លោក ហ៊ុន សែន៖ វិធី​មាន​តែ​មួយ គឺ​បង្កើត​បក្ស​

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចែក​ស្រោម​សំបុត្រ​ទៅ​ដល់​កម្មការិនី អំឡុង​ពិធី​សំណេះ​សំណាល​ជាមួយ​ពួកគេ​នៅ​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៧។ រូបថត៖ ទំព័រ​ហ្វេសប៊ុក​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន


លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រាប់​ទៅ​សមាជិក​អតីត​បក្ស​ប្រឆាំង ឲ្យ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ទៀត សម្រាប់​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ខាង​មុខ ដោយ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​អាចកើត​ឡើង​វិញ​ឡើយ ក្រោយ​ពី​បក្ស​នេះ​ត្រូវ​បាន​រំលាយ។

ថ្លែង​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​មក​ពី​តាម​បណ្ដា​រោងចក្រ​កាត់ដេរ​នានា​ នៅ​​រាជ​ធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​នេះ លោក ហ៊ុន សែន បាន​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​អាច​កើត​ឡើង​វិញ​ឡើយ បន្ទាប់​ពី​សាល​ដីការ​តុលាការ​កំពូល​បាន​ចូល​ជា​ស្ថាពរ​ហើយ​នោះ។

សារព័ត៌មាន​ Fresh News ដែល​តែង​តែ​អះ​អាង​ថា បាន​សម្ភាស​ផ្ដាច់​មុខ​ជាមួយ​លោក ហ៊ុន សែន នោះ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា លោក​នាយករដ្ឋ​មន្ត្រី​​ នៅ​ថ្ងៃ​នេះ បាន​ណែនាំ​ទៅ​សមាជិក​អតីត​បក្ស​ប្រឆាំង ឲ្យ​បង្កើត​បក្ស​ថ្មី​សម្រាប់​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

លោក ហ៊ុន សែន ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​ Fresh News ដែល​បាន​ថ្លែង​ថា​៖ «ខ្ញុំ​សូម​ឲ្យ​យោបល់​ខ្លះៗ​ដែល​អាច​មាន​ប្រយោជន៍ ហើយ​កុំ​ឲ្យ​ខាត​ពេល​ច្រើន គឺ​មាន​តែ​វិធី​មួយ​គត់ គឺ​បង្កើត​បក្ស​ថ្មី​ចូល​រួម​ប្រកួត​ប្រជែង​តាម​លក្ខណៈ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ការបោះ​ឆ្នោត​ខាង​មុខ គឺ​វា​ប្រសើរ​ជាង​ដើរ​និយាយ​ឃោសនា​មិន​ពិត ហើយ​ខាត​​បង់​ពេល​វេលា​កាន់​តែ​ច្រើន»។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ពលរដ្ឋ​ប្រហែល ៣​លាន​នាក់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​កន្លង​មក​នេះ ខណៈ​ដែល​​មេដឹកនាំ​បក្ស​នេះ គឺ​លោក កឹម សុខា នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​មក។

ជាង​នេះ​ទៅ​ទៀត ថ្នាក់​ដឹកនាំ ១១៨​រូប​របស់​បក្ស​ប្រឆាំង​មួយ​នេះ ក៏​ត្រូវ​បាន​តុលាការ​សម្រេច​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​ផង​ដែរ។

ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​បក្ស​ប្រឆាំង​នា​ពេល​ថ្មីៗ​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​ថ្កោល​ទោស​ពី​សហគមន៍​អន្តរជាតិ និង​ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​មក​លើ​ប្រទេស​មួយ​នេះ បន្ទាប់​ពី​ពួកគេ​មើល​ថា កម្ពុជា​បាន​ដើរ​ឃ្លាត​ចាក​ឆ្ងាយ​ពី​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

What Next?

Recent Articles

8 Responses to "លោក ហ៊ុន សែន៖ វិធី​មាន​តែ​មួយ គឺ​បង្កើត​បក្ស​"

  1. Krou Chuch says:

    Smart ass!!!!!!!

