សហរដ្ឋអាមេរិក​សម្រេច​បិទ​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា​និង​ក្រុម​គ្រួសារ

ដោយ មួង ណារ៉េត
2017-12-06
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គេហទំព័រ​ក្រសួងការបរទេសសហរដ្ឋ​អាមេរិក។ Screenshot
គេហទំព័រ​ក្រសួងការបរទេសសហរដ្ឋ​អាមេរិក។ Screenshot


ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ប្រកាស​បិទ​ទិដ្ឋាការ ឬ វីសា ចំពោះ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទាំង​ឡាយ​ណា​ដែល​ចូល​ដៃ​ក្នុង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស អ្នកស្រី ហឹតឌើ ណៅអឹត (Heather Nauert) បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ នេះ​ថា ចំណាត់ការ​ជាក់ស្តែង និង​ដ៏​ម៉ឺងម៉ាត់​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ដោយ​ផ្ទាល់​ទៅ​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​គោលការណ៍​ប្រជាធិបតេយ្យ និង​គោលការណ៍​សិទ្ធិមនុស្ស ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង​ដូចជា​ការ​ហាម​ឃាត់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ចូល​រួម​ធ្វើ​នយោបាយ ការ​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដាក់​ពន្ធនាគារ ការ​ធ្វើ​ទុក្ខបុកម្នេញ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។

ក្រសួង​ការបរទេស​សូម​ប្រកាស​ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក នឹង​បិទ​ទិដ្ឋាការ ឬ វីសា ចូល​មក​កាន់​ទឹក​ដី​សហរដ្ឋអាមេរិក ចំពោះ​មន្ត្រី​រដ្ឋាភិបាល​ទាំង​អស់​ខាង​លើ។ អ្នកស្រី​បន្ត​ទៀត​ថា ក្រុម​គ្រួសារ​របស់​មន្ត្រី​ទាំង​នោះ ក៏​នឹង​ត្រូវ​បិទ​ទិដ្ឋាការ ឬ វីសា នេះ​ដែរ ក្នុង​កាលៈទេសៈ​ជាក់លាក់។

ចំណាត់ការ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្រោយ​ពី​សេតវិមាន​ប្រធានាធិបតី​អាមេរិក បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស និង​ព្រមាន​រដ្ឋាភិបាល​កម្ពុជា ជា​មុន​រួច​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ។ កាលណោះ​សេតវិមាន​បាន​បញ្ជាក់​ថា នឹង​ចាត់​វិធានការ​នេះ។

​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​ដដែល​សង្កត់​ធ្ងន់​ថា សហរដ្ឋអាមេរិក អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឡើង​វិញ​លើ​ចំណាត់ការ​របស់​ខ្លួន​ដោយ​ត្រូវ​លុបចោល​សេចក្ដី​សម្រេច​រម្លាយ​គណបក្ស​ប្រឆាំង ដោះលែង​លោក កឹម សុខា និង អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ អាច​បន្ត​សកម្មភាព​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​ពួកគេ​ឡើង​វិញ។ បើ​រដ្ឋាភិបាល​កម្ពុជា ចាត់​ការ​តាម​ការ​អំពាវនាវ​ខាង​លើ​នេះ នោះ​សហរដ្ឋអាមេរិក នឹង​ដក​បម្រាម​ក្នុង​ការ​ធ្វើ​ដំណើរ​នេះ​ចេញ​វិញ ហើយ​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៨ ខាង​មុខ អាច​នឹងត្រូវ​បាន​ទទួល​ស្គាល់​ថា មាន​ភាព​ស្រប​ច្បាប់។

អ្នកស្រី ហឹតឌើ ណៅអឹត បញ្ជាក់​ជា​ចុង​ក្រោយ​ថា សហរដ្ឋអាមេរិក នឹង​នៅ​តែ​តាមដាន​ស្ថានការណ៍​នៅ​កម្ពុជា និង​ចាត់​វិធានការ​នានា​បន្ថែម​ទៀត​ទៅ​តាម​ការ​ចាំបាច់។ ស្រប​ពេល​ជាមួយ​គ្នា​នេះ សហរដ្ឋអាមេរិក នឹង​នៅ​តែ​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ និង​យូរ​អង្វែង​ជាមួយ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "សហរដ្ឋអាមេរិក​សម្រេច​បិទ​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា​និង​ក្រុម​គ្រួសារ"

  1. Konkhmer says:

    Congratulation USA has given lesson to Hun Sen regime which we considered doesn’t harm ordinary people, Long Live USA !

  2. Sam says:

    Hun Sen says,” me no problem, me no go to USA, me stay home. Me son no school in US.”

  3. Anonymous says:

    Welcome to the house of pain, soon it will spread around the world.
    Hun Sen must go…, must go…..to where?
    Most wanted,…..must go to people court??

  4. Prayuth says:

    the US’s action is still not fit to problems in Cambodia.