សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន

ដោយ ជុន ច័ន្ទបុត្រ
2017-12-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​កង់បេរ៉ា កាល​ពី​ថ្ងៃ​អង្គារ ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៧។ RFA/Chun Chanbothសហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​កង់បេរ៉ា កាល​ពី​ថ្ងៃ​អង្គារ ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៧។ RFA/Chun Chanboth


សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ពី​ទី​ជិត​ឆ្ងាយ បាន​ស្កាត់​មក​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​កង់បេរ៉ា (Canberra) រដ្ឋធានី​នៃ​ប្រទេស​អូស្ត្រាលី ក្នុង​គោលបំណង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ពិភពលោក លើកលែងតែ​ប្រទេស​ចិន កំពុងតែ​ថ្កោលទោស។ បាតុកម្ម​កាលពី​ថ្ងៃ​អង្គារ ទី​៥ ខែ​ធ្នូ មាន​ការ​ដឹកនាំ​ដោយ​ចេញ​មុខ​ពី​សំណាក់​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ មកពី​បណ្ដា​រដ្ឋ​នានា នៃ​ប្រទេស​អូស្ត្រាលី ផង។

​សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ជុន ច័ន្ទបុត្រ អំពី​បាតុកម្ម​នេះ​ពី​ក្រុង​កង់បេរ៉ា៖

​លោក ជុន ច័ន្ទបុត្រ រាយការណ៍​បន្ថែម​ពី​ក្រុង​កង់បេរ៉ា មក​ថា ក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishop) អ្នកស្រី មូរ សុខហួរ អោយ​ដឹង​ថា ក្នុង​ជំនួប​នោះ​ភាគី​អូស្ត្រាលី បាន​ស្ដាប់​ការ​បក​ស្រាយ​របស់​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​ទីបំផុត។

អ្នកស្រី មូរ សុខហួរ បញ្ជាក់​ថា រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី អះអាង​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស នៅ​តែ​មាន​សុពលភាព​នៅ​ឡើយ ហើយ​អ្នកស្រី​បាន​ជំរុញ​អោយ​គណបក្ស​ប្រឆាំង​ស្វែង​រក​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ​ដើម្បី​អោយ​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​នេះ កោះ​ប្រជុំ​ប្រទេស​ហត្ថលេខី​ទាំង​អស់​ឡើង​វិញ ដើម្បី​ពិនិត្យ​មើល​ការ​រំលោភ​បំពាន​លើ​កិច្ច​ព្រមព្រៀង​នេះ។

​អ្នកស្រី ប៊ីហ្សប ក៏​បាន​បញ្ជាក់​ប្រាប់​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ប្រទេស​អូស្ត្រាលី នឹង​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ឡើយ បើ​មិន​មាន​ការ​ចូលរួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

​អ្នកស្រី មូរ សុខហួរ អះអាង​បន្ថែម​ថា អ្នកស្រី​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី បាន​កត់ត្រា​ទុក​និង​យក​ទៅ​ពិចារណា​នូវ​សំណូមពរ​ដទៃ​ទៀត​ដែល​អ្នកស្រី​បាន​ស្នើ​ឡើង៕

ទស្សនា​វីដេអូ​ស្ដី​អំពី​បាតុកម្ម

ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​បាតុកម្ម​ទាមទារ​ ៣​ចំណុច​​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment