លោក ហ៊ុន សែន គំរាម​ជា​ថ្មី​ពី​ផល​លំបាក​នៃ​ប្រទេស​ដែល​កើត​សង្គ្រាម

ដោយ តាំង សារ៉ាដា
2017-12-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA


លោក ហ៊ុន សែន គំរាម​ជា​ថ្មី​ទៀត​ថា កាល​ណា​ប្រទេស​មាន​សង្គ្រាម​នឹង​ផ្ដល់​ផល​លំបាក​ខ្លាំង​ណាស់ ទាំង​ការ​រស់​នៅ និង​ជីវិត។ អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា សារ​នយោបាយ​របស់​លោក ហ៊ុន សែន គឺ​របៀប​ប្រជាភិថុតិ ដើម្បី​កម្លាច​ពលរដ្ឋ​កុំ​ឲ្យ​ងាក​ចេញ​ពី​គោលនយោបាយ​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

​ការ​ប្រកាស​ថា ប្រទេស​នឹង​មាន​សង្គ្រាម ឬ​បើ​មាន​សង្គ្រាម អ្នក​ដែល​រងគ្រោះ​ជាងគេ​គឺ​ពលរដ្ឋ​ទៅ​វិញ​ទេ​ជាដើម​នោះ វា​ពុំ​មែន​ជា​រឿង​ថ្មី​ឡើយ​សម្រាប់​លោក​នាយករដ្ឋមន្ត្រី ហើយក៏​ជា​ហេតុផល​នយោបាយ​មួយ​ក្នុង​ចំណោម​ហេតុផល​នយោបាយ​ដទៃ​ទៀត​ដែល​លោក ហ៊ុន សែន ត្រៀម​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លាច​រួច​ជា​ស្រេច ដើម្បី​ឈាន​ទៅ​កាន់​អំណាច​បន្ត​ទៀត​នៅ​អាណត្តិ​ទី​៦ ខាង​មុខ​នេះ។

ការ​អះអាង​ដូច​នេះ​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ពេល​ដែល​លោក​ចុះ​ជួប​កម្មករ​រាប់​ពាន់​នាក់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ធ្នូ។ លោក​នាយករដ្ឋមន្ត្រី​ដែល​រង​ការ​រិះគន់​ថា ជា​អ្នក​នយោបាយ​ដែល​ក្រាញ​អំណាច​បាន​ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ​រោងចក្រ​ថា កម្ពុជា​ធ្លាប់​ឆ្លង​កាត់​របប​ជូរចត់​នៅ​ក្នុង​អតីតកាល​ល្មម​គ្រប់គ្រាន់​ហើយ។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រូប​នេះ​យល់​ឃើញ​ថា នៅ​ពេល​ប្រទេស​មាន​សង្គ្រាម អ្វីៗ​នឹង​ត្រូវ​បាត់បង់ ទាំង​ឱកាស​នៃ​ការ​វិនិយោគ និង​ការ​អប់រំ​ក៏​មិន​អាច​ដំណើរការ​បាន​ដែរ៖ «ដំណើរការ​អភិវឌ្ឍន៍​សង្គម​ដើម្បី​អភិវឌ្ឍន៍​ភាព​ក្រីក្រ។ វា​ចាប់​ផ្ទៃ​បាន​តែ​ក្នុង​ប្រទេស​មាន​សន្តិភាព​ប៉ុណ្ណោះ ប៉ុន្តែ​វា​មិន​ចាប់​ផ្ទៃ​ក្នុង​ប្រទេស​ដែល​មាន​សង្គ្រាម​នោះ​ទេ។ អតីតកាល​នៃ​ប្រទេស​កម្ពុជា បាន​បង្ហាញ​គ្រប់គ្រាន់​អំពី​មេរៀន​នៃ​ពិសោធន៍​ប្រទេស​ដ៏​កម្សត់​មួយ​នេះ។ នៅ​ពេល​មាន​សង្គ្រាម មាន​តែ​យើង​រត់​ចោល​ដីធ្លី មាន​តែ​រោងចក្រ មាន​តែ​រត់​ចោល​សាលារៀន គ្មាន​ទេ​សេចក្ដី​សុខ សូម្បី​សាលា​ខ្លះ​អាច​នៅ​បង្រៀន​បាន​ក៏​ត្រូវ​ជីក​លេណដ្ឋាន​ដែរ»

