លោក ហ៊ុន សែន​ ស្នើឲ្យពលរដ្ឋខ្មែរកុំប្រថុយគ្រោះថ្នាក់ទៅនៅអាមេរិក

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (FB: លោក ហ៊ុន សែន)


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានអំពាវនាវឲ្យប្រពលរដ្ឋកម្ពុជាថា កុំឲ្យប្រថុយគ្រោះ ថ្នាក់ទៅនៅសហរដ្ឋអាមេរិក​ បន្ទាប់ពីលោកថ្លែងបញ្ជាក់ជំហរត្រៀមទទួលយកពលរដ្ឋ ខ្មែរ ដែលជាប់ទោសពីអាមេរិកមកកម្ពុជាវិញ។

នៅក្នុងពិធីជួបកម្មករកាលពីថ្ងៃពុធម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា លោក​កំពុងតែពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី ទទួលយក ពលរដ្ឋកម្ពុជាដែលជាប់ទោសនៅអាមេរិក​ឲ្យមកស្រុកកំណើតវិញ។​

ក្នុងឱកាសនោះលោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការទៅរស់នៅសហរដ្ឋអាមេរិក។​លោកថ្លែងថា៖« សុំផ្តាំទៅបងប្អូនទៅនៅអាមេរិក ហើយបងប្អូនដែលមិនទាន់ ទៅសុំកុំប្រថុយប្រថានដំណើរដ៏ក្រោះថ្នាក់ទៅនៅអាមេរិក»

ប៉ុន្មានខែកន្លងទៅនេះ សហរដ្ឋអាមេរិក​បានសម្រេច មិនអនុញ្ញាតឲ្យមន្ត្រីជាន់ខ្ពស់ របស់ រដ្ឋាភិបាលកម្ពុជានៅក្នុងក្រសួងការបរទេសមិនឲ្យចូលទឹកដីអាមេរិកបន្ទាប់ពីរដ្ឋាភិបាលទាំងពីរ មានការខ្វែងគំនិតគ្នាចំពោះ ការបញ្ជូនពលរដ្ឋខ្មែរដែលបានប្រព្រឹត្តបទឧក្រិដ្ឋឲ្យវិលត្រលប់ មកស្រុកកំណើតវិញ។​

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន​ ស្នើឲ្យពលរដ្ឋខ្មែរកុំប្រថុយគ្រោះថ្នាក់ទៅនៅអាមេរិក"

  1. Anonymous says:

    Hun Manet used to live and got his degree at the US West Point.
    Why now USA ?? is not safe.
    Hun Sen has too much??, can only watch, not spend.
    Go wherever yourself can go, I want my freedom, go fuck your self.!!!!!!!

  2. Anonymous says:

    OH NO do not come to the US the country that you never have peace. but so sad there are too many of HUN SEN officers sending their family to live in this state. what wrong whit your officers are they listening to you Mr. instate right now US stop all of your corrupted officers to come and live in their country . what is that mean Mr… are you that dump ???? that right this country is just about empty and going toward the end. I just wonder CHINA will take this country after they shucking all Cambodian blood . the reason of owing CHINA too much money that Cambodian can not afford to pay back . where was that money go Mr HUN SEN whit that money owing to all the country that landed to Cambodia????? GOD bless Cambodia

  3. Phanna says:

    ច្រានម្តាយខ្លួនឲ្យដួលបែកក្បាល់ស្លាប​ ហើយក៏គិតស្មានថាអាចច្រានអ្នកដ៏ទៃឲ្យដួលស្លាប់ដែរ។​ បឹងភ្លើងកំពុងរង់ចាំហើយអានាង។