នគរបាលឃាត់ខ្លួន​ជនសង្ស័យខ្មែរនិងចិន​៥នាក់ពាក់ព័ន្ធបង្ខាំងមនុស្សខុសច្បាប់

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០១៧​
http://vodhotnews.com

សង្គម | សន្ដិសុខ

រូបភាពពី​អគ្គស្នងការនគរបាលជាតិ


នគរបាលខណ្ឌចំការមនរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យ៥នាក់​ក្នុងនោះមានទាំងជនជាតិចិន និង ជនជាតិកម្ពុជាពាក់ព័ន្ធករណី​លួចខ្សែភ្លើង និង ការបង្ខាំងមនុស្សខុសច្បាប់កាលពីថ្ងៃទី១៤ខែធ្នូ​ នៅការដ្ឋានសំណងរបស់ក្រុមហ៊ុនចិនមួយកន្លែង។​

ការដ្ឋានសំណង់ជាកន្លែងកើតហេតុនោះស្ថិតនៅ​ចំណុចការដ្ឋានសំណង់ព្រីផ្លាហ្សា តាមបណ្តោយផ្លូវ​ព្រះ​នរោត្តម​សង្កាត់​ទន្លេបាសាក់​ខណ្ឌ​ចំការ​មន​រាជធានី​ភ្នំពេញ​។

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្នុងចំណោម​ជនសង្ស័យទាំង៥នាក់នោះ មានខ្មែរចំនួន​២នាក់ និង ចិន​ចំនួន៣នាក់ ក្នុងនោះរួមមានទាំងកម្មករ សន្តិសុខ អ្នកម៉ៅការ និង អ្នកគ្រប់គ្រង។​ ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។​ ​

​កាលពី​រសៀល​ថ្ងៃ​ទី​​១៤​ ខែធ្នូ​ ឆ្នាំ​២០១៧​ ជនសង្ស័យ​ឈ្មោះ​ ផល​ សុ​ភី​ ដែល​ជា​កម្មករ​សំណង់​នៅ​ការដ្ឋាន​ខាងលើ​បាន​លួច​កាត់​យក​ខ្សែ​ភ្លើង​ចម្រុះ​ពណ៌​ពី​បំពង់​ទុយោ​ បន្ទាប់មកសន្តិសុខចាប់ហើយអ្នកគ្រង់គ្រងជាជនជាតិចិន​ក៏បញ្ជាឲ្យយកខ្សែភ្លើងចងជាប់បង្គោលភ្លើង រហូតដល់សមត្ថកិច្ចទៅដល់ទៅដោះលែង។

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles