អ្នកវិភាគ​ថា លោក ហ៊ុន សែន កំពុង​ព្យាយាម​​ផ្ដាច់​ការទូត​ជាមួយ​សហរដ្ឋអាមេរិក

ដោយ ទីន ហ្សាការីយ៉ា
2017-11-27
RFA

ស្ដាប់ និង​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួប​ពិភាក្សា​គ្នា​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of U.S. Embassy Phnom Penh's facebook page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួប​ពិភាក្សា​គ្នា​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of U.S. Embassy Phnom Penh’s facebook page


អ្នកវិភាគ​លើក​ឡើង​ថា នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា ងាក​ទៅ​រក​ទសវត្ស​ឆ្នាំ​១៩៦៣ ដែល​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះបាទ នរោត្តម សីហនុ ងាក​ទៅ​រក​ចិន ហើយ​ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​លោក​ខាង​លិច។ ក៏ប៉ុន្តែ​សម្រាប់​កម្ពុជា​សតវត្ស​ទី​២១​នេះ​វិញ អ្នកវិភាគ​មើល​ឃើញ​ថា លោក ហ៊ុន សែន នឹង​មិន​ទទួល​បាន​ជោគជ័យ​លើ​ផែនការ​ចង់​កម្ទេច​របប​ប្រជាធិបតេយ្យ និង​ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ​សហរដ្ឋអាមេរិក​បាន​ឡើយ។

អ្នកវិភាគ​អះអាង​ថា លោក ហ៊ុន សែន បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​ប៉ុន​ប៉ុន​បិទ​អង្គការ​សង្គម​ស៊ីវិល ដែល​ទទួល​ជំនួយ​ថវិកា​ពី​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​នោះ គឺ​លោកនាយក​រដ្ឋមន្ត្រី​ចង់​កែប្រែ ការ​គ្រប់គ្រង​រដ្ឋ បែប​ប្រជាធិបតេយ្យ ទៅ​ជា​ការគ្រប់គ្រង​បែប​យោធា គ្រួសារ​និយម និង​ផ្ដាច់ការ។

អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​សម្អាត​គុណ​តម្លៃ​របស់​សហរដ្ឋអាមេរិក​ឲ្យ​អស់ពី​កម្ពុជា ហើយ​ងាក​ទៅ​ចាប់​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន និង​រុស្សី​វិញ។ លោក​បញ្ជាក់​ទៀត​ថា លោក ហ៊ុន សែន ចង់​ធ្វើ​ដូច​អតីតកាល គឺ​នៅ​ក្នុង​របប​សង្គមរាស្ត្រនិយម របស់​សម្ដេច​ព្រះបាទ នរោត្តម សីហនុ ដែល​ផ្ដាច់​ទំនាក់ទំនង​ការទូត រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​១៩៦៣ ហើយ​ចិន​ផ្ដល់​ជំនួយ​សព្វបែបយ៉ាង មិន​ខុស​ពី​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ៖«»

ការ​លើក​ឡើង​របស់​អ្នកវិភាគ​នេះ ធ្វើឡើង​ស្រប​ពេល​រដ្ឋាភិបាល បិទ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ (NDI) កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ការ​បិទ​ស្ថានីយ​វិទ្យុ​ដែល​ផ្សាយ​បន្ត​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី វិទ្យុ​ផ្សាយ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​សំឡេង​ដើម្បី​ប្រជាធិបតេយ្យ (VOD) ការចាប់​អតីត​អ្នកកាសែត​អាស៊ីសេរី ការ​រំលាយ​គណបក្សប្រឆាំង ត្រូវ​បាន​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា ជា​យុទ្ធនាការ​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បំបិទ​សំឡេង​ប្រឆាំង និង​សង្គម​ស៊ីវិល មុន​ពេល​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨។ ចុងក្រោយ ការ​ព្យាយាម​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ដ៏​ធំ​មួយ​នេះ គឺ​លោក ហ៊ុន សែន ធ្វើឡើង​រយៈពេល ១០​ថ្ងៃ ក្រោយពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា។

កាលពី​ថ្ងៃ​ទី២៦ វិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ​ពិនិត្យ និង​ពិចារណា​ក្នុង​ការ​បិទទ្វារ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)។ ក្រោយ​ចេញ​សារ​ព្រមាន​ភ្លាមៗ​បែបនេះ​របស់​លោក ហ៊ុន សែន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​គួរ​មានការ​ពិគ្រោះ​យោបល់ និង​សន្ទនា​ប្រកបដោយ​អត្ថន័យ ចៀសវាង​ការចោទប្រកាន់​មិន​ត្រឹមត្រូវ។

ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ប្រឆាំង​នឹង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នេះ ដោយ​លោក​សំអាង​លើ​សារ​នយោបាយ​របស់​លោក កឹម សុខា នៅ​បរទេស កាលពី​ចុង​ឆ្នាំ​២០១៣ ដែល​លោក ហ៊ុន សែន សង្ស័យ​ថា មាន​ជនបរទេស​នៅ​ពីក្រោយ​នៃ​ការ​បង្កើត​ស្ថាប័ន​ផ្នែក​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ។

នេះ​ជា​បទបញ្ជា​ថ្មី​មួយទៀត​របស់​លោក ហ៊ុន សែន ដែល​អ្នកវិភាគ​នយោបាយ​យល់​ឃើញ​ថា ប្រធាន​គណបក្ស​កាន់អំណាច​រូប​នេះ កំពុង​ព្យាយាម​បោសសំអាត​សំឡេង​ប្រឆាំង និង​សំឡេង​សង្គម​ស៊ីវិល​ឲ្យ​អស់។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មាន​កម្រាស់​ជាង ២​ទំព័រ បញ្ជាក់​ថា ស្ថាប័ន​នេះ ប្រកាន់​គោលការណ៍​អព្យាក្រឹត្យ ឯករាជ្យ និង​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​បក្ស​នយោបាយ​ណា​ទាំងអស់ ហើយ​អ្វី​ដែល​មជ្ឈមណ្ឌល​មាន គឺ​ធ្វើ​កិច្ចការ​លើកស្ទួយ​សិទ្ធិមនុស្ស ការ​ផ្ដល់​អំណាច​ដល់​សហគមន៍​ជនបទ​ដែល​រង​ផល​ប៉ះពាល់​ដោយ​វិវាទ​ដីធ្លី។ កិច្ចការ​ចម្បង​ដទៃ​ទៀត គឺ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដោយ​ឥតគិតថ្លៃ។ កិច្ច​គាំពារ​ទាំងនេះ គឺជា​ការ​រួមចំណែក​ដោយ​ផ្ទាល់ និង​យ៉ាង​ច្រើន​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​របស់​ប្រទេស​កម្ពុជា។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ត្រូវ​បាន​លោក កឹម សុខា បង្កើត​ឡើង​តាង​ពី​ឆ្នាំ​២០០២។ ក្នុង​រយៈពេល​ប្រមាណ ១៥​ឆ្នាំ​មកនេះ មាន​មនុស្ស​ជាច្រើន​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស បានក្លាយ​ជា​អ្នកនយោបាយ។ អ្នក​នយោបាយ​ទាំងនោះ​មាននៅ​ក្នុង​គណបក្សប្រឆាំង​ផង និង​គណបក្ស​កាន់អំណាច​ផង។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លើក​ឡើង​ថា បើ​ទោះ​ជា​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ គាំទ្រ​សិទ្ធិ​បុគ្គល​គ្រប់រូប​ដែល​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​ក្ដី មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ពុំ​ដែល​ទទួលរង​ឥទ្ធិពល​អ្វី​ទាំង​អស់ពី​អតីត​បុគ្គលិក​ដែល​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ ទោះ​តាម​មធ្យោបាយ​ណា​ក៏​ដោយ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ចឆ៍ (Human Rights Watch) អំពាវនាវ​ដល់​ប្រទេស​អ្នក​ផ្ដល់​ជំនួយ ឲ្យ​អន្តរាគមន៍​ជាបន្ទាន់​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​បញ្ឈប់​ការប៉ុនប៉ង​បិទ​ទ្វារ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ដោយ​គ្មាន​មូលដ្ឋាន។

នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែង​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែ​បង្ហាញ​អំពី​ការភ័យខ្លាច​របស់​គាត់ មិន​ត្រឹមតែ​ចំពោះ​ការបោះឆ្នោត​ដោយ​សេរី​នោះ​ទេ គឺ​លោក​ក៏​ភ័យខ្លាច​ចំពោះ​ការ​បញ្ចេញមតិ​ដោយ​សេរី និង​ការចូលរួម​អង្គការ​សមាគម​ផង​ដែរ។

ចំពោះ​អ្នកច្បាប់​វិញ ពន្យល់​ថា រដ្ឋាភិបាល​មិន​អាច​រំលោភ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ជាតិ អន្តរជាតិ ម្ដង​ហើយ​ម្ដងទៀត​បានទេ។

លោក​មេធាវី ហែម សុជាតិ អះអាង​ថា ការ​បង្កើត​អង្គការ​សង្គម​ស៊ីវិល ត្រូវ​បាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ ម្យ៉ាងទៀត បើសិនជា​រដ្ឋាភិបាល​ចង់​បិទ​អង្គការ​ណាមួយ​បាន លុះត្រាតែ​ស្ថាប័ន​នោះ​ធ្វើ​សកម្មភាព​ខុសច្បាប់​របស់​កម្ពុជា ក៏ប៉ុន្តែ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក​មើល​មិន​ឃើញ​ថា បាន​ធ្វើ​សកម្មភាព​ខុស​នោះ​ទេ ផ្ទុយទៅវិញ​ស្ថាប័ន​នេះ បាន​ធ្វើការ​លើកស្ទួយ​សិទ្ធិមនុស្ស ពង្រឹង​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ។ «»

មហា​អំណាច​ចិន និង​រុស្សី ដែល​អតីត​ជា​សហភាពសូវៀត​កំពុង​ប្រទាញប្រទង់​កម្ពុជា ឲ្យ​ងាក​ចេញពី​លោក​ខាង​លិច ពិសេស​តាមរយៈ​ការ​ផ្ដល់​ជំនួយ​ជាដើម។ នរណា​ក៏​ដឹង​ដែរ​ថា ចិន ជា​ម្ចាស់បំណុល និង​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា​ដែរ។ ទន្ទឹម​នឹង​នេះ រុស្ស៊ី ក៏​ផ្ដល់​ជំនួយ​សម្រាប់​រៀបចំ​ការបោះឆ្នោត​ថែមទៀត។ ស្ថានភាព​នយោបាយ​របស់​កម្ពុជា​នៅមុន​ឆ្នាំ​១៩៦៣​នោះ គឺ​មិន​ខុស​ពី​បច្ចុប្បន្ន​នេះ​ដែរ គឺ​ទំនាក់ទំនង​រវាង​សម្ដេច​ព្រះបាទ នរោត្តម សីហនុ និង​សហរដ្ឋអាមេរិក​មាន​ភាព ល្អក់កករ​នឹង​គ្នា​រហូតដល់​មាន​ចលនា​និស្សិត ធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថានទូត​សហរដ្ឋអាមេរិក នឹង​ឈាន​ទៅដល់​ការ​បិទ​ស្ថានទូត​នៅ​ក្នុង​ឆ្នាំ​១៩៦៣ រហូត​ដល់​ឆ្នាំ​១៩៦៥ ទើប​កម្ពុជា​ស្ដារ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ។

ទិសដៅ​សំខាន់​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ អ្នកវិភាគ​ពន្យល់​ថា លោក ហ៊ុន សែន ចង់​កម្ចាត់​ឲ្យ​អស់​ស្ថាប័ន​ណា​ដែល​មាន​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក ឬ​ទទួល​ថវិកា​ពី​សហរដ្ឋអាមេរិក។ ការ​កម្ចាត់​ស្ថាប័ន​ដែល​គាំទ្រ​ពី​សហរដ្ឋអាមេរិក​នោះ គឺ​គោលបំណង​សំខាន់​លោក ហ៊ុន សែន ចង់​កម្ទេច​របប​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​សិទ្ធិមនុស្ស ព្រោះថា បច្ចុប្បន្ន​នេះ លោក ហ៊ុន សែន បាន​ប្រើប្រាស់​អំណាច​របស់​ខ្លួន​លើសលប់ ក្នុងនាម​រដ្ឋាភិបាល និង​ក្នុងនាម​គណបក្ស​សម្រេច​គោលបំណង​នេះ ដើម្បី​ត្រៀមខ្លួន​ផ្ទេរ​អំណាច​ឲ្យ​កូន​ៗ​របស់​លោក​នៅ​ពេល​ខាងមុខ។

