មេធាវី​ស្នើ​ឲ្យ​តុលាការ​ចាត់​ការ​លើ​ពាក្យ​បណ្ដឹង​លោក សម រង្ស៊ី ជា​បន្ទាន់

ដោយ អេង គីមហុង
07/12/2017
RFI

media
លោក សម រង្ស៊ី​ អតីត​ប្រ​ធាន​គណបក្សសង្គ្រោះ​ជាតិ (RFI/Im Rachna)


មេធាវី​តំណាង​ឲ្យ​អគ្គបញ្ជាការដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ​នៅ​ថ្ងៃ​ទី​០៧​ខែ​ធ្នូ​នេះបាន​ដាក់​ពាក្យ​ប្ដឹង​លោក សម រង្ស៊ី ជា​ផ្លូវការ​ទៅ​កាន់​សាលា​ដំបូងរាជធានីភ្នំពេញ​ពី​បទញុះ​ញង់​ឲ្យ​កង​កម្លាំង​កុំ​ស្ដាប់​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ថ្លែង​ក្រោយ​ដាក់​ពាក្យ​បណ្ដឹង មេធាវី​តំណាង​ឲ្យ​អគ្គបញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ​ស្នើ​ឲ្យ​តុលាការ​ចាត់​ការ​ពាក្យ​បណ្ដឹង​នេះ​ជា​បន្ទាន់​ព្រោះ​បាន​ប៉ះ​ពាល់ខ្លាំង​ដល់​សន្តិសុខជាតិ។

លោក វង្ស ភក្ដី មេធាវី​តំណាង​ឲ្យ​អគ្គបញ្ជាការដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ​បានគូស​បញ្ជាក់ថា ពាក្យ​បណ្ដឹង​របស់​អគ្គបញ្ជាការដ្ឋាន​នៃ​កង​យោធពល​ខេមរភូមិន្ទ​មិនបាន​ទាមទារ​សំណង​អ្វី​ទេ ក្រៅ​តែ​ពី​ទាមទារ​ឲ្យ​តុលាការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ខ្លាំង​ចំពោះការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ។ ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ដែល​ត្រូវបាន​លោក​មេធាវី​ចាត់​ទុក​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សន្តិ​សុខជាតិ​ ព្រោះ​ជា​សម្ដី​មាន​ចរឹក​ញុះញង់​ដល់​កម្លាំង​ប្រដាប់​អាវុធ​មិន​ឲ្យ​ស្ដាប់​តាម​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល។ ដូច្នេះ​តុលាការ​គួរ​តែ​ចាត់ការ​លើ​រឿង​នេះ​ជា​បន្ទាន់​ព្រោះ​បាន​ប៉ះពាល់​ដល់​សន្តិសុខ​នៃរដ្ឋ​។ នេះ​បើ​តាម​លោក​មេធាវី។

លោក​មេធាវី វង្ស ភក្ដី ជឿជាក់​ថា ភស្តុតាង​ដែល​លោក​បាន​ដាក់​ទៅ​តុលាការ​ទន្ទឹម​នឹងពាក្យ​បណ្ដឹង​នោះ​គឺ​មាន​ទម្ងន់​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ដាក់​បន្ទុក​ដល់​លោក សម រង្ស៊ី។ ភស្ដុតាង​ទាំង​នោះ​រួម​មាន៖ខ្សែ​អាត់​សំឡេង ខ្លឹមសារ​ដែល​មាន​សសេរ​នៅ​លើ​ទំព័រ​ហ្វេសបុក​លោក សម រង្ស៊ី ជាដើម។

សូមញ្ជាក់ថា ការ​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៧​ធ្នូ​នេះ ធ្វើ​ឡើងមួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក ប៉ុល សារឿន អគ្គ​មេ​បញ្ជាការ​កង​យោធពល​ខេមរ​ភូមិន្ទនៃ​ក្រសួង​ការពារជាតិ​ចេញ​មុខ​មក​ធ្វើ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថ្កោលទោស​ចំពោះ​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី។ លោក សម រង្ស៊ី ដែល​បាន​បង្ហោះខ្លឹម​សារ​នៅ​លើ​ទំព័រ​ហ្វេស​បុក​នៅ​ថ្ងៃ​ទី​៥​និង​ទី​៦​ខែ​ធ្នូ​ដោយ​ស្នើ​ឲ្យ កង​កម្លាំង​ប្រដាប់អាវុធ ពលទាហាន និងនគរបាល កុំ​ធ្វើ​តាម​បញ្ជា​ពី​មេដឹក​នាំ​ផ្ដាច់​ការ បើ​គេ​បញ្ជា​ឲ្យបាញ់​ប្រហារ​និង​សម្លាប់​ប្រជាពលរដ្ឋ​ស្លូត​ត្រង់។

