មន្ត្រី​កម្ពុជា​រក​ឃើញ​ថា ជន​អន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន​លើសលប់

ដោយ មួង ណារ៉េត
2017-12-06
RFA

លោក សុខ ផល អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គនាយក​នៃ​អគ្គនាយក​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ផែនការ​ស្ដី​ពី​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៥។ Photo: RFA
លោក សុខ ផល អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គនាយក​នៃ​អគ្គនាយក​អន្តោប្រវេសន៍ ក្រសួង​មហាផ្ទៃ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ផែនការ​ស្ដី​ពី​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍ នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៥។ Photo: RFA


មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា​រក​ឃើញ​ថា ជន​អន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា មាន​ចំនួន​ច្រើន​លើសលប់ ក្នុងចំណោម​ជនអន្តោប្រវេសន៍​ដទៃ​ទៀត។ សារព័ត៌មាន​ក្នុងស្រុក បាន​ដកស្រង់​សម្ដី​លោក សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ របស់​ក្រសួងមហាផ្ទៃ ដែល​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ អំពី​បញ្ហា​អន្តោប្រវេសន៍ នៅ​ថ្ងៃទី៦ ខែ​ធ្នូ ថា តាម​ការ​ស្រង់​ឯកសារ ឃើញ​ថា ក្នុង​ចំណោម​ជនអន្តោប្រវេសន៍ ជាង ២០​ម៉ឺន​នាក់ ជនអន្តោប្រវេសន៍​វៀតណាម មាន​ចំនួន​ច្រើន​លើស​គេ។

ប្រភព​ដដែល បន្ត​ថា​ក្នុង​មួយឆ្នាំៗ មាន​ជនអន្តោប្រវេសន៍​បន្ថែម យ៉ាង​ហោច​ណាស់ ១​ម៉ឺន​នាក់ ចូល​មក​រស់នៅ​កម្ពុជា ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់។ លោក សុខ ផល បញ្ជាក់​បន្ថែម ថា យ៉ាង​ហោច​ណាស់ មាន​ជនអន្តោប្រវេសន៍ ៧​ម៉ឺន ៣​ពាន់​នាក់ (៧៣,០០០) នាក់ ដែល​គ្មាន​ឯកសារ​ត្រឹមត្រូវ។

រហូត​មក​ដល់​ពេល​នេះ គ្មាន​ប្រភព​ឯកសារ​ផ្លូវការ​ណាមួយ ដែល​អាច​បញ្ជាក់​បាន នូវ​ចំនួន​ពិត​ប្រាកដ នៃ​ជនអន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា​នោះ​ទេ។

អ្នកវិភាគ​ធ្លាប់​ចោទ​ជា​សំណួរ ថា​តើ​មូលហេតុ​អ្វី បានជា​ជនអន្តោប្រវេសន៍​បរទេស ជាពិសេស​ជនជាតិ​វៀតណាម ហូរ​ចូល​ស្រុក​ខ្មែរ ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ។

ប៉ុន្តែ ប្រភព​ដដែល បាន​ដកស្រង់​សម្ដី​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង ថា​ជនអន្តោប្រវេសន៍​វៀតណាម មិនមែន​ទើប​តែ​មាននៅ​ពេលនេះ​ទេ គឺ​មាន​ហូរហែ​តាំងពី​សម័យ​បារាំង​មក​ម្ល៉េះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "មន្ត្រី​កម្ពុជា​រក​ឃើញ​ថា ជន​អន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន​លើសលប់"

  1. xxx says:

    មិនបាច់ឆ្ងល់ទេបញ្ហាជនអន្តោប្រវេសន៏យួនចូលមករស់នៅក្នុងស្រុកខ្មែរនោះ រាស្ត្រខ្មែរទូទាំងប្រទេសជ្រិញស្ដាប់អស់ហើយ

  2. ឡយ says:

    បើដឹងថាមានជន​អន្តោប្រវេសន៍យួន ចូលមកនៅក្នុងប្រទេស ម៉េចក៏គ្មានដំណោះស្រាយ???? សូមយកគំរូតាមប្រទេសថៃ បើអស់លោកពិតជាឆន្ទះម៉ែននោះ

  3. Sam says:

    ពួកអស់នេះទើបភ្ញាក់ពីដេកឬស្វាងពីស្រវឹងសុរាទេដឹង?

Leave a Reply

Submit Comment