“អាមេរិក​នឹង​សហការ​ជាមួយ​អឺរ៉ុប​និង​ជប៉ុន​ដើម្បី​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា”

ដោយ តាំង សារ៉ាដា
2017-12-04
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ស្ដាំ) លោក អាឡាន់ ឡូវែនថល (Alan Lowenthal) តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១៧។ RFA
(ស្ដាំ) លោក អាឡាន់ ឡូវែនថល (Alan Lowenthal) តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១៧។ RFA


តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ព្រមាន​ថា សហរដ្ឋអាមេរិក​នឹង​សហការ​ជាមួយ​សហគមន៍​អឺរ៉ុប និង​ជប៉ុន ដើម្បី​ស្វែង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា តាម​រយៈ​ការ​បិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​សំលៀកបំពាក់​របស់​កម្ពុជា ទៅ​លក់​នៅ​បរទេស។

​ការ​ប៉ុនប៉ង​ដាក់​សម្ពាធ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល លោក ហ៊ុន សែន បំផ្លាញ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ខ្លួន​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង និង​ធ្វើ​ទុក្ខបុកម្នេញ​ក្រុម​សង្គម​ស៊ីវិល យ៉ាង​ធ្ងន់ធ្ងរ។

​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក លោក អាឡាន់ ឡូវែនថល (Alan Lowenthal) បាន​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​អាទិត្យ ទី​៣ ខែ​ធ្នូ ថា ក្រៅ​ពី​ការ​ស្វែង​រក​លទ្ធភាព​ក្នុង​ការ​បិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​វាយនភណ្ឌ​របស់​កម្ពុជា នោះ​សហរដ្ឋអាមេរិក នឹង​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ទេ ប្រសិនបើ​កម្ពុជា មិន​ដោះលែង​អ្នក​ទោស​នយោបាយ ហើយ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ការ​បោះឆ្នោត​នោះ។

លោក អាឡាន់ ឡូវែនថល៖ «ជំហាន​ដំបូង​យើង​កំពុង​ធ្វើ​កិច្ចការ​ជាមួយ​សមាជិកសភា​របស់​អាស៊ាន សមាជិក​សភា​អឺរ៉ុប និង​ជប៉ុន ដើម្បី​ធ្វើការ​រួមគ្នា​ស្វែង​រក​វិធានការ​សមរម្យ​ក្នុង​ការ​បិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​សម្លៀក​បំពាក់​របស់​កម្ពុជា មក​លក់​នៅ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប។ វា​ជា​កិច្ចការ​លំបាក​បន្តិច​មែន ប៉ុន្តែ​ប្រសិនបើ​យើង​ធ្វើ​ការ​រួម​គ្នា យើង​នឹង​ជួយ​ជីវិត​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ឡើង​វិញ»

​ការ​អះអាង​របស់​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​រូប​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​វេទិកា​សាធារណៈ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកាំង ក្នុង​រដ្ឋ​វឺជីនៀ (Virginia) កាល​ពី​ថ្ងៃ​អាទិត្យ ដែល​មាន​ពលរដ្ឋ​ខ្មែរ​ចូលរួម​ជាង ២០០​នាក់ មក​ពី​តាម​បណ្ដា​រដ្ឋ​ជា​ច្រើន​ក្នុង​សហរដ្ឋអាមេរិក។

​លោក លោក អាឡាន់ ឡូវែនថល បន្ត​ថា ប្រសិន​ស្ថានការណ៍​នៅ​កម្ពុជា មិន​ព្រម​វិល​មក​រក​ភាព​ប្រក្រតី​ទៀត នោះ​ក្រុម​តំណាងរាស្ត្រ​របស់​សហរដ្ឋអាមេរិក ស្វែង​រក​ការ​ដាក់​បញ្ចូល​ឈ្មោះ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​កម្ពុជា ដែល​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ច្បាប់ គ្លបល មែកនីកស្គី (Global Magnitsky Act) ថែម​ទៀត។