​បើ​ទោះ​ជា​បែប​ណា ស្ទើរ​ពេញ​មួយ​អាណត្តិ​សម្រាប់​នីតិកាល​ទី​៥​នេះ ទាំង​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក​សង្កេត​ឃើញ​ថា ចូល​ចិត្ត​បំផុត​លើក​យក​ពី​ការ​ផ្ទុះ​សង្គ្រាម ប្រទេស​កម្ពុជា អាច​នឹង​កើត​សង្គ្រាម បើ​បក្ស​ប្រឆាំង​ឈ្នះ និង​គ្រោះ​មហន្តរាយ​នៃ​ប្រទេស​ដែល​ឆ្លងកាត់​សង្គ្រាម​ជាដើម។

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ការ​លើក​ហេតុផល​ពី​ភាព​ប្រឈម​មុខ​នៃ​សង្គ្រាម​នេះ ចេតនា​ធំ​បំផុត​របស់​មេដឹកនាំ ធ្វើ​យ៉ាង​ណា​ព្យាយាម​កម្លាច​អ្នក​គាំទ្រ​ឲ្យ​បាត់បង់​ទំនុក​ក្នុង​ការ​ដូរ​មេដឹកនាំ។ មិន​តែ​ប៉ុណ្ណោះ នេះ​ក៏​ជា​របៀប​រក្សា​អំណាច​មួយ​បែប​ក្នុង​ចំណោម​យុទ្ធសាស្ត្រ​ផ្សេង​ទៀត​របស់​បក្ស​ដែល​គ្រប់គ្រង​រដ្ឋាភិបាល​ដែរ។

​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ យល់​ឃើញ​ថា នេះ​របៀប​ដឹកនាំ​តាម​វិធីសាស្ត្រ​ផ្ដាច់ការ​សម្រាប់​ប្រទេស​ដែល​អនុវត្ត​គោលនយោបាយ​កុម្មុយនិស្ត។ អ្នកវិភាគ​ចាស់​វស្សា​រូប​នេះ​មិន​រំពឹង​ថា លោក ហ៊ុន សែន នឹង​ព្រម​ចុះ​ចេញ​ពី​អំណាច​ដោយ​ស្រួល​នោះ​ឡើយ ដរាបណា​ជីវិត​របស់​លោក​នៅ​តែ​អាច​ធ្វើ​នយោបាយ​បាន​ដូច​សព្វថ្ងៃ​នេះ។ បន្ថែម​ពីលើ​នេះ​ទៀត លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន នឹង​ហ៊ាន​កម្ទេច​អ្វីៗ​ទៀត​បាន ឬ​អាច​ហ៊ាន​ពលិកម្ម​ឲ្យ​អាច​នៅ​រក្សា​អំណាច​បាន ប្រសិន​លោក​យល់​ឃើញ​ថា ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ដល់​ការ​កាន់​កាប់​តួនាទី​របស់​គាត់​ត​ទៅ​មុខ​ទៀត៖ «យុទ្ធសាស្ត្រ​គឺ​ដើម្បី​ថៃ​រក្សា​អំណាច​ហ្នឹង និង​កំពុង​ពង្រឹង​អំណាច​ថែម​ទៀត។ បើ​សិន​មាន​អ្នក​ណា​គំរាម​កំហែង​ដល់​មុខ​តំណែង​គាត់ អា​ហ្នឹង​គាត់​កាត់​ក​ទៅ។ អា​ហ្នឹង​យើង​ថា​ម៉េច​ដើម្បី​ឲ្យ​ចំ គឺ​កាត់​ក្បាល​តែម្ដង និង​រហូត​ហ៊ាន​កាត់​ដល់​ខ្លួន​ទៀត។ នេះ​ជា​ការ​អនុវត្ត​វិធានការ​កន្លង​ទៅ»