លោក បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែម​ថា ទោះបីជា​លោក ហ៊ុន សែន ចង់​ងាក​ចេញពី​សហរដ្ឋ​អាមេរិក នៅ​ពេល​ក្ដី​នេះ ប៉ុន្តែ​ផែនការ​នេះ មិន​អាច​ទៅ​រួច​ទេ ព្រោះ​ថា សហគមន៍​អន្តរជាតិ នឹង​ដាក់​គំនាប​កាន់​តែ​ខ្លាំង​លើ​រដ្ឋាភិបាល​កម្ពុជា ទាំង​សេដ្ឋកិច្ច និង​នយោបាយ។ លើស​ពី​នេះ​ទៀត នៅ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ទំនើប​នេះ ខុស​ពី​របប​សង្គមរាស្ត្រនិយម គឺ​ពលរដ្ឋ​ដឹង​រឿងរ៉ាវ​ជាច្រើន​ដែល​លោក ហ៊ុន សែន លាក់បាំង និង​កំពុង​អនុវត្ត​ក្រោម​ហេតុផល​អនុវត្ត​ច្បាប់ ដើម្បី​បំផ្លាញ​គេឯង បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ជាដើម។

ម្យ៉ាងទៀត នៅ​គ្រា​ដែល​លោក ហ៊ុន សែន កំពុង​លួងលោម​កម្មករ​ឲ្យ​អាណិត​លោក​ផង​នោះ ទំនង​ជា​លោក ហ៊ុន សែន នឹង​ពិបាក​ដោះស្រាយ​ជាមួយ​កម្មករ បើសិនជា​លោក​ចង់​ងាក​ចេញពី​សហរដ្ឋអាមេរិក​នោះ ព្រោះថា បើសិនជា​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប បិទ​ការទិញ​សំលៀកបំពាក់​ពី​កម្ពុជា គឺ​ជិត​៧​សែន​នាក់ នឹង​គ្មាន​ការងារ​ធ្វើ គួបផ្សំ​និង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្សេងៗ​លើ​ពលរដ្ឋ នៅ​ពេល​នោះ ចលនា​បះបោរ​ប្រឆាំង​នឹង​លោក អាច​នឹង​កើតឡើង​ក៏​ថា​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "អ្នកវិភាគ​ថា លោក ហ៊ុន សែន កំពុង​ព្យាយាម​​ផ្ដាច់​ការទូត​ជាមួយ​សហរដ្ឋអាមេរិក"

  1. ?? says:

    to all Cambodian inside and out side the country as all of us knew the history of our nation . we knew in the past and now it continuous to present all of our leader did not learn and will never learn how to make this poor nation in stable political matter ant prosper for their own people. if we look at the nation around us like THAILAND they are very flexible on political and economy around the world . THAI king and THAI prim minister they knew which policy that they should going along to make their nation wealthy . as all of us seeing they never lost their territory actually they gain their territory from our poor nation. now I would like all Cambodian look at the thief nation from the east they are changing their policy all the time their plane is to be a small supper power nation in this region. at first they gone along whit CHINA, then SOVEIT , until they had joint north and shout together after that they got away from those communist nation and now they changing to UNITED STATE so that they can get away without owing no one. now if I’m talking about our Cambodian leader at first king SIHANOU brought Cambodian nation to communist CHINA the result just about three million Cambodian life was gone from this sad land and then HUN SEN who joint in whit his bloody hand whit Khmer Rue to kicked POL POT which was CHINA poppet out of Cambodia. after all we Cambodian should reveal the history and see what going on in that time . for me I see SIHANOU and HUN SEN walking on the same way both are under Vietnamese policy . I noted when ever Cambodian having problem inside the country Vietnam the thief nation away gain their territory. we Cambodian had lost just about half of territory to this thief nation up till this day I still wonder why our people still can’t see about VIETCONG policy. even those Vietnam leader changing their policy toward UTINED STATE we still wonder Vietcong let their poppet HUN SEN go away from them ??? no I do not think so I knew it is the thief nation policy. Vietcong is trying to play game whit US but I think the US is too smart for them, UNITED STATE they did it just in their political game again with CHINA the rising star clime up to be a first supper powers in the world. after all I can see our Cambodian leader is just not that smart to make this poor nation in peace. GOD bless Cambodia and it’s people

  2. people says:

    Cambodian people still hurt and continue hurt till now or going on to the future because Youn and jen are the bloody bad race that wanted to push cambodia to hell . Since communist king si hak nouk did the mistake and now veitcong mafia dictator learn from si hak nouk and cambodia will get hurt for ever till this monster one eye gone . GOD bless all cambodian people’

  3. xxx says:

    លិទ្ធិអីក៏កាន់ដែរឲ្យតែតំណែងនាយករដ្ឋមន្ត្រីបានតទៅដល់កូនទៅដល់ចៅ កុំឲ្យបានទៅអ្នកផ្សេង {នេះជាឆន្ទ:ពិត}

Leave a Reply

Submit Comment