​ច្បាប់ គ្លបល មែកនីកស្គី (Global Magnitsky) ត្រូវ​បាន​សភា​ពេញអង្គ​របស់​សហរដ្ឋអាមេរិក អនុម័ត​កាល​ពី​​ខែ​ធ្នូ ឆ្នាំ​២០១៦។ ច្បាប់​នេះ​មាន​ឥទ្ធិពល​ដាក់​ទណ្ឌកម្ម​បុគ្គល​ណា​ក៏ដោយ ជាតិ​សាសន៍​ណា​ក៏ដោយ​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ គឺ​បិទ​ទិដ្ឋាការ​មិន​អោយ​ចូល​សហរដ្ឋអាមេរិក ហើយ​ទី​ពីរ​គឺ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​បុគ្គល​នោះ​ដែល​ដាក់​តម្កល់​នៅ​បរទេស។

​រហូត​មក​ដល់​ពេល​នេះ កម្ពុជា​កំពុង​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ រួម​មាន​សហគមន៍​អឺរ៉ុប អូស្ត្រាលី និង​សហរដ្ឋអាមេរិក ដែល​សុទ្ធ​តែ​ជា​ប្រទេស​ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា។ កាល​ពី​ចុង​ខែ​វិច្ឆិកា គណៈប្រតិភូ​សភា​អឺរ៉ុប ក៏​បាន​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​ថា អឺរ៉ុប​អាច​នឹង​ចាត់​វិធានការ​ជុំវិញ​ជំនួយ​ផ្នែក​អភិវឌ្ឍន៍ និង​ការ​អនុគ្រោះ​ពន្ធ ប្រសិនបើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​តែ​មាន​ភាព​ដុនដាប​ខ្លាំង ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

អ្នកស្រី អូលីវ្យោ អ៊ែននុស (Olivio Enos) ដែល​ជា​អ្នក​វិភាគ​ផ្នែក​គោលនយោបាយ​របស់​អង្គការ​មូលនិធិ​កេរដំណែល​សហរដ្ឋអាមេរិក បាន​ផ្ដល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ថា ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​ច្បាស់លាស់​មួយ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់​ខ្ពស់​ដែល​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បទល្មើស​សម្លាប់​ឆន្ទៈ​ប្រជាធិបតេយ្យ​របស់​ពលរដ្ឋ​ខ្មែរ៖ «សហរដ្ឋអាមេរិក​ទាម​ទារ​អោយ​ក្រុម ឬ​បុគ្គល​ទាំង​ឡាយ​ណា​ក្នុង​ប្រទេស​កម្ពុជា ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ល្មើសច្បាប់​របស់​ពួកគេ​ដែល​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ដូច្នេះ​ការ​ទណ្ឌកម្ម​ជា​វិធី​ល្អ​មួយ​ដូចជា​ការ​បិទ​ទិដ្ឋាការ ឬ​បង្កក​ទ្រព្យ​អី​ជា​ដើម​ហ្នឹង ប៉ុន្តែ​យុទ្ធសាស្ត្រ​ធំ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ទាមទារ​អោយ​មាន​ការ​កៀរគរ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ក្នុង​តំបន់​អោយ​ជួយ​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត សហរដ្ឋអាមេរិក​គួរ​បង្កើត​ក្រុម​ទំនាក់ទំនង​កម្ពុជា ដើម្បី​ជា​ឆ្លើយតប​ទៅ​នឹង​កាតព្វកិច្ច​ដែល​សហរដ្ឋអាមេរិក មាន​គឺ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ត្រូវ​ទាមទារ​ឲ្យ​កម្ពុជា ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​បំផ្លាញ​ដំណើរ​ការ​ប្រជាធិបតេយ្យ»

​ទោះជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ប្រតិកម្ម​ថា កម្ពុជា និង​សហរដ្ឋអាមេរិក នៅ​តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា ហើយ​សង្ឃឹម​ថា រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នឹង​មាន​ការ​ពិចារណា​ខ្ពស់​ចំពោះ​ដែន​អធិបតេយ្យ​នៃ​ប្រទេស​ទាំង​ពីរ។