  2. Phan Phan says:

    ខ្ញុំបានព្យាករណ៍រួចហើយថា ហ៊ុនសែនប្រាកដជាដើរផ្លូវនេះ។ តែវាមិនអាចទៅរួចទេ ព្រោះ
    1.​ច្បាប់រំលាយគណបក្សនៅតែមាន។ បើគណបក្សណាមានប្រជាប្រីយភាពខ្លាំងនៅថ្ងៃមុខ វារំលាយចោលទៀត បង្កើតរកងាប់អី។
    2.ប្រធានបក្សទាំងពីរ ត្រូវវាប្តឹង និង ចាប់ដាក់គុកអស់ទៅហើយ តើបង្កើតបក្សយ៉ាងម៉េចទៅ អាងាប់
    3.សកម្មជនគណបក្ស១១៨ រូប ត្រូវវាមហាមឃាត់មិនឲ្យធ្វើនយោបាយ។ តើបង្កើតបក្សយ៉ាងម៉េច? មាននរណាដឹកនាំ?
    4.ពួកវានៅតែតាមធ្វើបាប គំរាមចាប់ដាក់គុក សមាជិកក្រុមប្រឹក្សាឃុំគណបក្សសង្គ្រោះជាតិនៅតាមខេត្ត មិនឈប់អញ្ចឹង មាននរណាធ្វើនយោបាយជួយពលរដ្ឋកើត សូម្បីតែចេញមុខមិនទាំងបានផង។

  3. ?? says:

    say no to this evil new trick if any one from opposition party get in to this evil act again I will never support any action in the future . I knew HUN SEN trying to get away from going in to his coffin . as I said for awhile ago not seeing coffin not crying now the coffin is in front of him all Cambodian should push him into it so that every thing is over. please believing me this evil will never give up if we let him go . GOD bless Cambodia

  4. Anonymous says:

    នាយករដ្ឋមន្ត្រីចោរកំពុងធ្វើនយោបាយលួងលោម បោកបញ្ឆោត កម្មករ កម្មការី ដើម្បីបានសន្លឹកឆ្នោត។ ចោរធ្វើបាបបងប្អូនច្រើនឆ្នាំ ច្រើនអាណត្តកន្លងមកហើយ ត្រូវចងចាំ។ ឃើញចោរធ្វើចិត្តល្អមួយរយៈមុនបោះឆ្នោតកុំទាន់សប្បាយចិត្ត។ សារជាតិជាចោរវាមិនដែលល្អទេបងប្អូន។ ស្អីក៏វាហ៊ានធ្វើដែរដើម្បីពួកវាអាចនៅបន្តក្រាញអំណាចតទៅទៀត ទោះបីរំលោភច្បាប់ រំលោភសិទ្ធិមនុស្ស រំលោភឆន្ទះរាស្ត្រ ម្ចាស់ឆ្នោតក៏វានៅហ៊ានធ្វើដដែលហ្នឹង។ ត្រូវដឹងនិងចាំថាសន្លឹកឆ្នោតរបស់បងប្អូន គឺមានតម្លៃជាងអំណោយចោរផ្តល់ឲ្យបន្តិចបន្តួច សន្លឹកឆ្នោតរបស់បងប្អូន អាចបញ្ចប់ជីវិតចោរនិងបក្សពួក របស់វាដែលធ្វើឲ្យជាតិហិនហោច វិនាសសម្បត្តិធម្មជាតិ គ្រឿងញៀនពេញផ្ទៃប្រទេស គ្មានយុត្តិធម៏សង្គម ពុករលួយ ។ល។ សូមគិតឃើញវែង ឆ្ងាយសម្រាប់អនាគតរបស់ខ្លួនឯងនិងកូនចៅជំនាន់ក្រោយ។

  5. PHKA says:

    បើបង្កើតបក្សថ្មីដោយពួកដែលវាចោទ”ក្បត់ជាតិ បក្សថ្មីក៍នៅតែមិនផុតពីការចោទជាថ្មីថា”ក្បត់ជាតិដដែល។

  6. Toor khul says:

    If CNRP leaders to create new political party is likely they will commit their political suicide,
    as well as they choose the path which hun sen draw for them to follow, CNRP leaders must buy more time and let USA & EU continue to put more heavily pressures on hun sen’s beast regime, we expect sooner or later USA & EU will bring democracy, humane right & justice for Cambodia,

    Long Live EU, USA !

  7. people says:

    Veitcong mafia dictator gave money to factory workers’ where this money come from?? where are bloody ACU?? this country is under veitcong mafia dictator control so he can do what ever he wanted ‘we can see clearly ‘ this beast regime cheated international and cambodian people ‘GOD will punish this beast rgime soon. GOD bless all cambodian people’

  8. Anonymous says:

    This is Mr. Hun Sen’s latest trick.

    A “new” opposition party would give the CPP false credibility in the 2018 elections, and give the elections a superficial democratic legitimacy.

    If this happened, it would be easy for the government to claim that the elections were conducted following democratic principles.

    Meanwhile, representatives from the CNRP would still be barred from politics and their legitimately-elected positions will still be stolen by the CPP and its cronies.

    At this point, an attempt by a new opposition party to participate in the 2018 elections is a gift to Mr. Hun Sen. This is exactly what he wants. He will be able to claim that the elections were legitimate while still enjoying a government where the real opposition has been eliminated.