លោក ហ៊ុន សែន ប្រកាស​ជា​ថ្មី​ថា​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​តែ​បន្ត​ទោះ​បី​គ្មាន​បក្ស​សង្គ្រោះ​ជាតិ

ដោយ សេក បណ្ឌិត
2017-12-06
RFA

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA


លោក ហ៊ុន សែន ​ថា​ការ​បោះឆ្នោត​ឆ្នាំ ២០១៨ នៅ​តែ​មាន ទោះបី​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជាថ្មី​ថា បើទោះបី​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ដំណើរ​បោះឆ្នោត​នៅ​កម្ពុជា នៅ​តែ​បន្ដដំណើរ​ការ​ដដែល។ សង្គម​ស៊ីវិល​យល់​ថា អវត្តមាន​បក្ស​ប្រឆាំង​ចូលរួម​ការ​បោះឆ្នោត​នឹង​នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ ហើយ​កម្ពុជា នឹង​ក្លាយ​ជា​ប្រទេស​ឯកោ។

​បើទោះជា​ស្ថានភាព​នយោបាយ​កំពុង​ឡើង​កម្ដៅ​បែប​ណា​ក្តី លោក ហ៊ុន សែន នៅ​តែ​ប្រកាស​ថា ពេល​វេលា​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា និង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០១៨ គ្មាន​អ្វី​ដែល​ត្រូវ​ប្រែប្រួល​ឡើយ។

​ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន នៅ​តែ​អះអាង​ថា វត្តមាន​នៃ​ការ​ចូលរួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​ទើប​តែ​រំលាយ​ចោល​នោះ មិន​សំខាន់​សម្រាប់​ការ​បោះឆ្នោត​ឡើយ ដោយសារ​រដ្ឋាភិបាលរ​បស់​លោក​មាន​គណបក្ស​ប្រឆាំង​ជា​ច្រើន​ទៀត​ចូលរួម​ប្រកួតប្រជែង។ ជាង​នេះ​ទៅ​ទៀត លោក​ក៏​មិន​ខ្វល់​ពី​ការ រិះគន់​របស់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​នោះ​ដែរ៖ «»។

ការ​លើក​ឡើង​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​នៅ​តំបន់​អូរដឹម ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា ការ​រៀបចំ​ដំណើរការ​បោះឆ្នោត​ក្នុង​ស្ថានភាព​ដូច​សព្វ​ថ្ងៃ​នេះ នឹង​នាំ​ឲ្យ​មាន​ការ​រិះគន់​ធ្ងន់ៗ ហើយ​នឹង​មាន​ការ​ចោទ​ជា​សំណួរ​អំពី​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​នៃ​ការ​បោះឆ្នោត​ពី​សហគមន៍​អន្តរជាតិ៖ «»។

លោក យង់ គិមអេង បន្ថែម​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន អាច​ធ្វើ​អ្វី​ក៏​បាន​ដែរ ប៉ុន្តែ​ក្នុង​យុគសម័យ​កាល​នេះ ប្រទេស​កម្ពុជា មិន​គួរ​រស់​នៅ​ផ្ដាច់​ខ្លួន​ពី​សហគមន៍​អន្តរជាតិ ឬ​ដើរ​ចាក់​ឆ្ងាយ​ពី​គោលការណ៍​សកល​បាន​ឡើយ៖ «»។

​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន រំលាយ​ចោល​កាល​ពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ហើយ​បាន​យក​អាសនៈ​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាំង​នោះ​ទៅ​ចែក​អោយ​ក្រុម​អ្នក​នយោបាយ​របស់​គណបក្ស​អែបអប​ដែល​ពលរដ្ឋ​មិន​បាន​បោះឆ្នោត​អោយ។ តុលាការ​ក៏​បាន​ហាម​មិន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១៨​នាក់​ធ្វើ​នយោបាយ​រយៈពេល​ប្រាំ​ឆ្នាំ​ដែរ។

សហគមន៍​អន្តរជាតិ រួម​មាន​សហភាព​អឺរ៉ុប និង​អាមេរិក​ជាដើម បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្តបន្ទាប់​ដោយ​ថ្កោលទោស​រដ្ឋាភិបាល លោក ហ៊ុន សែន ថា​បាន​វាយប្រហារ​ដ៏​ធ្ងន់ធ្ងរ​ទៅ​លើ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ទុក​ចិត្ត​ដល់​ដំណើរ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។

​ពួកគេ ទាមទារ​អោយ​ហ៊ុន សែន ឲ្យ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ លុបចោល​សេចក្តីសម្រេច​រម្លាយ​បក្សប្រឆាំង និង​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ឲ្យ​មានការ​បោះឆ្នោតជាតិ​មួយ ប្រកបដោយ​ភាពសេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​

​ជា​ចុង​ក្រោយ ពួកគេ​បាន​ព្រមាន​ថា បើ​លោក ហ៊ុន សែន នៅ​តែ​ព្រងើយកន្តើយ​មិន​អើពើ​ចំពោះ​អនុសាសន៍​របស់​សមាជិក​សភា​ទាំង​អស់​នេះ​ទេ នោះ​លោក ហ៊ុន សែន នឹង​ក្លាយ​ជា​មនុស្ស​ដែល​គេ​ផាត់​ចេញ​ពី​សហគមន៍​អន្តរជាតិ​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ប្រកាស​ជា​ថ្មី​ថា​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​តែ​បន្ត​ទោះ​បី​គ្មាន​បក្ស​សង្គ្រោះ​ជាតិ"

  1. Anonymous says:

    OH no do not wash your time and Cambodian money there will be not recognize from world community . the guy like you HUN SEN should not be a responsible person for this sad nation. you are too stubborn that make me so worry about life and dead of this poor nation. this is your last change …..do or die <<<<<<<<<< GOD bless Cambodia

Leave a Reply

Submit Comment