,
    Your future is on your decisions for yourself and your children, the world is watching, your freedom is not free, you must find the way, Khmer euy krok Leung, Get up Kon Khmers👁👁

    Don’t sleep, your nation is in danger. Our motherland need help from each everyone of you!!!!
    God bless us all,🇰🇭🇰🇭🇰🇭 Cambodians 🇰🇭🇰🇭🇰🇭 and the motherland 🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🦅🦅

  15. Konkhmer says:

    Don’t call them people representatives or parliament member because they are not elected by Cambodians, call them thieves accomplishment,

  16. Anonymous says:

    shamefull

  17. ព្រះរាជណាចក្រមហាចំឡែកខុសគេ។ says:

    ស្តេចក្រុមប្រែតស៊ីពែរ។

  18. ឡយ says:

    មិនដឹងថានិយាយយ៉ាងម៉េចអោយសម្យទេ លួចគេហើយ នៅមានមុខថតរូបអោយគេមើលទៀត ម្យ៉ាងដែរ៕

Leave a Reply

Submit Comment