​​បើ​ទោះ​ជា​បែប​ណា លោក ហ៊ុន សែន ធ្លាប់​អះអាង​ហើយ​ថា នឹង​មិន​ព្រម​ផ្ទេរ​អំណាច​ឲ្យ​បក្ស​ប្រឆាំង​ឡើយ ក្រៅពី​ក្រុម​គ្រួសារ និង​គណបក្ស​របស់​លោក។ លោក ហ៊ុន សែន ដែល​រង​ការ​រិះគន់​ថា ជា​មេដឹកនាំ​ក្រាញ​អំណាច ហើយ​ដឹកនាំ​យូរ​ជាងគេ​នៅ​តំបន់​អាស៊ី​នេះ ប្រកាស​ជំហរ​ថា បើ​ពេល​នេះ ទោះ​មិន​មាន​បក្ស​ប្រឆាំង​ចូលរួម​បោះឆ្នោត ហើយ​ជំនួយ​ផ្នែក​បច្ចេកទេស​បោះឆ្នោត ត្រូវ​កាត់ផ្ដាច់​ក្ដី ក៏​ដំណើរការ​បោះឆ្នោត​នៅតែ​អាច​ទៅ​មុខ​ដដែល។

​អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ប្រសិនបើ​លោក ហ៊ុន សែន ធ្វើ​សេចក្ដី​សម្រេចចិត្ត​ដូចនេះ​មែន នោះ​នឹង​នាំ​ឲ្យ​កម្ពុជា ក្លាយ​ជា​រដ្ឋ​ដែល​ឯកោ ហើយ​ការ​បោះឆ្នោត​ខាង​មុខ​នេះ​ទៀត​សោត សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់​ថា ជា​ការ​បោះឆ្នោត​ដែល​ត្រឹមត្រូវ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

6 Responses to "លោក ហ៊ុន សែន គំរាម​ជា​ថ្មី​ពី​ផល​លំបាក​នៃ​ប្រទេស​ដែល​កើត​សង្គ្រាម"

  1. Phanna says:

    តើអ្នកណានាំសង្គ្រាមមក​ បើមិនក្រៅតែពីអានាក់ចាញ់ឆ្នោត​។​ ល្ងង់អស់ទាស់​ !

  2. xxx says:

    មិនដែលមានអ្នកដែលឈ្នះហើយបែរជាបង្ករសង្គ្រាម អត់មានទេ មានតែអាអ្នកដែលចាញ់ហ្នឹងហើយដែលបង្ករសង្គ្រាមនោះ

    បើថយក្រោយមានតែចាញ់, បើតាមលិទ្ធិប្រជាធិបតេយ្យតាមប្រទេសលោកសេរីគឺមិនអាចបន្តអំណាចទៅកូនចៅបានទេ
    ទាល់តែកាន់លិទ្ធិកុម្មុយនិសនិងរបបផ្ដាច់ការទើបបន្តអំណាចដល់កូនចៅបន្តពូជបាន។

  3. Reall says:

    ប្រជារាស្រ្តគាត់សុខចិត្តវេទនាមួយរយះដើម្បីសេចក្តីសុខតទៅមុខសម្រាប់កូនចៅជំនាន់ក្រោយ។មិនសុខចិត្តរស់នៅដោយការបាត់បងដីធ្លីប្រទេសរបស់ខ្លួននិង គ្មានភាពយុត្តិធម៍ចំពោះប្រជាជនទន់ខ្សោយ។

  4. people says:

    This veitcong mafia dictator is the psychopath and stupid mad dog ‘ . What wrong with this veitcong killer?? Who do the war with veitcong mafia dictator?? must be your cpp party inside ‘that why this mad-dog gone crazy and talking war war ‘ we are people no weapon to make war and we don’t want war O K stupid veitcong dog’ Why don’t you look at U S,french,australia,NZ and western democracy countries?? when the winning announce ‘the loser must transfer the power to the winner ‘and what wrong with you mr one eye dog?? you are the dog of animal veit and the mad-dog in cambodia .Karma’ what come around will go around mr veitcong-dog . GOD will punish dog of communist veit&jen soon .GOD bless all cambodian people’

  5. PHKA says:

    ឈប់យក”ប្រជាពលរដ្ធ”ថាល្ងង់ដូចខ្លួនទៅ ។មេទ័ពផ្កាយ”៥” រំុដោយកូនទ័ពពាក់ផ្កាយពេញស្មារ ប្រកាសសង្គ្រាមតែម្នាក់ឯង តទល់នឹងសត្រូវ”សុបន្តិ”ដែលសន្ថឹតក្នុងខួរក្បាលខ្លួន។

  6. Anonymous says:

    that mean HUN SEN want to lost another eye do not talking about military powers Mr. you are not thing if I make a comparison to AMERICKANG high tech weapon . right now you have no forest to hide anymore what you are going to do MR dump ass. to all Cambodian please wait until this black cloud going away you will see nice bright light from the sky. GOD bless Cambodia