ពី​ក្រៅ​ប្រទេស​មក​វិញ​លោក សម រង្ស៊ី មិន​នៅ​ស្ងៀម​ឡើយ ដោយ ជម្រុញ ឲ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹង​មក​រូប​លោក​បន្ថែម​ទៀត​ថា បាន​ក្បត់​ជាតិ។ហើយ​ថា រាល់​ពាក្យ​បណ្តឹង​របស់​លោក​ ហ៊ុន សែន ឈរ​លើ​ការ​ចោទ​ប្រកាន់​បែប​នេះ ធ្វើ​ឲ្យ​សាធារណៈ​មតិ មើល​ឃើញ​កាន់​តែ​ច្បាស់ ថា​លោក​ហ៊ុន សែន ជាជន​ផ្តាច់​ការ ហើយ​ជាមនុស្ស​ល្ងង់​ខ្លៅ។ នេះ​បើ​តាម​ខ្លឹមសារ ដែល​លោក​សម រង្ស៊ី ទើប​បាន​បង្ហោះ​ក្នុង​ទំព័រហ្វេស​ប៊ុក​របស់​លោក កាល​ពី​យប់​មិញ ភ្លាមៗ​ក្រោយ​ការ​ប្រកាស​ដាក់​ពាក្យ​បណ្តឹង​ទៅតុលាការ របស់​ស្ថាប័ន​កំពូល​នៃ​កង​យោធពល​ខេមរភូមិន្ទ។ ជាការ​កត់​សម្គាល់​ប្រតិកម្មបាន​ធ្លាក់​មក​ជាមួយ​នឹង​ការ​ទាញ​ភ្ជាប់​លោក សម រង្ស៊ី និង​កូន​បុគ្គល​ក្បត់​ជាតិ។

គួររម្លឹកថា ពាក្យ​បណ្ដឹង​ប្ដឹង​លោក សម រង្ស៊ី​ពី​បទ​ញុះញង់​ឲ្យ​កង​កម្លាំង​កុំ​ស្ដាប់​តាមបញ្ជា​មេដឹក​នាំ​ផ្ដាច់ការ​គឺ​ជា​ករណី​ថ្មី​មួយ​ទៀត​បន្ទាប់​ពី​ពាក្យ​បណ្ដឹង​ចាស់ៗ​ត្រូវ​បានតុលាកាត់​ទោស​រួច​រាល់​ហើយ។ ករណី​ចាស់ៗ​ទាំង​នោះ​រួម​មាន ពាក់ព័ន្ធ​ការ​ក្លែង​ឯកសារធារណៈ​រឿង​បង្ហោះ​ឯកសារ​ព្រំដែន​កម្ពុជា​វៀតណាម​ដែល​ជាប់​ពន្ធនាគារ​៥ឆ្នាំ ។ បណ្តឹង​ស្តី​ពី​បទ​បរិហាកេរ្តិ៍​លោក ហេង សំរិន។ បណ្តឹង​ស្តី​ពី​បទ​បរិហាកេរ្តិ៍​លើ​លោក ហ៊ុន សែន ថា​នៅ​ពី​ក្រោយ​ឃាតកម្ម​លោក កែម ឡី និង​បណ្ដឹង​ទាក់​ទង​រឿង​រ៉ាវ​ហ្វេស​បុកដែល​លោក សម រង្ស៊ី ថា លោក ហ៊ុន សែន បានទិញLike feabook ជាដើម៕

What Next?

Recent Articles

One Response to "មេធាវី​ស្នើ​ឲ្យ​តុលាការ​ចាត់​ការ​លើ​ពាក្យ​បណ្ដឹង​លោក សម រង្ស៊ី ជា​បន្ទាន់"

  1. Anonymous says:

    we knew that all evil act was order and agree among HUN SEN leadership . I tell you what Cambodia is in life and dead situation . if HUN SEN getting a wrong medicine this nation will end and can be worse then POL LOT the killing field . please believing me CHINA alone can not help you because world community is together . trying to be smart Mr you are not animal if you trying to go ahead on those election in 2018 it mean nothing instate Cambodia will be more isolate from the world. in the past you have been walking naked in from of public every one saw it. their investigation was 100% clear you can not denial it Mr. if they show all evident you are more then guilty . please stop open your stingy mouth and take the right way just to let your young having their future. GOD bless Cambodia

Leave a Reply

Submit Comment