រដ្ឋ​សភា សម្តែង​ការ​សោក​ស្តាយ​ចំពោះ​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​ស្តី​ពី​បញ្ហា​កម្ពុជា​

ដោយ សរ ពិសី
16/12/2017
RFI

media
រដ្ឋសភាជាតិបើកកិច្ចប្រជុំកាលពីពេលកន្លងទៅ (Siv Channa/RFI)


រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃ​ទី១៦ ខែធ្នូ នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​សម្តែង​ការ​មិន​យល់ស្រប​ និង​សោក​ស្តាយ ចំពោះ​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​ស្តី​ពី​បញ្ហា​កម្ពុជា ជា​ពិសេស​ការ​រំលាយគណបក្ស​សង្គ្រោះ​ជាតិ​។ តាមរយៈ​សេចក្តី​ថ្លែង​ការណ៍ រដ្ឋសភា​កម្ពុជា​ អះអាង​ថា​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ចាប់​ខ្លួន​លោក កឹម សុខា គឺ​ជា​ការ​អនុវត្ត​ច្បាប់​សុទ្ធ​សាធ​។ ជា​ការ​កត់​សម្គាល់ ​ក្រៅ​ពី​រដ្ឋសភា ព្រឹទ្ធសភា​កម្ពុជា​ក៏​បានចេញ​សេចក្តីថ្លែងការណ៍មាន​ខ្លឹមសារ​ស្រដៀង​គ្នា​ដែរ កាល​ពី​ម្សិលមិញ​។ ព្រឹទ្ធ​សភា​​កម្ពុជា ចាត់​ទុក​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប ថា​មាន​លក្ខណៈ​លំអៀង មិន​យុត្តិធម៌ និង​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​នៅ​កម្ពុជា​។

តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍ ចុះ​ថ្ងៃ​ទី ១៦ខែ ធ្នូ នេះ រដ្ឋសភា​កម្ពុជា បាន​រក្សា​ជំហរ​របស់​ខ្លួន ដោយ​គាំទ្រ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជា​តិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​។ និង​ថា អតីត​គណបក្ស​សង្រ្គោះ​ជាតិ បាន​ប្រព្រឹត្តិ​អំពើ​ទុច្ចរិត ដូច​ជា​បង្ក​ឲ្យ​មាន​អសន្តិសុខ ​និង​ចលាចល​នៅ​ទូ​ទាំង​ប្រទេស​ ជាពិសេស​ប្រើ​ប្រាស់​កម្លាំង​មហាជន​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ស្រប​ច្បាប់​ដោយ​មាន​បរទេស​ជា​អ្នក​គាំទ្រ​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ រដ្ឋ​សភា​កម្ពុជា បាន​ចោទ​ជា​សំណួរ​ទៅ​កាន់​សភា​អឺរ៉ុប​ថា តើ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ និង​លទ្ធិ​ប្រជាធិបតេយ្យ​បែប​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ជា​អំពើ​ស្រប​ច្បាប់​ដែរ​ឬ​ទេ?​ ហើយ​បើ​កម្ពុជា ធ្លាក់​ចូល​ទៅ​ក្នុង​ភ្លើង​សង្រ្គាម តើ​អ្នក​ណា​ជា​ជន​រង​គ្រោះ​ពិត​ប្រាកដ​? និង​ថា​តើ​សភា​អឺរ៉ុប​ នឹងការពារ​សិទ្ធិ​របស់​មេ​ដឹក​នាំ ទុច្ចរិត​ទាំង​នេះ ឬ​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ទូ​ទៅ​?

រដ្ឋ​សភា បន្ត​លើក​ឡើង​ថា កម្ពុជា​ប្តេជ្ញា​គោរព និង​អនុវត្ត​តាម​រដ្ឋ​ធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ និង​គោរព​សិទ្ធិ​មនុស្ស ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហ​ប្រជាជាតិ​ សេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស និង​កតិកា​សញ្ញា ព្រម​ទាំង​អនុសញ្ញា​ទាំង​ឡាយ​ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស សិទ្ធិ​នារី​ និងសិទ្ធិ​កុមារ​។ ទាក់​ទង​នឹង​ការ​ផ្អាក​ជំនួយ​សម្រាប់​កិច្ច​ការ​បោះ​ឆ្នោត និង​វិធានការ​ដាក់​ទណ្ឌកម្ម​វិញ ត្រូវបាន​រដ្ឋសភា​កម្ពុជា​ចាត់​ទុក​ថា មិន​មែន​ជា​ជម្រើស​ត្រឹម​ត្រូវ​ដើម្បី​ពង្រឹង​គុណភាព​ លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​នោះ​ទេ។ រដ្ឋ​សភា​កម្ពុជា ថា​ប្រសិន​បើ​សភា​អឺរ៉ុប​ដក​ភាព​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​កម្ពុជា ​នាំចូល​អឺរ៉ុប​មែន នោះ​គឺ​មាន​ន័យ​ថា អឺរ៉ុប​មិន​បាន​គិត​គូរ​ពី​សិទ្ធិ​នៃ​ការ​រស់​នៅ និង​សុខុមាលភាព​របស់​កម្មករ-កម្មការិនី​រាប់​សែន​នាក់ ដែល​អាច​នឹង​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​សម្រេច​ដោយ​អយុត្តិធម៌បែប​នេះ​។

តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន រដ្ឋ​សភា​កម្ពុជា បាន​ស្នើ​ទៅ​ សភា​អឺរ៉ុប​ស្វះ​ស្វែង​ប្រមូល​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ពី​គ្រប់​ភាគី មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ ដោយ​មិន​គួរ​ធ្វើ​សេចក្តី​សម្រេច​ចិត្តផ្អែក​លើ​ព័ត៌មាន​លម្អៀង​បាន​មក​ពី​ភាគី​តែ​ម្ខាង​នោះ​ទេ។ យ៉ាង​ណា​ក៏ដោយ រដ្ឋសភា​កម្ពុជា​រំពឹង​ថា កម្ពុជា​និង​សហភាពអឺរ៉ុប​នឹង​នៅ​តែ​មាន​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​ល្អ ផ្អែក​លើ​ផល​ប្រយោជន៍ទៅ​វិញ​ទៅ​មក​។

ជា​ការ​កត់​សម្គាល់ សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋសភា​កម្ពុជា និង​ព្រឹទ្ធសភា​កម្ពុជា នា​ពេល​នេះ ធ្វើ​ឡើងបន្ទាប់​ពី សភាអឺរ៉ុប​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ដោយ​សម្តែង​ការ​ព្រួយ​បារម្ភ​ផង និង​ថ្កោល​ទោស​ផង​ចំពោះ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​ការ​ចាប់​ខ្លួន​លោក​កឹម សុខា ដាក់​ពន្ធនាគារ។ សភា​អឺរ៉ុប ក៏​បាន​ព្រមាន​ផង​ដែរ​លើ​ការ​ផ្អាក​លែង​ផ្តល់​ទិដ្ឋាការ​និង​បង្កក​ទ្រព្យ​សម្បត្តិ​ដល់​មន្រ្តី​កម្ពុជា និង​ព្រមាន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះឋ​ពន្ធ ​ប្រសិន​បើ​កម្ពុជា​នៅ​តែ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស៕

What Next?

Recent Articles

9 Responses to "រដ្ឋ​សភា សម្តែង​ការ​សោក​ស្តាយ​ចំពោះ​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​ស្តី​ពី​បញ្ហា​កម្ពុជា​"

  1. Anonymous says:

    មេចោរនិយាយយ៉ាងឡូយថា ឲ្យអន្តរជាតិពន្លឿនការដាក់ទណ្ឌកម្មឲ្យបានឆាប់។ ចុះហេតុអីបានជាពួកកូនចោរនាំគ្នាស្រែកថា សោកស្តាយទៅវិញ។ បើជ្រុលខ្លួនខំប្រឹងធ្វើជាកូនចោរដើម្បីការពារផលប្រយោជន៏ឲ្យមេចោរ ដើម្បីបានលាភសក្ការៈជាមួយមេចោរទៅហើយ កុំនិយាយថាស្តាយធ្វើអីអស់លោកចោរ។ ខំប្រឹងបង្កើតនគរចោរដោយប្រើច្បាប់ព្រៃ របស់ពួកចោរឯងតទៅទៀត!! ប្រជាជនគេស្គាល់កល្បិចទុច្ចរិតរបស់ពួកចោរដឹកនាំប្រទេសអស់ហើយ។

  2. 😈omen😈 says:

    មេដឹកនាំពិភពលោកគេមិនខ្វល់នឹងសភាអាយ៉ងរបស់ជនផ្ដាច់ការ ហ៊ុន សែន នេះទេ អ្វីដែលគេនិងធ្វើបន្តរគឺរុញ ហ៊ុន សែន អោយដល់មាត់ជ្រោះប្រសិនបើជននេះមិនថយក្រោយទេ។យើងសូមអរគុណដល់ ហ៊ុន សែន ដែលបានបង្ហាញជនជំនួយការទាំងប្រាំពីរនាក់ដែលជាជនរូមគំនិតបំផ្លាញលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើម្បីដាក់ឈ្មោះជនទាំងនេះទៅក្នុងបញ្ជីផ្ដល់អោយសភាអាមេរិកចាត់ការតាមច្បាប់នៅពេលខាងមុខ។ក្នុងពេលនេះដែរខ្ញុំសូមផ្ដាំទៅអស់លោកដែលរួមដំណើរក្នុងការបំផ្លាញលិទ្ធិប្រជាធិបតេយ្យសួមដកខ្លួនអោយឆ្ងាយពីជនផ្ដាច់ការ ហ៊ុន សែន ព្រោះគេនឹងរុញជននេះអោយទៅដល់ ICC បើជនក្បាលរឹងនេះមិនថយក្រោយទេរួមទាំងអ្នកហែរហមផងដែរ។