​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា គ្មាន​ហេតុផល​ណា​មួយ​ដែល​សហរដ្ឋអាមេរិក ត្រូវ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា នោះ​ឡើយ៖ «ភាសា​ការ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា មិន​អាច​ទៅ​រួច​ទេ ពីព្រោះ​កម្ពុជា កំពុង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក ហើយ​យើង​មិន​ទាន់​ធ្វើ​អ្វី​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​ផលប្រយោជន៍​សហរដ្ឋអាមេរិក​នោះ​ទេ»

​ទោះ​ជា​យ៉ាង​ណា​ក៏​សេតវិមាន​របស់​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា បាន​ចាត់​ទុក​ការ​រំលាយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ថា​ជា​វិធានការ​ធ្ងន់ធ្ងរ​មួយ​ដែល​នាំ​ដំណើរ​ការវិវឌ្ឍន៍​នៃ​លទ្ធិប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ ហើយ​អាច​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ជួប​ហានិភ័យ។

សេត​វិមាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក ក៏​បាន​ព្រមាន​ថា អាមេរិក​នឹង​ចាត់​វិធានការ​ជាក់លាក់​ឆ្លើយ​តប​ទៅ​ដល់​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ វិធានការ​ទី​មួយ​របស់​សហរដ្ឋអាមេរិក គឺ​បញ្ចប់​ការ​គាំទ្រ​ខាង​ផ្នែក​កិច្ចការ​រដ្ឋាភិបាល​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ។ វិធានការ​ទី​ពីរ គឺ​សហរដ្ឋអាមេរិក នឹង​មិន​ទទួល​ស្គាល់​ជាដាច់ខាត​នូវ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "“អាមេរិក​នឹង​សហការ​ជាមួយ​អឺរ៉ុប​និង​ជប៉ុន​ដើម្បី​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា”"

  1. khmer says:

    every day bad new every day clam but no solution/

  2. people says:

    Cambodia is in the cage of veitcong mafia dictator ‘ so her people so suffer since 1979 and this veitcong mafia dictator and his groups are the worse animal in this country’ even the department of NEC followed the veitcong mafia dictator too’ . Why this NEC department did gave the seats that belong to CNRP to other parties?? is this NEC natural ?? what a communist group’ GOD will punish theses people who work at NEC soon. GOD bless all cambodian people’

  3. Serey says:

    ON Tue 05/Dec/2017

    Dear Mr. Alan,

    We are clear as mud, Why U.S.A. do a lots of mistake a round the world.
    Then took to the others to responsible the mistake.
    Everyone are know clearly U.S.A. is a larger murder,terrorist,radicalism in the world.
    This is the true,there is no someone can deny it.
    Why the ENTIRE WORLD didn’t discussed on U.S.A. mistake in the pass till now ?.
    You are who make fire and then took it to the others.
    Paper can’t pack the fire.
    God bless all Cambodian to take over!
    Cheer!!!

    Thank a lots.

  4. Anonymous says:

    PEOPLE … and all Cambodian please learn how to live whit each other by forgiving and forgetting . we Cambodian used to be a peaceful citizen we love each other in the past for generation . all of us knew that our nation have been broken apart since 1969 up to this day. we also knew that all kind of sadness was happen from the political interest or we can call it political interference from the other nation. please try to take back the solve of our nation in other for all Cambodian inside the country live in peace and prosper for generation to come. I knew for long time that Cambodian have to change , HUN SEN have to give up and all Cambodian should forgive and forget some thing that he have been done wrong. this is my peaceful wish to our nation. and also I would like to ask HUN SEN and his party to obey international peaceful solution as all of you knew what they wanted. all Cambodian inside the country should understanding that Cambodian now is not the same in the past. there will be no one leader in Cambodia can do any thing that can hurt this nation like in POL POT regime any more. the reason why>>>>>> Cambodian are all over the world there will be no one leader in Cambodia can walk on air any more . we Cambodian over sea will not be quit if we see some thing can be dangerous for the nation and our people . remember the word said from our older generation >>> blood is thicker then water <<<< this is every true look at right now the whole world are asking Cambodian leader to give peace for all our Cambodian inside the country. I do not know what else I will say but remember from now on no leader in Cambodia can walk on air we guaranty. peace for Cambodia and may GOD bless all Cambodian

Leave a Reply

Submit Comment