លោក​ ហ៊ុន សែន អះ​អាង​ថា​មេទ័ព​ប្ដឹង​អតី​ត​មេបក្ស​ប្រឆាំង លោក​ សម រង្ស៊ី

លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​។ រូប​ថត ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ​អគ្គមេ​បញ្ជាការ​នៃ​កងយោធពល​ខេមរភូមិនៃ​ ​ក្រ​សួង​ការ​ពារ​ជាតិ​នៅ​ថ្ងៃ​ពុធ​នេះ បាន​កំ​ពុង​គំ​រាម​ដាក់​ពាក្យ​ប​ណ្តឹង​ប្តឹង ​លោក​ សម​ រង្សី ​អ​តី​ត​ប្រ​ធាន​គណ​បក្ស​ស​ង្គ្រោះ​ជាតិ​​ពី​បទ​ក្បត់​ជាតិ​និង​ញុះ​ញង់ឲ្យ​កង​ទ័​ពមិន​គោ​រព​បទ​ប​ញ្ជា។​ នេះ​បើ​យោង​តាម​លោក ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ថ្លែង​ទៅ​កាន់​​តំ​ណាង​កម្ម​ករ​ កម្ម​កា​រិ​នី​​ជាង​​មួយ​ម៉ឺន​នាក់ ​មក​ពី​រោង​ចក្រ​នា​នា​ក្នុង​តំ​បន់ ​អូ​ឌឹ​ម​ខណ្ឌ​ពោធិ៍​សែន​​ជ័យ​ រា​ជ​ធា​នី​ភ្នំ​ពេញ​។

​លោក​ ហ៊ុន សែន​ ​ថ្លែង​​ថា​៖«​ខ្ញុំ​ដឹង​ថា​ថ្ងៃ​នេះ​ ​អគ្គ​បញ្ជា​ការ​កង​ទ័​ពក​ម្ពុ​ជា​ក​ង​យោធពល​ខេ​ម​រ​ម​ភូមិន្ទ​រួម​នឹង​នា​យ​ទា​ហាន​ដទៃ​ទៀត​នឹង​ដា​ក់​ពាក្យ​ប​ណ្តឹង​ទៅ​កាន់​តុ​លាការ​ ពី​ព្រោះ​នេះ​ជា​បទ​ល្មើស​ក្បត់​ជាតិ​​និង​ញុះ​ញង់ឲ្យ​​កង​ទ័​ពមិន​គោ​រព​បទ​ប​ញ្ជា​»​។​

លោក​​ បន្ត​​ថា​៖ «​មា​ន​ការ​ប្រ​កាស​ស​ង្គ្រាម​ពី​ជន​​ក្បត់​ជាតិ​ ដែល​ជា​ការ​ក្បត់​ជាតិ​ ត​ ជំ​នាន់​ ឪ​ពុក​ក៏​ក្បត់​ជាតិ ​ដែល​ស​ម្ដេច​ព្រះ​បិ​តា​ជាតិ​របស់​យើង​ ព្រះ​អង្គ​ទ្រាំ​មិន​បាន​ ហើយ​ទី​ចុង​បំ​ផុត​ជន​ក្បត់​ជាតិ​នេះ​ក៏​ត្រូវ​ស្លាប់​តៃ​ហោង​ ​ឥ​ឡូវ​ម​ក​ដល់​កូន​ ​ក៏​ត្រូវ​ប​ង្កើត​ឲ្យ​​មាន​រឿង​ក្បត់​ជាតិ​នេះ​​ត​ទៀត​ អំ​ពាវ​នាវ​ឲ្យ​កង​ទ័ព​ធ្វើ​ការ​បះ​បោរ​ ប្រ​សិ​ន​បើ​មាន​ការ​បះ​បោរ​ថា ​អ្វី​វា​នឹង​កើត​ឡើង​ សូម​ផ្ដាំ​ទៅ​ជន​​ក្បត់​ជាតិ​ឯង​ថា ​អ្នក​ឯង​ស្គាល់​ស​ភាព​ការ​ណ៍​កម្ពុ​ជា​តិច​ពេក​ហើយ​»​។​

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​លោក ​សម​ រង្សី​ ដែល​កំ​ពុង​និរទេស​ខ្លួន​ឯង​នៅ​ក្រៅ​ប្រ​ទេស​បាន​និ​យាយ​​នៅ​ក្នុង​វីដេ​អូមួយ​ដែល​បា​ន​​ប​ង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​រ​បស់​លោក​កាល​ពី​ថ្ងៃ​ទី ៥ ធ្នូ ដោយ​បាន​ណែ​នាំ​ទៅ​កង​កម្លាំង​​ប្រ​ដាប់​អា​វុធ​ទាំង​អស់​កុំ​ឲ្យ​​ស្តាប់​ប​ញ្ជា​របស់​លោក​ហ៊ុន ​សែន​​ និង​មេ​ប​ញ្ជា​ការ​ ទៅ​សម្លា​ប់​ប្រ​ជា​ជន​។

លោក​ សម ​រង្សី ​បាន​លើក​ឡើង​ដូ​ច្នេះ​ថា៖ «លោក​​ហ៊ុន​សែន​មិន​មែន​អមតៈ​ទេ​ហើយ​យើង​មិន​ត្រូវ​យក​ខ្លួន​យើង​ទៅ​ការ​ពារ​ហ៊ុន​សែន​ហើយ​មិន​ត្រូវ​ភ្ជាប់​អ​នា​គតទៅ​ឲ្យហ៊ុន​សែន​ទេ​។​​ ពេល​ណា​យើង​បំ​បាត់​អំ​ណាច​ពុ​ក​រ​លួ​យ​​ហើយ​អា​មេ​ទ័​ពវា​ធំ​ៗ​ដែល​បាន​លួច​ដី​រាស្ត្រ​ កាប់​ព្រៃ​ឈើ​ ​អា​ជួញ​​ដូរ​គ្រឿង​ញៀន​ហើយ​មាន​ទ្រព្យ​ស​ម្បត្តិ​ច្រើន​សន្ធឹ​ក​ស​ន្ធាប់​ហ្នឹង​ហើយ​ពេល​ណា​មាន​ការ​ផ្លាស​ប្តូរ​យើង​យក​​ទ្រព្យ​ស​ម្បតិ្ត​អា​មេ​ទ័​ពទៅ​ចែក​កូន​ទា​ហាន​វិញ​ហើយ​ធា​នា​​ឲ្យ​កូន​ទា​ហាន​បាន​ប្រាក់​ខែ​ច្រើន​ជាង​មុន​…​ កូ​​ន​ទា​ហា​ន​​កុំ​​ស្តាប់​​បញ្ជា​ហ៊ុន​សែន​ ហើយ​កុំ​ស្តាប់​ប​ញ្ជា​មេ​ទ័​ពឲ្យ​​មក​ស​ម្លាប់​ប្រ​ជា​រាស្ត្រ​»៕


Contact author: ម៉ិច ដារ៉ា

What Next?

Recent Articles

Leave a Reply

Submit Comment