  3. xxx says:

    ប្រទេសនិមួយៗបានរុងរឿង ឬត្រូវវិនាសហិនហោច, ប្រជារាស្ត្របានសុខសប្បាយ ឬប្រជារាស្ត្រត្រូវរងទុក្ខវរទនា
    គឺអាស្រ័យទៅលើភាពឈ្លះវៃ ឬក៏ភាពល្ងង់ខ្លៅចចេសរឹងរុះរបស់មេដឹកនាំនៃប្រទេសនោះ។
    ការដឹកនាំប្រទេសល្អឬអាក្រក់ពិភពលោកគេមើលឃើញទាំងអស់ កុំគិតថាល្អតែយើង គេសុទ្ធតែអាក្រក់។

  4. 😎 says:

    ខ្ញុំយល់ថាសភាខ្មែរមិនមែនល្ងង់ដល់ទៅមិនដឺងថាហ៊ុន សេនជាមនុស្សក្បាលខូចធ្វើបាបតែខ្មែរគ្នាឯងនោះទេ ។

  5. សង្ឃឹម says:

    ចុះពួកអាស្វាណា ខ្លះថាមិនប៉ះពាល់អីនោះ។​

  6. Phan Phan says:

    ពួកវាកំពុងតែលេងល្ខោនទេ អាមេចោរស្រែកឲ្យអន្តរជាតិពន្លឿនការដាក់ទណ្ឌកម្មឲ្យបានឆាប់ ហើយឲ្យពួកកូនចោរនាំគ្នាស្រែកថាសោកស្តាយ ដើម្បីលួងចិត្តអន្តរជាតិទេ។ អាមេចោរដឹងច្បាស់ហើយថា ការដាក់ទណ្ឌកម្មសេដ្ខកិច្ចពិតជាធ្វើឲ្យអន្តរាយដល់របបតិរច្ឆាននេះពិតមែន ដូច្នេះហើយមេចោរធ្វើជាអត់ភ័យ ហើយខំប្រឹងនិយាយពង្វាងថា រដ្ឋាភិបាលអាមេរិក និង អឺរ៉ុប មិនធ្វើតាមការអំពាវនាវរបស់សភាទេ។ បើវាមិនភ័យហើយចង់ឲ្យអន្តរជាតិពន្លឿនការដាក់ទណ្ឌកម្មឲ្យបានឆាប់ពិតមែន ហេតុអ្វីខិតខំគំរាមថាកុងត្រា កិច្ចសន្យានៃការបញ្ជាទិញទំនិញពីស្រុកខ្មែរ បានចុះហត្ថលេខារួចហើយ។ អាមេចោរខិតខំគំរាមគេថា វិស័យឯកជននឹងមិនព្រមធ្វើតាមការអំពាវនាវនេះទេ ហើយថាបើធ្វើតាមការអំពាវនាវគឺត្រូវសង។ ឃើញទេ ម្តងវានិយាយថាជំរុញឲ្យអន្តរជាតិពន្លឿនការដាក់ទណ្ឌកម្មឲ្យបានឆាប់ ម្តងវានិយាយគំរាមមិនឲ្យដាក់ទណ្ឌកម្ម។ វាកំពុងតែភ័យរាគអាចម៍ហើយហ្នឹង។ ម្យ៉ាងទៀត វាថា បើអន្តរជាតិដាក់ទណ្ឌកម្មមែន មិនមែនងាប់ហ៊ុនសែនទេ គឺងាប់កម្មករ។ ពិតហើយ ហ៊ុនសែនមិនងាប់ទេ នេះរឹតតែបញ្ជាក់ថា មេចោរម្នាក់នេះវាមិនខ្វល់ពីសុខទុក្ខពលរដ្ឋឯងទេ វាខ្វល់តែគ្រួសារ សាច់ញាតិ និង បក្សពួកវាតែប៉ុណ្ណោះ។

  7. Anonymous says:

    ក្លាយទៅជានគរចោរ ដឹកនាំដោយនាយករដ្ឋមន្ត្រីចោរ រដ្ឋសភាចោរ ព្រឹទ្ធសភាចោរ តុលាការចោរ និងស្ថាប័នក្រុមចោរអស់ហើយ។

  8. ?? says:

    do not cry that what I want to say to this beast regime. all Cambodian knew this regime was the one cam from the same group of jungle fighter . the group that acting as GOD saving this nation but please believing me Cambodia was alive by PARIS peace agreement not that evil HUN SEN . can this group showing us the evident that they are not came from communist ENDOCHEN . stop your evil act and give this nation walking free toward democracy peace and freedom. GOD bless Cambodia

  9. jack says:

    អាមួយនឹងកាលបានងាប់ណរ